28 C
Phnom Penh

សាលាឧទ្ធរណ៍តម្កល់​សាលក្រមនៅ​ក្នុង​រឿង​ក្តី​ដំបូង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញសាលាឧទ្ធរណ៍បាន​តម្កល់​​​​សាលក្រម​ផ្តន្ទាទោស​លោកតុបច័ន្ទ​សិរីវុធអតីត​​​​​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​​ពោធិ៍សាត់និងអង្គរក្ស​របស់​លោក​ពីរនាក់​ទៀតឲ្យជាប់​ពន្ធនារគារចាប់​ពី១៥ឆ្នាំដល់​១៩ឆ្នាំពីបទទទួលសំណូកបង្ខាំង​​​មនុស្ស​​​ខុស​​​ច្បាប់​និង​ជំរិតទារប្រាក់​។

សាលាដំបូងខេត្តពោធិ៍សាត់​បាន​​ផ្តន្ទា​​​ទោស​​​លោកតុបច័ន្ទសិរីវុធ ​ឲ្យជាប់​ពន្ធ​នាគារ​១៩ឆ្នាំនិង​អង្គរក្ស​របស់​លោក​ឈ្មោះរស់​ សំណាង​​​ឲ្យជាប់​ពន្ធនា​គារ​១៥ឆ្នាំហើយ​​​ឈ្មោះឈិតវុទ្ធីឲ្យជាប់​ពន្ធ​នាគារ​១៦ឆ្នាំ​​​កាលពីខែ​ឧសភាជា​រឿង​​ក្តីដំបូងដែល​អង្គភាព​​​​ប្រឆាំង​អំព​ើពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ប្តឹង​ទៅ​តុលាការ។

អ្នកទាំងបីត្រូវបាន​ចាប់ខ្លួនកាលពីខែ​វិច្ឆិកា​ ឆ្នាំ២០១០​បន្ទាប់​ពីការ​ស៊ើប​អង្កេត​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​រកឃើញថាអតីត​ព្រះរាជ​អាជ្ញា​រូបនេះ​និង​អង្គរក្សរបស់​លោក​បាន​បង្ខាំង​​មនុស្ស​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ជំរិត​ទារប្រាក់​ពី​មនុស្ស​​ដែល​ខ្លួន​បង្ខាំង​ទាំង​នោះ​ជា​ថ្នូរនឹង​ការ​ដោះលែង។

អង្គរក្សទីបីម្នាក់ទៀត​​ឈ្មោះពេជ្រគង់​យូដែល​ត្រូវជាប្អូន​ថ្លៃរបស់​លោកតុបច័ន្ទ​សិរីវុធនោះកំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ​ ប៉ុន្តែ​ត្រូវ​បាន​​​

​កាត់ទោស​កំបាំង​មុខ​តាម​ការ​ចោទ​​​ប្រកាន់​ពី​​​បទ​ល្មើស​ដូចគ្នា​នេះនិង​ត្រូវបាន​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​រយៈពេល​១៨ឆ្នាំ។ បន្ទាប់​ពី​តុលាការ​ចេញ​សាលក្រម​ដើមអ្នកទាំងបួន​នាក់​នេះត្រូវបាន​បង្គាប់​ឲ្យសង​ប្រាក់​សរុប​ចំនួន​បួន​លានរៀល (ប្រហែល១.០០០​ដុល្លារ) ទៅឲ្យ​ដើម​ចោទឈ្មោះឃុលសុខ​ណា។

លោកឃុលសុខណាស្ថិត​នៅ​ក្នុង​ក្រុម​ភ្លេង​​​ដឹកឈើមួយ​ក្រុម​ ដែល​ចុង​ចោទ​ទាំងនេះ​​​បានឃាត់​​ខ្លួន​​មុន​ពេល​​ប៉ុនប៉ង​ជំរិត​​​ទារប្រាក់​ពី​ពួកគេ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១០។

លោកប៉ុលសំអឿនជា​​ចៅក្រម​ជំនុំ​ជម្រះ​​​​បានមានប្រសាសន៍នៅ​ពេល​​អាន​សេចក្តី​សម្រេចរបស់​តុលាការ​​កាលពី​ម្សិល​​មិញ​ថា​ បើទោះណាជា​ចុងចោទទាំងនេះ​​អះ​អាង​ថាពួកគេ​គ្មាន​ពិរុទ្ធភាព​ក៏ដោយក៏តុលាការ​មិន​​​​ជឿ​ពួក​គេ​ដែរ។

លោក​ ប៉ុលសំអឿនបានថ្លែងថា“ពួកគេ​ពិត​ជាមាន​ពិរុទ្ធភាពពីបទ​បង្ខាំង​មនុស្ស​ខុស​​​ច្បាប់ ​ជំរិតទារប្រាក់​​និង​ទទួល​សំណូក​​​មែន។តុលាការ​​ឃើញ​ថា​ សេចក្តី​​​សម្រេច​​​របស់សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​គឺ​ត្រឹម​​​ត្រូវ​​​ហើយ”។

លោកម៉ុនកែវស៊ីវិនមេធាវីការពារដើម​​​​ចោទឈ្មោះសុខណានោះបាន​មាន​​​ប្រ​​​​​​សា​​​សន៍ថាសេចក្តីសម្រេច​របស់​តុលា​ការ​គឺ​ត្រឹមត្រូវ​​​ ពីព្រោះមាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា អតីត​ចៅក្រមរូប​នេះ​ និង​អង្គរក្ស​របស់​គាត់ ពិតជា​មាន​ពិរុទ្ធភាព មែន។

លោកគាឆាយមេធាវី​តំណាង​លោកតុបច័ន្ទសិរីវុធបាន​ច្រានចោល​សាល​​​ក្រម​​​នេះ។ លោក​បាន​និយាយថា“ខ្ញុំមិន​អាច​ទទួល​​​​​​យក​សាលក្រម​របស់​​តុលាការនេះ​បាន​ទេពីព្រោះ​ព្រះ​រាជ​​អាជ្ញា​មាន​សិទ្ធិ​ឃុំខ្លួន​ជន​​សង្ស័យ។ខ្ញុំ​គិត​​ថាកូនក្តីរបស់ខ្ញុំនឹង​ប្តឹង​ទៅ​តុលាការ​កំពូល​។ខ្ញុំនឹង​ពិភាក្សា​​រឿង​នេះ​ជា​​​មួយ​កូនក្តី​របស់​ខ្ញុំ”។

លោកគាឆាយបាន​សួរ​ថាហេតុ​អ្វី​បាន​​​ជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​គ្មាន​ទោស​​ ព្រោះ​ពួក​គេ​​តែងតែ​ចាប់​ខ្លួន​និង​ដោះ​លែង​​ជន​សង្ស័យ​ជាប្រចាំនោះ។

លោកសែមចិន្តាមេធាវី​តំណាង​អង្គរក្ស​​ទាំងពីររូបនេះ​បាន​មាន​ប្រសាសន៍​ថា“ខ្ញុំមិន​ទាន់​ប្រាកដ​ថាតើ​កូនក្តី​របស់​ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ឬ​ក៏អត់​នោះទេប៉ុន្តែ​​ខ្ញុំនឹង​ពិភាក្សា​​ជាមួយ​ពួកគាត់​”៕

      ប្រែស​ម្រួល​ដោយសោមសារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស