38.1 C
Phnom Penh

សមាជិក​សហ​ជីពជាង​​៧.០០០​នាក់ ដង្ហែ​ក្បួន​ទៅ​​កាន​់​រដ្ឋ​ស​ភា នៅ​​​ថ្ងៃទិវា​ពល​កម្ម​អន្តរ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​ជិក​សហ​ជីព​ប្រមាណ​​៧.០០០​នាក់​​បាន​ដើរ​ដង្ហែ​ក្បួន​តាម​តីរ​វិថី​ស៊ី​សុវត្ថិ​ទៅ​កាន​់​រដ្ឋ​សភា​ កាល​ពី​ម្សិល​មិញ ​ដោយ​​ស្រែក​ពាក្យ​ស្លោក​ និង​លើក​បដា​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ។​

ដោយ​មាន​ លោក​ អាត់​ ធន់ ប្រធាន​​សហ​ភាព​ការងារ​កម្ពុជា​ ជាអ្នក​​ដឹក​នាំ​​ការ​ដើរ​ក្បួន​នេះនោះ សមា​ជិក​​មក​ពីសហជីព​ផ្សេងបាន​​ដើរ​ទៅ​កាន់​រដ្ឋ​សភា​ ដើម្បី​ដាក់​ញតិ្ត​ទាម​ទារ​សំុ​ឲ្យ​ដំឡើង​​ប្រាក់​បៀវត្សរ៍​​​ដល់​​កម្មករធម្មតានិង​ដល់មន្ត្រីរាជ​ការ​ ​ព្រម​ទាំង​មាន​​សំណើ​សំុ​ផ្សេងៗ​ទៀត។ អ្នក​រត់​មូ៉តូ​ឌុប និងអ្នក​រត់​​រុឺម៉កម៉ូតូ​​ បាន​ដោត​ទង់ជាតិ​និង​បដានៅ​ពី​ក្រោយ​រុឺម៉ក​ម៉ូតូ​ និង​បាន​​ចុច​ស៊ី​ផ្លេកង​រំពងព្រមៗគ្នា​។លោក អាត់​ ធន់ បាន​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​ ដំឡើង​

ប្រាក់​​ខែ​ ដែល​អាច​ផ្គត់​ផ្គង់​ដល់​ជី​វភាព​បាន​​សម្រាប់​​កម្មករ ​​គឺ​ប្រហែល​១៣១​ដុល្លារ​ ក្នុង​មួយ​ខែ​ និង​២០០​ដុល្លារសម្រាប់​​មន្ត្រី​រាជការ​​ ព្រមទាំង​​បញ្ចុះ​តម្លៃ​សាំង​មក​ត្រឹម​៤.០០០​រៀល​ក្នុង​មួយ​លីត្រ”។

តាម​បញ្ជីរាយឈ្មោះ​បញ្ហា ដែល​លោក​ អាត់​ ធន់​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​នោះ មាន​ការ​ប្រើ​អំពើ​ហិង្សា​​លើ​កម្មករ​តវ៉ា​ច្រើន​ណាស់​។ ដោយ​ពោល​សំដៅ​ដល់​អតីត​អភិបាល​​ក្រុង​បាវិត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្រហារ​កម្មការិនី​បី​នាក់​ អំឡុង​ការ​តវ៉ា​នៅ​រោង​ចក្រ​មួយនោះ​ លោក​បាន​ឲ្យ​ដឹង​​ថា “យើង​ទាំង​អស់​គ្នា​សូម​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល និង​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ឲ្យ​ផ្តន្ទា​ទោស​ និង​ចោទ​ប្រកាន់​លើលោក ឈូក បណ្ឌិត ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ថែម​ទៀត”។ បន្ទាប់​ពី​ហេតុ​ការណ៍​បាញ់​ប្រហារនោះលោក​បណ្ឌិត ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយអ​​ចេតនា​។កញ្ញា ចាន់នី អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​​រោងចក្រ​កាត់​ដេរបាន​និយាយ​ថា អំពើ​ហិង្សា​នៅ​ក្រុង​បាវិត​ បាន​ធ្វើ​ឲ្យ​កម្មករ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។

កម្មករឈ្មោះ មឿន ចាន់ណា​ អាយុ​៣៦​ឆ្នាំបាន​និយាយថា “ យើង​សូម​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​​​បើក​ភ្នែក​មើល​កម្មករ​ផង។យើង​រស់​នៅ​យ៉ាង​ពិបាក​ ហើយ​យើង​គ្មាន​​ប្រាក់​ទេ​ ពី​ព្រោះ​ប្រាក់​ខែ​យើង​តិច​ពេក​”។

លោក ហេង សាមួន អគ្គ​លេ​ខា​ធិការ​នៃ​សមា​គម​ប្រ​ជា​ធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែលជា​អ្នក​​រៀប​ចំ​ការ​ដើរ​ក្បួន​នេះ បាន​មាន​ប្រសាសន៍​ថា នៅ​ខេត្ត​

ព្រះ​សីហនុ អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រឺុម៉ក​ម៉ូតូ​ប្រហែល​២០០​នាក់ បាន​ព្យា​យាម​ដើរ​ក្បួន​ពី​រង្វង់​មូល​តោ​មាស​ ទៅ​កាន់​ការិយាល័យ​អភិ​បាល​ខេត្ត​ ក៏ប៉ុន្តែ​ត្រូវ​បាន​នគរ​បាល​រារាំង​។ អ្នក​ដើរក្បួន​​ចង់​ដាក់​ញត្តិ​មួយ​​ស្នើ​សុំ​ឲ្យ​​អភិបាល​ខេត្ត​ បញ្ឈប់​អាជីវកម្ម​​ជួល​ម៉ូតូ​ឲ្យ​ជន​បរទេស​ ព្រោះ​ប៉ះ​ពាល់​ដល់​​មុខ​របរ​​ពួក​គេ​។

លោក តាក់ វណ្ណថា ស្ន​ង​ការ​នគរ​បាល​ខេត្ត​ ​​​បាន​ថ្លែងថា សាលា​ក្រុង​ បាន​អនុញ្ញាត​ឲ្យ​​ពួក​គេដើរ​ក្បួន​ចាប់​ពី​រង្វង់​មូល​នេះ​ ទៅ​ដល់​សួន​សេរីភាព​​ក្រុង​ព្រះ​សីហនុ ក្នុង​សង្កាត់​លេខ២។លោកបន្ថែមថា “ យើង​មិន​បាន​អនុញ្ញាតឲ្យ​ពួក​គេ​ដើរ​ទៅ​ការិយាល័យអភិបាលខេត្ត​​ទេ​

ពីព្រោះ​​វាជា​កន្លែង​​សម្រាប់​​ទទួល​គណៈប្រតិ​ភូ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ យើង​មិន​អាច​បិទ​អាជីវកម្ម​ជួល​ម៉ូតូ​ឲ្យ​ជន​បរទេស​បាន​ទេ​ ព្រោះ​វា​ជា​ទីផ្សារ​សេរី  ប៉ុន្តែយើង​មាន​បទ​​បញ្ជា​ចែង​ថា អាជីវកម្ម​អាច​ជួល​ឲ្យ​តែ​ជន​បរទេស​ណា ​ដែល​មាន​​ប័ណ្ណ​បើក​បរ និង​លិខិត​ឆ្លង​ដែន​ប៉ុណ្ណោះ”៕

ប្រែ​សម្រួល​ដោយ  ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស