28 C
Phnom Penh

​​​មេធាវី​​​ការ​​​ពារ​​​ជន​​​រងគ្រោះ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ SEZ ត្រូវបាន​​​រារាំង​​​មិន​​​ឲ្យ​​​​​ពិនិត្យ​​​កន្លែង​​​កើត​​​ហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីម្នាក់​ និង​​​តំណាង​​​អង្គការ​សិទ្ធិ​​​មនុស្ស បាន​​​លើក​​​ឡើង​​​ កាល​​​ពី​​​ម្សិលមិញថា មេធាវី​​​ការ​​​ពារ​​​ស្ត្រី​​​បី​​​នាក់​​​ ដែល​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​​​​នៅ​​​ឯ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​(SEZ)​​​ ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នោះ ត្រូវ​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​កន្លែង​​​​​​​​​បាញ់​​​ប្រហារ​​​នោះ​​​ទេ​​​ ដោយ​​​សំអាងថា  មាន​​​បទ​​​បញ្ជា​​​ពី​​ក្រុម​​​​​​​​​ប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)។ 

លោក ជិន លីដា មេធាវី​​​មក​ពី​អង្គ​ការ​​​​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​ ដែល​​​​តំណាងឲ្យ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មាន​​​ប្រាសាសន៍ថា ក្រុម​​​មេធាវី​​​របស់​យើងគ្រោង​​​ចុះ​​​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ម៉ាន់​​​ហាត​​​​​​តាន់ ​​​ក្នុង​​​​ក្រុង​​​បាវិត ដើម្បី​​​ពិនិត្យ​កន្លែង​​​​​​ជន​​​រង​​​គ្រោះកំពុង​​​​​​ឈរ ខណៈពេល​​​លោក ​​​ឈូក ​​​បណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ បាន​​​បាញ់​​​​​​ទៅលើ​​​ក្រុម​​​អ្នក​​​តវ៉ានោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​​​​ចង់​​​ទៅ​​​ទី​​​នោះ ពី​​​ព្រោះ យើង​​​ចង់​​​បាន​​​ភស្តុតាង​​​ពិត​​​ប្រាកដ​​​អំពី​រឿងរ៉ាវ ដែល​បាន​​​កើត​​​ឡើង​​​នៅ​​​ទីនោះ ហើយ​​​យើង​​​ចង់​​​រក​​​សាក្សី​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ដាក់​បន្ទុក​​លោក ឈូក បណ្ឌិត”។ ប៉ុន្តែ នៅ​​​ពេល​​ទៅ​​​​ដល់​​​ កាលពីថ្ងៃ​​​សុក្រ ​​​បុគ្គលិក​រោង​​​ចក្រ​ កៅវ៉េ ដែល​ជា​​​កន្លែងកើត​ហេតុ​​​​បាញ់​​​ប្រ​​​ហារ​​​នោះ បាន​​​រារាំង​​​ពួកគាត់​​​មិន​​​ឲ្យ​​​ចូល​​​។

លោក លីដា  មាន​ប្រសាសន៍​ថា “ បុគ្គលិ​​​ក ​​​[រោង​​​ចក្រ​​​] រូបនោះ បាន​​​និយាយ​ថា CDC មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​សកម្មភាពនៅ​​​​ក្នុង​​​​​​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះទេ។​​​បុគ្គលិក​រូបនេះ​មិន​​​បាន​​​ប្រាប់​ហេតុ​​​ផលអ្វី​​​ឡើយ”។

លោកស្រី ចិន ហ៊្វូលី អ្នក​​​គ្រប់គ្រង​​​រោង​​​ចក្រ​​​ កៅវ៉េ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​ស្រី​​​​​​ ពុំ​​​បាន​​​ដឹង​​​ពី​​​មូល​​​ហេតុ ​​​ដែលគេ​រារាំង​​​​ការ​​ចុះ​​​ពិនិត្យ​​​នេះទេ។ ​​​លោកស្រី ចិន ហ៊្វូលី បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ អ្នក​​​ត្រូវ​​​តែ​​​សួរ CDC ​​​ កុំ​​​សួរ​​​ខ្ញុំអី។ ខ្ញុំ​​​មិន​​​សូវដឹងច្បាស់​​​ពីមូល​​​ហេតុ​​​ដែល​​​ពួកគេ​​​មិន​​​ត្រូវបាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​​នោះ​​​ទេ”។ លោក ជា វុទ្ធី អគ្គលេខាធិការ​​​រង នៃ​​​ក្រុម​​​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​​​ទទួល​​​បន្ទុក​តំបន់​សេដ្ឋកិច្ចពិសេស បាន​​​មាន​​​ប្រសាសន៍​ថា ​​​លោក​​​​​​​​​ មិន​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះទេ។

លោក មឿន​​​ តុលា ប្រធាន​​​កម្មវិធី​​​ការ​​​ងារ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍បាន​​​មាន​​​ប្រសាសន៍ថា ក្រុមហ៊ុន​សម្លៀក​បំពាក់​

កីឡា​អាលឺម៉ង់​ គឺក្រុមហ៊ុន ពូម៉ា (Puma) ​​ដែល​ទទួល​ទំនិញ​ពី​រោង​ចក្រ​​​​នេះ បាន​​ជួយ​​​ទាក់​​​ទង​​​រោង​​​ចក្រ​​​ កៅវ៉េ ដើម្បី​​​​ឲ្យ​ជួយ​សម្រួល​​​ដល់​ដំណើរ​​​របស់​​​លោក​ទៅ​កាន់​កន្លែង​កើត​ហេតុ​ នេះ ហើយ​ទាំង​ក្រុមហ៊ុន ពូម៉ា និង​​​ក្រុមហ៊ុន​​​​​នេះ​​​បាន​​​យល់ព្រម​​​ឲ្យ​​​មាន​​​ការ​​​ចុះ​​​ពិនិត្យ​​​​​​កន្លែង​​​ ​​​បាញ់​​​ប្រហារនេះ ​​​ដើម្បីជួយ​បន្ធូរ​​​បន្ថយ​​​កង្វល់​​​របស់​​​​​​វិនិយោគិន។

លោក តុលា បាន​​​មានប្រសាសន៍ថា​​​ “យើង​​​​​​មិន​​​​​​យល់​​​ពី​​​មូល​​​ហេតុ​​​ ដែល​​​រដ្ឋា​​​ភិបាល​​​ត្រូវ​​​រារាំង​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​យើង​​ទេ”។ លោក​​​​​​បាន​​​​​​បន្ថែមថា លោក​​​កំពុង​​​ពិភាក្សា​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​​ ពូម៉ា អំពី​​​ការ​​​ទាក់ទង​ទៅ​​ក្រុមប្រឹក្សា​​​​​​​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​បាន​ចូល​​​​ទៅ​​​​ដល់​​​កន្លែង​​​​ឧក្រិដ្ឋ​​កម្ម​នោះ។

លោក ឡារី​​​ កៅ នាយក​​​គ្រប់​​​គ្រង​​​តំបន់​សេដ្ឋកិច្ច​ពិសេស ម៉ាន់​​​ហាតតាន់ មិន​​​បាន​​​ឆ្លើយ​​​​​​តប​​​នឹង​​​សំណើ​​សុំ អត្ថា​​​ធិប្បាយ​​​នោះ​​​ទេ។ ​​​តំណាង​​​ម្នាក់​​​របស់​​​ក្រុម​ហ៊ុន​ពូម៉ា​ បាន​​​លើក​​​​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​កំពុង​​​តាម​ដាន​​បញ្ហា​​​នេះ។

លោក បណ្ឌិត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​​​​​​​បង្ក​​​របួស​​​ស្នាម​​​ដោយ​​​អចេតនា ហើយ​​​ត្រូវ​​​ប្រឈម​​​មុខ​​​នឹងការ​​​សាកសួរ​​​បន្ថែម​​​ទៀត​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ។

ចាប់​តាំងពីមាន​ការ​បាញ់​នេះ​មក ក្រុម​អ្នក​តំណាង​​របស់​អតីត​អភិបាល​ក្រុង​រូបនេះ បាន​​ទាក់​ទង​កម្មការិនីរង​របួស​ទាំង​បី​នាក់​នេះ ដោយ​ផ្តល់​ប្រាក់​និង​អំណោយ​មួយ​​ចំនួន​ដើម្បី​ឲ្យ​ពួកគេដក​ពាក្យ​បណ្តឹង​​​​ប្តឹង​លោក បណ្ឌិត​ វិញ៕

​​​ប្រែ​​​សម្រួល​​​ដោយ​​​ ហម សុផាណ្ណា​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស