38.1 C
Phnom Penh

ពល​​​ករ​​​កម្ពុជា​​​តវ៉ា​​​នៅ​​​រោង​​​​​​ចក្រ​​​​​​ផលិត​​​អាហា​​​រ​​​សមុទ្រ​​​ថៃ ធ្វើ​​​ឲ្យ​​​មា​​​ន​​​កា​​​រ​​​បាញ់​​​ឡើ​​​​​​​​​ងលើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​បាន​និយាយ​កាលពី​ម្សិល​មិញ​ថាកម្ម​ករ​កម្ពុជា​ និ​ង​កម្ម​ករ​ភូមា​ ធ្វើការក្នុង​រោង​ចក្រ​ផលិតម្ហូមអាហារ​សមុទ្រ​មួយ​កន្លែង​នៅ​ក្នុងប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ ដែលបាន​ទាមទារ​​​​ឲ្យសងប្រាក់​បន្ថែម​ ដែល​ត្រូវ​​បានថៅកែ​លុប​​​​ចោលនោះត្រូវ​បានបង្ក្រាបកាលពី​ម្សិល​មិញ​និង​ត្រូវ​​​សន្ដិសុខរោងចក្រ​ដេញ​​​ប្រផាប់ចាប់ប្រភីង ​ព្រមទាំងបាញ់​ប្រើ​កាំ​ភ្លើង​​​ទៀត​​​ផង។

កម្ម​ករ​ជាង​១.០០០នាក់ធ្វើការក្នុងរោង​ចក្រផលិតម្ហូប​អាហារ​សមុទ្រ​ ផាត់ថាណាសុីហ្វូត (Phatthana Seafood) នៅក្នុង​ខេត្ត​សុងក្លា​ ដែលភាគ​ច្រើន​បំផុត​ជា​ជនខ្មែរបាន​​​ផ្ទុះកូដ​កម្ម​ កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​តវ៉ា​ចំពោះ​ការសម្រេច​របស់ក្រុម​ហ៊ុនដោយលុបចោល​ការ​ផ្ដល់​​ប្រាក់​បន្ថែម​រាប់​រយ​បាត​ សម្រាប់​ថ្លៃ​​​ម្ហូបអាហារ​ និង​ការ​ចំណាយ​សម្រាប់ការ​​​ស្នាក់នៅ។

លោក​ សុខទីដែលជាកម្មករមកពី​ខេត្ត​កំពត​ ហើយកំពុង​តែ​ធ្វើ​ការ​នៅឯ​រោង​ចក្រ​នេះ​ អស់រយៈ​ពេល​ប្រាំ​មួយ​ខែ​មក​ហើយ​ បាន​និយាយ​ថានៅ​ពេល​​ពួកគេ​ព្យាយាម​ចូលទៅជិតរោង​ចក្រ កាលពី​ព្រឹក​​ម្សិល​មិញ​ ដើម្បី​ចរចាជា​មួយបុគ្គលិកក្រុមហ៊ុន​​ ស្រាប់​​​តែ​​​សន្ដិ​សុខ​បាន​បាញ់​ឡើង​លើ​ ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​។​ លោក​បាន​និយាយថា“​សន្ដិសុខ​បាន​រារាំង​យើង​មិន​ឲ្យ​ចូល​ក្នុង​រោង​ចក្រ​។សូម្បី​មាត់​ច្រក​ក៏​យើង​មិន​អាច​ប៉ះ​បាន​ដែរ​។ពួក​គេ​បាញ់​ឡើងលើបី​គ្រាប់​”។

ក្រុម​ហ៊ុន​នេះ​បាន​លុប​ចោល​ប្រាក់​បន្ថែម​ចំនួន២០បាត​ក្នុងមួយ​ថ្ងៃសម្រាប់​ថ្លៃម្ហូប​​​អាហារ​ និងឧបត្ថម្ភ​៣០០បាតទៀតរាល់​ពីរ​សប្ដាហ៍​ម្ដង​​ ឬប្រហែល​១០,៣៣ដុល្លារចាប់​​​តាំងពីរោង​ចក្រ​នេះ​បាន​ដំឡើង​​ប្រាក់​ប្រចាំថ្ងៃ​ ដល់ពួក​គេ​ពី​១៧០បាត​ ទៅ​២៤៦បាតកាលពី​ដើម​ខែ​នេះ​។

លោកហូយពេជ្រ​សុវណ្ណ​ មន្ត្រីកម្ម​វិធី​ផ្នែក​ពល​កម្ម​ប្រចាំ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គម​ន៍​ ដែល​មានទំនាក់ទំនង​ជា​មួយ​កម្ម​ករ​ បាន​មាន​ប្រសាសន៍ថាទី​បំផុត​ភាគី​ទាំង​ពីរ​ បាន​ជួប​ពិភាក្សាគ្នា​នៅ​ខាង​ក្រៅ​រោង​ចក្រនាថ្ងៃ​នោះ​ ក៏​ប៉ុន្ដែ​នៅ​តែ​មិនទទួល​បាន​ការ​ព្រម​ព្រៀង​គ្នា​ ហើយ​ កម្ម​ករ​នឹង​បន្ដ​ធ្វើ​កូដ​កម្ម​ទៀត​។

លោកបាន​មាន​ប្រសាសន៍ថាកិច្ច​សន្យា​របស់កម្មករ​ជា​មួយ​​នឹង​ក្រុម​ហ៊ុនបាន​ធានា​ថាពួក​គេ​អាច​ទទួល​បានប្រាក់​​ប្រចាំថ្ងៃ​​២៥០​​​បាត​ដោយបូកនឹង​ប្រាក់​បន្ថែម​សម្រាប់ថ្លៃម្ហូប​អាហារ​ចំនួន២០បាត​ថែមទៀត​។ លោកបាននិយាយថា“ ​ប៉ុន្ដែ​​[ក្រុមហ៊ុន] មិនដែល​អនុវត្ត​តាម​កិច្ច​សន្យា​នេះ​ឡើយ​ ហេតុ​​​ដូច្នេះហើយបានជា​​ពួកគេ​បន្ដ​ធ្វើ​កូដ​កម្ម​”។

តួលេខ​សម្រាប់​កម្លាំង​ពល​កម្ម​នៅ​ក្នុង​រោង​ចក្រ​នេះខុស​ៗគ្នា​ ក៏​ប៉ុន្ដែ​លោក​ សុវណ្ណបាន​មាន​ប្រសាសន៍ថា​ រោង​ចក្រ​នេះ​មាន​កម្ម​ករ​សរុប​ប្រហែល​២.០០០​នាក់ដែល​ក្នុង​​​នោះមាន​១.៦០០​នាក់​ ជា​ជនជាតិខ្មែរ។

លោក​ វួចណាអ្នក​គ្រប់​គ្រង​របស់​ក្រុម​​​ហ៊ុន​សុីឌីអេមត្រេឌីងមែនផៅវើ (CDM Trading Manpower) ដែលជា​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ និង​បាន​បញ្ជូន​កម្មករ​ទៅ​ធ្វើ​​​ការក្នុងប្រទេស​ថៃ​ បាន​អះអាង​ថាក្នុង​ចំណោម​កម្មករទាំងនោះមាន​៦០០នាក់បាន​​​​

យល់​ព្រម​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ត្រឹមចុង​ថ្ងៃនេះ​ ហើយ​ក្រុម​ហ៊ុន​ផាត់ថាណាស៊ីហ៊្វូតបាន​កែសម្រួល​គម្រោង​បើក​ប្រាក់ខែ​ ពី​ព្រោះ​រោង​ចក្រ​នេះ​កំពុង​តែ​ខាត​បង់​ច្រើន។ លោកថ្លែ​​​ង​​​ថា“ប្រាក់​បន្ថែម​នេះ​ គឺ​ជា​បុព្វ​សិទ្ធិ​របស់​រោង​ចក្រ​។ថ្លៃអាហារ​ និង​ប្រាក់​បន្ថែម​មិនមាន​ចែង​នៅ​ក្នុង​ច្បាប់ទេ”។

ស្ត្រី​ម្នាក់​នៅឯ​ស្នាក់​ការ​ក្រុម​ហ៊ុន​​​ផាត់​​​ថាណាសុីហ្វូ៊ត ​ក្នុង​ក្រុង​បាងកកបាន​ទទូច​ឲ្យ​បញ្ជូនសំណួរ​ទាំង​អស់​តាម​អុី​ម៉េលក៏ប៉ុន្ដែ​សំណួរ​ទាំង​នេះ​មិន​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។ មន្ត្រី​ក្រសួង​ការ​ងារ​ និង​ក្រសួង​ការ​​​បរទេស​មិន​អាច​ទាក់​ទង​បាន​ឡើយ​៕

ប្រែសម្រួល​ដោយ​ ចេវប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស