34 C
Phnom Penh

បាតុកម្ម​តម្លៃ​ទឹក​ឡើងថ្លៃ​នឹងបន្ត​ ក្នុង​ខេត្តស្វាយ​រៀង បន្ទាប់​ពី​កិច្ចចរ​ចា​បរាជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រុក​ជាច្រើន​បាន​និយាយ​ថា“កាលពី​ថ្ងៃ​ម្សិលមិញ​ ការតវ៉ា​បាន​បន្តដល់​ថ្ងៃទីពីរ​នៅ​​​ក្នុង​ទីរួម​ខេត្ត​ព្រៃវែងខណៈ​ដែល​អ្នកស្រុក​ជាង​​​​មួយ​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ នៅខាង​មុខ​ការិយាល័យ​ទីរួមខេត្តស្តីពីការ​ដំឡើង​​​ថ្ងៃទឹកដែល​ត្រូវបាន​តម្លើង​ដោយ​ក្រុម​​​ហ៊ុន​ឯកជនដែល​កាលពី​ពេល​ថ្មីៗនេះ​បានកាន់កាប់​លើ​រដ្ឋករទឹក​ក្រុង​​​ព្រៃវែង”។​​​ក្រុម​​​ហ៊ុន​​​​ផ្គត់ផ្គង់​ទឹកគីមទូចដែល​បានកាន់​​​កាប់​​​​ពី​រដ្ឋាភិបាលក្នុងខែមករាកំពុង​តែ​ទាមទារ​អោយ​អ្នកស្រុក​បង់​ថ្លៃទឹក​៥០​​​ភាគរយ​លើស​ពីតំលៃមុន​ រឺក៏១៨០០​រៀលក្នុង​១ម៉ែត្រ​គូប។

អ្នកតំណាង​មួយរូប​​របស់​ហ្វូង​បាតុករ​ ដែល​​​​ស្នើសុំ​​មិន​បញ្ចេញ​ឈ្មោះ​ព្រោះខ្លាច​មាន​​​ការ​យាយី​ធ្វើបាបបាននិយាយ​ថា“ហ្វូង​​​បាតុករ​​​​បានជួប​ជាមួយក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកកាលពី​ម្សិលមិញដើម្បី​ចរចា​ពីតម្លៃទឹក​ឡើងវិញប៉ុន្តែ​កិច្ច​ចរចា​នេះត្រូវបាន​បរាជ័យ”។ អ្នក​តំណាងរូប​នេះបាន​បន្តថា“ពួកយើង​បាននាំគ្នា​ធ្វើបាតុកម្មនិង​បានបញ្ជូនអ្នកតំណាង​​​​ជាច្រើនរូបទៅ​ចរចា​ជាមួយ​អាជ្ញាធររដ្ឋករទឹកប៉ុន្តែ​មិនដែល​ទទួល​បានលទ្ធិផល​នោះទេ។​ អ្វី​ដែល​អ្នកស្រុក​ទាមទារ​គឺចង់​បាន​តម្លៃទឹក​ស្ថិតត្រឹម​១៥០០​រៀល​ក្នុង១ម៉ែត្រគូប”។

អ្នក​តំណាង​ជាច្រើន​រូប​បាន​និយាយថា​ “ក្រុមហ៊ុន​បានចេញ​គំរោង​តម្លៃ​មួយដែល​តម្រូវ​​​ឲ្យ​​​អ្នក​ប្រើប្រាស់បង់​តិចជាង​១៨០០​​​រៀល​ក្នុង១ម៉ែត្រគូបប្រសិន​បើពួក​គេប្រើ​តិចជាង​១០ម៉ែត្រគូប​”ពួកគេបានបន្តថា “គំរោង​តម្លៃ​ដែល​បាន​ដាក់ចេញ​នេះត្រូវ​​​បាន​ច្រានចោលខណៈដែល​អ្នកប្រើប្រាស់បាន​ប្រើ​លើសពី​១០ម៉ែត្រគូប​ ដោយ​មិន​​​បាន​​​​ចូលក្នុង​គំរោងសន្សំ​សម្ចៃ​នេះទេ”។​

អ្នកស្រុក​ជាច្រើន​ក្នុងខេត្ត​ព្រៃវែង​ក៏បាន​​​ប្តឹង​នៅដើម​សប្តាហ៍​នេះដែរ​ថាក្រុមហ៊ុន​ផ្គត់ផ្គង់​​​​ទឹក​ក្នុងស្រុក​ បានកាត់ផ្តាច់ទឹក​នៅ​​​ដើម​​​ខែនេះ​ចំពោះ​អ្នកណាដែល​​មិនព្រម​​អនុវត្តន​​​៍​តាមគំរោង​ដែល​ពួកគេ​បាន​​​ដាក់ចេញ។ លោកស៊ីនសារ៉ាក់អភិបាល​ខេត្តព្រៃវែង ​បាន​មានប្រសាសន៍​នៅពេលដែល​លោក​មាន​វត្តមាន​ក្នុង​កិច្ចចរចា​កាលពី​ថ្ងៃម្សិល​​​មិញ​​​ថា“ក្រុមហ៊ុននិងមន្ត្រីថ្នាក់ខេត្តជាច្រើនថ្មីៗ ​នេះ​កំពុង​ធ្វើការ​ជាមួយ​គ្នាលើដំណោះស្រាយ

​មួយ​ចំនួនដើម្បី​បញ្ចប់​ការ​តវ៉ានេះរាប់ទាំង​ការបិទ​នូវប្រព័ន្ធ​ចម្រោះ​ទឹកថ្មី​ដែលចាយ​លុយអស់​ច្រើន​របស់ខេត្តនឹង​បើកឲ្យ​​​​ប្រើ​​​ប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​សម័យ​អណានិគមន៍​បារាំងចាស់”។

លោក​ សារ៉ាក់​ បាន​បន្តថា​ “ពួកយើង​បាន​ចំណាយ​ពេល​អស់​ជាងមួយ​ម៉ោង​ដើម្បី​ចរចា​​​​ជាមួយ​អ្នកតំណាង​ទាំងប្រំាបី​របស់អ្នកស្រុក​ខេត្តស្វាយរៀង​ ប៉ុន្តែ​ពួកយើង​មិនមាន​ការ​​​ព្រមព្រៀង​គ្នា​នោះទេ”។ អ្នកតវ៉ា​ជាច្រើន​បាននិយាយ​កាលពី​ម្សិល​​​មិញ​ថា“ទម្រាំ​ដល់ភាគី​ទាំងពីរ​អាចឈាន​ទៅ​​​រក​ការព្រមព្រៀងគ្នា​ ហ្វូងបាតុ​ករ​ត្រូវ​បាន គេ​រំពឹង​ថា​នឹង​បន្ត​”ពួកគេបានបន្ថែមថា“ពួកគេ​មានគំរោង​បិទផ្លូវជាតិ​លេខ១១នៅ​ព្រឹកនេះ”៕​

ប្រែសម្រួល​​​ដោយស៊ាស៊ុយឈាង ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស