38.1 C
Phnom Penh

មាន​​ការចោទ​​​សួរ​អំពី​​​​​ការ​​​បាត់​​​ដី​តំបន់បឹងកក់ទំហំ១០​ហិកតា​​​​​នៅរាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម្បីធ្វើឲ្យ​រសាយ​ការ​ព្រួយ​បារម្ភ​​ដែល​ថា​ ការ​ចាក់​បំពេញ​បឹង​កក់​ក្នុង​​រាជ​ធាន​ី​ភ្នំ​ពេញ​​​ នឹង​បណ្ដាល​ឲ្យ​មាន​​​ការ​​​​​​ជន់​​លិច​​​នោះ​​​ ក្រុម​មន្ត្រី​បាន​អះ​អាង​ថា​​ ដីទំហំ១០​ហិកតា​ក្នុង​ចំណោមដី​​​​ទំហំ៩០​ហិក​តា​​​នៃ​​​តំបន់​​​​បឹង​កក់​ នឹង​​ត្រូវ​​រក្សា​​​ទុក​​​សម្រាប់​​​​​​​ឲ្យ​​​​ស្រូប​​ទឹក​​ ​​​ពេល​​មាន​​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​។

​​​ពេល​​​នេះ​​ គឺ​​​​​​​រយៈ​ពេល​បួន​ឆ្នាំ​​​​​​​​​​​​​​​​បន្ទាប់​ពី​​​​បាន​​​​​ចាប់​ផ្តើម​​​បូម​​ខ្សាច់​​បំពេញ​​​បឹង​កក់មក​បឹង​នេះ​​​​​​​​​បាន​​​​រីង​​ស្ងួត​​​​​​ទាំង​ស្រុង​​ ​​ដោយ​​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​ ​និង​​​​​​អង្គ​ការ​សិទិ្ធ​លំនៅ​ដ្នាន​​​មួយ ​​​មាន​ចម្ង​ល់​​​ថា ​​តើ​​​​​មាន​អ្វី​​​​​កើត​ឡើង​​ចំពោះ​​​​​​​​ដី​ទំហំ១០​​​ហិក​​​តា​​ទុក​​​​សម្រាប់​ស្រូប​​​ទឹក​​​តាម​​ការ​​​សន្យា​​នោះ​។​​

លោក​ ណើប​ ​លី​ ​មន្ដ្រី​ពង្រឹង​សិទិ្ធ​អំណាច​សហ​គម​ន៍​​​មក​ពី​​​​អង្គការ​ក្រុម​​​​ការងារ​ពិសេស​​​​​​សិទិ្ធ​​​​​​​​លំនៅ​ដ្ឋាន​ ​​ថ្លែង​កាល​ពី​ម្សិល​មិញថា “ ពួក​គេ​​​​និយាយ​ថា ​​ខ្លួន​នឹង​រក្សា​ទុកដី​ទំហំ​១០​ហិកតា​​​នៃ​​​បឹង​​​នេះ​​​​​​សម្រាប់​ធ្វើ​អាង​ស្ដុកទឹក”។

លោកស្រី អុឹម សាផន ចៅ​សង្កាត់​រង​​សង្កាត់ស្រះ​​​ចក ​​ខណ្ឌ​ដូន​ពេញ ​បាន​មាន​ប្រសាសន៍​ថា ផែន​ការ​​មេ​របស់​​សាលារាជ​ធានី​​សម្រាប់​​តំបន់​បឹងកក់ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ដី​ទំហំ១០​ហិកតា​​​នៃ​តំបន់​បឹង​​​នេះ​​ នឹង​​ត្រូវ​​​រក្សា​​ទុកមិន​​​ឲ្យ​​អ្ន​ក​​ណា​​ប៉ះពាល់​​ឡើយ​​​ដើម្បី​បញ្ចៀស​ទឹក​ជំនន់​។

ទោះ​បី​ជា​​​បឹង​នេះ​​ត្រូវ​​​​បាន​​​បូម​​ខ្សាច់​ចាក់​បំពេញ​​​រួច​​​ហើយ​​ក៏​​​ដោយ​ ​​ ក៏​លោកស្រី​ សាផន​ បានថ្លែង​ថា វាអាច​​ទៅ​រួច​ ដែលថា ក្រុមហ៊ុន​​នេះ​នឹង​ជីក​​កកាយ​​​ដី​​​ទំហំ១០​​ហិកតា​​​​​​​​​ចេញ​​វិញ។ លោក​ស្រីនិយាយថា “ប្រសិន​​​បើយើងក្រឡេក​មើល​ទៅ​លើ​រូប​ភាពនៅ​​​​​ក្នុង​​សាលា​រាជធានី​ យើង​​​អាច​​មើល​​ឃើញ​​​​​ដី​​​១០​ហិកតានៃ​​បឹង​​នេះ ​​​​​នឹង​ត្រូវ​​​រក្សាទុក​ធ្វើ​ជា​អាង​ស្ដុក​ទឹក​ ប៉ុន្តែ​​​​​យើង​មិន​ដឹង​ថា ​​​​​​​ពេល​​​​ណា​​​ក្រុម​​ហ៊ុន​​ស៊ូកាគូ​​​​ ​​នឹង​​​​​​កាយ​​ដី​​ចេញ​​វិញ​​នោះ​ទេ”។

អ្នកស្រី ទេព​ វន្នី ​​​តំណាង​ក្រុម​អ្នកភូមិ​បឹងកក់​និយាយថា ​​អ្នកភូមិ​បាន​ដឹង​ថា​ ដី​ទំហំ ១០ហិកតា​​​​នឹង​​ត្រូវ​​រក្សា​ទុក​។ ប៉ុន្ដែ​​​​​​ទាំង​​មន្ត្រី​​រដ្ឋា​ភិបាល​​ ទាំង​​អ្នក​​តំណាង​​ក្រុម​​ហ៊ុន​ស៊ូកាគូ​​ មិន​បាន​​​ផ្តល់​ព័ត៌មាន​ណា​​មួយ​ដល់​​​​អ្នក​ភូមិ​ជុំវិញ​​ អនាគត​​​​​នៃ​​​​​​បឹង ​​ដែល​ត្រូវ​បាន​​ចាក់​បំពេញ​នេះ​ទេ។អ្នកស្រី​​និយាយ​ថា “ ពួក​គេ​មិន ដែល ​មក​ពិភាក្សា​ជាមួយ​ប្រជា​ជន​ ឬ​​​​មក​​ជជែក​​គ្នា​​អំ​ពី​គម្រោង​របស់​​​ខ្លួន​ ​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​​​​​ឡើយ​​​។ ​​​​​គេ​​មិន​​ឲ្យ​តម្លៃ​​​​​​ពួក​យើង​​​​ទេ”។

​​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ លោក ម៉ៅ​ ហាក់ ប្រធាន​​​នាយក​ដ្ឋាន​​​ឧតុនិយ​ម​​នៃ​​​ក្រសួង​ធន​ធាន​ទឹកបាន​ថ្លែង​ថា ទី​​ស្តី​​ការ​​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​​ប្រ​​កាស​​​មួយ​​​ បញ្ជា​​ឲ្យ​​ក្រុម​ហ៊ុន​ស៊ូកាគូអីុន​ ​​​រក្សា​​​ទុកដី​​​​​​ទំហំ​១០​ហិកតា​​នៃ​​បឹង​កក់​​​​​ គឺ​​កុំ​​ប៉ះ​ពាល់​​​​វា​ឲ្យ​សោះ​​ ដើម្បី​​​​​ទប់​​​ស្កាត់​​​​​ ការ​​ជន់​លិច។ មួយ​​ខែ​​​ក្រោយ​​មក ​លោក ប៉ា សុជាតិវង្ស អភិបាល​រង​រាជ​ធានី​ភ្នំពេញបាន​ថ្លែង​ថា ដី​ទំហំ១០ហិកតា​​​នៃ​តំបន់​បឹង​កក់​ដែល​ត្រូវ​​​រក្សា​ទុក​​មិន​​​ឲ្យ​ប៉ះ​ពាល់ ​គឺ​​ហួស​​​ពី​​​គ្រប់​គ្រាន់​​សម្រាប់​ការ​ពារ​​ការ​ជន់​លិច​​ដែល​អាច​កើត​មាន​​​​​​​​ទៅ​ទៀត​។

លោក ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រីបាន​ថ្លែង​ថា លោកមិន​ដឹង​ព័ត៌មានទាក់​ទិន​​នឹង​បញ្ហា​នេះ​ទេ​ ហើយ​បាន​បង្វែរសំណួរ​ទាំង​ប៉ុន្មាន​ទៅ​​សាលា​រាជធានី​ភ្នំពេញ​ ​​ដែល​​​នៅ​​​​ទី​នោះក្រុម​មន្ត្រី​មិន​អាច​ទាក់​

ង​​​​ដើម្បី​សំុការ​អត្ថាធិប្បាយ​​​​បាន​​ឡើយ​​៕

ប្រែសម្រួល​ដោយ សុខ ស៊ីដន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស