ប័ណ្ណសារ

ជន​​​កម្ពុជា​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយសារ​​​​​​ឆ្លង​​​ដែន​​​ចូល​​​ប្រទេសលាវ​​​ដោយ​​​ខុសច្បាប់​​​

By

March 12, 2012

មន្ត្រីយោ​​​ធា​​​មួយ​​​រូប​​​បានឲ្យ​​​ដឹងថាជន​​​កម្ពុជា​​​ប្រាំមួយ​​​នាក់​​​ ដែល​​​រួម​​​មាន​​​មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ផងនោះត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​លាវ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែនពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​ចូល​​​ក្នុង​​​ប្រទេស​​​​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់។

លោក​​​វរសេនីយ៍​​​ទោមីប៊ុនផនមេ​​​បញ្ជាការ​​​កង​​​ទ័ព​​​កម្ពុជាដែលឈរ​​​ជើង​​​នៅ​​​ព្រំដែន​​​កម្ពុជា​​​-លាវ​​​ បាន​​​ឲ្យ​​​ដឹង​​​ថាជន​​​កម្ពុជា​​​មួយ​​​ក្រុម​​​នេះ ​​​រួម​​​មាន​​​ស្ត្រី​​​ពីរ​​​នាក់ផង​​​នោះ​​​ កំពុង​​​ស្វែង​​​រក​​​បន្លែ​​​ព្រៃ​​​ និង​​​នេសាទ​​​ត្រី​​​នៅ​​​​​​ក្នុង​​​ព្រៃ​​​ស្រោង​​​មួយ​​​កន្លែង​​​ក្បែរ​​​ព្រំដែន​​​នោះនៅពេល​​​​​​ទាហាន​​​លាវ​​​ចាប់ខ្លួន​​​ពួក​​​គេ​​​។

យោង​​​តាម​​​លោក​​​វរសេនីយ៍​​​ទោមី ប៊ុនផនបុរស​​​ម្នាក់​​​ឈ្មោះ​​​ ស មឿនប៉ុន អាយុ​​​៣៩​​​ឆ្នាំ​​​ គឺ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​នៅឃុំ​​​សេកុង​​​។លោកបាន​​​បង្ហាញ​​​ឈ្មោះ​​​អ្នក​​​ដទៃ​​​ទៀត​​​ ដូច​​​ជាឈ្មោះនូសិលាអាយុ​​​៣៤​​​ឆ្នាំលីដេងអាយុ​​​៣៦​​​ឆ្នាំ ​​​ផាន់ ចាន់ឌី អាយុ​​​២៧​​​ឆ្នាំ​​​ ថោង ញ៉ អាយុ២២​​​ឆ្នាំ និងលឿង ប៉ុន អាយុ​​​៤២​​​ឆ្នាំ។

ខណៈដែល​​​អ្នក​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​ ជារឿយៗ​​​ត្រូវបាន​​​ចាប់ខ្លួននិង​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ ហើយមានពេល​​​ខ្លះត្រូវ​​​បាន​​​​​​កង​​​ទ័ព​​​ព្រំដែនថៃសម្លាប់​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែន​​​ចូលទឹកដីថៃ​​​នោះលោក​​​វរសេនីយ៍​​​ទោ​​​​​​ មីប៊ុនផន ​​​និយាយថា ​​​ករណី​​​ឆ្លងចូល​​​ទឹក​​​ដីលាវនេះ វាជារឿងផេ្សង។​​​

ដោយ​​​សំដៅ​​​ដល់​​​ការ​​​ស្វែង​​​រក​​​កាប់គ្រញូងលោក​​​​​​បាន​​​និយាយ​​​ថា“ពួកគេ​​​មិនមែន​​​ជា​​​អ្នក​​​កាប់​​គ្រញូង​​​ទេ។ពួកគេ​​​ចូលទៅ​​ទីនោះ​​ដើម្បីរក​​​បន្លែព្រៃនិងដើម្បីនេសាទត្រី​​តែ​​​ប៉ុណ្ណោះ​​​។ប្រសិនបើ​​​ពួក​​​គេ​​​ស្វែង​​​រកកាប់​​​ឈើ​​​ប្រណីតពួកគេ​​​មិន​​​យក​​​ស្រីៗទៅ​​​ជាមួយ​​​ទេ​​​”។

លោកវរសេនីយ៍ទោមីប៊ុនផនបាន​​​មាន​​​ប្រសាសន៍​​​ថាឧប្បតិ្តហេតុ​​​នេះបង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា នេះ​​​ជាលើក​​​ទី​​​បី​​​ហើយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ដែល​​​ក្រុម​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​​​​ការ​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ចូល​​​ទៅ​​​ក្នុងទឹកដីលាវ​​​។

លោក​​​បាន​​​បន្ថែម​​​​ថាមនុស្ស​​​សរុប​​​ចំនួន​​​២២​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​​​​ ហើយ​​​មិន​​​ទាន់​​​មាន​​​នរណាម្នាក់​​​ត្រូវ​​​ដោះ​​​លែង​​​មក​​​វិញនោះ​​​ទេ។ លោក​​​បាននិយាយ​​​ថា “ជា​​​ធម្មតា ប្រសិន​​​បើ​​​អាជ្ញាធរ​​ព្រំដែន​​​របស់​​​យើង​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ជន​​ជាតិ​​​លាវយើង​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​តែ​​​២៤​​​ម៉ោង​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​ដោះលែង​​​ និង​បញ្ជូនពួក​​​គេ​​​ទៅ​​​ផ្ទះវិញ​​​”។

លោក​​​បានមាន​​​ប្រសា​​​សន៍ទៀតថា​​​ វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ ​សម្រាប់​​​​​​អ្នក​​​ភូមិ​​​ នៅក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​​​​ ដែល​​​ឆ្លង​​​ចូល​​​ព្រំ​​​ដែន​​ប្រវែង​​​២៥៧​​​គីឡូម៉ែត្រ​​​នេះ​​ ដោយ​​​ភាន់​​​ច្រឡំនៅ​​​ពេលកំពុង​​​ប្រមាញ់​​​សត្វ​​​ និង​​​ស្វែង​​​រក​​​អាហារក្នុង​​​ព្រៃ​​​នោះ​​​​​​។

លោក ស៊ី សួន អភិបាល​​​ស្រុក​​​សៀម​​​ប៉ាង​​​បាន​​​មានប្រសាសន៍​​​ថាឧប្បតិ្ត​​​ហេតុ​​​របៀប​​​នេះមិន​​​មែន​​​ជាបញ្ហា​​​ធ្ងន់​​​ធ្ងរទេព្រោះ​​​ប្រទេស​​​ទាំង​​​​​​ពីរ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​បត្យា​​​ប័ន​​​រវាង​​​គ្នា​​​ និង​​​គ្នា​​​។លោក​​​បាន​​​បន្ថែម​​​ថា“ជន​​​ជាតិ​​​លាវ​​​ចំនួន​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​​​​នគរ​​​បាល​​​ស្រុក​​​សៀម​​​ប៉ាង​​​ចាប់​​​ខ្លួន​​​ ហើយ​​​ជនកម្ពុជា​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ភាគី​​​លាវចាប់​​​ខ្លួន​​​ ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ ​តាម​​​រយៈ​​​ការ​​​ចរចាគា​​​្ន”៕

ប្រែសម្រួល​​​ដោយ  ឌឿង សាវតា​​​​​​​​​​​​