28 C
Phnom Penh

កា​រ​ស្ទង់​មតិ​ ៖ ពលរដ្ឋ​កម្ពុជា​​ជឿថា​ មន្ត្រី​មួ​យ​ចំ​នួន​តូចពុក​រលួ​យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​រ​ស្ទង់​មតិ​ថ្មី​មួយ​ ទៅលើ​មតិ​សាធា​រណ​ជន​ដោយ​វិទ្យាស្ថានអន្តរជាតិ​របស់គណបក្ស​សាធារណរដ្ឋ​អាមេរិកបា​ន​​រក​ឃើញថាពល​រដ្ឋ​កម្ពុជា​ប្រ​ហែ​ល​៥០​ភាគ​រយ​ជឿ​ថា​ មា​ន​តែ​មន្ត្រី​មួ​យ​ចំ​នួ​ន​​តូ​ច​ប៉ុណ្ណោះ​ នៅ​ក្នុ​ង​ស្ថាប័ន​​​របស់រដ្ឋា​ភិ​បា​ល​ថ្នាក់​មូ​ល​ដ្ឋាន​ និ​ង​​ថ្នាក់​ជា​ត​ិ​ ប្រ​ព្រឹត្ត​​អំ​ពើ​​ពុ​ក​រលួួយ។

ការ​ស្ទង់មតិនេះ​ត្រូវ​បា​ន​ធ្វើឡើង​ដោ​យ​វិទ្យា​ស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​​​(IRI) ដែលមា​ន​មូ​ល​ដ្ឋា​​ន​នៅ​ក្រុ​ង​វ៉ា​ស៊ីន​តោនជាមួយ​មនុស្ស​​ចំ​នួន​​២.០០០នាក់​​នៅ​ក្នុ​ង​​ខេត្ត​ក្រុង​ទាំង​​២៤​ របស់ប្រទេស​កម្ពុជា រវាង​ខែ​​វិច្ឆិកា​ និង​ខែ​ធ្នូ​ឆ្នាំ​២០១១។

ឆ្លើយ​តប​ទៅ​នឹង​សំណួរថា “ តើ​អ្នក​គិត​​​ថា​ អ​ំ​ពើ​ពុក​រលួយ​​ និង​កា​រទទួល​​​សំណូក​​​ក្នុង​​​ជួរ​​​​​រដ្ឋាភិបា​ល​ថ្នាក់​មូ​ល​ដ្ឋាន​និង​ថ្នាក់​ក្រុង​ និង​រដ្ឋា​ភិ​បា​ល​ថ្នាក់​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​​រីក​រាល​ដាល​ឬយ៉ាង​ណា​នោះ?​” មាន​​អ្ន​ក​ឆ្លើយ​ត​ប​ចំនួន​​៥៤ភាគ​រយ​ បា​ន​​ឆ្លើយ​ថា មា​ន​មន្ត្រី​តែមួ​យ​ចំ​នួន​តូច​ប៉ុណ្ណោះ​ នៅ​ថ្នាក់​មូ​ល​ដ្ឋាន​ប្រព្រឹត្តអំពើពុ​ក​រលួ​យ​​ និង​​៤៨​ភាគរយ​និ​យា​យ​​ថា ​មា​នអំពើពុក​រលួយ​តិចតួច​​នៅ​ថ្នាក់​ជាតិ។

​យោង​តាម​ការ​​ស្ទង់​មតិ​របស់IRIបា​ន​ឲ្យ​ដឹង​ថា១៦ភា​គ​រយ​ក្នុងចំណោម​អ្នក​ដែ​ល​ត្រូវ​បា​ន​សម្ភាស បា​ន​លើ​ក​ឡើ​ង​ថា សឹង​តែ​គ្មាន​មន្ត្រី​ប្រព្រឹត្តអ​ំ​ពើ​ពុក​រលួយនៅ​ថ្នាក់​មូលដ្ឋាន​ និង​១៦ភាគ​រយ​បា​ន​ឆ្លើយ​ថាសឹង​តែ​គ្មាន​អំ​ពើ​ពុក​រលួយ​នៅ​ថ្នាក់​ជាតិឡើយ។

ពេលសួរសំណួរ​ទៀតថា ​តើ​ពួក​គេ​ធ្លាប់​​​បា​ន​ឃើញ​សកម្មភាព​ពុក​​រលួយ​ ឬកា​រ​ទទួ​ល​​​សំណូក​​របស់មន្ត្រីណា​ម្នាក់​ក្នុង​រយៈពេល​៦​ខែមុន​នេះឬយ៉ាងណា​នោះមា​ន​៨៥ភាគ​រយ​​​​​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិឆ្លើយ​ថាគ្មាន​ទេ​ និង​​សួរសំណួរដដែលនេះ អំពីមន្ត្រី​នគរ​បាល​ មាន​៧១​ភាគ​រយ​ឆ្លើយ​ថា​គ្មានទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ពេល​​មា​ន​ចម្លើយ​​​​​​​ផ្សេងៗគ្នាទៅនឹង​សំណួរ​អំពី​អំពើ​ពុក​រលួយដោយសារតែកា​រ​យល់​ដឹង​ផ្សេងៗគ្នា ​អ្នក​​​ចេះដឹងភាគច្រើន ​បាន​មើល​ឃើញ​អំពើ​ពុក​រលួយ​​ជាង​អ្នក​ដែល​ចេះ​តិចតួច។ លោក​ស្រីមួរសុខហួរសមាជិក​សភា​មក​​​​ពី​​​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថាលទ្ធផល​នៃ​ការ​ស្ទង់​មតិនេះ​ មិន​អា​ច​ទទួល​យក​បា​ន​ឡើយ។​លោក ​ស្រី សុខហួរ  បានថ្លែង​ថា ​ “កន្លង​មក​ការ​​​​ស្ទង់​មតិ​របស់ IRI មិនត្រឹម

ត្រូ​វសោះ​ឡើយ”។លោក​ស្រី​បាន​ថ្លែង​ថា“យើង​បាន​ប្រាប់​ពួក​គេ​ថា វានឹង​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​”។ លោក​ស្រី​បាន​ពន្យល់​ថាគណបក្ស​របស់​លោក​​​​ស្រី បាន​ព្រមាន​IRI​ថា អ្នក​ឆ្លើយ​តប​ទៅ​​​នឹង​​​សំណួរស្ទង់​មតិ​នេះជា​រឿយៗ​មិន​និយាយ​ត្រង់ៗ​អំពី​ប្រធានបទ​ដ៏​រសើប​នេះ​ទេ។ លោក​ស្រី​បាន​សួរ​ថា“​គ្រប់​កន្លែង​ដែល​អ្នក​ចុះ​ទៅ​ ប្រ​ធាន​ភូមិ​នៅ​ទី​នោះ​តាម​​​ស្តាប់​អ្នករហូត​ តើ​អ្នក​អាច​ប្រើ ​ព័ត៌​មាន​ដូច្នេះ​ដែរ​ទេ​?”។

លោក​ស្រីពង់ឈីវហ្គិចប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្សលីកាដូបានថ្លែង​ថាដោយ​មិន​គិត​អំពី​អ្វី​ដែល​ IRI បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្លួន​នោះ អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ស្រីឈីវហ្គិច​ បាន​ថ្លែង​ថា​ “វា​ស្តែង​​​​​ឲ្យ​ឃើញ​ថាអ្នក​មិន​ចេះ​អក្សរ​​​​ ដែល​ងាយ​រង​គ្រោះមិន​ហ៊ាន​និយាយការពិតនៅ​ចំពោះ​មុខ​​​​មន្ត្រី​មូលដ្ឋាន​ឡើយ​”។

ការ​ស្ទង់​មតិ​នេះ​ ក៏​បាន​រាប់​បញ្ចូល​សំណួរ​អំពី​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ បទ​ល្មើស​ និង​សាលាក្តី​កាត់​ទោស​ខ្មែ​រ​ក្រហម​ផង​ដែរប៉ុន្តែ​លើក​ឡើង​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​សំណួរសំដៅ​ដល់​បញ្ហា​ដី​ធ្លី​ មាន២១​ភាគ​រយ​នៃអ្នកដែល​បាន​គិត​ថាប្រទេស​នេះ​ដើរ​តាម​ផ្លូវខុស​ លើក​ឡើង​អំពី​ការ​ចាប់​យក​ដី​ ជា​​​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​សំខាន់ៗ ​​​ដែលគេត្រូវឆ្លើយ។ សំណួរ បាទ ឬ ទេ សម្រាប់​ការ​ស្ទង់​មតិ​របស់​ IRI សួរថាតើប្រទេស​កម្ពុជា​ដើរ​តាម​លើផ្លូវត្រូវ ​ឬ​ខុស។

អ្នក​ឆ្លើយ​តប៨១​ភាគ​រយជឿ​ថាប្រទេស​​​កម្ពុជា​កំពុង​តែ​ដើរ​លើផ្លូវ​ត្រូវ​ ​ខណៈ​ដែល​១៩​​​​ភាគ​រយ​បាន​និយាយថាប្រទេស​នេះ​ដើរ​​​​លើផ្លូវ​ខុស។ បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​​​ បាន​លើក​ឡើង​អំពី​ការ​ស្ទង់​មតិ​របស់​ IRI នៅ​ក្នុង​សុន្ទរកថា​មួយ​ កាល​ពី​ថ្ងៃ​សៅរ៍ដោយ​លើក​ឡើង​ថា   អ្នក​ឆ្លើយ​តប​៨៧​ភាគ​រយមាន​ជំនឿ​លើ​លោកថាជា​មេ​ដឹក​នាំ​ល្អម្នាក់ហើយ​៦៧​ភាគរយបាន​គាំ​ទ្រ​គណបក្ស​ប្រ​ជា​​​​ជន​កម្ពុជា​។គ្មាន​ស្ថិតិ​បែប​នេះ​នៅ​ក្នុង​ទស្សន​​​មតិ​ ឆ្លើយក្នុង​ការ​ស្ទង់​មតិ​ ដែលផ្សព្វ​ផ្សាយ​ដោយ IRI កាល​ពី​ម្សិល​មិញ​ឡើយ។

IRI បាន​ចេញរបាយការណ៍​​ស្ទង់មតិ​ជា​សា​ធារណៈនិង​ឯក​ជន​ដ៏ទូលំ​ទូលាយ​បន្ថែម​ទៀត​ អំពី​ការ​ស្ទង់​មតិ​របស់​ខ្លួន​ ដោយ​ផ្តល់​ជាទស្សនៈ​បែបឯក​ជន​ចំពោះ​​តែបណ្តា​គណ​បក្ស​នយោបាយ ជា​មួយ​នឹង​អ្នក​តំណាង​នៅ​ក្នុង​រដ្ឋ​សភា​។ ទស្សនមតិនេះ​ មិន​បាន​លើក​ឡើង​អំពី​លោកហ៊ុនសែននិង​ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​គ្រប់​គ្រង​អំណាច​ឡើយដោយលើក​ជា​សំណួរ​ទូ​ទៅ​អំពី​ស្ថានភាពទូទៅរបស់​ប្រទេស​នេះ​​។

លោក ម៉ាត់ ឡាគីន (Matt Lakin) ប្រធាន​កម្ម​វិធី​របស់​IRI​ ប្រចាំប្រទេសកម្ពុជា លើក​ឡើង​ថា វា​គឺ​ជា​គោលការណ៍​របស់​ខ្លួន​ក្នុង​ការ​​លាក់​​ព័ត៌​មាន​បែប​នេះពីសាធា​រណ​ជន។ លោក​ថ្លែង​ថា “នេះ​គឺ​ជា​គោល​ការណ៍​របស់​ IRI នៅ​ពេលយើង​សួរ​អំពី​មេ​ដឹក​នាំឬ​គណ​បក្ស​នយោ​បាយ​ធំ​ណាមួយ​ យើង​​មិន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​សាធារណៈ​ឡើយ។ គោល​បំណង​​របស់​យើង​ គឺ​ចង់​ឲ្យ​គណបក្ស​យល់​ដឹង​ឲ្យ​បាន​ច្រើន​អំពី​ទស្សនមតិ​របស់​អ្នក​បោះ​ឆ្នោតនិង​សាធារណ​ជនទូទៅ”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​​​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស