26 C
Phnom Penh

លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ ត្រូវ​​បានបាញ់​ស្លាប់នៅ​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ឈុត វុទ្ធី សកម្ម​ជន​ការពារ​ព្រៃ​ឈើ​អាយុ​៤៦ឆ្នាំ​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​ពេលមាន​ជម្លោះ ​ពាក្យ​សម្ដីមួយ​នៅក្នុង​ខេត្ត​កោះកុង​ កាលពី​ម្សិល​មិញ​។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ ឈ្មោះ​ អុិនរតនាអាយុ​៣២​ឆ្នាំក៏ត្រូវ​បានបាញ់​ស្លាប់​នៅ​ក្នុង​ជម្លោះនេះផង​ដែរដែល​បាន​កើត​ឡើង​បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​ និង​ទាហាន​បាន​ឃាត់​ខ្លួន​អ្នក​បរិស្ថាន​រូប​នេះ និង​អ្នក​យក​ព័ត៌មានពីរ​រូប​ មកពី​កាសែត​ ខេមបូឌា ដេលីហើយបា​ន​រឹប​អូស​មា៉ាស៊ីនថត របស់​ពួក​គេ។

លោកវុទ្ធីបាន​ថត​​សកម្មភាពកាប់​ឈើ​ ដែល​គេ​សង្ស័យ​ថា ខុស​ច្បាប់​នៅ​ក្បែរ​ព្រំ​ប្រទល់​ រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះ​កុង​ ក្នុង​ស្រុក​មណ្ឌល​សីមា។ បន្ទាប់​ពី​ប្រគល់​មា៉ស៊ីន​ថតរួច​មក​ លោក​ វុទ្ធី បាន​ព្យាយាម​បើក​រថយន្ដចេញពីកន្លែងកាប់ឈើម្តងហើយម្តងទៀត​ ដោយ​ប្រាប់​អាជ្ញាធរ​ថាពួកគេ​គ្មានសិទ្ធិ​ឃាត់​ខ្លួន​ក្រុម​របស់​លោក​ទេ។

គេនៅ​មិន​ច្បាស់​នៅ​ឡើយទេ មកទល​់​យប់​ម្សិល​មិញ​នេះ​ អំពី​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការ​បាញ់​ប្រហារ​នេះ។ នគរ​បាល​និង​សាក្សី​បាន​ផ្ដល់ព័ត៌មាន​ខុសៗ​គ្នា ខណៈ​ដែល​ក្រុម​មន្ត្រី​បញ្ជាក់​ថា ការ​ស៊ើ​បអង្កេត​កំពុង​តែ​ធ្វើ​ឡើង​នៅ​ឡើយ។

លោកឧត្តម​សេនីយ៍ឯក​ ខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា “ តើ​នរណា​បាញ់​មុន​? អ្នក​ណា​បាញ់​តប​វិញ​? កង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​ខ្ញុំថាលោក​ឈុត​ វុទ្ធីបានបាញ់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មុន​។

នោះ​ជា​ព័ត៌មាន​ផ្លូវ​ការ​ ដែល​ខ្ញុំទទួល​បាន​”។លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ បាន​ថ្លែងថា ការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរ​​ការ​នៅ​ឡើយ ហើយ​ព័ត៌មាន​របស់​លោក​គ្រាន់​តែ​បាន​មក​ពី​ “ ភាគី​ម្ខាង​ប៉ុណ្ណោះ”។

លោក​បាន​បន្ដ​ថា “នឹង​មាន​ការ​ចាត់​វិធាន​ការ ព្រមទាំងបើកការស៊ើប​អង្កេត​រកអ្នក​ ពាក់​ព័ន្ធ​ ហើយ​យើង​នឹង​បញ្ជូន​រឿង​នេះ​ទៅ​​តុលាការ​រកយុត្ដិ​ធម៌។ ប្រហែល​ជា​ខ្ញុំ​ខុស ឬ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​ ក៏ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​

ចំពោះការបាត់បង់ជីវិតមនុស្ស​ពីរ​នាក់។ ខ្ញុំ​សូម​ចូល​រួម​សម្តែងមរណៈ​ទុក្ខ​ជាមួយ​គ្រួសារ​នៃសពរបស់​ជន​រួម​ជាតិ​របស់ខ្ញុំ។ រឿង​នេះ​មិន​គួរ​កើត​ឡើង​ទេហើយ​ខ្ញុំ​សូម​ឲ្យ​វិញ្ញាក្ខន្ធ​អ្នក​ទាំង​ពីរ​ បានទៅ​កាន់​សុគតិភព​ចុះ”។

លោកស៊ិនសេន​ ស្នង​ការ​រង​នគរ​បាល​ខេត្តកោះ​កុង​ បានផ្ដល់​សេចក្ដី​រាយការណ៍​ផ្សេង​ ដោយ​លើកឡើងថាលោក​បាន​ទទួល​របាយការណ៍ថាលោក​ រតនាបាញ់​លោក​ វុទ្ធីក្នុងពេលប៉ះសម្ដី​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បន្ទាប់​មកសម្លាប់​ខ្លួន​។

អ្នក​ភូមិ​ម្នាក់​ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះដោយ​សារព្រួយបារម្ភពីសុវត្ថិភាព​ផ្ទាល់ខ្លួន​បាន​រាយ​ការណ៍​ផ្សេង​។ អ្នក​ភូមិ​ ដែល​បាន​និយាយថា ខ្លួន​បាន​ឃើញ​ការបាញ់​ប្រហារ​នោះ បាន​ឲ្យ​ដឹង​ថា លោក​ វុទ្ធី កំពុង​តែ​ថត​សកម្មភាព​កាប់​ឈើ​ពី​ក្នុង​រថយន្ដ​របស់លោក​នៅ​ជិត​ក្រុមហ៊ុន​ចិន ដែល​ទើប​បង្កើត​ថ្មីៗនេះដោយ​ធ្វើ​ឲ្យ​មន្ត្រីកង​រាជអាវុធ​ហត្ថ​មូល​ដ្ឋាន​ខឹង​​។ នៅពេលទាម​ទារយក​អង្គចង​ចាំ (ម៉េម៉ូរី)​ម៉ាស៊ីនថត​របស់គាត់​ លោក​ រតនាបាន​យក​កាំ​ភ្លើងភ្ជង់​គំរាម​លោក វុទ្ធី។ ​អ្នក​បរិស្ថាន​រូបនេះក្រោយ​​មក​បាន​ដណ្ដើម​​យក​កាំភ្លើង​ រួច​បាញ់​ទៅ​លើ​មន្ត្រី​រូបនេះ​។ បន្ទាប់​មកកង​រាជអាវុធ​ហត្ថ​រូបនេះ​បាន​បាញ់តបទៅ​លោកវុទ្ធីវិញ។

ក្មួ​យ​ប្រុស​លោក​ វុទ្ធីឈ្មោះជួនភិរម្យជា​​អ្នក​បរិស្ថាន​ដ៏លេចធ្លោម្នាក់​ បាន​វិល​ត្រឡប់​​ពី​ខេត្ត​កោះកុង​ មក​រាជ​ធានី​ភ្នំពេញវិញ​ កាល​ពី​យប់​មិញ ដោយ​នាំ​យកសាក​​សពឪពុក​មា​​របស់​ខ្លួន​។

លោក​ ភិរម្យ បាន​មាន​ប្រសាសន៍ថា “ គាត់​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ត្រូវ​ជង្គង់​ធ្លាយ​ដល់​ពោះ ហើយ​បាន​ស្លាប់​នៅ​ក្នុងរថយន្ដ​របស់​គាត់តែម្តង​”។

អ្នក​យក​ព័ត៌មាន​មកពីកាសែត​ ខេមបូឌាដេលី ដែល​មាន​វត្ត​មាននៅ​កន្លែង​កើត​ហេតុ​​នោះមានឈ្មោះ​ ផនបុប្ផានិង​ អូលេស្យាផ្លូគី Olesia Plokhii មិន​រង​របួស​ឡើយ​ ហើយ​មក​ទល់​យប់​មិញ​នេះ​ ត្រូវ​បាន​កង​​រាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​ ឃាត់ខ្លួនដើម្បីសាកសួរ​។

លោកវុទ្ធីអ្នកធ្វើយុទ្ធនាការពារ​បរិស្ថាន​ដ៏លេចធ្លោ​ម្នាក់ ធ្លាប់ធ្វើការឲ្យអង្គការ​ការ​ពារ​បរិស្ថាន​Global Witness និង​អង្គការ​អភិរក្ស​អន្ដរជាតិ​ ក៏ប៉ុន្ដែ​ក្នុង​តួនាទី​របស់​លោក ជា​ស្ថាបនិក របស់​អង្គការ​ការ​ពា​រ​ធនធាន​ធម្មជាតិលោក​ទទួលបានការ​ចាប់​អារម្មណ៍បំផុត​ និង​រងនូវការខឹង​សម្បារ​។

ជា​អ្នករៀបចំម្នាក់​ក្នុង​ចំណោម​អ្នក​រៀប​ចំ​ការ​ដើរល្បាតនៅ​ក្នុងព្រៃឡង់​ទ្រង់​ទ្រាយធំ កាល​ពីខែ​វិច្ឆិកា​ លោក វុទ្ធី ​បាន​ជម្រុញ​ឲ្យ​​ប្រជាពល​រដ្ឋ​ធ្វើ​សកម្មភាព​ ការពារ​ផល​ប្រយោជន៍រួម។ លោក​បាន​ជម្រុញឲ្យមាន​ការ​ដើរ​ល្បាត ដែលធ្វើឲ្យ​អ្នក​ភូមិរាប់រយ​នាក់​ អាចដក​ហូត​បានរណារនិងឃាត់​ខ្លួន​អ្នក​កាប់​ឈើ ព្រមទាំងបាន​ដុតឈើ​ខុស​ច្បាប់​​រាប់​រយ​ម៉ែត្រ​គូប​ចោលទៀតផង​។

ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​លោក វុទ្ធី​ បាន​កែប្រែរបៀប​ប្រឈម​មុខ​ថ្មីមួយទៀត​ ដោយ​ជ្រើស​រើស​យករបៀប​ធ្វើការ​ងារ​ខុសពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃទៀត។ក្នុង​បទសម្ភាស​នាពេលថ្មីៗនេះ​ លោកបាន​លើកឡើង​អំពីការ​ល្បាត “ តាម​រថយន្ដ​ និងតាមម៉ូតូ ហើយ​មានពេល​ខ្លះល្បាត​​តាម​ឧទ្ធម្ភាគចក្រទៀតផង ដោយ​ថែមទាំង​បាន​តាម​ឃ្លាំមើល​យ៉ាងប្រកិត ចំពោះ​សកម្ម​ភាពរបស់​ឈ្មួញ ​[អ្នកកាប់​ឈើ] ដើម្បី​ឲ្យដឹង​ច្បាស់ថា សត្រូវរបស់ខ្លួន​ខ្លាំង​ប៉ុន​ណា​”។

 

លោក​ ម៉ាគឺស​ ហាត​កេ (Marcus Hardtke)​អ្នក​ជំនាញឯករាជ្យ ផ្នែកបរិស្ថាន​និង​ជា​មិត្ត​ភក្ដិជិតស្និទ​របស់​លោក វុទ្ធី បាន​មាន​ប្រសា​សន៍ថា “ គាត់មិនមែន​ដូចជាអ្នកធ្វើការក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធម្មតា ដែល​ចូល​ចិត្តអង្គុយតែ​ក្នុង​ការិយាល័យ​នោះទេ គាត់ជានិច្ច​ កាល​ចូលចិត្តធ្វើធ្វើមួយ​ឲ្យបាន​ជោគ​ជ័យ​ភ្លាមៗជាជាងតាមរបៀបរៀបចំបែបបទ​”។

“ក្នុងចំណោមមនុស្ស​ខ្ញុំ​ធ្លាប់ស្គាល់​ គាត់​ជាមិត្តល្អ​ជាង​អ្នក។​ គាត់​ដឹង​ពីរបៀប​វិភាគ​ចំពោះ​ស្ថានភាពជាក់ស្តែង​ ជាពិសេស​នៅ​ភាគ​និរតី​ប្រទេស ដែល​គាត់​ស្គាល់​គេគ្រប់​គ្នាហើយមនុស្សគ្រប់​គ្នា​ស្គាល់​គាត់ដែរ​។ ជា​ធម្មតា​​គាត់តែងតែ​ទទួល​បាន​ជោគជ័យ​។ប៉ុន្ដែ​ពិត​មែន​ហើយ​គាត់​មាន​សត្រូវ​ច្រើន​ណាស់ដោយសារ​គ្មាន​នណាម្នាក់​ទៅ​ទីនោះ​ ខ្វល់អំ​ពី​ច្បាប់​ និងអំពី​អ្វី​ដែល​កើត​ឡើង​ ឬ​អ្វីដែល​គួរ​នឹង​កើត​ឡើង​នោះទេហេតុនេះ​ហើយ វាកាន់តែ​ធ្វើឲ្យមានការ​លំបាក​បន្ថែម​ទៀត​។ ក៏ប៉ុន្ដែ​គាត់​មិនដែ​ល​ធ្វេស​ប្រហែស​ទេ​។គាត់​ស្វាហាប់​ ហើយ​ប្រហែស​ឡើយ។

លោក​ ម៉ាគឺស​ ហាត​កេ (Marcus Hardtke)​អ្នក​ជំនាញឯករាជ្យ ផ្នែកបរិស្ថាន​និង​ជា​មិត្ត​ភក្ដិជិតស្និទ​របស់​លោក វុទ្ធី បាន​មាន​ប្រសា​សន៍ថា “ គាត់មិនមែន​ដូចជាអ្នកធ្វើការក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធម្មតា ដែល​ចូល​ចិត្តអង្គុយតែ​ក្នុង​ការិយាល័យ​នោះទេ គាត់ជានិច្ច​កាល​ចូលចិត្តធ្វើអ្វីមួយ​ឲ្យបាន​ជោគ​ជ័យ​ភ្លាមៗ   ជាជាងតាមរបៀបរៀបចំបែបបទ​”។

“ក្នុងចំណោមមនុស្ស​ខ្ញុំ​ធ្លាប់ស្គាល់​ គាត់​ជាមិត្តល្អ​ជាង​គេ។​ គាត់​ដឹង​ពីរបៀប​វិភាគ​ចំពោះ​ស្ថានភាពជាក់ស្តែង​ ជាពិសេស​នៅ​ភាគ​និរតី​ប្រទេស ដែល​គាត់​ស្គាល់​គេគ្រប់​គ្នាហើយមនុស្សគ្រប់​គ្នា​ស្គាល់​គាត់ដែរ​។ ជា​ធម្មតា​​គាត់តែងតែ​ទទួល​បាន​ជោគជ័យ​។ប៉ុន្ដែ​ពិត​មែន​ហើយ​ គាត់​មាន​សត្រូវ​ច្រើន​ណាស់ដោយសារ​គ្មាន​នណាម្នាក់​ទៅ​ទីនោះ​ ខ្វល់

អំ​ពី​​ច្បាប់​ និងអ្វី​ដែល​កើត​ឡើង​ ឬ​អ្វីដែល​​គួរ​នឹង​កើត​ឡើង​នោះទេហេតុនេះ​ហើយ វាកាន់តែ​ធ្វើឲ្យមានការ​លំបាក​បន្ថែម​ទៀត​។ ក៏ប៉ុន្ដែ​គាត់​មិនដែ​ល​ធ្វេស​ប្រហែសទេ​។ គាត់​ស្វាហាប់​ ហើយមិន​ប្រហែសឡើយ។លោក ហាដកេ​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ ​​​លោក​​​មិនធ្លាប់​​​ដឹង​​​ពីការ​​​គំរាម​​​កំហែង​​​ណា​មួយ​​​មកលើ​​​លោក ឈុត​​​ វុទ្ធី​​​ នោះ​​​ទេ​​ នា​ពេល​​​​ថ្មី​​​ៗនេះ​​​ “ ​​​ពីព្រោះ​​​ពួក​​​គេ​​​ទាំង​​​អស់​​​គ្នា​​​ដឹង​​​ថា​ការ​​​គំរាម​​​កំហែង​​​ទាំង​​​នេះ​​​ មិន​​​អាច​​​កើតមាន​​​ចំពោះ​​​លោក​​​ ឈុត​​​ វុទ្ធី​​ ​ទេ”។ ប៉ុន្ដែ​​​លោក​​​បាន​​​កត់​​​សម្គាល់​​​ថា  អាច​​​មាន​​​គ្រោះ​​​ថ្នាក់ចំពោះ​​​ការ​​​ងារ​​​របស់​​​លោក​​​ វុទ្ធី​​​ ។ កាល​​​ពី​​​ម្សិល​​​មិញ​​​ ​​​អង្គការ​​​សិទ្ធិ​​​មនុស្សជា​​​ច្រើន​​​បាន​​​ថ្កោលទោស​​​ចំពោះ​​​ហេតុ​ការណ៍

​បាញ់​​​​សម្លាប់​​​លោក ឈុត​​​ វុទ្ធី​​​ នោះ​​​ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ភ្លាម​​​ៗ​​​ អំពី​ស្ថានការណ៍នៅ​​​ជំុវិញ​​​រឿង​​​នេះ​​​។ ក្លឹប​​​អ្នក​​​កាសែត​​​​ថ្លែង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា“​​​យើង​​​​ទាម​​​ទារឲ្យ​​​អាជ្ញាធរ​​​ស៊ើប​​​អង្កេត​​​ និងចាប់​​​ខ្លួន​​​ជនដៃ​​​ដល់​​​ ព្រម​​​ទាំង​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធនានា​​​ឲ្យ​​​បាន​​​។ អង្គការ​​​អាដហុក​​​បាន​​​អំពាវ​​​​នាវ​​​ឲ្យ​​​រដ្ឋា​ភិបាល​​​ “ ​​​បង្ហាញពីការ​​​តាំង​​​ចិត្តរបស់​​​ខ្លួន​​​ ដើម្បី​​​ការ​​​ពារ​​​សកម្មជន​​​ផ្នែកបរិស្ថាន​​​ ព្រម​​​ទាំងការ​ពារតំបន់ធនធាន​​​ធម្មជាតិ​​​នានា ហើយ​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​ខុស​​​ច្បាប់​​​ដោយ​​​មិនគិត​​​ពី​​​បុណ្យសក្ដិ​​​ ឬ​​​​​​ឋានៈឡើយ​​​​”។

អង្គការ​​​ Global Witness បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយថា “ មរណ​​​ភាព​​​ដ៏សោក​សង្រេង​​​របស់​​​លោក ឈុត​​​ វុទ្ធី​​​ ស្ដែង​​​ឲ្យ​​​ឃើញនូវ​​​ភស្ដុតាង​​​ថ្មី​​​មួយទៀត ​​​អំ​​​ពី​​​គ្រោះ​​​ថ្នាក់​​​ ដែលអ្នក​​​ផ្សេង​​​ទៀត​​​អាច​​​ជួបប្រទះនៅ​​​ពេល​​​ព្យា​យាម​​​ការ​​​ពារ​​​ដី​​​ និង​​​ព្រៃឈើរបស់ប្រទេស​​​កម្ពុជា​​​ ព្រម​​​ទាំង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​អំ​​​ពើ​ពុក​រលួយ​​​ និង​​​ការ​​​រំលោភ​​​សិទ្ធិមនុស​្សដែល​​​កំពុង​​​តែ​​​កើតមាន​​​ដោយ​​​សារ​​​តែ​​​ការ​​​គ្រប់គ្រង​​​មិន​ត្រឹម​​​ត្រូវ​​​​​​” គ្រោះ​​​ថ្នាក់​​​នៅ​​​តែ​​​មានកម្រិត​​​ខ្ពស់​​​ចំពោះ​​​​សកម្មជន​​​ការ​​​ពា​​រសិទ្ធិ​​​ដីធ្លី និង​​​អ្នកការពារព្រៃ​​​ឈើ​​​នៅ​​​ក្នុងប្រទេស​កម្ពុជា ។លោក​ ឈុត​វុទ្ធី​ មិនមែន​​​ជាជន​​​ទី​​​មួយ​​​នោះទេ ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​ ដោយ​​​សារតែ​​​ការ​​​ងារ​​​បែប​​​នេះ​​​​ហើយ​​​គួរ​​​ឲ្យ​​​សោក​​​ស្ដាយ​​​នោះ​​​គឺរូប​​​លោក​​​ប្រហែល​​​មិនមែន​​​ជាមនុស្សចុង​​​ក្រោយ​​​ដែរ​​​។ ប៉ុន្ដែ​​​គ្រោះ​​​ថ្នាក់​​​ទាំង​នេះ​​​ កើតឡើង​ចំពោះបរិស្ថាន​​​ និង​​​ប្រជាជន​​​កម្ពុជា​​​មាន​​​កម្រិតកាន់ធ្ងន់ធ្ងរជាងនេះ​​​ទៅ​​​ទៀត​​​ ប្រសិន​​​បើ​​​ការ​​​ទន្ទ្រានយក​​​ដី​​​ធ្លី និង​​​ព្រៃ​​​ឈើ​​​ជាទ្រង់​ទ្រាយ​ធំ ដែល​​​យើង​​​កំពុង​​​តែ​​​ជួប​​​ប្រទះ​​​នោះ​​​នៅ​​​តែ​​​បន្ដ​​​កើត​​​មាន​​​”។

អ្នក​​​ស៊ើប​​​អង្កេត​​​ជា​​​ច្រើន​​​ ក៏បាន​​​ថ្លែង​​​ផង​​​ដែរ​​​ថា​​​ ពួកគេ​​​មាន​​​ការ​​​ព្រួយបារម្ភ​​​ចំពោះ​​​ការ​​​ស្លាប់​​​អាច​​​ក្លាយ​​​ជា​​​ឧក្រិដ្ឋកម្ម​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន ក្នុងចំណោមឧក្រិដ្ឋកម្មមុនៗ​​

ដោយ​​​ដៅ​​​មកលើ​​​អ្នក​​​រិៈគន់​​​រដ្ឋាភិបាល​​​ចំណែក​​​ឯ​​​អ្នក​​​ស៊ើប​​​អង្កេត​​​ផ្សេង​​​ទៀត​​​មាន​​​ការ​​​ងឿង​​​ឆ្ងល់​​​ថា តើ​​​អាច​​​ប៉ះ​​​ពាល់​​​ធ្ងន់ធ្ងរ​​​ដល់​ការ​​​ងារ​​​របស់អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដទៃ​ទៀត​​​ដែរ ឬយ៉ាង​​​ណា។

លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ដ្រ​​​មក​ពីគណបក្ស សម រង្ស៊ី បាន​​​មាន​​​ប្រសា​សន៍​ថា “រឿង​​​នេះ​​​បង្ហាញ​​​ជា​​​សារ​​​មួយ។ វា​​​ជាសារ​​​ដ៏ច្បាស់​​​មួយ​​​ ផ្ញើចំពោះ​​​អ្នក​​​ដែល​​​ចង់​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​រឿង​​​នេះ​​​ដើម្បីលុបបំបាត់​​​បទ​ល្មើសកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​”។ ​​​លោក​​​ស្រីបន្ថែម​​​ថា សមាជិក​​​សភា​​​នឹង​​​បើកការ​​​ស៊ើប​​​អង្កេត​ដោយខ្លួនឯង​​​។

យុវជន​​​ ជុយ ឧត្តមរស្មី អាយុ១៩ឆ្នាំ​​​បាន​​​និយាយ​​​នៅក្នុងរាជធានីភ្នំពេញ​​​បន្ទាប់ពី​​​បាន​​​ដឹង​​​អំពីការ​​​បាញ់សម្លាប់​​​នេះ​​​ថា រូប​​​គេ​​​មាន​​​ការ​​​​សោកសង្រេង​​​យ៉ាង​​​ខ្លាំង ​​​ពេលបាន​​​ដឹង​​​ដំណឹងអំពីការ​​​ស្លាប់របស់ឪពុក​​​ខ្លួន​​​។ រូបគេ​​​បាន​​​និយាយថា  “​ខ្ញុំ​​​បាន​​​ដឹង​​​ដំណឹង​​​នេះនៅ​​​ម៉ោងប្រហែល​​​មួយរសៀល ប៉ុន្ដែ​​​ខ្ញុំ​មិន​​​ហ៊ាន​​​ប្រាប់​​​ម្ដាយ​​​របស់​​​ខ្ញុំ​​​ទេ​។ នៅ​​​ទីបំផុត​​​ខ្ញុំបាន​​​ប្រាប់​​​គាត់ ​​​ហើយ​​​ខ្ញុំ​​​មិនអាច​​​ទប់ទឹកភ្នែកបានទេ​​​។ ខ្ញុំ​​​បាន​​​បាត់បង់​​​អ្វី​​​ៗទាំងអស់​​​”។ ​​​ក្រៅ​​​ពីកូន​​​ប្រុស​​​ម្នាក់ ​​​លោក ឈុត​​​ វុទ្ធី​​​ បាន​បន្សល់ទុក​​​ប្រពន្ធ​​​ និង​​​កូនស្រី​​​ពីរនាក់៕

ប្រែសម្រួលដោយ ចេវប៊ុននី

និង ហួងកុកទៀន

 

​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស