28 C
Phnom Penh

កងយោធ​ពល​​​​​ខេម​រភូមិន្ទ​​​និង​​ក្រសួង​ការ​ពារ​ជាតិ​សើុប​អង្កេត​ទាហាន​​​ថៃ​​​បាញ់​​​ទាហាន​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មន្ត្រី​កង​យោ​ធ​ពល​ខេ​មរ​ភូមិន​្ទ ​និង​​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​​បាន​ចាប់​ផ្ដើម​ការ​សើុប​អង្កេត​​មួយ​​ទាក់​ទិន​ នឹង​ហេតុ​ការណ៍​​​​បាញ់​​​​ប្រហារ​ទាហាន​ខ្មែរមួយ​រូប ​​ដោយ​ទាហាន​ថៃ​ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ភាគ​ខាង​ជើ​ង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​អាទិត្យ​​។

​​តាម​សេច​ក្តី​​រាយ​ការណ៍​ថា ​ទាហាន​ថៃដែល​​​ដើរ​ល្បាត​​នៅ​​​​តំបន​់​នោះ​​​បាន​បាញ​់​​​ទៅ​លើ​​​ជំរំ​​មួយ​​របស់​​ទាហាន​កង​យោធ​ពល​ខេម​​​រ​​​​ភូមិន្ទ​​​​​​​​​​ ដែលឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​​ បន្ទាប់​ពី​យល់​ច្រឡំ​ថាពួ​ក​គេ​ថា​ជា​​​អ្នក​​​​កាប់​ឈើ​​ខុស​ច្បាប់ ​ដោយ​​​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​​​​ឈ្មោះ​ គង់​ រីម​ ​អាយុ​៣២​ឆ្នាំ​របួស​ជើង​​ម្ខាង​។

​ទាហាន​កង​យោ​ធ​ពល​​ខេ​មរ​​​ភូមិន្ទ​​​​​ទាំង​​​នេះ​​​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​​​​នៅ​​​ទី​នោះ​ដើម្បី​រារាំង​​ក្រុម​អ្នក​កាប់​​ឈើ​​​កុំ​ឲ្យ​​លួច​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​​ ​ទី​​​​ដែល​​ពល​រដ្ឋ​កម្ពុជា​១៧​នាក់​ត្រូ​វ​ទាហាន​​​​ថៃ ​​​​​​បាញ់​សម្លាប់​ រហូត​ទល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​។

លោកមាស​​ យឿនវរ​សេ​នីយ៍​​​ត្រី​កង​​យោ​ធ​ពល​ខេ​មរ​ភូមិន​​​​​​្ទ​​​បាន​ថ្លែង​ថា ​ លោក​ឧត្ដម​សេ​នីយ៍ឯក​ ស្រី​ ឌឹក​​ មេ​បញ្ជា​ការ​កង​ពល​ធំ​លេខ៣ ​​​​​​​ប្រចាំការ​នៅ​ខេត្ត​នេះ​​ បាន​ដឹក​នាំ​​​មន្ដ្រី​មូល​ដ្ឋាន​មួយ​ក្រុម ​ និង​ក្រុម​មន្ត្រី​ក្រសួង​​​​ការ​ពារ​ជាតិ ​មក​ពី​រាជ​ធានីភ្នំ​ពេញ​​​​ទៅ​​​​​​​ពិន​ិត​្យ​​​ដល់​​​កន្លែង​បាញ់​ប្រហារ​ កាល​ពី​ម្សិល​​​​មិញ​​​នេះ​​ ​ដើម្បី​កំណត់​ថា​តើ​ទាហាន​កង​យោធ​ពល​​ខេ​មរ​ភូមិន្ទ​​​ស្ថិត​​​នៅ​ក្នុង​អធិបតេយ្យ​ភាព​​របស់​​​ប្រទេស​កម្ពុជា​ឬយ៉ាង​ណា​នា​ពេល​នោះ​។​​ លោក​បាន​ថ្លែង​ថា​ “យើង​បាន​ទៅ​ដល់​ទី​នោះ​ ដើម្បី​ពិនិត្យ​មើល​កន្លែង ​ដែល​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង។ ​ក្រុម​មន្ត្រី​កង​យោ​ធ​ពល​ខេ​មរ​ភូមិន​្ទ​​​ជាន់​ខ្ពស់ ​នឹង​សម្រេច​ចេញ​ផ្សាយ​លទ្ធ​ផល​​សើុប​អង្កេត​នោះ​​នាពេលក្រោយ”។​​

លោក​វរសេនីយ៍​ត្រីមាស​ យឿន​ ជា​​​ទាហាន​​មួយ​រូប​​ក្នុង​ចំណោម​ក្រុម​ទាហាន​កង​យោ​ធ​ពល​ខេ​មរ​ភូមិន​្ទ​​​​ ដែល​ទាហាន​ថៃ​បាន​បាញ់​ប្រហារ​លើខ្លួន​នោះ​ បាន​ថ្លែង​កាល​​​ពី​​​ថ្ងៃអាទិត្យថា​ ​​​ ទាហាន​​ទាំងនេះ​​​​​​ពិតជា​​បាន​​​ស្ថិត​​​​​​​​ក្នុង​អធិប​តេយ្យ​​ភាព​​របស់​​​​​ប្រទេស​កម្ពុជា​​​ពិត​ប្រាក​ដមែន​​​។​ លោក​ បាន​បន្ថែម​ថា​ ទាហាន​​​​ទាំង​​នេះ​បាន​​​ដក​ថយ​​​ និង​បាន​គោ​រ​ព​បទ​បញ្ជា​មិន​ឲ្យ​បាញ់​ប្រហារ​តប​ត​​វិញ​​។

លោក​ឧត្ដម​សេនីយ៍​ ​ជា ​តារា​​ មេ​បញ្ជា​ការ​រង​កង​យោ​ធ​ពល​ខេ​មរ​ភូមិន​្ទបាន​ថ្លែង​ថា​​ ក្រុម​ដ​​ដែល ​ដែល​​បាន​ទៅ​ពិនិត្យ​មើល​​​​​​កន្លែង​​​​បាញ់​ប្រហារ​​​​នោះក៏​បាន​ជួប​ជាមួយ​ក្រុម​មេ​បញ្ជា​​​​​ការយោធា​​ថៃ​ប្រចាំ​ការ​នៅ​មូល​ដ្ឋាន​នោះ​ដែរ​​កាល​ពី​ម្សិលមិញ​នៅ​តាម​បណ្តោយព្រំ​ដែន​នេះ។​

លោក​​ថ្លែង​ថា​ “យើង​បាន​ជួប​ជា​មួយ​ក្រុម​មេ​បញ្ជា​ការ​យោ​ធា​ថៃ​ដើម្បី​ពិភាក្សា​ទាក់​ទិន​នឹង​​​ករណី​នេះ​។​ ស្ថាន​ភាព​នៅ​តាម​បណ្តោយ​​ព្រំដែន​មាន​ស្ថិរ​ភាព​វិញ​ហើយ​ឥឡូវ​នេះ​​​​មិន​មាន​ភាព​តាន​តឹង​ទៀត​ទេ”។

លោក​ ប៊ួ​ នី​ណា​​ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​​ថ្លែង​ថាលោក ​ រី​ម ​ ដែល​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់ឲ្យរបួស​ជើង​​​ ពេល​នេះកំពុងសម្រាក​​ទទួល​​ការ​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​ខេត្ត​។ ពលរដ្ឋកម្ពុជា​ចំនួន​១៧​នាក់​ត្រូវបាន​បាញ់​សម្លាប់​នៅ​ពេល​កំពុង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​​ថៃ ​​​រហូត​មក​ទល់​ពេល​នេះ​ក្នុង​ឆ្នាំនេះ​ ​​បើ​​ប្រៀប​ធៀប​ទៅ​នឹង​​​​​​​​មនុស្ស​ចំនួន១៥​នាក់ ​​ ដែល​ត្រូវបាន​​បាញ់​សម្លាប់​ក្នុងស្ថាន​​ភាព​​ប្រហាក់​ប្រហែល​គ្នា​​នេះនៅ​ក្នុង​​ឆ្នាំ​​​២០១១។

កិច្ច​ប្រជំុ​​​​​​​មន្ត្រី​ជាន់​ខ្ពស់​​​ប៉ុន្មាន​​​លើក​​រវាង​ប្រទេស​ថៃ ​និង​​កម្ពុជា​ត្រូវ​​បាន​ធ្វើ​ឡើង​​ដើម្បី​ព្យាយា​ម​​​​​បញ្ឈប់​ការ​បាញ់​សម្លាប់​​បែប​​​នេះ​​​តទៅទៀត​​​ ដែល​ហាក់​បី​​ដូច​ជា​​​​​​​​មាន​ការ​ចាត់​វិធាន​ការ​តិច​តួច​ណាស់​​​ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម​​​​បែប​នេះ​​​​៕​

ប្រែ​សម្រួល​ដោយ​ សុខ​ ស៊ី​ដន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស