31 C
Phnom Penh

ក្រុមហ៊ុន​សម្លៀក​បំពាក់​ជំរុញ​ឲ្យ​ចាត់​វិធានការលើ​ការ​បាញ់បោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់​យីហោ​ល្បីៗ​មួយចំនួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​អន្តរ​ជាតិ​ធំៗ​ក្នុង​ពិភព​លោក ​រួមជាមួយ​នឹង​អង្គការ​ការពារ​ពល​ករ​​បរទេស បាន​​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើនការ​ប្រឹងប្រែង​ស៊ើប​អង្កេត​បន្ថែម​ទៀតលើការ​បាញ់​អ្នក​តវ៉ា​បី​នាក់​​​កាលពីខែ​មុន​ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង។

នៅក្នុង​លិខិត​មួយច្បាប់ផ្ញើជូនលោកចមប្រសិទ្ធរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាល​ពីថ្ងៃ​សុក្រ ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​យីហោ​ល្បីៗទាំងនោះ​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ “ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យបាន​ពេញលេញ​ និង​ប្រកបដោយ​តម្លាភាព…​ព្រមទាំង​ឲ្យជន​ល្មើសទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​កម្មករ​ទាំង​នេះឲ្យរងរបួស​នោះ”។

ដោយត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​អតិ​ថិ​ជនមួយចំនួន​ក្នុងចំណោមអតិថិជន​ធំៗ​នៃ​ឧស្សាហកម្មផលិតសម្លៀកបំពាក់​ក្នុង​ស្រុករួមាន​ក្រុមហ៊ុន H&M, ក្រុម​ហ៊ុន​American Eagle Outfitters និង​ក្រុមហ៊ុន Columbia នោះលិខិតនេះគឺជា​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ដែលមិនធ្លាប់​មាន​ពី​អ្នក​បញ្ជា​ទិញ​បរទេស​ទាំងចំពោះ​ការបាញ់​ប្រហារ​ដែល​​​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នេះនិង​ចំពោះ​​​ការស៊ើប​អង្កេត​លើ​ជនសង្ស័យដ៏​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។

ក្រុមហ៊ុនធំជាង​គេ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​លិខិត​នេះ គឺ​ក្រុម​ហ៊ុន​​ Puma ដែល​មាន​កម្មករ​របស់​ខ្លួន​បាន​រង​របួស​អំឡុង​ការ​បាញ់​កាល​ពី​ថ្ងៃទី​២០ខែ​កុម្ភៈដែរ។

លិខិត​នេះ​មាន​ខ្លឹមសារថា “យើង​សូម​សម្តែង​ការ​ព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​អំពើ​ហិង្សាដែល​បាន​ផ្ទុះឡើង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ…។ យើងមាន​ការ​បារម្ភ​ដោយ​សារ​ថាស្ថាន​ភាពចលាចល​បែប​នេះ​មាន​​ហិង្សា​កាន់​តែ​ខ្លាំងឡើងៗ”។

លិខិត​នេះ​បាន​បន្តទៀត​ថា“យើង​សង្ឃឹម​​ថា រដ្ឋាភិបាល​នឹង​បង្កើន​កិច្ច​ប្រឹង​ប្រែង​ទ្វេ​ដង​ថែមទៀត​ ដើម្បី​បង្ក​បរិយា​កាស​​ប្រកប​ដោយ​សុវត្ថិភាពនិង​ស្ថិរភាព​សម្រាប់​កម្មករ​ និង​ក្រុមហ៊ុននានា​នៅ​ក្នុង​ប្រទេសកម្ពុជា”។

លោកចមប្រសិទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្មនិង​លោកឧត្តម​សេនីយ៍ឯកខៀវ​ សុភ័គអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃមិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា “មាន​តែ​ក្រសួង​ពាណិជ្ជកម្មប៉ុណ្ណោះ​អាច​ពិភា​ក្សា​អំពី​បញ្ហានេះ ប៉ុន្តែ​ជា​គោល​ការណ៍​ រដ្ឋាភិបាល​តែង​តែ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ និង​ខ្វល់​ខ្វាយ​អំពី​បញ្ហានេះ”។ លោក​បាន​មាន​ប្រសាសន៍ថា“ដោយ​សា​រ​មាន​ការ​ខ្វល់​ខ្វាយ​នេះហើយ​បាន​ជា​មាន​ការ​ដក​អភិបាល​ក្រុង​​បាវិត​​​ចេញ​ពី​តំណែង។

លោក​បាន​បន្ថែមថា “វាអាស្រ័យលើ​តុលាការ​។យើង​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។យើង​យកចិត្តទុកដាក់​ចំពោះការ​ព្រួយបារម្ភ​របស់​អ្នក​បញ្ជាទិញ ហើយ​យើង​មាន​ផល​ប្រយោជន៍រួម”។ លោកស្រី ជីល ថាក់ឃើ ទី​ប្រឹក្សា​បច្ចេក​ទេស​ជាន់​ខ្ពស់​នៅ​កម្មវិធី​​រោងចក្រ​កាន់​តែ​ប្រសើរនៅ​កម្ពុជា​នៃ​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍ថាលិខិត​រួមគ្នា​របស់​អ្នក​បញ្ជា​ទិញនេះ​ឆ្លុះបញ្ចាំងពី គំនិត​រួប​រួម​គ្នារបស់​អ្នក​បញ្ជាទិញ​អន្តរជាតិ​ដទៃទៀត។

លោកស្រី​ ថាក់ឃើបាន​មាន​ប្រសា​សន៍​ថា“ខ្ញុំគិត​ថាក្រុមហ៊ុន​យីហោ​ល្បីៗ​ទាំង​នេះ​ព្រួយ​បារម្ភ​ដោយសារថា ជាង​បីសប្តាហ៍​កន្លងទៅ​ហើយ នៅ​តែមិន​ទាន់​មាន​ការ​ចាប់​ខ្លួនជន​ល្មើសនៅ​ឡើយ”។ លោក​ស្រី​បាន​បន្ថែមថា គេបាន​ប្រាប់​លោកស្រី​ច្រើន​ណាស់​អំឡុង​ការ​សន្ទនា​ជាមួយ​​អ្នក​តំណាង​ក្រុមហ៊ុន​សម្លៀក​បំពាក់​ដែល​មាន​ប្រភព​មក​ពី​រោង​ចក្រ​នៅ​កម្ពុជា។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើការ​ស៊ើប​អង្កេត​​យឺតយ៉ាវរបស់​រដ្ឋាភិបាល​អាច​ប៉ះ​ពាល់​ដល់​ឧស្សាហកម្មសម្លៀក​បំពាក់​ទាំង​មូល​ឬយ៉ាងណានោះ លោកស្រី​ ថាក់​ឃើ ​បាន​មាន​ប្រសាសន៍ថា “ក្រុមហ៊ុន​យីហោ​

ល្បីៗទាំងនេះធ្វើការ​សម្រេចចិត្ត​ថា​ តើ​ត្រូវ​​បញ្ជាទិញពីទីណានោះ​​ផ្អែកតាម​កត្តាជា​ច្រើន។តម្លៃគឺជាការ​សំខាន់​…ប៉ុន្តែ​សុវត្ថិភាព​និង​សន្តិសុខ​ក៏សំខាន់​ដែរ។វាជា​កត្តា​មួយ​ក្នុង​ចំណោមកត្តាជាច្រើន។ប៉ុន្តែ​ដោយ​​មាន​ការ​ដួល​សន្លប់​កម្មការិនី​ជាច្រើននោះនេះគឺ​ជា​កត្តាមួយ​​ទៀតហើយ​យើង​ពិត​ជា​មិន​ត្រូវ​ការ​កត្តា​មួយ​ទៀត​​ទេ ៕

ប្រែសម្រួល​ដោយ សោមសារុនលោកស្រី​បាន​ផ្តល់​យោបល់​ថា”សូម​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​សម្រាប់​ការ​សាកសួរ”​និងការ​ស៊ើប​អង្កេត។ក្រុមមន្ត្រី​បាន​និយាយ​ថាកាល​ពីថ្ងៃ​​ព្រហស្បតិ៍លោកឈូកបណ្ឌិតត្រូវ​បាន​ដកចេញពី​តំណែង​ជា​អភិបាល​ក្រុង​បាវិត​ ដើម្បី​ឲ្យ​សាលាដំបូងខេត្ត​ស្វាយរៀងអាចសាកសួរ​គាត់​ជុំវិញការ​ជាប់​ពាក់​ព័ន្ធរបស់​គាត់​ក្នុងការ​បាញ់​កម្មការិនីទាំងបីនាក់នេះ​ឲ្យ​រង​របួសកាលពីថ្ងៃ​ទី​២០ខែ​កុម្ភៈ​អំឡុង​ការ​ធ្វើកូដកម្មនៅ​តំបន់​សេដ្ឋកិច្ចពិសេស​ម៉ាន់​ហាតតាន់៕

  ប្រែសម្រួល​ដោយសោមសារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស