27.5 C
Phnom Penh

ប្រទេសកម្ពុជាទៅការពារបណ្តឹងរបស់ខ្លួន នៅឯតុលាការយុត្តិធម៌​​​អន្តរជាតិនា​​​ក្រុង​​​ឡាអេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសនិងទំនាក់ទំនងអន្តរជាតិ ​កំពុង​តែ​មាន​វត្តមាននៅ​​ទី​ក្រុងឡាអេប្រទេស​​​ហូឡង់ក្នុង​សប្តាហ៍​នេះដេីម្បី​ផ្តល់ការទាញ​​​ហេតុ​​​ផលផ្ទាល់មាត់ថែមទៀត ​​​ដល់តុលាការ​យុត្តិធម៌​អន្តរជាតិ​​ តាមពាក្យបណ្តឹងរបស់ខ្លួនដែល​​​បាន​​​ដាក់កាល​ពី​ខែ​ឧសភា​​កន្លង​ទៅនេះដើម្បីការពារទឹក​ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ។

បន្ទាប់​ពី​មានការប្រយុទ្ធថ្មីៗនេះ​ជាមួយប្រទេស​ថៃ​ ជុំវិញ​តំបន់ដែលភាគីថៃ​​​អះអាង​​​កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១១ថាជាដីមាន​​​ជម្លោះប្រទេស​កម្ពុជា ​បាន​ស្វែងរក​ជំនួយ​ពី​​​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ដែលជា​តុលាការ​កំពូល​ របស់​អង្គការ​សហ​ប្រជាជាតិឲ្យ​​​ “ធ្វេីការ​​​​បកស្រាយ”សាលក្រមឆ្នាំ​​១៩៦២ ​ ដែល​​​បាន​​​ប្រគល់​ប្រាសាទ​ព្រះ​វិហារ​ទៅ​ឲ្យ​ប្រទេស​កម្ពុជាវិញ​។

ប្រទេសកម្ពុជា​អះអាង​ថាសាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ឆ្នាំ​១៩៦២ក៏បាន​ទទួលស្គាល់​អធិបតេយ្យ​ភាព​ជុំវិញ​​​តំបន់ជម្លោះថាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា​ផង​ដែរ។បន្ទាប់​ពី​បានផ្តល់ការ​​​ទាញ​​​ហេតុ​​​ផលផ្ទាល់មាត់កាល​ពី​ខែ​ឧសភារួចមកតុលាការ​យុត្តិធម៌​អន្តរជាតិបាន​ស្នេី​សុំ​ឲ្យ​ប្រទេស​នីមួយ​ៗ​ផ្តល់ការ“ពន្យល់បន្ថែម​​​ជាលាយ​​​លក្ខណ៍អក្សរ” ​​ទាក់​ទិន​ទៅ​នឹង​រឿង​ក្តី​នេះដោយ​ទុក​ពេល​ឲ្យ​ប្រទេស​ថៃ​រហូត​ដល់​​​​ថ្ងៃ​ទី​២​១ខែ​មិថុនានិង​ប្រទេស​កម្ពុជា​​ រហូត​ដល់​ថ្ងៃ​ទី​៨ខែ​​មីនាដែ​លជា​ថ្ងៃ​ម្សិល​មិញ​នេះ។

លោកស្រីអ៊ាតសោភា​​​ នាយក​ខុទ្ទកាល័យរបស់​លោកហោណាំហុងបាន​មាន​ប្រសាសន៍​ថាលោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ចេញ​ដំណេីរ​ទៅ​​ទី​ក្រុង​ឡាអេកាល​ពី​សប្តាហ៍​​​​មុន​ ដេីម្បី​ដាក់​ឯកសារ​បន្ថែម​​ទៀត។ លោក​ស្រី​ សោភាបាន​មាន​ប្រសាសន៍​ថា“ ​យេីង​បានធ្វេី​ដំណេីរ​​​ទៅ​ទី​នោះតាម​គោល​បំណង​នេះ”។ “អ្វី​ដែល​លោកបាន​ធ្វេី​”នៅ​ទី​នោះ​ “និង​អ្វី​ដែលលោកមិន​បាន​ធ្វេី​ ខ្ញុំ​មិន​បាន​ដឹងទេ”។

​ កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​នេះ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​​ បាន​បង្គាប់​ឲ្យ​ប្រទេស​ទាំង​ពី​រ​​​ដក​ទ័ព​ជាបន្ទាន់​​ចេញ​ពី​តំបន់​មាន​ជម្លោះខណៈ​ដែល​តុលាការ​កំពុង​ពិភាក្សា​លេី​វិសាល​ភាពនៃសេចក្តីសម្រេចឆ្នាំ​១៩៦២​ តែ​​​​មិន​​​ទាន់មានភាគីណាមួយបានធ្វេី​តាម​នៅ​ឡេីយ៕

ប្រែសម្រួល​ដោយថូណារ៉ាន់​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស