24.9 C
Phnom Penh

ក្រុម​ហ៊ុន រ៉ូយ៉ាល់​ គ្រុប បដិសេធ​ថា​ ក្រុម​ហ៊ុន​ ថុល ហូលឌីង មិន​បាន​ចាក​ចេញ​​ពី​គម្រោង​ផ្លូវ​ដែកទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​បដិសេធ​​របាយ​ការណ៍​ដែល​ថា ក្រុម​ហ៊ុន​អូស្ត្រាលីថុលហូលឌីង នឹង​ចាក​ចេញ​ពី​គម្រោងសហការ​​ ស្តារ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​ឡើង​វិញដែលត្រូវចំណាយ​ថវិកា​១៤០​លាន​ដុល្លារ។

ក្រុម​ហ៊ុនថុលហូលឌីងដែល​ជា​ដៃ​គូ​ពាណិជ្្ជ​កម្ម​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចុះ​ហត្ថ​លេខារយៈ​ពេល​៣០​ឆ្នាំ​ ជាមួយ​រាជ​រដ្ឋា​ភិបាល​ កាល​ពី​ខែ​មិថុនាឆ្នាំ​២០០៩ដើម្បី​អនុត្ត​​ការ​ងារ​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការក្នុង​បណ្តាញ​ផ្លូវ​ដែក​កម្ពុជា។​ នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះសារ​​​ព័ត៌​មាន​​​ស៊ីដនីម៉ណីងហ័ររ៉ាល់បាន​រាយ​ការណ៍​​ដោយ​យោង​តាម​ប្រ​ភព​គួ​រឲ្យ​ទុក​ចិត្ត​មួ​ថាក្រុម​ហ៊ុន​ ថុលហូលឌីងនឹង​បោះ​បង់​គម្រោង​​​​អា​ជីវកម្ម​នេះដោយដកខ្លួនចេញ។

មុន​ពេល​បដិសេធ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែមលោកគិតម៉េងបាន​មាន​ប្រសាសន៍ថា”ទេមិន​ពិត​ទេ។វា​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​”។

ប៉ុន្តែ​លោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ​ថាក្រុម​វិនិយោគិន​បរទេសដទៃ​ទៀត​ ដែល​មក​ពី​ប្រ​ទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​នោះបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ក្តី​សង្ឃឹម​ថានឹង​បាន​កាន់កាប់​គម្រោង​ផ្លូវ​ដែក​នេះ​បន្តប្រ​សិន​បើ​ក្រុម​ហ៊ុន​ ថុលហូល​​​ឌីង​​​​ ដក​ខ្លួន​ចេញ។

លោកផៃស៊ី​ផានបាន​មាន​ប្រសាសន៍ថា”ហេតុអ្វី​បាន​ជា​គេ​គ្រប់​គ្នាមិន​និយាយ​អ្វី​យ៉ាង​នេះ? ខ្ញុំ​មិន​យល់​ទេ។ខ្ញុំ​ដឹង​ថាមាន​វិនិយោគិន​យ៉ាង​ច្រើន​ ដែល​ខ្ញុំឮថាពួក​គេ​មក​ពី​ប្រទេស​ផ្សេងៗដូច​ជា​ប្រទេស​ចិនដែល​ចង់​ដេញ​ថ្លៃ​យក​គម្រោង​នោះ”។ លោក​បាន​លើក​ជា​សំណួរ​ថា“​​​អ៊ីចឹងសំណួរ​​​​សំខាន់​គឺ​ថាប្រ​សិន​បើ​ក្រុម​ហ៊ុន​នោះទទួល​បរាជ័យ​ តើ​វា​មាន​បញ្ហា​អ្វី​ទៅ​?”។ លោក​បាន​បន្ថែម​ទៀត​ថា”ខ្ញុំ​ព្រួយ​បារម្ភ​ ហើយ​រដ្ឋា​ភិបាល​ ក៏​ព្រួយ​បារម្ភអំពី​មតិ​សាធា​​​​​​​​​រណៈ​មួយ​ចំនួន​”។

លោកដេវិដឃ័រ (David Kerr) ប្រ​ធាន​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​ ថុលរ៉ូយ៉ាល់​ រ៉េល​​​វេស៍បាន​មាន​ប្រសាសន៍ថាក្រុម​ហ៊ុន​ ថុលមាន​ផែន​ការ​ចេញ​​សេចក្តី​ថ្លែង​ការណ៍មួយ​នៅ​ថ្ងៃ​នេះទាក់​ទៅ​នឹង​ប្រតិបតិ្តការ​របស់​ខ្លួន​ ក្នុង​ប្រទេស​កម្ពុជានា​ពេល​អនាគតព្រម​ទាំង​បញ្ជាក់​ឲ្យ​ច្បាស់​ ឬបដិសេធ​ សេច​ក្តី​រាយ​ការណ៍​របស់​សារព័ត៌មាន​ ស៊ីដនីម៉ណីងហ័រ​​​រ៉ាល់ថាក្រុម​ហ៊ុន​ ថុលហូលឌីងនោះ​នឹង​ដក​ខ្លួន​ចេញ​ពី​គម្រោង​មែន​ឬ​យ៉ាងណា។

នៅ​ពេល​គម្រោង​ ត្រូវ​បាន​បញ្ចប់​ ផ្លូវដែកនឹង​រួម​មាន​ មួយ​ខ្សែ​ មាន​ប្រវែង​២៥៤​គីឡូម៉ែត្រពី​រាជ​ធានី​ភ្នំ​ពេញទៅ​ខេត្ត​ព្រះ​​​​​​​សី​ហនុមួយ​ខ្សែ​ទៀតមាន​ប្រវែង៣៨៨​​​គីឡូ​​​ម៉ែត្រពី​រាជ​ធានី​ភ្នំ​ពេញទៅ​ក្រុងប៉ោយ​ប៉ែតនិង​មួយ​ខ្សែ​ទៀត​មាន​ប្រវែង​៤៨​គីឡូម៉ែត្រពី​ក្រុង​ប៉ោយ​ប៉ែត​ទៅក្រុង​សិរីសោ​​​ភ័ណ។ផ្លូវ​ដែក​នេះ​ នឹង​ត​ភ្ជាប់​កម្ពុជាទៅ​នឹង​ប្រ​ព័ន្ធ​ផ្លូវ​ដែក​ធំ​ជាង​មុន​ឆ្លង​កាត់​​​​​ប្រទេស​ សិង្ហ​​​បុរីចិនវៀត​ណាមនិង​ប្រទេស​ថៃ។

កាល​ពី​ម្សិល​មិញ ​នៅ​ពេល​ទំនាក់​ទំនង​អំពីការ​ដក​ខ្លួន​ចេញ​ ដែល​គេ​បាន​​រាយ​ការណ៍​នោះមន្ត្រី​មួយ​ចំនួន​ នៅ​ក្រសួង​សេដ្ឋ​កិច្ចនិង​ហិរញ្ញវត្ថុ ​ក្រសួង​ផែនការ​ បាន​លើកឡើងថាពួក​គេ​មិន​ដឹង​អំពី​ផែនការ​ដក​ខ្លួន​ចេញ​ របស់​ក្រុម​ហ៊ុន​ ថុលហូលឌីង ​ទេ។

លោកលីបូរិនប្រ​ធាន​នាយក​ដ្ឋាន​ រាជា​យ​ស្ម័យ​យាននៃ​ក្រសួង​ផែនការ​ បាន​មានប្រ​សាសន៍ថា”យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ ប្រសិន​បើ​គេ​​ បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​។យើង​មិន​ដឹង​អំពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​គេ​ទេប៉ុន្តែ​យើង​គិត​ថាគេ​នឹង​មិន​ដក​ខ្លួន​េចញ​ទេពី​ព្រោះ​គេ​មាន​កិច្ច​សន្យា​ជាមួយ​រដ្ឋា​ភិបាលនៃព្រះរាជាណាចក្រកម្ពុជា”។

យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ីដែល​ជា​ស្ថា​ប័ន​ផ្តល់​មូល​និ​ធិ​ លើ​គម្រោង​នេះក្នុង​ចំណោម​ស្ថាប័ន​ពីរ​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយកាល​ពី​ម្សិល​មិញ​ថាខ្លួន​មិន​ដឹង​ថាក្រុម​ហ៊ុនថុលហូលឌីង ​មាន​ផែន​ការ​ដក​ខ្លួន​ចេញ​ពី​គម្រោង​​មែន​ឬ​យ៉ាង​ណា​ទេ។ក៏​ប៉ុន្តែ​ធនាគារ​នេះបាន​បញ្ជាក់​ ដោយ​មិន​​​ខ្វល់​អំពី​បញ្ហា​កើត​ឡើង​រវាង​ក្រុម​ហ៊ុនថុលហូលឌីងនិង​ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុប ​ថាដំណើរ​​​​ការ​នៃ​គម្រោង​ស្តារ​ផ្លូវ​ដែក​ឡើង​វិញនេះនឹង​បន្ត​ដំណើរ​ទៅ​មុខ​តាម​ផែនការ​។

សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីមាន​ខ្លឹម​សារ​ថា”រឿង​រ៉ាវ​ទាំង​នេះមិន​ពាក់​ព័ន្ធ​នឹង​គម្រោង​ស្តារ​ផ្លូវ​ដែក​ឡើង​វិញ​​​ទេ។រាល់​ការ​ប្រែ​ប្រួល​ទាក់​ទង​នឹង​ការ​ធ្វើ​សម្បទាន​អា​ជីវ​កម្ម​ គឺ​ជា​បញ្ហា​រវាង​រដ្ឋា​ភិបាល​ និង​​ក្រុម​ហ៊ុនថុលរ៉ូយ៉ាល់រ៉េល​​​វេស៍”៕

(រាយ​ការណ៍​បន្ថែម​ដោយហ៊ុលរស្មី)

ប្រែ​សម្រួល​ដោយកងសុធា​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស