26 C
Phnom Penh

​វាយ​តម្លៃពីផល​ប៉ះពាល់​បរិស្ថានទំនប់វារីអគ្គិសនីជាយអា​រែងដ៏ចម្រូង​ចម្រាស នៅខេត្តកោះ​កុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​​បរិស្ថាន​សម្រាប​​់​ទំនប់​វា​រីអគ្គិសនី​​ស្ទឹងជាយអារែងនៅ ក្នុង​​ខេត្ត​កោះ​កុង​ បា​ន​បញ្ចប់​ហើយ​ ដោយ​​បង្ហាញ​ពី​ការ​បោះ​ជំហា​ន​​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅរក​កា​រសាង​សង់។

លោកស៊ុនតារាអភិ​បា​ល​​រង​ខេត្ត​កោះកុងបា​ន​មា​ន​ប្រ​សាសន៍ថា“​កា​រ​​សិក្សា​ពី​កា​រ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​​បរិស្ថាន​​ដែលធ្វើឡើ​​ងដោយ​ក្រុម​ហ៊ុន​​នេះ បា​ន​បញ្ចប​់​​នៅ​ពេល​ថ្មីៗ​នេះ​”។

លោក​ តារា ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​លោក​​​មិនទាន់​បា​ន​​ឃើញ​​​ច្បាប់​ចម្លង​​នៃ​​របា​យ​កា​រណ៍​នេះ​ទេ​ ប៉ុន្តែ​ថា មា​ន​​កា​រ​ព្រួ​យ​​បា​រម្ភ​ជាច្រើ​ន​​អំពី​​បរិ​ស្ថាន ហើយ​ការ​ព្រួយ​បារម្ភ​ទាំង​អស់​នេះ ក្រុម​​ហ៊ុ​ន​​ China Guodian Corporation ​ជា​ក្រុម​ហ៊ុន​ថាមពល​ដ៏​ធំ​របស់​ចិនគ្រប​់​គ្រង​​ដោ​យ​​រដ្ឋ​​ ដែល​បា​ន​ទទួលអា​ជ្ញាប័ណ្ណ​សាង​សង់​​ទំនប់​​នេះ​ ជាអ្នក​​​ដោះស្រាយ​​។

​លោក​បាន​បន្ថែម​ថា “យើង​មិន​ទាន​់​ដឹង​ថា​​តើ​ក្រុ​ម​ហ៊ុន​នេះ​មា​ន​សមត្ថ​ភាព​ប៉ុណ្ណាក្នុង​កា​រដោ​ះ​ស្រាយ​ផល​​ប៉ះ​ពាល់​​ដល់​សង្គម​ និង​បរិស្ថាន​ទេ​…​ប៉ុន្តែខ្ញុំ​អាច​បញ្ជាក់​ថា តំបន់​នេះ​ មា​ន​​សារៈសំ​ខាន់​ណាស់​សម្រាប់​​ប្រភេទ​សត្វ​នានា​ ពី​ព្រោះ​វាជា​​​អា​ងទឹក​​សម្រាប់​សត្វ​ក្រពើ និង​ពពួ​ក​សត្វ​កម្រ​និ​ង​សត្វ​កា​រ​ពា​រផ្សេង​ទៀត”។

លោក តារា បា​ន​មា​ន​ប្រ​សាសន៍​ថាបន្ទាប​់​​ពី​កា​រ​​វា​​យ​តម្លៃ​ផល​ប៉ះ​ពាល់​​បរិ​ស្ថាន ចប់​ និង​​ផល​ប៉ះ​ពាល់​ត្រូវ​បា​នដោះ​ស្រាយ​នោះ ​កា​រ​សាង​សង់​អា​ច​​ចាប់​ផ្តើម ដោ​យ​គ្រាន់​តែរង់​ចាំ​​​កា​រ​វា​យ​​តម្លៃ​ពី​ផល​​ប៉ះ​ពាល់​​ដល់​សង្គម​(SIA)នៅ​ពេល​ខា​ងមុខ​ប៉ុណ្ណោះ។

លោក​​បា​នបន្ថែម​ថា “ តាម​ទស្សនៈ​​​របស់​ខ្ញុំ​ ក្រុម​ហ៊ុ​ន​ចិ​ន​នេះ​ប្រញាប់​ប្រញាល់​​ធ្វើ​​កា​រ​​សិក្សា​វាយ​​តម្លៃពី​​ផល​ប៉ះ​ពាល់​សង្គម​បែប​នេះ​​ពី​ព្រោះ​​ក្រុម​ហ៊ុន​នេះ​ចង់​​បើក​កា​រ​ដ្ឋាន​​សាង​​សង់​​ទំ​ន​ប់​នេះ​នាពេល​ឆាប់​ៗ​នេះ​តែម្តង​”។

គម្រោង​​សាងសង​់​ទំ​នប​់នេះ ​ត្រូវ​បា​ន​ក្រុម​​អ្នក​​បរិ​ស្ថាន អង្គកា​រ​​សិទ្ធិ​មនុស្ស​ និង​ប្រជាជន​មូល​ដ្ឋាន​​​រិះ​គន់ ​ពី​ព្រោះ​គម្រោង​នេះ​ស្ថិត​​នៅ​ចំ​​កណ្តាល​​តំបន់​​មួយ​ដែ​ល​សម្បូរ​ណ៍​​​ដោយ​ជីវ​​ចម្រុះ​ រាប​់​ទាំង​សត្វ​ក្រពើ​សៀម​ដែ​ល​ជិត​ផុត​ពូជនិ​ង​​ពពួក​សត្វ​ខ្លា​ ដំរីនិង​​សត្វទោចដែ​ល​ទទួ​ល​កា​រ​​គំ​រាម​កំ​ហែងផងដែរ។

របា​យ​​កា​រ​ណ៍​លើក​មុន​ស្តី​ពី​ផល​ប៉ះ​ពាល់​ដែលក្រុ​ម​ហ៊ុន​នេះ​បាន​ធ្វើ​ឡើង​ក្នុ​ង​ឆ្នាំ​២០០៧​នោះ បង្ហាញ​ថា កា​រ​សាង​​​សង់​ទំនប់​នេះ ​នឹង​​ធ្វើ​​ឲ្យ​មា​ន​កា​រ​​​ជន​់​លិចដី​​​រាប​់​ពាន់ហិ​ក​តា បំ​ផ្លាញ​​ជម្រក​​សត្វ​ព្រៃសំខាន​់​ៗ និងធ្វើ​ឲ្យ​​​ប៉ះ​ពាល់​​ដល់​​​កា​រ​ធ្វើ​កសិ​កម្ម​ និ​ង​កា​រ​​នេសាទ​នៅក្នុង​​តំ​បន់​នេះ។​

​លោក ពេជ្រ ស៊ី​យន់ ប្រធា​ន​មន្ទីរ​​ឧស្សា​ហកម្ម​ រែ៉ និង​ថាម​ពល​​ខេត្ត ​បា​ន​​បញ្ជាក់​ថាការ​​​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​ទើប​តែ​​បញ្ចប​់​នា​ពេល​​ថ្មី​ៗនេះ​។

លោក​បា​ន​មា​ន​ប្រ​សាសន៍បន្ថែម​ថា “នៅ​ពេល​ថ្មីៗ​នេះ​មិន​មាន​ពត៌មាន​អ្វីឡើយ​ដូច្នេះ​ខ្ញុំ​មិនដឹង​ពី​កា​ល​​បរិច្ឆេទ​សាង​សង់​នៅ​ឡើយ​ទេ​”។ លោក​បា​ន​​​បង្វែរ​សំណួរ​ទៅ​ក្រសួងឧស្សាហកម្ម​វិញ៕ប្រែ​សម្រួ​ល​ដោយ ចេវប៊ុននី​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស