27.5 C
Phnom Penh

អ្នកភូមិ​សហគមន៍បុរី​កីឡាដាក់​ ពាក្យ​​​​បណ្តឹង​ព្រហ្មទណ្ឌ​​​ ប្តឹង​​​ក្រុម​ហ៊ុន​ ផានអីុម៉ិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិបាន​និយាយថាប្រជាជន​១២៥​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​សហ​​​គមន៍បុរី​កីឡា ​បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញកាល​ពីម្សិល​មិញប្តឹង​ក្រុមហ៊ុនផានអីុម៉ិច​ ជាក្រុម​​ហ៊ុន​ដែល​បាន​បញ្ជាឲ្យ​ឈូស​កម្ទេច​ផ្ទះ​សម្បែង​​​​របស់​ពួក​គាត់​ ដោយ​ស្វែង​រក​សំណង​ការ​ខូច​ខាត​ជា​ប្រាក់​ចំនួន​៣៦០.០០០ដុល្លារ។

អ្នកស្រី​ អិុនស្រីមុំជា​អតីតអ្នកភូមិសហគមន៍​​​បុរីកីឡា​បាន​និយាយា​ថាពាក្យ​បណ្តឹង​នោះ​បាន​ដាក់​​ឈ្មោះ​អ្នក​ស្រីស៊ុយសុផានប្រធាន​ក្រុម​ហ៊ុនផានអីុម៉ិចថាជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តេញ​អ្នក​ភូមិជាង​៣០០​​​គ្រួសារ​កាល​ពី​ថ្ងៃទី​៣​ ខែ​មករា។

អ្នកស្រីស្រីមុំ ​ បាននិយាយ​​​​បន្ថែម​​​ទៀត​​​ថាអ្នកភូមិ​១២០​គ្រួសារ​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​គឺ​ជា​អ្នកភូមិ​​​នៅ​សេសសល់​​ចុង​​​ក្រោយដែល​មិន​ព្រម​ទទួលយក​សំណើ​តាំង​លំនៅ​ដ្ឋាន​ថ្មី​ ហើយ​បន្ត​​​​ធ្វើការ​តវ៉ាជំទាស់​​​​នឹង​ក្រុម​ហ៊ុននេះ​។

អ្នកស្រី​ ស្រីមុំបាន​និយាយថា“យើង​បានដាក់ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌប្តឹង​ក្រុម​ហ៊ុន​នេះពីព្រោះ​ក្រុម​ហ៊ុន​នេះបាន​ឈូស​កម្ទេច​ផ្ទះ​សម្បែង​និង​បំផ្លាញទ្រព្យ​សម្បត្តិ​របស់​យើង​ទាំងស្រុង”។អ្នកស្រី​បាន​បន្ថែម​​ថាគ្រួសារ​នីមួយៗទាមទារ​សំណង​ជា​ប្រាក់​ចំនួន​៣.០០០​​​​ដុល្លារ។

ពាក្យ​បណ្តឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​​ការ​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​ដោយ​​អ្នក​ភូមិសហគមន៍បុរី​កីឡាដែល​ត្រូវ​បាន​បណ្តេញ​​ចេញ​ចំនួន​៩៩គ្រួសារ​​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ

ទៅតុលាការ​ដដែល​នេះ​ ប្តឹង​ក្រុម​ហ៊ុន​ ផាន​​​អីុម៉ិច ​ចំពោះ​ការ​មិន​គោរព​កិច្ច​សន្យាឆ្នាំ​២០០៣ដែលថា​នឹង​សាង​សង់​អគារ​ផ្ទះល្វែង​ចំនួន​១០សម្រាប់​​អ្នកភូមិ​ ដើម្បីដោះដូរ​នឹង​ដីរបស់​ពួកគាត់​។កាល​ពី​ឆ្នាំ​២០១០ក្រុម​ហ៊ុន​នេះបាន​ប្រកាស​ថាខ្លួន​​នឹង​សាងសង់​អគារ​តែ​ប្រាំបី​ប៉ុណ្ណោះដោយ​ធ្វើឲ្យ​អ្នកភូមិ​ជាង​៣០០គ្រួសារ​នៅ​ក្រៅ​កិច្ច​សន្យានោះ។ អ្នកស្រីស៊ុយសុផាន​ មិនអាច​ទាក់​ទង​សុំ​​​ការ​​​​អត្ថាធិប្បាយ​បានទេ។

បុគ្គលិកម្នាក់​នៅ​ការិយាល័យ​រដ្ឋបាល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ប្រាប់​តែ​ឈ្មោះថា“ហាក់​”នោះបាន​អះ​អាង​កាល​​​​ពីម្សិល​មិញថាតុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​នេះហើយ។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ លោក​បាន​និយាយ​ថា“យើង​នឹង​ចាប់​ផ្តើម​នីតិវិធី​លើ​បណ្តឹង​ព្រហ្មទណ្ឌនេះ​ក្នុងពេល​​​ឆាប់​ៗនេះ”។

លោក​ ប៉ិចលឹម​ឃួនអតីតអ្នក​ភូមិ​សហ​​​គមន៍បុរី​កីឡា​ ដែល​បានទៅ​ដាក់​​ពាក្យ​បណ្តឹង​ជាមួយ​អ្នក​ស្រី​ លីមុំនោះ ​បាន​និយាយ​ថាគាត់​មាន​ជំនឿតិចតួចណាស់​ដែល​ថាតុលាការ​​​​នឹង​ចាត់​ការ​ដោយ​ឯករាជ្យហើយ​ចេញ​សាល​​​ក្រម​ប្រកប​ដោយ​យុត្តិធម៌សម្រាប់​​ក្រុម​អ្នកភូមិនោះ។

លោក​ លឹមឃួនបាន​និយាយថា“បើ​ទោះ​ជា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទទួល​យក​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌដែល​ប្តឹង​ក្រុម​ហ៊ុន​អ្នក​មាន​នេះហើយក៏ដោយក៏ខ្ញុំ​មិន​ទាន់​​ហ៊ាន​គិត​ថាតុលាការ​មិន​ឯករាជ្យ​ដែរ។អ្នកភូមិ​របស់​យើង​មិន​ទាមទារ​ច្រើន​ពេកទេយើង​គ្រាន់​តែ​ទាម​ទារ​​ប្រាក់​តិចតួចពី​ក្រុម​ហ៊ុន​​ដែល​បាន​​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ​​នេះ​ប៉ុណ្ណោះ”។

លោកលឹមឃួនបាន​និយាយថាលោក​និង​អ្នកដែលត្រូវ​បាន​បណ្តេញ​ចេញ​ពីសហ​​​គមន៍បុរីកីឡាបួន​នាក់​ទៀត​បាន​ចូលរួម​កិច្ចប្រជុំមួយនៅ​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិលមិញ​ជាមួយ​លោកកើត​ ឆែអនុ​ប្រធាន​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ​ ដែល​​បាន​សួរ​​​រកឯក​សារ​​កាន់​កាប់​លំនៅដ្ឋានរបស់​អ្នក​ភូមិ​១២០គ្រួសារ​ ដែល​កំពុង​ពុះពារ​ទាមទារ​​​​

ផ្ទះ​ល្វែង​​នៅ​នឹង​កន្លែង។ លោក​ កើតឆែមិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

ប្រែសម្រួល​ដោយសោមសារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស