27 C
Phnom Penh

កា​រ​វាយ​ប្រ​ហារ​​ដោ​យ​គ្រាប់​បែ​កនៅ​ក្នុង​ស្រុកស្នួល ខេត្ត​ក្រចេះ ធ្វើ​ឲ្យ​មនុស្ស​​ពី​រ​នា​ក់​​រង​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បា​ល​ឃុំ​បា​ន​និ​យាយ​កា​លពី​ម្សិល​មិញ​ថា កា​រ​​វាយ​ប្រ​ហា​រ​ដោ​យ​គ្រាប់​បែ​កមួ​យ​ក្នុង​​ស្រុ​ក​ស្នួល​ ខេត្ត​ក្រចេះ កា​ល​ពី​យប់​ថ្ងៃ​អា​ទិត្យ បា​ន​ធ្វើ​ឲ្យ​​កម្មករ​សំ​ណង់​វ័យ​ក្មេង​ពីរនាក់​​រង​​របួស​ធ្ងន់​។

លោកសុងងយនាយ​រង​​​ប៉ុស្តិ៍​នគរ​​បា​ល​ឃុំ​បា​ន​មា​ន​ប្រ​សាសន៍​ថា“​​​​ក្មេង​​ប្រុស​​​​ឈ្មោះ​ សួនកុសលអា​យុ​១៤ឆ្នាំ ​​រង​​របួស​​​ភ្លៅ​ធ្ងន់ធ្ងរនិងយុវជន​​​​​​ឈ្មោះ​ ចែមវាសនាអាយុ​១៨ឆ្មាំ​ត្រូ​វ​​របួស​​ជើង​”។ លោក​​មាន​ប្រ​សាសន៍​ថា “ជន​រង​គ្រោះ​ ត្រូវ​អ​ំបែ​ង​គ្រាប់​បែក​កែ​ច្នៃមួយ​គ្រាប់​ អំឡុ​ង​ពេ​ល​ផ្ទុះ​។ អំ​ឡុង​ពេល​វា​យ​​ប្រ​ហា​រ​​​ដោ​យ​គ្រា​ប​់​បែ​កនោះ​​​ ជន​សង្ស័យ​ក៏​បាន​ប្រើ​កាំ​ភ្លើង​អា​កា​​​របស់​ខ្លួន​បាញ់​អ​ស់​៤២គ្រាប​់​ទៅ​លើ​កម្មករ​​ដែរ​ ប៉ុន្តែ​មិន​ត្រូវ​ពួក​គេ​”។លោក​ក៏​បា​ន​មា​ន​ប្រ​សាសន៍​ដែរ​ថា ​​កម្មករ​ពី​រនាក់​នេះ​បា​ន​និ​យា​យ​ថាពួ​ក​គេ​មិនពាក់​ព័ន្ធ​ក្នុង​​​ជម្លោះ​ណា​មួ​យ​ដែល​អា​ច​នាំ​ឲ្យ​មា​ន​កា​រ​វាយ​ប្រ​ហា​រ​​​​បែប​នេះ​ទេ។​

​​ពេល​​ដែល​​​យុវ​​ជន​​​ទាំង​នេះ​កំ​ពុ​ង​រៀប​ចំ​​​​ចូល​​ដំ​ណេក​នៅ​ម៉ោង​ប្រហែល​១១យប់​នៅ​ក្នុងខ្ទម​ឈើ ប្រក់​​​ស្លឹក​មួយ​នៅឯ​កា​រ​ដ្ឋាន​សំ​ណង់​ ស្រាប់​​តែ​​​មាន​​​​​អ្នក​គប់​​​គ្រាប់​បែ​កចូ​ល​​​ ហើយ​ជន​ដៃដល់​​​​មិន​ស្គាល់​​​មុខ​​​ម្នាក់​ក៏​​បា​ន​​បើក​កា​រ​បាញ់​ប្រ​ហា​រ​​តែ​​ម្តង​​។ គ្មាន​នរណា​ម្នាក់​ត្រូ​វគ្រាប់​កាំ​ភ្លើង​ទេ ប៉ុន្តែ​​​គ្រាប់​បាន​​​ត្រូ​វ​​​ចំ​គ្រឿង​ចក្រ​ឈូស​ឆាយ​​ដីមួយ​គ្រឿង និង​​រថ​យន្ត​មួយគ្រឿងទៀត ​នៅ​ក្បែរ​ទីនោះ​។

លោក កុសល ​មា​ន​ប្រ​សាសន៍​ថា“ យើង​កំ​ពុង​ស៊ើប​អង្កេត​ និង​តា​ម​រក​ចាប់​ខ្លួ​ន​ជន​​សង្ស័យ”។លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា ជន​​រង​គ្រោះ​ទាំងពីរនាក់​​​នេះ ​ត្រូវ​បា​ន​ក្រុម​ហ៊ុន​ Hoeu Rai Sin ជួល​​​មក​​ស្ថាប​នា​ផ្លូវ​មួយ​​ខ្សែ​ សម្រាប់​ចម្ការកៅ​ស៊ូ​​​របស់​​ខ្លួន​​​៕

ប្រែសម្រួ​លដោយ ចេវប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស