28.4 C
Phnom Penh

អាមេរិកថា ការលាង​លុយ​កខ្វក់​ និង​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការ​​​ណ៍ថ្មី​​​មួ​​​យ​​​ដែល​​​ចេញ​​​ដោយ​​​​​​ក្រសួង​​​ការ​​​បរ​​​ទេសអាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លាង​​​លុយ​​​កង្វក់​​​ និង​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ទាក់​​​ទង​​​​​​នឹង​​​គ្រឿង​​​ញៀន​​​ នៅ​​​តែ​​​ជា​​​បញ្ហា​​​ប្រឈម​​​ដ៏​​ធំ​មួយ​ក្នុង​​​ប្រទេស​​​កម្ពុជា​នៅ​ឡើយ ដោយ​សារ​​​តែ​​​កង្វះ​​​ច្បាប់ដែលអាចអនុវត្ត​បាន​ ​​​អំពើ​​​ពុក​​​រលួយ  ព្រម​​​ទាំង​​​​​ធន​​​ធាន​នៅ​មានកម្រិត​​​។

យោងតាម​​​របាយ​​​ការណ៍​​​យុទ្ធសាស្ត្រ​គ្រឿង​​​ញៀន​​​​​​អន្តរ​​​ជាតិឆ្នាំ២០១២ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រ​​​ទេស​​​កម្ពុជា នៅ​​​តែ​​​ “ ប្រឈម​ខ្លាំង” នឹង​​​​បញ្ហា​​​​​លាង​​​លុយ​​​កខ្វក់​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​មួយ​​​ចំនួន​​​ ក្នុង​នោះ​រួម​​​មានទាំង​ទី​​​ផ្សារ​​​ងងឹត​ដ៏ធំ​​​​ និង​​​​​​ការ​​​ត្រួតពិនិត្យ​​នៅមាន​កម្រិត​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​​​​លើ​​​ទីកន្លែង​មិនចេញមុខ​​មួយ​​​ចំនួន​​​ដូច​​​ជា​​​កាស៊ីណូ​​​ជា​​​ដើមផង​។

របាយការណ៍នេះ​​​​មានខ្លឹមសារ​​​​​ថា “​ ​​មិន​ថា​​វា​មានទំហំបុ៉ណ្ណា​​ទេ​ ទាំង​​ការធ្វើឲ្យ​ចរន្ត​ប្រាក់​​ស្រប​​​ច្បាប់​​​ និង​​​មិន​​​ស្រប​​​ច្បាប់​​​ ​ច្រើនតែ​​​​​​​​ធ្វើ​​​ឡើងក្រៅ​​​​​​ស្ថាប័ន​​​​ហិរញ្ញ​​​វត្ថុ​​​ស្រប​​​ច្បាប់​​​​ ហើយ​ពិបាក​​​​​​ក្នុងការ​​ពិនិត្យតាមដាន​ណាស់​”។ “ទឹក​​​ប្រាក់​​​ដែល​​​បាន​​​មក​​​ពី​​​អំពើ​​​ខុស​​​ច្បាប់​​​ផ្សេងៗត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​វិនិយោគ​ភ្លាមៗ​​​​លើ​ដី​ធ្លី

ផ្ទះ វត្ថុ​​​មាន​​​តម្លៃ ឬ​អចលនទ្រព្យ ​ក្នុង​ទម្រង់​​​ផ្សេងៗ​​​​ទៀត ដោយ​​​មិន​​​បាន​​​ឆ្លង​​​កាត់​​​ធនាគារ​​​ស្រប​​​ច្បាប់”។  របាយ​​​ការណ៍​​​នេះ​ក៏​បាន​​​ឲ្យ​ដឹងផង​​​​ដែរ​​​ថា ក្រម​ព្រហ្មទណ្ឌបច្ចុប្បន្ន​​​ មិន​​​អាច​​​កំណត់​​​​ការ​លាង​​​លុយ​​​កខ្វក់ថាជាអំពើ​​ឧក្រិដ្ឋ​​​កម្ម​​​បាន​ទេ​​​​​ ដោយ​​​សារ​​​តែ​​​កង្វះ​បទ​បញ្ញត្តិ​សម្រាប់​​​​ត្រួត​​​ពិនិត្យ​​​​​​ចរន្ត​​​សាច់​​​ប្រាក់​​​ដែល​​​គួរ​​​ឲ្យ​​​សង្ស័យ ខណៈដែល​​​​​​​​​​​​​​​​​​​​​​ភាព​​​មិន​​​ស៊ី​​​សង្វាក់​​​គ្នា​​​ខាងផ្នែក​​​ច្បាប់ ធ្វើ​​​ឲ្យ​​​​​​មាន​​​ភាពមិន​​​​ច្បាស់​​​លាស់​​​ មិនដឹង​ថា តើ​​​អង្គភាពមួយ​​ណា​ដែល​មាន​​​សមត្ថកិច្ច​​​ក្នុងការ​បង្កក​​​ហិរញ្ញវត្ថុដែ​​​ល​គ្រប់​គ្រង​​​ដោយ​​​ឧក្រិដ្ឋជន​ ក្នុងនោះ​មាន​ទាំង​ជន​សង្ស័យ​ជា​ភេរវករផងដែរ​។​​​

របាយ​​​ការណ៍​​​​ដដែលនេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “កង្វះ​ភាពច្បាស់លាស់ និង​សុក្រឹត​ភាព​ក្នុង​​​សេចក្តី​​​​រាយការណ៍​​​​​​ ព្រម​​​ទាំងកង្វះ​​​រចនា​​​សម្ព័ន្ធ​​​​ច្បាប់​​​​​ ជាការរាំង​ស្ទះ​ដល់​​​ឯក​​​រាជភាព​របស់​​​ FIU (អង្គភាពសើុប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​)  ​និង​សកម្មភាពប្រឆាំង​​​ការ​​​លាង​​​លុយ​​​កខ្វក់​ព្រមទាំង​​​ការ​​​ផ្តល់​​​ហិរញ្ញប្ប​​​ទាន​​​ដល់​​​ភេរវករ “។

ភាព​​​ស្មុគ​​​ស្មាញ​​​នៃ​ច្បាប់​​​ និង​​​​​​ព្រំ​​​ដែន​ធូរ​លុង​របស់​​​​កម្ពុជា ​ក៏បាន​បន្ទុចបង្អាក់​​​​លទ្ធភាព​របស់​ប្រទេស​នេះ​ ក្នុង​​​ការ​​​ដោះ​​​ស្រាយបញ្ហាឧក្រិដ្ឋ​កម្ម​​​ទាក់​​​ទង​​​នឹង​​​គ្រឿង​​​ញៀន និង​​​​ការ​​​រត់​​​ពន្ធ​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​ក្នុងទម្រង់​ផ្សេងទៀត​ផងដែរ​។

របាយ​​​ការណ៍​​​នេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “​​​ មន្ត្រី​​​នគរបាល​ព្រំ​​​ដែន​ត្រូវ​បាន​​​ស្នើ​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​ប្រព័ន្ធ​​​ត្រួតពិនិត្យ​​​​ព្រំ​​​ដែន​​​ទំនើប​​ដែរ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​ប្រឈម​នឹង​​​​​​​​បញ្ហា​មួយចំនួន​​​​ដូច​​​ជា​​​កង្វះ​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ និង​​​​​​​ថវិកាមាន​​​កម្រិត​​​ ដែល​​បានផ្តល់ឱកាស​​​ដល់បណ្តាញ​​​ឧក្រិដ្ឋ​​​ជន​​​​​​ក្នុង​ការ​​​កេងចំណេញ​ពី​កម្សោយ​​​ទាំង​​​នេះ​​​ ដើម្បី​​​រត់​​​ពន្ធ​​​គ្រឿង​ញៀន​​​ សារធាតុ​​​គីមី​​​​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ ព្រម​​​ទាំង​​​ការជួញ​​​ដូរ​​​មនុស្ស​​​ និង​​​សត្វ​​​ព្រៃ”។

ឧត្តម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​ បានមានប្រសាសន៍​​​ថា ការ​​​ពង្រឹង​​​សមត្ថភាព​ផ្នែក​​​ព៌តមាន​​​វិទ្យា​​​អាច​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​លាង​​​លុយ​​​កខ្វក់នេះ​បាន។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មាន​​​ភាព​​​កម្សោយ​​​​ខាង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ធ្វើ​​​ចរា​ចរ​​​លុយ​​​កខ្វក់​​​ ក៏ប៉ុន្តែ​​​ក្នុង​​​ករណី​​​នេះ​​​ យើង​​​នឹង​​​ស្នើ​​​សំុ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុអភិវឌ្ឍប្រ​​​ព័ន្ធ​​​ធនាគារ​​​ឲ្យ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ដោយ​​​ប្រើ​​​ប្រាស់​​​ប្រ​​​ព័ន្ធ​​​បច្ចេកវិទ្យា​​​ថ្មីៗដែល​​​អាច​​​មានដំណើរ​​​ការ​​​កាន់​​​តែ​​​ល្អ”៕

​(រាយ​ការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)

ប្រែ​​​សម្រួល​​​ដោយ  ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស