27 C
Phnom Penh

អង្គការ​​​សិទ្ធិមនុស្សអះអាងថា អ្នកភូមិ​​​ក្នុង​​​ខេត្ត​​​កោះកុងដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​ទីលំនៅ​​​បានស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ២១នាក់បានស្លាប់នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង ដោយសារតែ​​​លទ្ធផល​​​នៃ​​​ការ​​​រុះរើ​​​លំនៅដ្ឋាន​​​របស់ពួក​​​គាត់ ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​វិនិយោគផ្នែកវិស័យទេសចរណ៍​​​ដ៏​​​ធំ​​​របស់ចិន ។

ក្នុង​​​លិខិត​​​មួយ​​​ផ្ញើជូន​​​លោកអាយខន ​​​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​ប្រចាំ​​​មណ្ឌល​​​​​​ខេត្ត​​​កោះកុងអង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូបាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ពលរដ្ឋដែល​​​ផ្លាស់លំនៅដ្ឋាន​​​ដោយសារគម្រោង​​​អភិវឌ្ឍន៍ ក្នុង​​​ខេត្ត​​​នេះ។

លិខិត​​​ដែល​​​មាន​​ប្រាំបីទំព័រ ​​​ចុះ​​​​​​ថ្ងៃទី​​​២៧ ​​​ខែ​​​កុម្ភៈបាន​​​លើក​​​ឡើង​​​ថា“​​​នៅក្នុងខែ​​​កញ្ញា​​​ឆ្នាំ២០១១ ​​​ស្ត្រីម្នាក់​​​ឈ្មោះលី​​​ អាយបាន​​ស្លាប់​​​ក្នុង​​​ពេល​​​សម្រាលកូន​​​ ព្រោះ​​​ទីនោះ​​​គ្មាន​​​មណ្ឌល​​​សុខភាព​​​ទេ។ ​​​រហូត​​​មកដល់​​​ពេល​​​នេះមាន​​​ប្រជាពលរដ្ឋ​​​២១​​​នាក់​​​ហើយ​​​ បាន​​​ស្លាប់​​​ [បន្ទាប់ពីបាន​​​ផ្លាស់​​​ប្តូរ​​​ទីលំ​​​នៅ]។

លិខិត​ដែលចុះហត្ថ​លេខា​ដោយលោកអុិនគង់ឈិត ​អ្នកសម្របសម្រួល​ប្រចាំ​​​ខេត្ត​​​កោះកុងរបស់អង្គការសិទ្ធិមនុស្ស​លីកាដូមាន​ខ្លឹមសារ​ថាប្រជាជន​ដែល​ត្រូវ​បាន​រើ​ទៅ​ទីតាំង​ថ្មី ​ពំុ​មានសេវា​មណ្ឌល​សុខភាព​ និងផ្សារឬ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ឡើយ”។​​

“កាល​ពី​នៅកន្លែង​ចាស់ដែល​ពួកគេ​ធ្លាប់រស់នៅមាន​មណ្ឌល​សុខភាព​ចម្ងាយ​​​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ ដូច្នេះ​ពួកគាត់​​​អាច​ទទួល​បានសេវា​ព្យាបាលសុខភាព​បាន​នៅ​ពេល​ពួកគេ​ឈឺ។​ ប៉ុន្តែ​នៅ​កន្លែង​ថ្មី ​​​​មាន​ចម្ងាយ​ប្រហែល​២៥ទៅ​​​៣០​​​គីឡូម៉ែត្រពី​មណ្ឌល​សុខភាព​ ហើយ​ប្រជាជន​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាករូសនិង​ជំងឺ​ផ្សេងៗ​ទៀត”។

ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក​ មាន​គម្រោង​​​វិនិយោគ​​​​មួយ​កំពុង​តែធ្វើការ​វិនិយោគ​លើតម្លៃ​ទឹកប្រាក់៣,៨ពាន់លាន​ដុល្លារដោយ​​​​ធ្វើឲ្យផ្នែកខ្លះនៃឧទ្យាន​ជាតិ​បទុមសាគរ​ ដែលជា​តំបន់នៅជាប់មាត់​សមុទ្រ​ និង​ស្រុកគិរីសាគរឲ្យ​ទៅ​ជា​តំបន់​​​ទេសចរណ៍​ ដែលរួមមាន​សណ្ឋាគារទីលាន​វាយ​កូនហ្គោលនិង​អាកាសយានដ្ឋាន។ ​ក្រុមហ៊ុន UDG បាន​ឈូសឆាយដីព្រៃ​ចំនួន​៣៦.០០០ហិកតា​ ឬប្រហែល​មួយភាគបួន​នៃ​ឧទ្យានជាតិ​នេះ​។

ប្រជាជន​ប្រហែល​១.១០០គ្រួសារ​ត្រូវ​​​បាន​បង្ខំឲ្យរើ​ចេញ​ពី​ភូមិ​​នៅតាម​តំបន់​ឆ្នេរ​​ ហើយ​មាន​អ្នក​ភូមិ​មួយ​ចំនួន​បានអះអាង​ថាពួកគាត់ត្រូវ​បង្ខំ​ឲ្យ​រើ​ផ្ទះចេញ។​ ពួកគាត់បាន​ទទួល​សំណង​ប៉ះប៉ូវ​ ដែលរួម​មាន​ទឹក​ប្រាក់​ចំនួន​រាប់ពាន់​ដុល្លារផ្ទះ​ឈើមួយខ្នងនិងម្នាក់ៗទទួលបានដីចម្ការ​ទំហំ​២ហិកតាដែលមាន​ចម្ងាយ​ប្រហែល​១៥គីឡូម៉ែត្រ​នៅលើ​ទីទួលធ្លាប់រស់នៅ។

លោកអុិនគង់ឈិតបានមានប្រសាសន៍​ថារដ្ឋាភិបាល​គួរ​តែ​កសាងហេដ្ឋារចនា​​​សម្ព័ន្ធ​​​​ឲ្យ​អ្នក​ភូមិ​ទាំង​នោះនៅតាម​ទីតាំង​ថ្មី​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“យើង​​​សរសេរ​​​លិខិត​​​ទៅ​​​ឲ្យ​​​សភា​​​ ព្រោះយើង​​​សង្ឃឹម​​​ថាសភា​​​នឹង​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​”៕ប្រែសម្រួល​​​ដោយឌឿងសាវតា​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស