38 C
Phnom Penh

កងទ័ពនៅតែហាម​ឃាត់​មិន​​ឲ្យ​ មាន​អ្នក​​ចេញ​ចូល​កន្លែ​ង​ដែល​មាន​ការ​បាញ់​សម្លាប​់​​ក្មេង​​ស្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិនៅ​ក្នុង​ខេត្ត​ក្រ​ចេះ​ ជា​ទី​​ដែ​ល​​ក្មេង​​ស្រី​ជំ​ទ​ង់ម្នាក់​ ត្រូ​វបាន​​​កម្លាំង​​សន្តិ​​សុខ​​របស់​រដ្ឋាភិ​បា​ល​​បា​ញ់​ស្លាប​់​កា​ល​ពី​ថ្ងៃ​ពុធនេះ​ ​នៅ​តែ​បិទ​​មិន​ឲ្យ​​ក្រុ​ម​អ្នក​សង្កេត​ការណ៍​ឯក​រាជ​្យ​ណាចូល​ឡើយ កា​ល​ពី​​ថ្ងៃ​​សុក្រ​ ដោ​យ​ធ្វើ​ឲ្យ​​​បុ​គ្គ​លិក​សិទ្ធិ​ម​នុស្សមា​ន​កង្វល់​​ថា រដ្ឋា​ភិ​បា​ល​បា​ន​អនុវត្ត​ច្បាប​់​អាជ្ញាសឹក​​​ក្នុ​ង​តំ​ប​ន់​នោះ​។ ចាប់តាំង​ពី​ក្មេង​ស្រី​​ ហេង ចន្ថា អា​យ​ុ​​១៤​ឆ្នាំ​ ត្រូ​វ​បា​ន​បាញ់​ស្លាប់​ ពេល​នា​ង​រក​កន្លែ​ងលា​ក់​ខ្លួនព​ី​​កម្លាំង​​ប្រ​ដាប​់​អា​​វុធសម្រុក​ចូ​ល​ទៅ​ក្នុ​ង​តំ​បន់​នេះ ​ដើម្បី​ចាប់​ខ្លួ​ន​អ្នក​ភូម​ិ​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​មក​ ប្រជា​ជន​ជាង​​៦០០​គ្រួ​សា​រត្រូ​វ​​បណ្តេញ​ចេញ​ពី​ភូម​ិ​​ប្រ​មា ​ស្រុ​កឆ្លូង។

​​ភាគ​ច្រើន​នៃ​អ្ន​ក​ភូម​ិ​​ ដែល​ត្រូវ​បណ្តេញ​​ចេញ​រាប​់​រយ​នា​ក់​ ដែលអា​ជ្ញាធរ​​​​ចោទ​ថា​បា​ន​​បង្កើត​​​ចល​នា​​អប​គមន៍​នោះ ​ត្រូ​វ​បា​ន​​​អ​នុ​ញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ខេត្ត​កំពង​់​ចា​មវិញ​​​កា​ល​ពី​ថ្ងៃ​​សុក្រ​ ជាទី​​ដែ​ល​ពួក​គា​ត់​ភាគ​​ច្រើ​ន​ធ្លាប់រស់​នៅ​​ មុន​ពេ​លប្តូរមក​​ខេត្ត​ក្រ​ចេះ​។ ​ពល​រដ្ឋ​ច​ំន​ួ​ន​​​៣៦០​គ្រួ​​សារ​ទៀត​ ត្រូវ​​​អាជ្ញាធរ​អនុ​ញ្ញាត​ឲ្យ​​បន្ត​រស់​នៅក្នុ​ង​​តំ​បន់​នេះ​ បន្ទាប់ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាលបានកំណត់​ថា​ជា​ប្រជា​ជន​ចាស់​នៅក្នុង​តំបន់​នេះ​។

លោក អំ សំអាត​ អ្នកគ្រប់​គ្រង់​​បច្ចេក​ទេស​​ប្រចាំ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែង​ថា “​រដ្ឋាភិបាល​កំពុង​តែ​អនុវត្ត​ច្បាប់​អាជ្ញាសឹក ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​​ដីធ្លី​ ដ៏អូស​បន្លាយ​នេះ”។ លោក​បាន​មាន​ប្រសាសន៍ថា “ ការ​ប្រើ​ កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ភូមិ​ប្រមា​ គឺ​ជា​សារមួយ​គំរាម​កំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ ដែល​ពាក់​ព័ន្ធក្នុង​ជម្លោះ​ដី​ធ្លី​នៅ​​កន្លែង​ផ្សេង​ទៀត​ ដើម្បីបំបិទ​មាត់​ បើ​មិន​អ៊ីចឹងទេ​​រដ្ឋ​នឹង​អនុវត្តច្បាប់អាជ្ញាសឹក”។ ច្បាប់​អាជ្ញាសឹក ​ជា​ទូទៅ​ត្រូវ​​យក​មក​ប្រើ​ ហើយ​យោធា​​ត្រូវ​បានដាក់​ពង្រាយ ពេល​​កម្លាំង​​សន្ដិសុខ​​មិន​អាច​​រក្សា​សន្ដិសុខ​ និងសណ្ដាប់​ធ្នាប់​សាធារណៈ​នៅទីនោះបាន​។

បើ​ទោះ​ជាខំ​ចោទអ្នក​ភូមិ​ថា ជា​ “ ​ក្រុម​ធ្វើ​អបគមន៍​” និង​ខំព្យាយាមការពារចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ថា ត្រឹមត្រូវតាមច្បាប់ តែ​ទាហាន​ កង​រាជ​អាវុធហត្ថ​ និង​នគរបាល​ប្រដាប់​អាវុធ​រាប់រយ​នាក់​ នៅបន្តបណ្ដេញ​អ្នក​ភូមិ​ ដែល​គ្មាន​អាវុធ​ ដោយសម្អាងថា មាន​ការ​គំរាម​កំហែង​ចំពោះ​ស្ថិរភាព​របស់​រដ្ឋ​ក៏​ដោយ​ ក៏​លោក ស ចំរ៉ុង​ អភិបាល​ខេត្ត​ក្រចេះ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា តំបន់​នេះ​មិន​ស្ថិតក្រោម​ច្បាប់​អាជ្ញាសឹក​ទេ​។

លោក ចំរ៉ុង​ បាន​មាន​ប្រសាសន៍ថា “ ​យើង​​បាន​បើក​ប្រតិបត្តិការ​ធំ​មួយ​ ដើម្បី​រក្សា​សណ្ដាប់​​ធ្នាប់​នៅក្នុង​តំបន់​នេះ​ មិនមែន​ដើម្បីបង្ហាញ​សាច់​ដំុ​របស់​យើង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លាច​នោះ​ទេ​។ បើ​ទោះជា​តំបន់​នេះ​ត្រូវ​បិទ​ក៏ដោយ​ ក៏​​វាមិនមែនជា​សង្គ្រាម​ឡើយ​ ក៏ប៉ុន្ដែ​ វា​ជា​ប្រតិ​បត្តិការ​មួយ​ធ្វើ​ឡើង​ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ស្រុក​ ដែល​ត្រូវ​បាន​គំរាម​យក​ប្រាក់​ ដោយ​ក្រុម​អនាធិបតេយ្យ​”។

ចាប់​តាំង​ពី​ការចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការកាល​​ពី​ថ្ងៃ​ពុធ​មក ​អ្នក​យក​ព័ត៌មាន​ និង​បុគ្គលិកសិទ្ធិមនុស្ស រាប់​ទាំង​បុគ្គលិក​មក​ពី​ការិយា​ល័យ​​ឧត្តមស្នងការ​​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិមនុស្សផង​ត្រូវ​បាន​ទាហាន​បដិ​សេធ​មិនឲ្យចូលទៅ​តំបន់​នោះ​ឡើយ​។

ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​បង្ក្រាប​ទៅ​លើ​តំបន់​នេះ​ បុរស​បួន​នាក់​ត្រូវបាន​ចាប់​ខ្លួន​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សារ​តែ​បង្ក​អំពើ​ហិង្សា​។ ឈ្មោះ​ សេង តុង អាយុ​៦១​ឆ្នាំ​ ខាន់សារឿន អាយុ​៤២ឆ្នាំ ម៉ា ចាង​ អាយុ​៤៣​ឆ្នាំ​ និង​ឈ្មោះ​ ប៊ុន ចន អាយុ​៥៥​ឆ្នាំ សុទ្ធតែត្រូវសមត្ថកិច្ចឃំុខ្លួន​នៅ​ឯ​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើការសាក​សួរ​។លោក សំអាត បានមាន​ប្រសាសន៍ថា មក​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ ​អ្នក​ភូមិ​សរុប​ប្រាំពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដែល​ក្នុង​នោះ​ប្រាំមួយនាក​់​ត្រូវ​បាន​បញ្ជូន​ទៅសាលាដំបូងខេត្ត​។

ខណៈ​ដែល​អាជ្ញាធរ​ព័ទ្ធ​ចាប់​ ឬ​បណ្ដេញ​​អ្នក​ភូមិ​ គ្មាន​ការ​លើកឡើង​ណាមួយ​អំ​ពីការ​​ស៊ើប​អង្កេត​ថា តើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​បាញ់​សម្លាប់​នៅក្នុង​ភូមិ​ប្រមា ខណៈដែល​នាង​កំពុង​លាក់​ខ្លួន​នៅក្រោម​ផ្ទះ​របស់​នាង​យ៉ាង​ណា​ដែរ​ឬទេ​។

អាជ្ញា​ធរ​បាន​អះអាង​ថា កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ ដែល​បាន​ចូល​ទៅក្នុង​ភូមិ​ប្រមា ​ត្រូវ​បង្ខំ​ឲ្យ​ផ្ទុះ​អាវុធ​ ដោយ​សារ​តែ​អ្នក​ភូមិ​ប្រដាប់ស្នា សម្រាប់បាញ់សត្វ។ ទោះជា​យ៉ាង​នេះក្ដី​គ្មាន​ទាហាន​ នគរបាល​ ឬ​កង​រាជ​អាវុធ​ហត្ថ​ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​នោះ​បាន​រង​របួស​ឡើយ​។

គណៈកម្មាធិការ​ប្រព្រឹតិកម្មនៃ​អង្គការ​សមាគមការ​ពាសិទ្ធិមនុស្ស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ចេញ​នូវ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដោយ​​ហៅ​ប្រតិបត្តិការនេះថា​ “ ជាការ​ប្រើ​កម្លាំង​មិនត្រឹមត្រូវ​” នឹ​ងបាន​បញ្ជាក់​ថា ឧបទ្ទវ​ហេតុ​នេះ​ជា​ករណីទី​បួន​ហើយ​នៅ​ឆ្នាំ​នេះ​ ដែល​ក្នុង​នោះ​កម្លាំង​យោធា​ និង​កម្លាំង​សន្ដិ​សុខ​បាន​ប្រើគ្រាប់បាញ់​ប្រឆាំង​នឹង​ជន​ស៊ីវិល ដែល​គ្មាន​អាវុធ​។

គណៈកម្មាធិការ​នេះ​បាន​លើក​ឡើង​ថា   “​វាជា​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អាជ្ញា​ធររបស់រដ្ឋ​បាត់​បង់ម្ចាស់ការ​លើកង​កម្លាំង​យោធា​ និង​នគរបាល​របស់​ខ្លួន​។ ការ​អន្ដរាគមន៍​របស់​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋ​ជួស​មុខ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ គឺមិនត្រូវ​បាន​ច្បាប់​នោះ​ទេ​ និង​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញរបស់​ព្រះរា​ជា​ណាចក្រកម្ពុជា​”។

គណៈកម្មានេះ​បាន​ឲ្យដឹង​ថា “ ដូច្នេះ​យើងសូម​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​មន្ត្រីរដ្ឋាភិបាល​ផ្សេងទៀត​សូម​ប្រកាន់​ខ្ជាប់​នូវអំណាចរបស់​ខ្លួន​ ដើម្បី​បញ្ឈប់​ការ​ប្រើកម្លាំង​ខុសច្បាប់​ ​ប្រឆាំង​នឹងប្រជា​ពលរដ្ឋ ដោយសារ​អភិបាល​ខេត្ត​ស្ថិតក្រោម​ឥទ្ធិពល​របស់​ក្រុមហ៊ុនឯកជន។ វាជា​សិទ្ធិ​របស់​រដ្ឋ​ក្នុង​ការ​ប្រើកម្លាំង​យោធា​ ហើយ​នាំ​ខ្លួន​​បុគ្គលណាម្នាក់ ​ដែល​រំលោភ​អំណាច​របស់​ខ្លួន​ ដោយសារតែ​ហេតុផល​លុយកាក់​ ដើម្បីឲ្យ​តុលាការ​ផ្តន្ទាទោស”។

គណៈកម្មាធិការ​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា អាជ្ញាធរ​គួរ​តែ​​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ភ្លាម ​ចំពោះការ​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​។អ្នក​ភូមិ​ប្រមា ដែល​មិនត្រូវ​បាន​បណ្ដេញ​ចេញ​បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា ពួកគេ​នៅតែ​ភ័យ​ខ្លាច​ ហើយ​កំពុង​តែ​រស់នៅ​ក្រោម​​ការ​តាមដាន​របស់​យោធា​ដ៏តឹង​តែង​មួយ​។

អ្នកស្រី ហ៊ួយ ហ៊ុន ម្ដាយ​មីង​របស់​នាង​ ហេង​ ចន្ថា ដែល​ត្រូវ​បាន​បាញ់ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​ បាន​មាន​ប្រសាសន៍ថា “ ​ខ្ញុំ​ខ្លាច​ណាស់​មិនហ៊ាន​ដើរ​ជុំ​វិញ​ភូមិ​ទេ​ ពី​ព្រោះ​ខ្ញុំ​ខ្លាច​គេ​បាញ់​សម្លាប់​”។ អ្នក​ស្រី ហ៊ួយ ហ៊ុន បាន​មាន​ប្រសាសន៍ថា សព​ក្មួយ​ស្រី​របស់​អ្នកស្រីត្រូវ​បាន​កប់​ នៅ​ក្រោយ​ផ្ទះ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គ្រួសារ​​សពមិន​ទាន់​ហ៊ានដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញា​ធរ​ទេ​ ដោយ​សារ​ខ្លាច​មាន​ការ​តាម​ព្យាបាទនៅពេលក្រោយ៕

ប្រែសម្រួល​ដោយ​  ចេវ ប៊ុននី

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស