35 C
Phnom Penh

ទំហំ​​​ចំណាយ​​​លើ​​​គោ​​​លនយោ​​​បាយ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​កើន​​​ឡើង​​​ក្នុង​​​វិស័យកាត់​​​ដេរនៅ​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​ឈ្មួញ​​​កណ្តាល​​​បាន​​​​​​និយាយថា ទំហំ​​​ចំណាយ​​​ក្រុម​​​ហ៊ុន​​​ធនា​​​រ៉ាប់​​​រង​​​នៅ​​​ក្នុង​​​ស្រុក បាន​​​បញ្ចេញ​​​ កាល​​​ពីឆ្នាំ​​​មុន​​​ទៅ​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​ចំនួន​​​ពីរ​​​ និង​​​ទៅ​​​លើ​​​មហន​​​្តរាយ​​​ធម្មជាតិ​​​ក្នុង​​​តំបន់​​​ បាន​​​កើន​​​ឡើង​​​ខ្ពស់​ ដោយ​​​សារតែ​​​គោ​​ល​​​នយោ​​​បាយ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​អ​​​គារ​​​រោង​​​ចក្រកាត់​​​ដេរ​​​នៅ​​​ប្រទេស​​​​​​​​​កម្ពុជា​​​។

លោក ទី អាទិត្យ ជំនួយ​​​ការ​​​ប្រធាន​​​សមា​​​គម​​​​​ធា​​​នា​​​រ៉ាប់​​​រង​​​ទូទៅ​​​នៅ​​​កម្ពុជា​​​ បាន​​​ថ្លែង​​​ថា ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ដែល​​​ត្រូវ​​​បាន​​​ចំណាយ​​​ក្នុង​​​វិស័យ​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​អគ្គិភ័យ​​​នៅ​​​កម្ពុជា ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​ប្រហែល​​​២៤​​​លាន​​​ដុល្លារ​​​ ហើយ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​យកទៅ​​​ចំណាយ ពី​​​២៩,៧​​​លាន​​​ដុល្លារ​​​ដែល​​​ជា​​​ចំនួន​​​ទឹក​​​ប្រាក់​​​ចំណូល​​​សរុប​​​។

លោក ទី អាទិត្យ បាន​​​ថ្លែង​​​ថា ទំហំ​​​ទឹក​​​ប្រាក់​​​​​​ដ៏​​​ច្រើន​​​នេះ​​​ត្រូវ​​​បាន​​​ចំណាយ​​​ទៅ​​​លើ​​​ម្ចាស់​​​រោង​​​ចក្រ​​​មិថុនា​​​ (June Textile)​ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​រោង​​​ចក្រ​​​ រីវវើ​​​រីជ ធិក​​​ថាយ​​​ នៅ​​​ខេត្ត​​​កណ្តាល។ រោង​​​ចក្រ​​​ទាំង​​​ពីរ​​​នេះ​​ ត្រូវ​​​បាន​​​បំផ្លិច​​​បំផ្លាញដោយ​​​អគ្គិភ័យ​​​ដែល​​​មិននឹក​​​ស្មាន​​​ដល់។

តំណាង​​​របស់​​​ក្រុម​​​ហ៊ុនធា​​​នា​​​រ៉ាប់​​​រង ​​​បាន​​​និយាយ​​​ថា ជា​​​លទ្ធផល ​​​ក្រុម​​​ហ៊ុន​​​ធា​​​នា​​​រ៉ាប់​​​រង​​​នៅ​​​ក្នុង​​​ស្រុក​​​កំពុង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ទំហំ​​​ចំណាយ​​​​​​ក្នុង​​​គោល​​​នយោ​​​បាយ​​​ធា​​​នា​​​រ៉ាប់​​​រង​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​អគារពាណិជ្ជកម្ម​​​ ជាពិ​​​សេ​​​ស​​​ ​​​​​​រោង​​​ចក្រ​​​បាន​​​កើន​​​ឡើង​​​​​​ពី​​​២៥​​​ទៅ​​​​​​១០០​​​ភាគ​​​រយ​​​ អាស្រ័យ​​​ទៅ​​តាម​​​ក្រុម​​​ហ៊ុន​​​​​​ធានា​​​រ៉ាប់​​​រង​​​នីមួយៗ។ លោកទី អាទិត្យ បាន​​​ថ្លែង​​​ថា “អត្រា​​​ចំណាយ​​​ ដែល​​​បាន​​​កើន​​​ឡើងនេះ​​​ ភាគ​​​ច្រើន​​​​​​កើត​​​ឡើង​​​ចំពោះ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ប៉ុន្តែ​​​មិនមែន​​​ចំពោះគោល​​​នយោ​​​បាយ​​​ធា​​​នា​​​រ៉ាប់​​​រង​​​ផ្សេង​​​ៗ​​​ទៀត​​​ទេ​​​”។ លោក​​​បាន​​​ថ្លែងថា “នេះ​​​គឺ​​​ដោយ​​​សារ​​​តែ​​​មាន​​​​​​ការ​​​ទាម​​​ទារ​​​សំណង​​​ដ៏​​​ច្រើន​ កាល​​​ពី​​​ឆ្នាំ​​​មុន”។ លោក​​​បាន​​​ថ្លែង​​​បន្ថែម​​​​​​ថា ​​​ចំណាយ​​​នៅ​​​តែ​​​​​​​​​​មាន​​​ទំហំ​​​ខុស​​​គ្នា​​​រវាង​​​ក្រុម​​​ហ៊ុន​​​​​​ធា​​​នា​​​រ៉ាប់​​​រង​​​ទាំង​​​ប្រាំពីរនៅ​​​​​​ប្រទេស​​​កម្ពុជា​​​។​​​

លោក ដេវីដ ខាតធ័រ (David Carter) ប្រធាន​​​នាយក​ប្រតិបត្តិក្រុមហ៊ុនអុីនហ្វីនីធី អុីនស៊ូរិន (Infinity Insuruance) បាន​​​ថ្លែងថាចំន​​​ួន ​​​ទឹក​​​ប្រាក់​​​ដែល​​​ត្រូវ​​​បានចំណាយ​​​ទៅ​​​លើ​រោង​​​ចក្រ​​​ រីវវើ​​​រីជ និង​​​រោង​​​ចក្រ​​​មិថុនា មិន​​​មែន​​​ជា​​​មូល​​​ហេត​​​ុតែ​​​មួយ​​​ ដែល​​​ធ្វើ​​​ឲ្យ​ទំហំ​​​ចំណាយ​​​នេះ​​​កើន​​​ឡើង​​​ទេ។ លោក​​​បាន​​ធ្វើ​​​ការ​​​កត់​​​សម្គាល​​​់ថា ក្រុម​​​ហ៊ុន​​​ធា​​​នា​​​រ៉ាប់​​​រង​​​បន្ត​​​ ដែល​​​​​​ចុង​​​ក្រោយ​​​បាន​​​បញ្ចេញ​​​ប្រាក​់​​​ចំណាយ​​​​​​តាម​​​គោល​​​នយោ​​​បាយ​​​​​​ធានា​​​រ៉ាប់​​​រង​​​ ប្រឈម​​​នឹង​​​ហា​​​និភ័យ​​​ ដែល​​​បាន​​​កើត​​​ឡើង​​​ចំពោះ​​​ការ​​​ចំណាយ​​​តាម​​​គោល​​​នយោ​​​​​​បាយ​​​ធានា​​​រ៉ាប់​​​រង​​​ក្នុង​​​តំបន់​​​ ដែល​​​កំពុង​​​តែ​​​លោត​​​ឡើង​​​ខ្ពស់​​​ ដោយ​​​សារតែ​​​គ្រោះ​​​មហន្ត​​​រាយ​​​ ដែល​​​ទើប​​​តែ​​​កើតឡើង​​​ក្នុង​​​ពេល​​​ថ្មីៗ​​​កន្លង​​​មកនេះ​​​ ដូច​​​ជា​​​ គ្រោះ​​​ទឹក​​​ជំនន់​​​នៅ​​​ប្រទេស​​​ថៃ​​​ កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក ខាត​​​ធ័រ បាន​​​ថ្លែងថា “ វា​​ស្ទើរ​​​តែ​​​ជា​​​​​​ខ្យល់​​​ព្យុះ​​​ចំណាយ​​​មួយ​​​ទៅ​​​ហើយ​​​ ស្រប​​​ពេល​​​តម្លៃ​​​ទីផ្សារ​​​សាកល​​​លោកបាន​​​កើន​​​ឡើង​​​ជា​​​លំដាប់​​​ ដោយ​​​សារតែ​​​ចេ​​​ះ​​​តែ​​​មាន​​​ការ​​​ខាត​​បង់​​​កើត​​​ឡើង​​ ហើយ​​​ការ​​​ខាត​​​បង់​​​នៅ​​​ក្នុង​​​ទីផ្សារ​​​​​​ក្នុង​​​ស្រុក​​​ក៏ដូច​​​គ្នា​​​ដែរ​​​។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​គ្រោះ​​​ទឹក​​​ជំនន់​​​នៅ​​​ប្រទេស​​​ថៃ​ ​​តែ​​​ឯងបាន​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​ធានា​​​រ៉ាប់​​​រង​​​ខាតបង់​​​អស់​​​១០,៧៨​​​ពាន់​​​លាន​​​ដុល្លារ។

ជា​​​លទ្ធផល​​​ ក្រុម​​​ហ៊ុន អុីន​​​ហ្វី​​​នីតធី  ​ អុីន​​​សូ៊រិន បាន​​​កំណត់​​​ទំហំ​​​ធានា​​​រ៉ាប់​​​រង​​​លើ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ដែល​​​ស្ថិត​​នៅ​​​ក្រោម​​​​​​គោល​​​នយោ​​​បាយ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ដំឡើង​​​តម្លៃ​​​គោល​​​នយោ​​​បាយ​​ធា​​​នា​​​រ៉ាប់​​​រង​លើ​​​ទ្រព្យ​​​សម្បត្តិ​​​ពាណិជ្ជកម្ម​​​ ពី ៥០​​​ទៅ​​​១០០​​​ភាគរយ​​​សម្រាប់​​​អតិថិជន​​​ ដែល​​​ចង់​​​បន្ត​​​ការ​​​ប្រើ​​​ប្រាស​​​់​​​គោល​​​នយោ​​​បាយ​​​របស់​​​ខ្លួន​​​។

លោកបាន​​​ថ្លែងថា “ ប្រសិន​​​បើ​​វិភាគ ទៅ​​​ឃើញ​​​ថា អ្វី​​​មួយ​​មាន​​​ហានិភ័យ​​​ខ្ពស់​​​ជាង​​​ទំហំ​​​ដែល​​​យើង​​​គិត​​​ទុក យើង​​​នឹង​​​មិន​​​ទទួល​​​ធានា​​លើ​​​អតិថិជន​​​នោះ​​​​ទេ​… បើ​​​មិន​​​ដូច្នោះ​​​ទេ ​​​យើង​នឹង​​​ដំឡើង​​​តម្លៃ​​​គោល​​​នយោ​​​បាយ​​​ធានា​​​រ៉ាប់រង​​​” ។ លោក​​​បាន​​​ថ្លែងបន្ថែម​​​ទៀត​​​ថា ចំនួន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បាន​​​កើនឡើង​​​មិន​​​ដល់​​​១​​​ភាគរយ​​​ ក្នុងចំណោម​​​ចំនួន​​​អតិថិជន​​​របស់​​​ក្រុម​​​ហ៊ុន​អុីនហ្វីនីតធីទេ។​​​

លោក យុគ ចម្រើន​រិទ្ធិ នាយក​ក្រុម​ហ៊ុន ហ្វដតេ អុីនស៊ូរិន (Forte Insurance) បាន​ថ្លែងថា តម្លៃ​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​អគារ​ពាណិជ្ជកម្ម​ររបស់​ក្រុម​ហ៊ុន​ ហ្វដតេ ដែល​បូក​រួម​ទាំង​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​អគ្គិភ័យ​ ធ្លាប់​កើន​ឡើង​៦៥​ភាគរយ នៅ​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ ប៉ុន្តែ​ចំនួន​នេះ​​​បាន​ធ្លាក​់ចុះ​ប្រហែល​៤០​ភាគរយ​វិញ​ ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​សារតែ​ទំហំ​ខាត​បង់​ដែល​បាន​កើត​ឡើង​ គឺ​មិន​​​ធ្ងន់​ធ្ងរ​ប៉ុន្មាន​​​​ទេ។

លោក​ ចម្រើន​រិទ្ធិ បានមាន​​​ប្រសាសន៍​​​បន្ត​​​​ថា “ ក្នុង​ចំណោម​ប្រាក់​ចំណូល​សរុប​របស់​យើង​ ក្រុម​ហ៊ុន​យើង​បាន​កើន​ឡើង​១០​លាន​ដុល្លារ​​​​ ពី​គោល​នយោបាយ​ធានា​រ៉ាប់​រង​ទូទៅ​ និង​ប្រហែល​បួន​លាន​ដុល្លារ​ទទួល​បាន​ពី​គោល​នយោ​បាយ​ធានា​រ៉ាប់រ​ង​អគារ។ ហើយ​ប្រហែល​៦០​ភាគរយ​នៃ​ប្រាក់​ចំណូល​បាន​ពី​ផ្នែក​អគា​រនេះ កើត​ចេញ​ពី​រោង​ចក្រ​កាត់​​​ដេរ”។

លោក ចម្រើន​រិទ្ធិ បាន​ថ្លែងថា ក្រុមហ៊ុន ហ្វដតេ បាន​បង្កើត​ខ្ទង់​ចំណាយ​លើ​គោល​នយោបាយ​ធានា​រ៉ាប់​រង​​២៥​ភាគរយ​ ទៅ​លើ​រោ​ងចក្រ​កាត់​ដេរ​ បន្ទាប់​ពី​មាន​កិច្ច​សន្យា​បន្ត​ការ​ប្រើប្រាស់​គោល​នយោបាយ​ធានា​រ៉ាប់​រង​។

លោក ចម្រើន​រិទ្ធិ បាន​ថ្លែង​បន្ថែម​ទៀត​​​ថា ការ​មិនផ្លាស​់ប្តូរ​គំនិត​របស់​ម្ចាស់​រោង​ចក្រ​មួយ​ចំនួន​ ក្នុង​ការ​ការពារ​សុវត្ថិ​ភាព​ទុក​ជាមុន​ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​សម្រាប់​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង។​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស