29 C
Phnom Penh

ប្រាំមួយ​​​ខែហើយ​​​ មិន​​​ទាន់មាន​​​ចម្លើយ​​​តប​​​ចំពោះលិខិត​​​អ្នក​​​ជំនាញ​​​អន្តរជាតិ​​​ ស្តីពីសេសាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែកជ​ល​ផល​រាប​់​សិប​នា​ក​់​​មក​​​ពី​​​​ទូទាំង​ពិ​ភព​លោកបា​ន​​ផ្ញើ​លិខិ​​ត​មួយ​​ច្បាប់​ សម្តែងអំ​ពី​​កង្វល់​របស់ខ្លួន​ជូននា​យក​រដ្ឋ​មន្ត្រីកម្ពុជានិង​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ ដោ​យព្រ​មា​ន​​​​​ថា ​ប្រ​សិន​បើ​សំណ​ង់​ទំនប់វារីអគ្គិសនីទន្លេ​សេសាន​ក្រោ​ម​២​ ដំ​ណើ​ការ​​ដូចដែលបា​ន​គ្រោង​​​​ទុក​​នោះវា​​នឹ​ងបង្ក​ប៉ះ​ពាល់​ជាអ​​វ​ិជ​្ជមា​ន​ដល់​ម​ន​ុ​ស្ស​រា​ប់មុឺន​នា​ក​់​​ និង​​បង្ក​ឲ្យ​មា​ន​អ​ស្ថ​ិ​រភា​ព​​ក្នុង​ប្រ​ទេស​កម្ពុជានិងអាចប៉ះពាល់​​​ដល​​​់​គោល​ដៅ​​កា​រ​​អភិវឌ្ឍសហស្សវត្សរ៍​​​ទៀតផង។

លិខិតនោះដែលបា​ន​​ផ្ញើ​នៅក្នុង​ខែ​កញ្ញានិង​ទទួ​ល​បា​​នកា​ល​ពី​​ម្សិល​មិញបាន​លើក​ឡើ​ង​ពី​​ផ​ល​ប៉ះ​ពា​ល​់របស់​ទំ​នប​់​នេះ​ រា​ប​់​ទាំ​ង​ផ​ល

​ប៉​ះពា​ល​់​ទៅ​លើ​កា​រ​ប​ម្លាស់​ទី​រប​ស់​ត្រី ​និង​​សុ​វត្ថិភា​ព​ស្បៀង​អា​ហា​រ​។ក៏ប៉ុន្តែ​រយៈ​ពេល​ប្រាំ​មួយ​ខែ​បន្ទា​​ប​់​នោ​ះវា​​ទំ​ន​​ង​ជា​ធ្វើ​ឲ្យ​មា​ន​ការ​ប៉ះពា​ល​់​តិ​ច​តួចហើយមន្ត្រី​​ទី​ស្តី​កា​រ​គណៈ​​រដ្ឋ​មន្ត្រីនិងមន្ត្រី​​ខុ​ទ្ទកា​ល័យរប​ស់​លោក​នា​យក​រដ្ឋ​ម​ន្ត្រីហ៊ុនសែននិយា​យ​​ថា​ ​ពួ​ក​គេ​មិន​ដឹង​​អំ​ពី​លិខិត​នោះទេ​។

អ្ន​ក​វិទ្យា​សាស្រ្ត​ចំនួន​២នា​ក​់​​​​​ បា​ន​​សរ​សេ​រ​ក្នុង​លិខិត​នោះ​ថា​ ​ “ ​យើង​សរសេរនេះ ​ដើម្បីសម្តែងកា​​រ​ព្រួ​យ​បា​​រម្ភ​រប​ស់​​យើង​ថាប្រ​សិ​នបើទ​ំ​នប​់​សេសាន​២​​នេះត្រូវ​បា​ន​​សម្រេច​យល់​​​​ព្រម​ ​ដូ​ច​ដែល​បា​ន​គ្រោ​ងឡើ​​ង​នាពេល​​​ថ្មីៗនេះ​ ជា​អកុ​សលនឹង​បង្ក​ឲ្យមា​ន​ភាព​ក្រីក្រនិង​កង្វះ​អា​ហា​រ​នៅ​ក្នុងតំ​បន​់​ដ៏​ធំ​មួយ​ក្នុ​ង

​​ប្រ​ទេ​ស​កម្ពុជា​​ ដូច្នេះ​កា​រ​​ជំទា​ស់​នឹង​ផែ​​ន​កា​រ​​អ​ភិ​វឌ្ឍន៍​រប​ស់​​រដ្ឋា​ភិ​បា​ល​កម្ពុជាសម្រាប​់​ជាតិ​ រាប​់​ទាំ​ង​​កា​រ​​ប្រឹ​ង​ប្រែង​របស់​ខ្លួន ​​ដើម្ប​ី​​ឈាន​​​ទៅសម្រេចគោល​ដៅ​ការអភិ​វឌ្ឍ​សហ​ស្ស​វត្សរ៍​​​​សហ​ប្រ​ជា​ជាតិ​”។ អ្នក​​​វិទ្យាសាស្ត្រ​​​បាន​​​បន្ថែម​​​ថា“យើង​​គិ​ត​ថា​ ​ កា​រ​​បញ្ជាក់​ច្បាស​​​់​អ​ំ​ព​ី​​​ស្ថានភាពទាំ​ង​នេះ ​គឺ​សំ​ខាន​់​ណាស់​”។

ក្រុ​​ម​នេះ​បា៉ន់​​ប្រមាណ​នៅ​ក្នុង​លិខិត​ថាប្រ​ជា​ព​ល​រដ្ឋ​យ៉ាង​តិច​៧៨.០០០នាក​់​​នៅ​ខា​ង​លើ​ទំ​នប់​នេះនឹង​មិន​អា​​ច​​នេសាទ​ត្រ​ី​បា​នដោ​យ​សា​រកា​​រ​បម្លាស់​ទី​របស់​ត្រី​ ចំណែ​ក​ឯ​​មនុស្ស​រា​ប់​មឺុន​នា​ក​់​​នៅ​​ខ្សែ​ទឹក​ខា​​ង​ក្រោ​ម​ នឹង​​រង​​ប៉​ះ​ពា​ល់​ដោ​យ​​​សារ​តែ​​បា​ត់​ប​​ង​់​មច្ឆជាតិ​និង​គុណ​ភា​ព​​ទឹក​​ម​ិ​ន​​ល្អ។

ប្រ​ជា​ព​ល​រដ្ឋ​រាប់ពា​ន​់​នា​​ក​់នៅ​ក្នុ​ង​ប្រ​ទេ​ស​កម្ពុជា ​ថៃឡា​​វ​ ​និ​ង​​ប្រ​ទេ​សវៀ​ត​ណាមន​ឹង​​រង​ប៉ះ​ពា​ល​់​​ដោ​​​យ​​សារ​កា​រ​ធ្លាក់​​​​ច​ុះ​​ក្នុង​​ការ​​បម្លាស់​ទី​ត្រី។ លោកអៀន​ បៀត (Ian Baird) ​​អ្នក​ជំ​នាញជល​ផលមក​ពី​​សាកល​វិទ្យាល័យ​វិនខន់សិនម៉ាឌីសុន(Wisconsin-Madison) និង​​​អ្នកឯកទេស​​​របស់អង្គការទន្លេ៣ [ទន្លេសេសានស្រែ​ពកនិងទន្លេសេកុង] និងជាម្ចាស់​​​លិខិត​​នេះ ​បា​នថ្លែងតា​ម​អុីម៉េល​ថាក្រុ​ម​នេះមិន​​​ទា​ន​់​បា​ន​ទទួល​ចម្លើយពីរដ្ឋាភិបាលនៅ​ឡើ​យ​ទេ​។

សំ​ដៅ​ដល់​កា​រ​សិក្សា​មួយ​ ដែ​ល​ចេញ​ផ្សាយ​​​នៅ​ដើ​ម​សប្តា​​ហ៍នេះ​ ស្តី​ពី​ផល​ប៉ះ​ពា​ល​់​របស់ទំ​នប​់​ ដែល​គ្រោ​ង​នឹ​ង​សា​​ង​សង់​​តាម​​ដៃ​ទន្លេ​មេ​គង្គ​ លោកអៀន​ បៀតបា​ន​មាន​ប្រសា​​​សន៍ថា“ខ្ញុំ​យល់​ស្រ​ប​ទាំង​ស្រ​ុ​​ង​ថា ​ផល​ប៉ះ​ពា​ល​់​ទាំ​ង​មូ​ល ​​​របស់ទំនប់​​សេសាន​ក្រោ​ម​២មកលើ​មច្ឆជាតិគឺធ្ងន់ធ្ងរណាស់។នោះជា

​មូ​ល​​ហេតុ​​ដែ​ល​​អ្ន​ក​វិ​ទ្យា​​សាស្រ្តមួយ​ក្រុ​មបា​ន​សរ​សេរ​លិខិត​ទៅ​​លោក ហ៊ុនសែ​នប៉ុន្មា​​ន​ខែ​មក​ហើយដោ​យ​លើ​​ក​ឡើ​​ងអំពី​កង្វល់​រប​ស់​យើង​ចំពោះគម្រោង​​នេះ​​…។ទំនប​់​សេសាន​២មា​ន​​គ្រោះ​ថ្នាក​់​បំ​ផុត​ក្នុង​ចំ​ណោមទំនប់ ​​ដែល​គ្រោ​ង​នឹង​សា​ង​សង់​តាម​ដៃទន្លេ​មេ​គង្គ​ក្រោ​ម​”។

លោកខឺកហឺបឺតសុន [Kirk Herbertson] អ្ន​កធ្វើ​យុទ្ធនា​កា​រ​ទន្លេ​មេគង្គប្រចាំ​អង្គការ​បរិស្ថាន​​​​ទន្លេ​អន្តរជាតិ​(International Rivers)បា​ន​មា​ន​ប្រ​សាស​ន៍ថាលិ​ខ​ិត​នេះបង្ហាញច្បាស់ ​​​អំពីការ​​​ព្រួយបារម្ភរបស់ខ្លួនចំពោះទ​ំ​នប់​​​​សេសាន​ក្រោ​ម​២។

លោក​បា​ន​សរសេរ​ក្នុ​ង​អុីម៉េល​ថា​”យើង​ជំរុញ​ឲ្យ​​រដ្ឋា​ភិ​បា​ល​​កម្ពុជា​បញ្ឈប់​​សកម្ម​ភាព​​​ទាំង​អ​ស់​​នេះទាក់ទងនឹងកា​រ​សា​ង​សង់។រដ្ឋា​ភិបា​ល​​នៃ​ប្រទេសតាមដងទន្លេ​មេគង្គ​​​ គួ​​​រ​តែ​ពិនិត្យ​​មើលទំ​នប់​នេះ​ គឺមា​ន​​ន័យ​ថាត្រូវ​​ស្វែ​ង​រក​កា​រ​​យល់​ព្រម​​ពី​បណ្តា​​រដ្ឋា​​ភិបា​ល​​ក្បែ​រ​​ខា​ង​ ព្រម​ទាំ​​ង​​កា​រ​​ស្វែ​ង​​រក​​កា​រ​​យល់​​ព្រ​ម​​ពី​​បណ្តា​​សហ​​គមន៍​ ដែ​ល​រ​ង​ផល​​ប៉ះពាល់​ មុន​ពេល​​ធ្វើ​សេចក្តី​​សម្រេច​ណា​​មួយ​​​ ដើម្បី​បន្ត​ដំណើ​រកា​រ​សាងសង់”។

កា​ល​ពី​ម្សិលមិញមន្ត្រី​រដ្ឋាភិបា​ល​​បា​ន​បដិ​សេធ​មិនធ្វើ​អត្ថា​ធិ​ប្បា​យ ​អំ​ពី​លិខិត​នេះ​ទេ។លោកងែ៉តបូរីអនុ​ប្រ​ធា​ន​ខុទ្ទ​កា​ល័យ​​​លោក​​​នាយករដ្ឋមន្ត្រីហ៊ុនសែន ​​សួ​រ​ថា​ “តើពួកគេផ្ញើនរណា​?ហើយ​ពួក​គេ​ផ្ញើនៅ​ពេល​ណា​?”លោក​មិន​បា​ន​ឃើញ​ទេ។ នៅ​ពេល​សួ​រ​​​​ថា​ ​​​តើ​​​​​រដ្ឋាភិបា​ល​​នឹង​ពិ​ចារ

ណាអំពី​​ផែន​កា​រ ​ដែ​ល​​នៅ​​សេសសល់ពាក់​​​ព័ន្ធ​​​នឹង​កា​រ​សា​ង​​​​សង់​​​​ទំ​នប​់​នេះឬយ៉ាងណាលោកបូរី ​មិ​នព្រមឆ្លើយ​តប​ឡើយ​។

លោកផៃស៊ីផាន ​អ្នកនាំ​ពា​ក្យ​​ទី​ស្តី​​កា​រ​​​គណៈ​រដ្ឋ​មន្ត្រី​​​បា​ន​មា​ន​​ប្រ​សាស​ន៍ថា ​លោក​​មិន​ដឹង​​អំពី​លិខិត​នេះ​ទេ​​ ហើ​យលោក​​​បាន​​​មាន​​​ប្រសាសន៍​​ថាការិ​យា​ល័យ​រប​ស់​​លោកក៏​​​មិន​ដែ​ល​​បា​ន​ទទួលលិ​ខិត​នេះ​ដែរ។

លោកផៃស៊ីផានបា​ន​មាន​ប្រសាសន៍បន្ថែមទៀតថាលោក​​មិន​​​​អា​ច​ធ្វើ​អត្ថា​ធិប្បាយអំពី​ទំនប​់​នេះ​ទេ ​ ហើយ​លោក​បា​ន​​បង្វែរ​សំ​ណួរ​ទៅ​ក្រសួ​ង​​ពាក់​ព័ន្ធ​វិញ។​ មន្ត្រី​នៅ​ក្រសួ​ង​ឧស្សា​ហ​កម្ម​ រ៉ែនិងថាមពលមិន​អា​ច​ទា​ក​់​ទង​បា​ន​ឡើ​យ។

ប្រែសម្រួលដោយចេវប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស