28 C
Phnom Penh

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ប្រមូល​ ឈើ​ប្រណិត​​ ដើម្បី​សាងសង់​សារមន្ទីរគណបក្សប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​ឯ​ក​សារ​ទទួល​បា​ន​ថ្មីៗ​នេះ​​​បា​នឲ្យ​​ដឹ​ង​ថា​ ​​រដ្ឋា​ភិបា​ល​​​បា​ន​បញ្ជា​​ឲ្យរក​​ឈើ​ប្រណិត​​​៥០០មែ៉ត្រ​គូប ​​ពី​​​បណ្តាខេត្ត​ភាគ​ខាង​ជើង​​ប្រទេ​ស​កម្ពុជា​ ​សម្រាប់​កា​រ​សា​ង​សង់​​​សារ​ម​ន្ទី​​រមួ​យ​កន្លែ​ង ក្នុ​ង​ខេត្ត​ព្រៃ​​វែង​​ ដើម្បីរំ​ឭក​ដល់​គណ​បក្ស​ប្រជា​ជ​ន​ ដែ​ល​គ្រប់​គ្រង​អំ​ណា​ច​។

បើ​ទោះ​ជា​មិន​​ទាន់ច្បាស់​ថា ​ឈើ​នេះ​មា​ន​ប្រភពចេញពី​ណា​​ក៏​ដោ​យ ក៏​បទ​បញ្ជា​របស់​រដ្ឋា​ភិ​បា​លបាន​​ធ្វើ​ឡើង​ខណៈ​​ដែ​ល​​ពលរដ្ឋខ្មែរ​ជា​ច្រើ​ន​នា​ក់​​ត្រូវ​បា​ន​ទាហាន​ថៃបាញ់​សម្លាប់​​ជាហូរហែ ដោ​យ​សារ​ករណី​កាប់​ឈើ​ខុស​ច្បាប់នៅក្នុងទឹកដី​ថៃ។

បទ​បញ្ជា​​ ដែ​ល​​ចុះ​ហត្ថ​លេខា​ កា​ល​ពី​ថ្ងៃ​ទី​​២០​ ខែ​​ធ្នូឆ្នាំ​​២០១១​ដោ​យ​លោក​ ជា ស៊ីម ប្រធា​ន​​ព្រឹទ្ធ​សភា  និង​មួយ​ថ្ងៃក្រោយ​មក​ត្រូវ​បាន​សម្រេច​យល់​ព្រម​​ ដោយ​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុនសែនបានឲ្យ​ដឹង​ថា “ សារមន្ទី​រ​នេះ សាង​សង់​បាន​៤០ភាគរយ​ហើយ ប៉ុន្ដែ​នៅ​ពេល​នេះ​ យើង​ត្រូវ​ការ​ឈើ​ប្រណិត​៥០០​ម៉ែត្រគូប ដើម្បី​ធ្វើ​ជា​គ្រឿង​សង្ហារិម​នៅ​​ក្នុង​សារមន្ទីរ។ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ក្រុម​ការ​ងារសាង​សង់​​ទិញ​​ឈើ​ប្រណិត​ពី​អ្នកភូមិ​​ក្នុង​ខេត្ត​ព្រះ​វិហារ​ ឧត្ដរ​មាន​ជ័យ​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ស្ទឹង​ត្រែង​”។

មួយ​សប្ដាហ៍ក្រោយ​មក​ លោក​ឧត្ដម​សេនីយ៍​ឯក យឹម លាង ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ ជា​ ស៊ីមនិង​ជា​ប្រធានកង​អង្គរក្ស​របស់​លោក បាន​បញ្ជូន​សំណើ​មួយ​ទៅ​ក្រុម​មន្ត្រី​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ដោយ​ស្នើ​ឲ្យ​​​ជួយ​​​​ផ្គត់​ផ្គង់​ឈើ​ចំនួន​២០០​ម៉ែត្រគូប​។

លោកឧត្តមសេនីយ៍​​ឯក​ យឹមលាងបាន​បញ្ជាក់​កា​លពី​ម្សិល​មិញ​ថាលោក​បាន​បញ្ជូន​លិខិត​ស្នើ​សុំ​ឈើ​ប្រណិត​រួចហើយ ​ដោយ​លោក​​បាន​មានប្រសាសន៍ថា គម្រោង​នេះ​ជិត​​ចប់​ហើយ​។ លោកបាន​មាន​ប្រសាសន៍​ថា លោក​ឧត្តមសេនីយ៍ត្រី មាស​ សុផានដែល​ឈរ​ជើង​នៅ​ព្រំដែន ​ជាអ្នកទទួល​បន្ទុក​ការ​ប្រមូល​ឈើ​នេះ​។ លិខិត​នេះ​ស្នើ​សុំ​​ឈើ​ប្រណិ​ត​បី​ប្រភេទ​គឺ ឈើ​បេង និងប្រភេទ​ឈើ​ប្រណិត​ពីរ​​​ផ្សេង​​ទៀត។

បទបញ្ជា​របស់រដ្ឋាភិបាល​ឲ្យ​ប្រមូល​ឈើ​នេះបាន​ធ្វើ​ឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ហ៊ុនសែនបាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការកាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់តា​មព្រំ​​ដែន​ជា​ប​់​ប្រទេ​ស​​ថៃ ដោយ​លោកបានលើកឡើងថា ប្រជា​ពល​រដ្ឋ​ច្រើន​ណាស់​ត្រូវ​បាន​ទាហានថៃ​បាញ់​សម្លាប់ ហើយ​​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ចេះ​តែ​ហិន​ហោច​​​​ទៅៗ។

ប្រជាពលរដ្ឋ​១៧នាក់ ត្រូវ​បាន​ទាហានថែបាញ់​សម្លាប់​ចាប់​តាំង​ពី​ខែ​មករា មកនៅពេលកំពុង​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់​។តួលេខ​នោះ មា​ន​ចំនួ​ន​​លើស​ពីតួលេខ​អ្នក ​ដែល​ត្រូវបានបាញ់​សម្លាប់ក្នុង​ឆ្នាំ២០១១ហើយ​​ចំនួនអ្នកស្លាប់នេះបានកើន​ឡើង​​ទ្វេដងលើសពី​ឆ្នាំ​២០១០។

ក្រុ​ម​អ្នក​បរិ​ស្ថាន​ និង​អង្គកា​រ​សិទ្ធិ​មនុស្ស​ បា​ន​កត់​សម្គាល់​កា​រ​​ស្លាប់​នៅ​តាម​ព្រំ​ដែ​ន​ថ្មីៗនេះ​ថា ដោយសារភាព​​ហិន​ហោចនៃ​ឈើ​ប្រណិត​នៅ​ក្នុង​ព្រៃ​របស់​​កម្ពុជា​ ទើបបង្ខំ​​ឲ្យ​អ្ន​ក​កាប​់​ឈើឆ្លងដែន។

លោក តូច រ៉ា ប្រធានផ្នែក​ទំនាក់​ទំនង​ព្រំ​ដែននៅ​ប៉ុស្ដិ៍ត្រួត​ពិនិត្យជាំ​ស្រងាម បាន​មាន​ប្រសាសន៍ថា មាន​ការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នូវអំពើ​ហិង្សាកាប់​ឈើ​ ដោយ​សារ​តែ​មា​ន​កា​រ​ចាប់​អា​រម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ពី​អ្នក​ទិញ​ឈើ​ប្រណិត​។

លោក​បាន​មាន​ប្រសាសន៍ថា “ដោយ​សារ​តែ​អ្នក​ទិញ​រង់​ចាំ​ទិញ​ឈើ​គ្រញូង​នៅ​តាម​ព្រំដែន​ ពេលនេះមាន​អ្នក​កាប់​ឈើ​គ្រញូង​ជាច្រើន​លប​ចូលទៅក្នុង​ព្រៃ​ថៃ​ ​ដែល​ត្រូវ​បាន​​ទាហាន​ថៃបាញ់​​ពួក​គេ​ជា​រឿយៗ”។ អ្នក​ភូមិនៅ​ក្នុងព្រះវិហារបាន​ប្រាប​់​រឿង​រ៉ាវ​ប្រហាក់​ប្រហែល​គ្នានេះ។

លោក​ សាតសាវឿនអ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​ជាំ​ក្សាន្ដ បានមាន​ប្រសាសន៍ថា អ្នកជិត​ខាង​​របស់​លោក​ ដែល​ជា​អ្នកកាប់​ឈើ​បាន​ដឹង​ថា ពួកគាត់ទទួល​រងការ​គំរាម​កំហែង​ទាំង​ពី​ទាហាន​​ថៃ​ និងពី​មន្ត្រីកម្ពុជា​ បន្ទាប់​ពី​វិល​ត្រឡប់​មកវិញ។ លោក​បាន​មានប្រសាសន៍ថា “ នៅ​ពេល​ពួកគេ​ត្រឡប់​មក​ក្នុង​ទឹក​ដី​កម្ពុជា​វិញ​ ពួកគាត់​ជួប​ទាហានកម្ពុជា​ ដែលមើលទៅ​ដូច​ជា​ចោរ​​

ព្រៃ​អ៊ីចឹង។ ប្រសិន​បើ​ពួក​​គាត់​មិនចែកឲ្យ​​ពាក់កណ្ដាលទេនោះ ពេល​ខ្លះ​ពួកគេ​ប្លន់យក​ឈើ​​គ្រញូង​តែម្តងឬពេល​ខ្លះ​ពួកគេ​បាញ់​សម្លាប់​អ្នកកាប់​ឈើ​ ហើយ​យក​ឈើ​គ្រញូង​របស់​ពួកគាត់​អស់​”។ លោកជុតវុទ្ធីប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​បាន​មាន​ប្រសាសន៍ថា “ ផល​ប្រយោជន៍បាន​ទៅ​អ្នក​ធំ​ តែអ្នកដែល​ស្លាប់​​​គឺអ្នកតូចតាច។ ពួកគាត់​ដឹង​អំពីគ្រោះ​ថា្នក់​យ៉ាងមេ៉ចហើយ ក៏ប៉ុន្ដែ​ពួកគាត់​មិន​ខ្វល់”។

នេះមិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​​​បញ្ជា​ឲ្យ​យក​ឈើ​ប្រណិត​មួយ​ចំនួន​ធំ​ ដើម្បី​សាង​សង់​អគារ​រដ្ឋាភិបាល​។ ក្នុង​ឆ្នាំ​២០០៥លោក​ ច័ន្ទសារុនរដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បានអំពាវ​នាវ​ឲ្យ​រដ្ឋបាលព្រៃ​ឈើជួយ​ផ្គត់​ផ្គង់​ឈើជាង​១០.០០០​ម៉ែត្រ​គូបដែល​៤.០៣០ម៉ែត្រ​គូបជាប្រភេទ​ឈើ​ប្រណិត​ត្រូវ​យកមកបប្រើ​ ដើម្បី​តុបតែង​អគារ​រដ្ឋសភា​ថ្មី៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស