បទវិភាគ៖ ហេតុអ្វីឆន្ទៈរបស់កម្ពុជាជួយដោះស្រាយវិបត្តិនៅភូមាបានអន់ថយទៅវិញ?
នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅភូមា វិលទៅរកភាពប្រក្រតីវិញដូចមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
គេបានឃើញបានឮលោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិនៅភូមា ព្រោះថារូបលោកនេះហើយជាអ្នករំលាយរចនាសម្ព័ន្ធរបស់ទ័ពព្រៃខ្មែរក្រហម រហូតធ្វើឲ្យគ្រួសារខ្មែរជួបជុំគ្នាបានដោយស្ថិតនៅក្រោមនយោបាយសន្តិភាពនិយម និងនយោបាយឈ្នះឈ្នះរបស់លោកមកដល់ពេលនេះ។
លោកអួតថា ក្នុងរជ្ជកាលរបស់លោក ពុំមានដែនដីណាមួយក្លាយជាតំបន់អបគមន៍បានឡើយ គឺមិនដូចសម័យស្ដេចមុនៗនោះទេ។
ខណៈមានការអួតដូចនេះ លោក...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ ហេតុអ្វីឆន្ទៈរបស់កម្ពុជាជួយដោះស្រាយវិបត្តិនៅភូមាបានអន់ថយទៅវិញ?
នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
មេដឹកនាំសហភាពអឺរ៉ុបផ្ដល់ឋានៈជាបេក្ខភាពឱ្យអ៊ុយក្រែននិងមូដាវី
សហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា បានបើកទំព័រប្រវត្តិសាស្ត្រពិភពលោកដ៏ធំមួយដោយសម្រេចបន្ថែមសមាជិកពីរប្រទេសទៀតឲ្យក្លាយទៅជាសមាជិកទី២៨ និង២៩ របស់ខ្លួន។
ប៉ុន្តែការដែលមេដឹកនាំរបស់សហភាពអឺរ៉ុប សម្រេចផ្ដល់ឋានៈបេក្ខភាពទៅឲ្យប្រទេសអ៊ុយក្រែន និងមូដាវី ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់បំផុត ទោះជាប្រទេសពីរនេះនៅខ្វះលក្ខណៈសម្បត្តិដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការក៏ដោយ។
ការទទួលយកប្រទេសអ៊ុយក្រែន ក្នុងឋានៈជាបេក្ខភាពនៃសហភាពអឺរ៉ុបក្នុងកាលៈទេសៈនេះ គឺដើម្បីឲ្យប្រទេសដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី នេះ ចាប់ផ្ដើមមានខ្នងបង្អែកមួយដ៏ធំក្នុងការជួយប្រទេសនេះទាំងស្មារតី និងជំនួយផ្សេងៗ រួមទាំងអាវុធទៀតផង។ ដោយឡែកប្រទេសមូដាវី ក៏អាចដូចជាប្រទេសអ៊ុយក្រែនដែរ ព្រោះប្រទេសដែលជាប់នឹងអ៊ុយក្រែន កំពុងភ័យខ្លាចពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅថ្ងៃខាងមុខនេះ។
អ្នកសង្កេតការណ៍មើលឃើញថា ការដែលមេដឹកនាំសហភាពអឺរ៉ុបសម្រេចផ្ដល់ឋានៈជាបេក្ខភាពរបស់អ៊ុយក្រែន និងមូដាវី ជាសមាជិកសហភាពអឺរ៉ុប...
ប្រធានាធិបតីឥណ្ឌូនេស៊ីស្វែងរកការកាត់បន្ថយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
ក្នុងឋានៈជាប្រធានប្តូរវេននៃកិច្ចប្រជុំបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-២០ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ នឹងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន និងរុស្ស៊ី នៅសប្ដាហ៍ក្រោយនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី Retno Marsudi បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វីដូដូ ធ្វើដំណើរទៅកាន់ទីក្រុងគៀវ និងមូស្គូ ដើម្បីជជែកអំពីផលវិបាកសេដ្ឋកិច្ច និងមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។
ការធ្វើដំណើររបស់មេដឹកនាំមួយនៃប្រទេសសមាគមអាស៊ានទៅទីក្រុងមូស្គូ និងក្រុងគៀវ គឺធ្វើឡើងក្រោយពីលោកចាកចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២២ មិថុនា...
បទវិភាគ៖ ហេតុអ្វីសហភាពអឺរ៉ុបរូតរះសម្រេចប្រជុំអនុម័តសមាជិកភាពរបស់អ៊ុយក្រែន?
នៅថ្ងៃទី២៤ មិថុនា ក្នុងសប្ដាហ៍នេះ មេដឹកនាំនៃសហភាពអឺរ៉ុប នឹងបើកសម័យប្រជុំពិសេសរបស់ខ្លួនទាក់ទិនទៅនឹងសមាជិកភាពនៃប្រទេសអ៊ុយក្រែន និងប្រទេសមូដាវី ឲ្យក្លាយជាសមាជិកភាពរបស់សហគមន៍ដ៏ធំនៅអឺរ៉ុបមួយនេះ។
ប៉ុន្តែសំណួរបានចោទសួរថា ហេតុអ្វីបានជាក្នុងកាលៈទេសៈដែលអ៊ុយក្រែនធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីមហាអំណាចរុស្ស៊ី បែរជាសហភាពអឺរ៉ុបសម្រេចបើកប្រជុំអំពីសមាជិកភាពរបស់អ៊ុយក្រែន និងមូដាវី ទៅវិញ។ ជាការពិត សម្រាប់អ៊ុយក្រែនបានដាក់ពាក្យសុំជាសមាជិកភាពរបស់សហភាពអឺរ៉ុប គឺ ១០ឆ្នាំទៅហើយ។
កត្តាដែលនាំឱ្យអ៊ុយក្រែនយឺតយ៉ាវពុំអាចជាសមាជិកសហភាពអឺរ៉ុបបាន ដោយសារកត្តាតែមួយគត់ គឺការរៀបចំខ្លួនពុំបានស្អាតស្អំនៃការធ្វើឲ្យមានតម្លាភាពនៃអភិបាលកិច្ចហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ គឺមានន័យថា អ៊ុយក្រែនស្ថិតក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបដោយការសម្រេចមិនបាននូវលក្ខខណ្ឌអំពីការបោសសម្អាតអំពើពុករលួយក្នុងជួររដ្ឋអំណាច និងរដ្ឋាភិបាលរបស់ប្រទេសនេះ។ ប្រធានាធិបតីមុនលោក វូឡូឌីមៀ ហ្សេឡេនស្គី...
បទវិភាគ៖ ភូមានិងកម្ពុជារៀបចំបោះឆ្នោតនៅរដូវវស្សាក្រោមកំដៅហិង្សានយោបាយដូចគ្នា
នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ១០ប្រទេស។ ប្រទេសទាំង១០ នេះមានរបបនយោបាយខុសគ្នា និងខ្លះទៀតប្រហាក់ប្រហែលគ្នា។
សម្រាប់ប្រទេសវៀតណាម និងឡាវ ប្រកាន់របបកុម្មុយនីស្ត តែប្រកាន់របបទីផ្សារសេរី។ ក្រៅពីនេះ ប្រទេសប្រ៊ុយណេ នៅតែប្រកាន់របបរាជាធិបតេយ្យពាក់កណ្ដាលបុរាណនៅឡើយ។ ចំណែកប្រទេស៧ ទៀត ប្រកាន់របបសេរីពហុបក្ស គឺរបបប្រជាធិបតេយ្យ។
ជាការកត់សម្គាល់ ប្រទេសភូមាកំពុងស្ថិតនៅក្រោមរបបសឹកដែលបានប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យ បានប្រកាសបោះឆ្នោតថ្នាក់ជាតិ ឬបោះឆ្នោតសភា និងក្រុមប្រឹក្សាខេត្ត-ក្រុងនៅទូទាំងប្រទេសនៅខែសីហា ឆ្នាំ២០២៣។ ប្រសិនបើប្រព្រឹត្តទៅតាមការគ្រោងទុក គឺការបោះឆ្នោតនេះចាត់ចែងដោយរបបសឹកជាលើកដំបូង។
ប្រទេសនេះធ្លាប់បោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងពហុបក្សពីរលើកមកហើយ ប៉ុន្តែការបោះឆ្នោតនោះពុំបានធ្វើឡើងនៅរដូវវស្សាភ្លៀងធ្លាក់ជោគជាំ...
មេដឹកនាំបស្ចិមប្រទេសសន្យាជួយអ៊ុយក្រែនការពារទឹកដី ខណៈបារាំងចង់ឃើញអ៊ុយក្រែនដណ្ដើមតំបន់គ្រីមៀមកវិញ
មេដឹកនាំប្រទេសលោកសេរីចំនួនបី និងជាមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿន G-7 មានប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi អមដំណើរដោយប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមិថុនា។
នេះជាទស្សនកិច្ចចុងក្រោយថ្មីមួយទៀតនៃមេដឹកនាំបស្ចិមប្រទេស ដែលសម្រេចទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក...