33 C
Phnom Penh

នារីផ្សព្វផ្សាយ​ស្រាបៀរស្វែ​ង​រកប្រាក់​ខែ​ខ្ពស់ និងកា​រ​គោរព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រី្តផ្សព្វផ្សាយស្រាបៀរកំពុង​​សង្ឃឹម​ថា ​​​ខ្សែ​ភាព​យន្តឯក​សារ​​ថ្មី​​មួយ​ស្តី​​អំពី​ស្ថាន​ភាពការងារ​​ដ៏​លំបាក​ដែល​ខ្លួន​ត្រូវ​​ប្រឈម​នៅ​កន្លែង​ធ្វើ​ការ​ នឹង​ដាក់​គំនាប​ឲ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​ ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​ និង​កាត់​បន្ថយ​ការ​បៀតបៀន​​ពី​អតិថិជន​។

ខ្សែ​ភាព​យន្ត​ឯក​សារ​នេះដែល​បាន​ចាក់បញ្ចាំងជា​លើក​ដំបូង​​​​​កាល​ពី​ម្សិល​មិញនៅឯ​កិច្ច​ប្រជំុ​មួយ​ជាមួយ​និង​សមាជិកនៃ​​សហព័ន្ធ​សហជីព​​កម្មករ​ចំណី​​អាហារ​និង​សេវា​កម្ម​កម្ពុជា ហៅកាត់ថា​​CFSWF​ នោះ​ ពណ៌នា​អំពី​ការលំបាក​​របស់​​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ ​​​តាម​រយៈ​ការ​រៀបរាប់​រឿង​រ៉ាវ​​​របស់​ស្ត្រី​ចំនួន​ប្រាំ​​មួយ​រូប​ផ្សេង​គ្នា។

នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ឈ្មោះ គង់ សុផល បានរៀប​រាប់​​នៅ​ក្នុង​ខ្សែ​ភាព​យន្តឯក​សារ​នេះ​ថា “ បច្ចុប្បន្នប្រាក់​ខែ​មិន​អាច​ធា​នា​ជីវភាព​របស់​ខ្ញុំ​បាន​ទេ​ដូច្នេះ​ខ្ញុំ​សូមសំណូមពរឲ្យ​ក្រុម​ហ៊ុនដំឡើង​ប្រាក់​ខែ​ ដើម្បី​​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​យើង​​​ឲ្យ​បាន​សម​រម្យ​ជាង​នេះ”។នាង​​បន្ថែម​ទៀតថា ”អតិថិជន​បៀតបៀន​​កេរ្តិ៍​ខ្មាស់​របស់​​ខ្ញុំ​។ ពួក​គេ​ស្ទាប​​ខ្ញុំ ហើយ​​ប្រើ​​ពាក្យ​អសុរស​ជាមួយ​​ខ្ញុំ​”។

យោង​តាម​​លោកសម៉ូរ៉ាប្រ​ធាន​CFSWF បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ស្រា​បៀរ​ទាំង​​ប្រាំ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ចន្លោះ​ពី​៥០​ដុល្លារទៅ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​នៅ​មាន​កម្រៃ​ជើង​សា​រ​ផ្សេងទៀត​ ហេតុ​ដូច្នេះ​​​​​ទើបបាន​ជា​​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ភាគ​ច្រើន​នាំគ្នា​ ផ្គាប់​ចិត្ត​អតិថិ​ជន ​ទោះ​ជា​ពួក​គេ​​​​​រំលោភ​បំពាន​ ឬ​​ចង់រួមភេទ​ក៏​ដោយ។

នៅ​ក្នុង​ឆ្នាំ​២០០៩​ ឧស្សា​ហកម្ម​លក់​ស្រា​បៀ​រ​​កម្ពុជា ដែលជាសមាគម​រោងចក្រស្រា​បៀរបាន​​​ផ្តួច​ផ្តើម​គំនិត​មួយ​ដោយ​​ផ្តល់​ស្លាក​សញ្ញា​ឲ្យ​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ពាក់បញ្ជាក់​ថា​​​ ពួកគេ​​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផឹក​ស្រា​បៀរ​ឡើយ។ លោកម៉ូរ៉ាបាន​មាន​ប្រសាសន៍ថា​ ​បើទោះជា​ស្លាក​សញ្ញា​នេះបាន​ជួយ​នារី​ទាំង​នេះក្នុង​ការ​បដិសេធ​មិន​​ផឹកស្រាបៀរ​តាម​ការ​បង្គាប់​របស់​​អតិថិជន​​ក៏​ដោយ ក៏​វា​មិន​អាច​ដោះ​ស្រាយ​ឫសគល់​នៃ​បញ្ហា​បានទេ​​​។

លោក​ ម៉ូរ៉ាថ្លែងថា”នារី​ជា​ច្រើន​មិន​ប្រើ​ស្លាក​សញ្ញា​នេះ​ទេ ​ព្រោះ​ពួក​គេ​ចាំ​បាច់​ត្រូវ​​​​ផ្គាប់​ចិត្ត​អតិថិជន​ ដោយ​អង្គុយ​ក្បែរហើយ​​ផឹក​ជាមួយ​ពួក​គេ ដើម្បី​លក់​ស្រាបៀរ​ឲ្យ​បាន​កាន់តែ​ច្រើន​។ បញ្ហា​សំខាន់​ គឺ​ប្រាក់​ខែ​តិចដូច្នេះ​ស្លាកសញ្ញា​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​​​បាន​ឡើយ។នេះ​ហើយ​ជា​មូល​េហតុ​ដែល​យើង​សំុ​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​​ប្រាក់​ខែ​ឲ្យ​ពួក​គឲ្យ​បាន​សមរម្យ​​ដើម្បី​​ទ្រ​ទ្រង់​ជីវ​ភាព​”។

លោកថ្លែងថាលោក​សង្ឃឹម​ថាខ្សែ​ភាពយន្ត​ឯកសារ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​ទស្សនា​បានជ្រួត​​ជ្រាបអំពី​ការ​លំបាក​​​របស់​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​​ដែល​ភាគច្រើន ​គឺ​មក​ពី​តំបន់​ជន​បទ​ដាច់​ស្រយាល​និង​មិន​អាច​អាន​ឬ​សរសេរ​បាន​។

លោកស្រី​ ហោ ម៉ាលីន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារីបាន​មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជំុ​នេះ​ថា លោក​ស្រី​នឹង​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចាំ​ង​ខ្សែ​ភាព​យន្ត​ឯកសារ​នេះនៅ​ឯ​សិក្ខា​សាលា​​រៀបចំ​ឡើង​​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន និង​នគរ​បាល​ ប៉ុន្តែ​លោក​ស្រី​​បាន​ថ្លែង​ថាក្រសួង​ការងារទើបជា​​អ្នក​​ទទួលបន្ទុក​​​ពិនិត្យ​តាមដាន​​ស្ថាន​ភាព​ការងារ​ នៅ​តាម​កន្លែង​លក់​ស្រា​បៀរ។

លោក​ ម៉ូរ៉ា ថ្លែង ថា”យើង​ចង់​ដាក់​គំនាប​លើ​ក្រុម​ហ៊ុន​ធំៗ។​ ពួក​គេ​រក​ប្រាក់​បាន​រាប់​រយ​លាន​ដុល្លារ ​ហើយ​អាច​ផ្តល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​បន្ថែម​ទៀត​។​ពួក​គេ​គួរតែ​បង្ហាញការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​របស់​បុគ្គលិក​ខ្លួន​ ដែល​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រក​ប្រាក់​ចំណេញ​ឲ្យ​​ក្រុមហ៊ុន​ទាំងនោះ​៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស