29 C
Phnom Penh

អញ្ជើញ​​​អ្នក​​​កាសែត​​​ចូល​​​រួម​​​ស្ដាប់​​​សុន្ទរកថារបស់​​​លោក ហ៊ុន សែន តែ​​​បែរជា​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ក្រៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​កង​​​អង្គរក្ស​​​លោក​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ហែក​​​កំណត់​​​ត្រា​​​របស់​​​អ្នក​​​សែត​​​ម្នាក់​ លុប​​​ចោល​​​សុន្ទរកថារបស់​​​លោក​​​ ហ៊ុនសែនពី​​​ម៉ា​​​សុីន​​​​​​ថត​​​សម្លេងរបស់​អ្នក​យក​ព័ត៌មាន​​​រូប​​​នេះ​​ និង​​​បាន​បណ្តេញ​គាត់​​​​ចេញ​​​មិន​ឲ្យ​ចូល​​​រួម​ពិធី​ ដែល​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​អញ្ជើញ​​​គាត់​​​ឲ្យ​​​ចូល​​​រួម​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ​នៅ​ក្នុង​ពិធី​នោះ​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​យូរ​​​​​​ពី​​​​​​ស្នាដៃ​​​របស់​​​គណបក្ស​​​កំ​​​ពុង​​​កាន់​​​អំណាច​​​។

ទោះបី​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​របស់​កាសែត​ ខេមបូឌា ដេលីរូបនេះត្រូវ​​​បានបណ្តេញចេញ​​​​​​ក្រោយ​​​ពី​​ការ​​​ស្ដាប់​​​សុន្ទរកថារបស់​​​លោក​​​​​​នាយក​​​​​​រដ្ឋមន្ត្រី​​​អស់​​​រយៈពេល​​​១ម៉ោ​​​ងនិង​​​១០​​​នា​​ទី​​​ក៏​​​ដោយក៏​​​​​​​​​​​​​​​អ្នក​​​កាសែត​មក​ពី​ស្ថាន​ី​យទូរ​​​ទស្សន៍គាំទ្រ​រដ្ឋាភិបាល​ដូចជាទូរទស្សន៍​ជាតិ​កម្ពុជា ​ទូរទស្សន៍បាយ័ននិង​​​ទូរទស្សន៍​​​អប្សរា​​​​​​អាច​ចូល​រួម​បាន​ទាំង​អស់​។

ក្រសួង​​​ការងារ​​​ដែលបាន​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​នោះ​​​មុន​​​​ទិវា​​​ពល​​​កម្ម​អន្ដរជាតិ​​​​នៅ​​​​ថ្ងៃ​​​អង្គារបាន​​​ចេញ​​​ប័ណ្ណ​សារព័ត៌មាន​មួយ​ កាលពី​​​សប្ដាហ៍មុនឲ្យ​​​កាសែត ​​​ខេមបូឌា ដេលី  ​​​ដើម្បី​​​​ចូល​​​ក្នុង​​​បន្ទប់​​​ប្រជុំ នៅ​​​កោះ​​​ពេជ្រ ដែល​​​នៅ​​​ទី​​​នោះលោកហ៊ុនសែនបាន​​​​​​ថ្លែងទៅ​​​កាន់​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​​នាក់។

ក្នុង​​​អំឡុង​​​ពេល​​​ថ្លែងសុន្ទរកថាលោក​​​ហ៊ុន សែនបាន​​​ចាប់​​​ផ្ដើមពីការ​​​និយាយ​​​បង្អាប់​​គណបក្សប្រឆាំងគឺគណបក្ស​​​​​ សម រង្សុី​ បន្ទាប់​​​មក​​​រិះគន់​​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃលោក​

អភិស៊ីតវីចាជីវ៉ាដែលជា​​​គោលដៅ​មួយ​​​ផ្សេង​​​ទៀតដើម្បី​​ការ​​​ពារ​​​ការអះអាង​​​អំពីការកាន់​កាប់ប្រាសាទ​ព្រះវិហារ​របស់​​​កម្ពុជានិង​​​សម្ដែង​​​ការ​​​សោក​​​ស្ដាយ​​​ចំពោះ​​​គ្រោះ​​​មហន្ដរាយ​​​​​​ទឹក​​​ជំនន់​​​កាល​​​ពី​​​ឆ្នាំ​​​មុន។

លោក​​​ក៏​​​បាន​​​ព្រួយ​​​បារម្ភផង​​​ដែរថាវិនិ​​​យោ​​​គិន​​​បរទេសដូចជា​​​ជប៉ុន​​​ និង​​​ចិនអាច​​​ដក​​​ចេញ​​​ពីប្រ​​​ទេស​​​កម្ពុជាដោយព្រួយ​​​​​​បារម្ភ​​​អំពីកូដកម្ម​​​តាម​​​រោង​​​ចក្រ​​​នៅ​ក្នុង​ប្រទេសដើម្បី​ចូល​ទៅ​​​​ប្រទេស​​​ភូមាវិញ​ ​​​ព្រោះប្រទេស​​​នេះបាន​​​​​​​​​ចាប់​​​​​​ផ្ដើម​​​បើក​​​ទទួល​​វិនិយោ​​​ទុនពី​ខាង​​​​​ក្រៅ​​​បន្ទាប់​​​ពី​​​​មាន​ការ​ដាក់​​​ទណ្ឌកម្ម​​​ជា​ច្រើន​ឆ្នាំ​ពី​សំណាក់​បស្ចិម​ប្រទេសមក​។

នៅ​​​ពេល​​​​​​លោកហ៊ុនសែនផ្ដោត​​​ទៅ​​​លើ​​​លោក កឹម សុខា ប្រធាន​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស ដែល​បាន​ថ្លែងថា លោក​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​អូស្ត្រាលីជាមួយ​​​នឹង​​​ប្រាក់​​​ជា​​​ច្រើន ​​​​​​ដើម្បី​​​ឧបត្ថម្ភ​ដល់​គណបក្ស​​​ប្រ​​​ឆំាង​​​របស់លោកនិងផ្តោតលើ​​​​គណបក្ស​​​សម រង្សុី ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ បាន​ប្រដូច​លោក​​​ទៅ​នឹង​​​វរសេនីយ៍ឯក ​​​កាដាហ្វី​ ​​​អតីត​មេដឹកនាំ​​​ប្រទេស​​​លីប៊ីនោះស្រាប់​តែ​​​​អង្គរក្ស​​​ស្លៀក​​​ពាក់​ខ្មៅ​​​ម្នាក់​បាននាំ​​​​អ្នក​​​យកព័ត៌មានកាសែត​​​ ខេមបូឌាដេលីចេញ​​​ពី​​​ក្រុម​​​​មនុស្សនោះហើយ​​​​បាន​​​ប្រាប់​​​គាត់​​​ឲ្យ​​​ចាក​​​ចេញ​​​ដោយ​​​ពុំ​​​បាន​​​ប្រាប់​ហេតុ​ផល​​​​អ្វី​​​ឡើយ។

នៅពេល​​​មក​​​ដល់​​​ខាង​​​ក្រៅ​​​សាល​​​​ប្រជុំ ​​​មាន​​​​អង្គរក្សពីរនាក់​​​ទៀតនិង​​​អ្នក​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​ម្នាក់​ បាន​​​ព្រួតគ្នា​ដណ្តើម​យក​លិខិត​អញ្ជើញ​របស់​អ្នក​​​យក​​​ព័ត៌មាន​​រូប​នេះបាន​​​​ហែក​​​កំណត់​​​ក្នុង​​​សៀវ​​​ភៅ​​​កត់ត្រា​​​របស់​គាត់​ និង​​​លុប​​​ចោល​នូវ​​សុន្ទ​​​រកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​។​គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ប្រាប់​ហេតុ​ផល​​​​នោះ​​​ទេដោយគ្រាន់​​​តែ​​​និយាយ​​​ថា“បញ្ជាពី​​​ថ្នាក់​​​លើ”៕

     ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស