Latest
លោក ហ៊ុន សែន ដកពាក្យបណ្ដឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឱ្យលោក សម រង្ស៊ី ដាច់ខាត
បុរសខ្លាំងក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន ប្រកាសឱ្យមេធាវីរបស់លោកដកពាក្យបណ្ដឹងលើសំណុំរឿងដែលលោកបានប្តឹងមន្ត្រីបក្សប្រឆាំងលោក ជា ប៉ូច កាលពីចុងឆ្នាំ២០២៣។
លោកអះអាងថា ការដកពាក្យបណ្ដឹងនេះ ធ្វើឡើងក្នុងស្មារតីបង្រួបបង្រួមជាតិខ្មែរឡើងវិញ និងលើកលែងទោសឲ្យមនុស្សផ្សេងៗទៀតដែលទទួលកំហុស បន្ទាប់ពីប្រកាសផ្ដាច់ខ្លួនចេញពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី។
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនទាំងយប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះថា លោកបានទទួលលិខិតសារភាពកំហុស និងការសូមអភ័យទោសរបស់លោក ជា ប៉ូច រួចហើយ...