38 C
Phnom Penh

លោក បណ្ឌិត​ ត្រូវបានដកចេញពីតំណែងអភិបាលក្រុងបាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បា​ន​ន​ិ​យា​យ​​​កា​ល​ពី​ម្សិល​មិញថា ​លោកឈូកបណ្ឌិត ​​ត្រូ​វ​បា​ន​​ដក​​ចេញ​ពី​តំណែង​អភ​​ិ​បាល​ក្រុ​ង​​បាវិត​ ដើម្បី​បើក​ផ្លូវ​ឲ្យសា​លា​​ដំ​បូ​​ង​ខេត្ត​​ស្វាយ​​រៀ​​ង​ អា​ច​​កោះ​ហៅ​​លោក​​ទៅ​​​​សាក​សួរ​​ជ​ុំ​វិញ​កា​រ​​ជា​​ប​់ពា​​ក​់​ព័ន្ធ​​របស់​លោក​​​ក្នុង​កា​រ​បាញ់​ប្រ​​ហា​រ​ កា​ល​ពី​ថ្ងៃ​ទី​​២០​ ខែ​កុម្ភៈ​ ទៅ​លើ​​កម្មការិនី​បី​នាក់​ធ្វើការ​ក្នុង​​​តំ​ប​ន់​សេដ្ឋ​ក​​ិ​ច្ច​ពិ​សេស​ម៉ាន់ហាត​តា​​ន​់​​។

ទោះជា​យ៉ា​ង​នេះក្តី ​ព្រះ​រាជអាជ្ញា​​អម​សាលា​​ដំ​ប​ូ​​ង​ម្នាក់​ បា​ន​មា​ន​ប្រ​សាសន៍ថា ​បញ្ជា​រប​ស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនឲ្យ​​ដក​លោកបណ្ឌិតនោះមិ​ន​ពាក​់​ព័ន​្ធ​នឹង​​កា​រ​​ស៊ើ​​ប​​អង្កេត​​រប​ស់​តុ​លា​ការ​ទេ ពីព្រោះជន​សង្ស័យក្នុងការ​​​​​បាញ​់​ប្រហា​រ​នេះ​ ត្រូ​វបា​ន​កោះហៅ​មករួច​ហើយ។

លោក​ រស់ផលរិទ្ធអនុ​ប្រធាន​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង បាន​មាន​ប្រសា​សន៍​ថាលោក​ ហ៊ុនសែន​​ បាន​ចេញ​អនុ​ក្រឹត្យ​មួយ ​ចុះ​ហត្ថ​លេខា​ កាលពី​ថ្ងៃ​ច័ន្ទបញ្ជាឲ្យ​ដក​លោក​បណ្ឌិត ចេញពី​តួនាទី​ជា​អភិបាល​ក្រុង​ និង​ផ្ទេរ​​លោក​ទៅ​កាន់​ការងារ​មិនជាក់លាក់​មួយនៅ​ឯ​ការិយាល័យ​សាលាខេត្ត​ស្វាយ​រៀង​វិញ​។

លោក​ ផលរិទ្ធ បាន​មាន​ប្រសាសន៍ថា“រដ្ឋា​ភិបាល​បាន​ផ្ទេរ​លោក​ ឈូកបណ្ឌិតទៅ​ជាមន្ត្រីសាលា​ខេត្ត​ ដើម្បី​ឲ្យ​តុលាការ​អាច​កោះ​ហៅ​រូប​លោក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​ករណី​បាញ់​ប្រហារពេល​បាតុកម្មកាលពីថ្ងៃ​ទី​២០ខែកុម្ភៈ​”។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ កាលពី​ថ្ងៃ​អង្គារ​ បាន​តែ​ង​តាំង​លោក ណេប សារុនអភិបាលរង​ក្រុង​បាវិត​ ជា​អភិបាល​ស្តីទី​។

លោក​ ហឹុង ប៊ុនជា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសា​សន៍​ថា បទ​បញ្ជា​ផ្ទេរតំណែងរបស់​លោក​ ហ៊ុន សែន នឹងម​ិន​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ មកលើ​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យចូលខ្លួន​នៅ​ថ្ងៃ​ទី​១៦ខែ​មីនានោះ​ទេ។

លោក​ ប៊ុនជា បានមាន​ប្រសាសន៍ថា“យើង​​នៅ​តែ​ធ្វើ​ការងារដូច​ធម្មតា​ ដើម្បី​បន្តអនុវត្ត​តាម​នីតិវិធី​ស៊ើបអង្កេត”។ លោក​ ប៊ុនជាមិន​អាច​ទាក់​ទង​ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

កាលពី​ថ្ងៃ​ទី១ ខែ​មីនា លោក​ ស ខេងបាន​កំណត់​លោក​ បណ្ឌិត ថាជាជន​សង្ស័យ​តែ​ម្នាក់​គត់​ ក្នុង​ករណី​បាញ់ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាតតាន់អំឡុង​ពេល​មាន​ការត​វ៉ា​ ដោយហិង្សា​មួយ​ ដែលធ្វើ​ឲ្យ​កម្ម​ការិនី​រោង​ចក្របីនាក់ រង​របួស​។ ជន​រង​គ្រោះ​ទាំង​បីនាក់នេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ជាន់​ខ្ពស់​​រាប់ទាំង​ថ្នាក់​ខេត្ត​ និង​ថ្នាក់ជាតិខំបញ្ចុះ​បញ្ចូល​  ដោយ​ឧបត្ថម្ភ​ជាប្រាក់​ និង​អំណោយ​ជា​ថ្នូរ​ឈប់ប្តឹង​ជន​សង្ស័យ​ទៀត​។ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ ចំពោះ​ការ​ផ្ទេរ​តំណែង​លោក​ បណ្ឌិតរបស់នាយក​រដ្ឋ​មន្ត្រី​។

លោក​ មឿន តុលា ប្រធាន​គម្រោង​ការ​ងារ​​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​បាន​និង​កំពុងតែ​ជួយ​ជន​រង​គ្រោះ​ ដោយ​សារ​ការបាញ​់​ប្រហារ​នោះបាន​​មាន​ប្រសាសន៍ថាការ​ផ្ទេរ​នេះ​អាច​ត្រូវ​បាន​គេ​យល់​ឃើញថា “ជា​​បែប​ដំឡើង​ឋានៈ​វិញទេ”។

លោក​ មឿន​​ តុលា​ បាន​មាន​ប្រសា​សន៍​ថា​ “ជាគោល​ការណ៍​ គួរ​តែ​ដក​លោក [លែង​ឲ្យធ្វើការអ្វីទាំងអស់​] ហើយ​មិន​ត្រូវ​ផ្ទេរ​ទៅ​កាន​់តំណែង​មួយ​ទៀត​នោះទេ។តាម​របៀប​ជា​ប្រព័ន្ធ​ការងារ លោក​បាន​ទទួល​ការ​តែង​តាំង​​ ពី​ព្រោះ​លោក​ត្រូវ​បាន​ផ្ទេរចេញពី​ថ្នាក់​ស្រុក​​ ទៅ​ថ្នាក់​ខេត្ត​”។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថាគេ​គួរ​តែ​ពិចារណា​ការ​ផ្ទេរ​តំណែងរបស់​លោកហ៊ុន សែន ថា ជា​ការ​ព្យួរ​ការងារ​មួយ​ តាមរយៈ​ការដកលោក​ បណ្ឌិត​ ពីអំណាច​ ដោយ​ប្រសិទ្ធភាព​។

លោក​ សំអឿន បានប៉ាន់​ប្រមាណ​ថាលោក​ បណ្ឌិត ដែល​ជា​អភិបាលក្រុង​បាវិត​ អាច​​បញ្ជា​អាជ្ញាធរ​របស់​លោក​ទៅ​ជួប​ជន​រង​គ្រោះ​ឲ្យឈប់​ប្តឹង។ លោក​ សំអឿន បានមាន​ប្រសាស​ន៍​ថា “​ការ​ដក​គាត់​​ គឺ​ស្មើ​នឹង​ការ​ផ្អាក​គាត់​​ ដូច្នេះ​គាត់​​គ្មានអំណាច​ទៀត​ទេ។ តួនាទី​ថ្មីរបស់​គាត់អាច​នៅ​ថ្នាក់​ខេត្តក៏ប៉ុន្តែ​ក្នុង​រចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​ វាក៏​ដូច​ជា​ការ​ផ្អាក​ការងារ​ផង​ដែរ​”។

លោក​ សំអឿន​ បាន​មាន​ប្រសាសន៍​ថា ​ការ​ផ្ទេរ​លោ​ក បណ្ឌិត ក៏អាច​ចាត់ទុក​ថា ជា​ការ​​ព្រមានដល់​មន្ត្រីផ្សេង​ទៀត​ឲ្យឈប់​ដើ​របញ្ចុះ​បញ្ចូល​ជួស​មុខ​ឲ្យគាត់​ទៀត។

លោក សំអឿន បានមាន​ប្រសាសន៍​ថា “​ប្រហែល​ជាលោក​ បណ្ឌិត​ មាន​ខ្នង​ខ្លះ​ ហើយ​​ខ្នង​នេះ​អាច​ជា​មន្ត្រី​ជាន់​ខ្ពស់​ ដូច្នេះ​ពេល​នេះ​លោក​នាយក​រដ្ឋមន្ត្រ​ី​បាន​និយាយ​ថាកុំ​ជ្រៀត​ជ្រែក​​”៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស