28 C
Phnom Penh

ចង់ឲ្យ​​​រាជធានី​​​ភ្នំពេញ​​​ មាន​ សោ​ភ័ណភាពស្រស់​​​ស្អាត ​​​​សូម​​​ស្ដាប់យោបល់​​សិស្សានុសិស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ធ្វើ​​ឲ្យ​​​មាន​​​ទីវាល​​​ស្មៅ​​​ខៀវ​​​ស្រ​​​ងាត់​​​ច្រើន ការ​​​កាត់​​​បន្ថយ​​​ការ​​​បំពុល​​​បរិយា​កាស​ពង្រឹងការ​​​គ្រប់​​​គ្រង​​​ និង​​​​​​កែ​​​ឆ្នៃ​​​កាក​សំណល់​​​និង​​​ការ​​​ទទួល​​​ទានអាហារប្រ​​​កប​​​ដោយ​​​អនា​ម័យ​​​ខ្ពស់ គឺ​​​ជា​​​ប្រ​​​ធាន​​​បទ​​​សំខាន់ៗ ​​​ដែល​​​បាន​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ជា​​​មួយ​​​លោក​ កែប​ ជុតិមា អភិបាល​​​រាជធានី​​​ភ្នំពេញ ក្នុង​​​វេទិកា​និយាយអំពីការ​​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

ទោះ​​​បី​​​ជា​​​មាន​​​អង្គការ​​​ក្រៅ​​​​រដ្ឋា​​​ភិបាល​​​​រាប់​​​ពាន់​​​បាន​​​ចុះបញ្ជី​​​ធ្វើសកម្មភាពនៅ​​​​​កម្ពុជា​​​ទាក់​​​ទង​​​នឹង​​​ការ​​​អភិវឌ្ឍ​​​ប្រកប​ដោយចីរភាព ក៏​​​ដោយ ក៏​​​វេទិកា​​​ស្តីពី​​​ការ​​​អភិវឌ្ឍ​​​​កាល​​​ពី​​​​ថ្ងៃ​​​​សៅរ៍ មាន​​ការ​​​ខុស​​​ប្លែក​​​ជាង​​លើក​​​មុន​​ៗ។

ជាជាងវេទិកា  ដែលមាន​ការ​​ចូលរួម ដោយបុគ្គលិករបស់​​​អង្គការ​​​សហ​​​ប្រជាជាតិ ដែល​ពាក់​អាវ​​​ធំ ក្រវាត់ក និង​​​មានតំណាង​​​របស់អង្គការក្រៅ​​​​រដ្ឋា​​​ភិបាល​​​ បានអ្នក​ចូល​រួមក្នុង​​​វេទិកា​ស្តីពីការ​​​អភិវឌ្ឍ​​​ប្រកប​ដោយ​ចីរភាព កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នោះ គឺមាន​សិស្សា​​​នុសិស្សចំនួន​​​៤៥០​​​​នាក់​ មកពីបណ្តា​សាលា​រៀននៅ​ក្នុងរាជធានីភ្នំពេញ បាន​​​ពិ​​​ភាក្សា​គ្នា​អំពី​​​វិធី​​​​​​ធ្វើយ៉ាងណា​ឲ្យ​​​ទីក្រុង​មាន​​សោភ័ណ​ភាព​ស្រស់​​​ស្អាត ។​​​​​​​​​

​​​​​​​​​​​លោក​ កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ​មាន​​​ប្រសាសន៍​​​ប្រាប់​​​សិស្សា​​​នុ​សិស្ស ​​​​​​ដែល​​​ចូល​​​រួម​​​វេទិកា​​​ស្ដីពី​បរិស្ថាន​​​​​​ និង​មនុស្សដែលរៀប​​​ចំ​​​ដោយ​​​សាលា​​​ភាសា​បារាំង​ នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ លីសេ​ រឺណេដេកាត (Lycee Francais Rene Descartes) ជាផ្នែក​​​មួយ​​​​​​​​​នៃការផ្ដួច​​​ផ្ដើមគំនិត​​​​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​សម្រាប់​​​បង្រៀន​​​ភាសាបារំាង​​​នៅ​​​ឯ​​​បរទេស​​​ថា “ថ្ងៃ​នេះ អ្នក​​​ទាំង​​​អស់​​​គ្នា​​​នឹង​​​អាចដោះ​​​ស្រាយ​បញ្ហា​​​មួយ​​​ចំនួន​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញបាន”។

លោក​​​អភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​ពេល​​​បើក​​​វេទិកា​​​ថា “យើង​​​ដឹង​​​ហើយ​​​ថា រដ្ឋា​​​ភិបាល​​​មាន​​​ភារកិច្ច​​​ទទួល​​​ខុស​​​ត្រូវ​​​លើ​​​អាយុ​​​ជី​​​វិត​​​របស់​​​យើង​​​ទាំង​​​អស់​​​គ្នា។ ប្រ​​​សិន​​​បើ​​​គ្មាន​រដ្ឋា​​​ភិបាល​​​ល្អទេ យើង​​​ប្រាកដ​​​ជា​​​ពិបាករស់​​​នៅ​​​​ហើយ។ ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ ដែល​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ ចាប់​​​ផ្ដើមមានការគិត​​​​​​អំពី​បញ្ហា​​​ទាំង​​​អស់​​​នេះ ទាំង​​​នៅ​​​វ័យ​​​ក្មេងដូច្នេះ​​​”។

ខណៈពេលអ្នក​​​ភូមិ ​​​ដែល​​​រង​​​ភាព​​​អយុត្តិធម៌ក្នុង​​​រាជធានី​​​ភ្នំពេញ ក្នុង​​​នោះមាន​​​អ្នកតវ៉ាមក​​​ពី​​​សហគមន៍​​បឹង​​​កក់​​​ និង​​​សហគមន៍​​​បុរី​​​កីឡា ទទូច​​​សុំ​​​ឲ្យ​​​លោក កែប ជុតិមា យក​​​ចិត្ត​​​ទុកដាក់​​​លើ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​​​ ដែល​​​តែង​​​តែ​​​បរា​​​ជ័យ​​​នោះ លោក​​​អភិបាល​​​បាន​សន្យា​ថា យ៉ាង​​​ហោច​​​ណាស់​​​ លោក​​​បា​​​នត្រៀមខ្លួន​​​​​ស្ដាប់​​​ការ​​​ផ្ដល់​​​គំនិត​​​របស់​​​ពួកគេ។

លោក បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​នឹង​​​អាន ព្រមទាំងវិភាគអំពីលទ្ធផល​​​របស់​​​អ្នក​​​ទាំង​​​អស់​​​គ្នា ហើយ​​​ខ្ញុំ​​​សង្ឃឹមថា ខ្ញុំ​​​អាច​​​ទទួល​​​យក​​​គំនិត​​​​​​អ្នកទាំងអស់គ្នា​​​មក​​​អនុវត្ត​​​ក្នុង​​​រាជ​ធានី​”។

សិស្សានុសិស្ស​​​មាន​​​អាយុ​​​ចន្លោះពី​​​១០​ឆ្នាំ​និង១៥​​​ឆ្នាំ ចំនួន៤៥០​​​នាក់​​​មក​​​ពី​​​សាលាភាសា​បារាំង រឺណេ ដឺកាត វិទ្យាល័យ​​​ព្រះសី​​​ុសុវតិ្ថ  សាលាបថមសិក្សាព្រះនរោត្តម សាលា​អន្តរ​ជាតិ​សុីអាយអេ (Cambodian​​​ International​​​Academy) វិទ្យាល័យបឹង​​​កេង​​​កង ​ព្រម​ទាំង​សិស្សានុសិស្ស​​​ខ្វះ​​​លទ្ធភាព​​​ ដែលជា​​​សិស្ស​ពិការ​មក​​​ពី​​​សាលារបស់អង្គការ​​​មិនមែន​​​រដ្ឋា​​​ភិបាល​​​ជា​​​ច្រើន​​​ទៀត។ ហើយ​​​ទោះបី​​​ជា​​​ពួកគេ​​​នៅ​​​ក្មេង​​​ក៏ដោយ ក៏​​​ការ​​​ផ្ដល់គំនិតរបស់​​​ពួកគេ ជូន​​​លោក ជុតិមា ស្ដី​​​ពីវិធី​​​ដែល​​​លោក​​​អាច​​​ធ្វើ​​​ឲ្យ​​​ជី​​​វិត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ប្រសើរ​​​ឡើង​​​នោះ មាន​​​លក្ខណៈ​​​ស្រួច​​​ស្រាវ​​​ដែរ។​​​

នៅ​​​ពេល​​​សួរ​​​ថា ​​​តើពួក​​​គេ​​​អាច​​​ផ្តល់យោ​បល់ដល់​លោកអភិបាល​​​ឲ្យ​​​កែ​​​ប្រែ​​​រាជ​ធានី​ដោយ​​​របៀបណានោះ សិស្សានុសិស្ស​​​មក​​​ពី​​​សាលាអន្តរជាតិសុីអាយអេ បាន​​​ឆ្លើយ​តប​​​ស្ទើរតែមិនចង់ ដកដង្ហើមឡើយ។

កុមារ​​​ឈ្មោះ ផុន កែវស៊ុនលី អាយុ​​១១ឆ្នាំ ​បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់គាត់​​​ឲ្យ​​​ធ្វើផ្លូវចាក់​​​បេតុង”។​ កុមារ ឈ្មោះ វីជីង សេរី អាយុ​​​១២​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់​​​គាត់​​​ឲ្យ​​​ដាំ​​​ដើម​ឈើ​ឲ្យ​​​​បាន​​​ច្រើន”។ កុមារ​​​ឈ្មោះ ​លីហ្សា ​ខៀវ​​​ ក្រិតិកា អាយុ​​​១១​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំគិត​ថា ប្រព័ន្ធ​​​លូទឹក​​​ស្អុយគួរតែ​​​កែលម្អ ពី​ព្រោះ​​​​ទឹក​​​ភ្លៀង​លិច​ផ្លូវ​ច្រើនណាស់”។ កុមារ​ឈ្មោះ ​ហៃ ដែត ​រតនៈ​មុនីនាថ​ អាយុ​​​​១០​​​ឆ្នាំ មកពី​​​សាលា​​​បឋមសិក្សា ព្រះនរោត្តម​​​​បាន​​​បន្ថែម​ថា “ បញ្ហាគឺថា​​​ពល​​​រដ្ឋ​​​ចោល​​​សំរាម​​​នៅ​តាម​ដង​​​ផ្លូវ​​​”។

សិស្ស បេត សុភា អាយុ​១៤ឆ្នាំ ដែល​មក​ពី​អង្គការ​ភូមិ​កុមារ​សិអាមេត្រី​​ភ្នំ​ពេញជា​អង្គការ​ផ្ដល់​ចំណី​អាហារ​ទៅ​ឲ្យ​ក្មេង​ៗ​ ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ​បាន​និយាយ​ថា “ថ្ងៃ​នេះ ​ខ្ញុំ​រៀន​អំពី ពេល​ជិះមូ៉តូត្រូវ​តែ​ពាក់មួកសុវត្ថិ​ភាព​​និង​ខ្ញុំ​រៀន​អំពី​រុក្ខជាតិ​ ហើយ​​ប្រសិន​បើ​យើង​ញ៉ាំអាហារ​​ពេល​ព្រឹក​ យើង​ត្រូវ​តែ​លាង​​ដៃ​ឲ្យ​ស្អាត​​ជាមុន​សិន​”។

សិស្ស គឹម សុច្ចលីដា អាយុ​១៤​ឆ្នាំ​មក​ពី​អនុវិទ្យាល័យ បឹង​កេង​កង​បាន​និយាយ​ថា “​ខ្ញុំ​រៀន​អំពី​ការ​ញ៉ាំ​អាហារ​មានអនាម័យ​។ ខ្ញុំ​ចង់​ឲ្យ​លោកអភិបាល​រាជ​ធានី[ភ្នំពេញ] យក​ចិត្ត​ទុក​ដាក់​អំពី​បន្លែ​  ពីព្រោះ​បន្លែ​ទាំង​នោះ​ពោរពេញ​ទៅ​ដោយសារធាតុ​​​​គីមី​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ និង​ការ​បំពុល​បរិយាកាស ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​សភាព​ធ្ងន់​ធ្ងរណាស់”​។

បន្ទាប់​ពី​បើក​ពិធី​ ដែល​មាន​ការ​ចូល​រួម​ដោយ​លោក គ្រីស្យង់ កូណង់​ (Christian Connan) ឯកអគ្គរដ្ឋទូត​បារាំង​ ប្រចាំាប្រទេស​កម្ពុជា  មានក្មេង​ៗ​រាប់​រយ​នាក់​ ចែក​ជា​ក្រុម​ពិភាក្សា​ជា​ច្រើន​ខុស​ៗ​គ្នា​តាម​ភាសា ហើយ​បាន​​បញ្ជូន​ក្រុម​នីមួយ​ៗ​ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាពជាច្រើន​ ទៅតាម​បញ្ជរ​ព័ត៌មាន​ផ្សេងៗ​ ដែល​រៀប​ចំ​ដោយ​អង្គការមនុស្សធម៌ នៅ​តាម​​ទីធ្លា​សាលា រៀន។

នៅ​ក្នុងបញ្ជរ​របស់​អង្គការ​ជន​ពិការ​អន្ដរ​ជាតិ​ពួក​គេ​រៀន​អំពី​ស្លាកសញ្ញា​ចរាចរណ៍​ហើយ​នៅ​ក្នុង​បញ្ជរ​ផ្សេង​ៗ​ទៀត ​ពួក​គេ​រៀន​អំពីរបស់​​របរ​ស្អុយ​រលួយ​ ដែល​ជា​ទី​ជម្រករ​បស់មូស​ខ្លា​ ហើយ​និង​អំពី​របៀប​ដែលរុក្ខជាតិ​​ បញ្ចេញ​អុក​ស៊ីសែន​។ ក្មេង​ៗ​​ចូល​រួម​ក្នុង​សិក្ខាសាលា​មួយ​​ដែល​​និយាយ​ភាសា​ចម្រុះ​មាន​ដូច​ជា ​ភាសាខ្មែរ អង់​គ្លេស និង​ភាសាបារាំង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​​ ដោយយក​ក្រដាស​​កាសែត​ចាស់​ៗ​ មក​កែ​ច្នៃ​ជា​ក្រដាស​ប្រើ​ឡើង​វិញ​ ដោយ​បាន​ធ្វើ​ឲ្យ​ដៃ​របស់​ពួក​គេ​ប្រឡាក់​ ហែក​ក្រដាស​ និងបាន​​ចាក់​ទឹក​ជុំ​វិញ​នោះ​។

លោក​ ឡូរ៉ង់ ម៉ូតេ (Laurent Mottet) គ្រូ​នៅ​សាលា​ភាសាបារាំង​ និង​ជា​អ្នករៀប​ចំ​គម្រោង​បាន​ថ្លែងថា​​ ​ នៅ​ពេល​លោក​ កែប​ ជុតិមា បាន​យល់​ស្រប​តាមសំណើរបស់​ក្មេងៗ​  អ្នក​រៀប​ចំ​វេទិកានឹង​ចាត់​ចែង​អ្នក​ចូល​រួម​ម្នាក់ឲ្យ​នៅ​ជាមួយ​គាត់​ ដោយ​នៅ​ក្នុង​ពិធី​នោះ​ពួក​គេ​​​លើក​ឡើង​អំពីគំនិតសំខាន់​ៗ​១០​ចំណុច​ កាល​ពី​ម្សិលមិញ។

ទោះ​ជាយ៉ាង​ណា​ អ្នក​ចូល​រួម​មួយ​ចំនួន​បាន​ដឹង​រួច​ជា​ស្រច​ហើយ​អំ​ពី​ថាតើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​នឹង​ទទួល​បានលទ្ធផល​

​យ៉ាង​ដូច​ម្ដេច​នោះ​។

ដោយ​ទទួល​បាន​ការ​រំឭក​ពី​គ្រូ​ម្នាក់​អំឡុង​កិច្ច​ពិភាក្សា​ ដែល​សំណូមពររបស់​ពួក​គេ​នឹង​ជូនទៅលោក​អភិ​បាល​រាជ​ធានី​ សិស្ស​ប្រុសម្នាក់​បាន​កាត់​ប្រសាសន៍​ថា “ ទោះ​បី​ជា​ខ្ញុំ​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​គាត់​ មនុស្ស​មួយ​ចំនួននឹង​មិនយក​ចិត្ត​ទុកដាក់​ចំពោះ​លិខិត​នេះ​ទេ​។ ពួកគេ​គ្រាន់​តែ​មើល​ឲ្យ​តែ​បាន​ៗប៉ុណ្ណោះ​”។

នៅ​ក្នុង​កិច្ច្​សម្ភាស​បន្ទាប់​ពីការ​បើក​ពិធី​លោក​ កែប ជុតិមា​ បាន​ពន្យល់​ថា ហេតុ​អ្វីបាន​​ជា​លោក​ចាប់​អារម្មណ៍​ស្តាប់​នូវ​សំណូមពរ​របស់ក្មេង​ៗ​។ លោក កែប ជុតិមា បាន​ទទួល​ស្គាល់​ថា“​រាជ​ធានី​ភ្នំពេញ​បាន​អភិវឌ្ឍយ៉ាង​ឆាប់​រហ័ស​ ដោយ​បាន​ចាប់​ផ្ដើម​ពី​ទីក្រុង​គ្មាន​អ្វី​ទាំង​អស់​នៅក្នុង​ឆ្នាំ​១៩៧៩។ យើង​ត្រូវ​តែ​ស្ថាបនា​ និង​អភិវឌ្ឍ​រាជធានីឡើង​វិញ​ ហើយ​ជាមួយ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ យើង​បាន​ជួប​ប្រទះ​នឹង​បញ្ហាមួយ​ចំនួន ​ដូច​ជា​បញ្ហា​ចរាចរណ៍ និង​បរិស្ថាន​ជាដើម”។  លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ស្ដាប់​នូវ​លទ្ធផល​របស់​ក្មេង​ៗ ពី​ព្រោះ​ពួក​គេឆ្លាត​វៃ​ណាស់ ហើយ​ពួក​គេបាន​​រស់​នៅក្នុង​បរិស្ថាន​បែប​នេះ​។

មិនថា​សាលា​រាជ​ធានី​ស្តាប់សំណូមពររបស់​ក្មេង​ៗ​ទាំង​អស់​នេះ នឹងត្រូវ​យកទៅអនុវត្ត​យ៉ាង​ណា​នោះ​ទេ​ ក៏​អ្នក​ចូល​រួម​ជា​ច្រើន​បាន​យល់​ស្របក្នុង​វេទិការ​កាល​ពី​ម្សិល​មិញ​នេះ​ថា ពិត​ជា​មាន​សារៈសំខាន់៕ ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

និង ស៊ា ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស