30.1 C
Phnom Penh

ម្ចាស់​សណ្ឋាគារ​ ផ្អាក​វេទិកា​ប្រជាពល​រដ្ឋ​​អាស៊ាន​ ​​មិនឲ្យ​​ បន្ដ​ ដោយ​សារ​រឿង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​មាន​ប្រសាសន៍​ថាសិក្ខា​សាលា​ចំនួន​បួន​នៅ​ក្នុង​វេទិកា​ប្រជា​ពល​រដ្ឋ​​អាស៊ាន ដែលផ្តោត​លើ​បញ្ហា​បន្ទាន់​នានា​ ដូច​ជា សិទ្ធិ​ដី​ធ្លី​ និង​ព្រឹត្តិការណ៍​​​​នៅ​ក្នុង​​ប្រទេស​ភូមា ត្រូវ​បាន​រារាំង​ដោយ​ម្ចាស់​សណ្ឋាគារ ដែល​ជា​កន្លែង​រៀប​ចំ​​វេទិកា​អាស៊ាននេះកាល​ពី​ថ្ងៃ​សុក្រព្រោះ​គេ​គិត​ថាវេទិកា​នេះ​រសើប​ផ្នែក​​នយោ​បាយណាស់​​។

ក្នុង​ចំណោម​សិក្ខាសាលា​ទាំង​​២៥​ ដែល​គ្រោង​​ធ្វើ​ឡើងនៅ​ក្នុង​វេទិកា​រយៈពេល​​បី​ថ្ងៃ​​ ហើយ​​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ ​កិច្ច​ប្រជំុ​នេះស្ដី​​អំពី​សិទ្ធិ​ដី​ធ្លី​ ការ​បណ្តេញ​ប្រជា​ជន​ចេញ​ពី​ដី​ធ្លីបញ្ហា​បរិស្ថាន​ និង​ព្រឹត្តិការណ៍​ថ្មីៗក្នុង​ប្រទេស​ភូមា ត្រូវ​បាន​​ម្ចាស់​សណ្ឋា​គារ​ ​ឡាក់គីស្តារ នៅ​ខណ្ឌ​ទួល​គោក ចាត់ទុកថា​ មាន​ភាពចម្រូង​ចម្រាសណាស់​។

លោក​ស្រីធីតាឃិះនាយិការ​​អង្គការ​សិទ្ធិ​មនុស្សក្នុង​ស្រុកសីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ផែន​ការ​សម្រាប់​វេទិកា​នេះ​ បាន​មាន​ប្រសាសន៍ថា “ ម្ចាស់សណ្ឋាគារ​​បាន​លើក​ឡើង​ថា វេទិកានេះ​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នយោ​បាយ​ ហើយពួក​​គេ​មិន​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ពី​​បញ្ហា​នេះនៅ​​ក្នុង​សណ្ឋាគារ​​របស់​គេ​​ទេ។ ម្ចាស់​សណ្ឋាគារ​ និយាយថាបញ្ហា​នេះ​គឺ​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​អ្នក​ដោះ​ស្រាយ​ មិន​មែន​សម្រាប់​យើង​ជា​អ្នក​ដោះ​ស្រាយ​នោះទេ”។

លោក​ស្រីធីតា​ ឃិះ​ បាន​មាន​ប្រសាសន៍​បន្ត​ថា បុគ្គលិក​នៅ​ក្នុង​សណ្ឋា​គារនេះ​ បាន​ប្រាប់​គាត់​ថា ពួក​គេ​ ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរមូល​ដ្ឋាន​ ឲ្យ​បិទ​សិក្ខា​សាលា​ទាំង​នេះ។

វេទិកានេះមិន​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​ស្គាល់ទេ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​វេទិកាមួយ ​ដែល​មាន​ឈ្មោះ​ដូចគ្នានេះ​នៅ​សាល​សន្និសីទ​ចតុមុខ ដែល​មន្ត្រី​រដ្ឋា​ភិបាលបាន​ ឧបត្ថម្ភ​​និង​ចូល​រួមទៀត​ផង​ មុនកិច្ច​ប្រជំុ​កំពូល​អា​ស៊ាន​នៅ​សប្តាហ៍​ក្រោយ។

លោក​ស្រីប្រាញចិន្តាម្ចាស់​សណ្ឋាគារ​ ឡាក់គីស្តារ បាន​បដិសេធ​ថា អាជ្ញាធរ​មិនបាន​បង្ខំ​ឲ្យ​គាត់​បិទ​​សិក្ខា​សាលា​​ពាក់​ព័ន្ធ​​នឹង​នយោ​បាយនេះទេ ដោយ​អះអាង​ផ្ទុយពី​នេះថា វា​មានបញ្ហា​ក្នុង​ការ​ផ្តល់​ម្ហូប​អាហារ​ទៅ​វិញទេ។​

លោក​ស្រី ចិន្តា បានមាន​ប្រសាសន៍​ថា“ ​ដំបូង ​អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​ប្រាប់​ខ្ញុំ​ថាមាន​មនុស្ស​ចូលរួម​សិក្ខាសាលា​នេះ​តែ​​២០​នាក់​ប៉ុណ្ណោះ ​ ប៉ុន្តែ​នៅ​ពេល​ដែល​វេទិកា​ បានចាប់​ផ្តើម​ វា​បែ​រជា​មាន​មនុស្ស​​ច្រើនជាង​នេះ​​ទៅ​វិញ។សណ្ឋាគារ​របស់​ខ្ញុំ​មិន​មាន​អាហារ​គ្រប់​គ្រាន់​ សម្រាប់​អ្នកចូលរួម​ទាំង​នោះ​ទេ”។លោក​ស្រី​បាន​លើក​ឡើង​ថា “ សណ្ឋាគាររបស់​ខ្ញុំ​មិន​បាន​បិទសិក្ខា​សាលា​ទាំង​នេះ​ទេ។វា​ប្រហែល​ជា​អ្នក​រៀប​ចំ​សិក្ខា​សាលា​បិទ​ដោយ​ខ្លួន​ឯង​”។

ទោះ​ជា​ អ្នក​រៀប​ចំ​វេទិកាត្រូវ​បានគេ​ផ្តល់​​កន្លែង​ផ្សេងឲ្យរៀប​ចំ​សិក្ខា​សាលា​ចំនួន​បួន​នៅ​សណ្ឋាគារ​មួយ​ផ្សេង​ទៀត នៅក្នុង​​រាជ​ធានី​ភ្នំ​ពេញក៏ដោយ ក៏លោក​ស្រី ឃិនអូម៉ាអ្នក​សម្រប​សម្រួល​នៅ​អង្គការ​ Burma Partnership ដែល​មាន​គម្រោង​និយាយ​អំពី​ប្រទេស​ភូមា នៅក្នុង​សិក្ខា​សាលា​មួយ​ក្នុង​ចំណោម​សិក្ខា​សាលា​ដែល​គេ​បាន​រារាំង​នេះបាន​មាន​ប្រសាសន៍ថាអ្នក​រៀប​ចំកម្ម​វិធី​ បាន​សម្រេចមិន​ព្រម​ទទួល​យក​ជម្រើស​នេះទេ ពី​ព្រោះ​វា​មាន​ការ​លំបាកខ្លាំងពេក​ ក្នុង​ការ​ឲ្យ​អ្នក​មក​ចូល​រួម​ជា​ច្រើនផ្លាស់​ពី​សណ្ឋាគារ​​មួយ​ទៅ​សណ្ឋាគារ​មួយទៀត។

លោក​ស្រីអូម៉ាបាន​មាន​ប្រសាសន៍​បន្ត​ថា “ ហេតុផល​ផ្សេង​ទៀត​ ដែល​យើងសម្រេច​​ចិត្ត​មិនទៅ​កន្លែងថ្មី ​ពី​ព្រោះ​យើង​ចង់​ឲ្យ​មាន​​សាមគ្គី​ភាព​។យើង​ចង់​ពិភាក្សា​អំពី​បញ្ហា​ទាំង​អស់​នេះ ប៉ុន្តែ​ឥឡូវ​យើង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើ​ដូច្នោះ​ទេ”។ លោកអោមមិុចអាយុ​៤៨​ឆ្នាំដែល​ជា​ជន​ជាតិ​ភាគ​តិច​កួយ មក​ពី​ស្រុក​កំពង់​ស្វាយ​ខេត្ត​កំពង់​ធំ បាន​មាន​ប្រសាសន៍ថា គាត់​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​លុបចោល​សិក្ខា​សាលា​ស្តី​ពី​ការ​បណ្តេញ​ប្រជាជន​ចេញពី​ដី​​ ព្រោះ​​វា​ជា​បញ្ហា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិចនៅ​ទូ​ទាំង​ប្រទេស។

លោកមិុចបានបន្ត​ថា “ ខ្ញុំ​ពិត​ជាខក​ចិត្ត​ណាស់​ ពីព្រោះ​ខ្ញុំ​មិន​មែន​និយាយ​រឿង​នេះសម្រាប់​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​រឿង​នេះ​សម្រាប់​សហគមន៍​អាស៊ាន​ទាំង​មូល។ លោកធនសារាយប្រ​ធាន​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុកបាន​រិះគន់ចំពោះ​​ការ​ដាក់​សម្ពាធ​លើ​វេទិកានិង​អ្នក​ចូល​រួម​វេទិកា។ លោកបាន​មាន​ប្រសាសន៍ថា “ ប្រទេស​របស់​យើងគឺ​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​គោរព​សិទ្ធិម​នុស្ស​។

ប្រ​​សិន​បើ​រដ្ឋា​ភិបាល​ធ្វើ​ដូច្នេះ ប្រ​ទេស​របស់​យើង​គ្រាន់​តែ​​ពាក់​ស្លាក​លទ្ធិ​ប្រជា​ធិបតេយ្យ ប៉ុន្តែ​យើង​មិន​បាន​ដើរ​តាម​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​នោះ​ទេ”។

លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថាលោក​ “ មិនដឹង”ថាតើ​មន្ត្រី​រដ្ឋា​ភិបាល​ ចេញ​បញ្ជា​ឲ្យ​បិទ​សិក្ខា​សាលា​ទាំង​​នេះឬ​អត់​នោះទេ។ លោក​​បាន​មាន​ប្រសាសន៍បន្ត​ថា “ រដ្ឋា​ភិបាល​មិនរារាំង​​នរណា​ម្នាក់​មិន​ឲ្យ​ពិ​ភាក្សា​អំពី​អ្វី​នោះ​ទេលើក​លែង​តែ​វា​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ​។

យើង​បាន​និយាយ​ហើយ​និយាយ​ទៀត​ អំពី​ការ​រំលោភ​បំពានសិទ្ធិ​មនុស្ស​ និង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លីនៅ​ក្នុង​ប្រទេស​យើង​ច្រើន​ណាស់​។ យើង​សាំុ​ទៅ​នឹង​បញ្ហា​នេះហើយ ហើ​យ​វា​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​យើង​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ស៊ាស៊ុយ​ឈាង​​​​​​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស