ការផ្សាយពាណិជ្ជកម្ម
Latest
អ្នកវិភាគថាការផ្ដល់សេរីភាពដល់លោក កឹម សុខា គឺជាសេចក្ដីប្រាថ្នារបស់សហគមន៍អន្តរជាតិ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការផ្ដល់សេរីភាពជូនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាសេចក្តីប្រាថ្នានៃសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏នឹងទទួលបានការសាទរពីប្រទេសសេរីប្រជាធិបតេយ្យដែរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ មីនា នេះថា នយោបាយការបរទេសរបស់លោក ហ៊ុន ម៉ាណែត នឹងទទួលរងនូវការបរាជ័យ ប្រសិនបើគាត់នៅតែបន្តរឹតត្បិតលើសេរីភាពរបស់លោក កឹម សុខា...