41.3 C
Phnom Penh

នគរបា​ល​ឡោមព័ទ្ធលំនៅ​​ដ្ឋាន​នៅក្នុង​ស្រុកមេមត់​ ដើម្បីរុក​រកចាប់ខ្លួនសមាជិកក្រុម​អបគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​ប្រុស និង​បងប្អូន​ប្រុស​របស់​ក្រុម​មេ​ខ្លោង​អបគមន៍ បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា នគរបា​ល​​រាប​់​សិប​នាក់​ កំពុងតាមចាប់ខ្លួន​មេខ្លោង​អប​គមន៍​ពីរ​រូប​នៅ​ខេត្ត​ក្រចេះបា​ន​មក​ឡោម​ព័ទ្ធ​ផ្ទះ​ពីរខ្នងរបស់សាច់​ញាតិពួ​ក​គេនៅ​ក្នុង​ខេត្ត​កំ​ពង់​ចាម​ អស់រយៈ​ពេល​ជិត​១២ម៉ោង​ កា​ល​ពី​ម្សិល​មិញ​ ដែលពេល​នោះ​បាន​គំ​រាម​អ្នក​នៅក្នុង​ផ្ទះទៀតផង​។

ការចោទប្រកាន់ថា ជាចលនា​អ​ប​គមន៍​នៅក្នុង​ខេត្ត​ក្រចេះនេះ​ ត្រូវ​បា​នអាជ្ញាធរ​ប្រើ​ប្រាស់​​​​ ដើម្បីជួយសម្រាលដល់សកម្មភាព​បង្ក្រាប​របស់​កម្លាំង​ប្រដាប់​អា​វុធ​រាប​់​រយ​នាក់​ ដែលបានសម្រុក​ចូល​ទៅក្នុង​ភូមិ​ប្រមា​ ស្រុក​ឆ្លូង កា​ល​ពី​សប្តាហ៍​មុន​។ក្នុងប្រតិបត្តិ​កា​រ​នេះកម្លាំ​ង​សន្តិ​សុខបា​ន​បាញ់​ស្លាប់​ក្មេង​ស្រីអាយុ​១៤ឆ្នាំ​ម្នាក់​។

ឈ្មោះ​ ប៊ុនថេតជា​​បង​ប្អូន​របស់​លោកប៊ុនរដ្ឋានិងជា​កូន​ប្រុស​របស់​លោកប៊ុនឆនដែល​អ្នក​ទាំ​ង​ពី​រ​ត្រូវនគរបា​លកំពុង​តា​ម​ចាប់​ខ្លួន បា​ន​មា​ន​ប្រ​សាសន៍​ថានគរបា​ល​បា​ន​ចាប់​ផ្តើម​ឡោម​ព័ទ្ធផ្ទះ​ពី​រខ្នង​នៅក្នុង​ស្រុក​មេមត់​ម៉ោង​ប្រហែល១២​អធ្រាត្រ​ថ្ងៃអង្គារ។ តែ​គ្មាន​ជន​សង្ស័យណាម្នាក់នៅក្នុង​ផ្ទះ​នោះ​ទេ។

លោកប៊ុនថេតបា​ន​មា​ន​ប្រ​សា​សន៍ថា  “ ពួ​ក​គេ​គោះ​ទ្វា​រ ហើយ​យើង​ភ័យណាស់​នៅ​​ពេល​ពួ​ក​គេ​មក​ដល់​ និង​ព័ទ្ធ​ផ្ទះ​របស់​យើង​។ ពួ​ក​គេបា​ន​គំ​រាម​ពួក​យើង​ ហើយ​ព្យា​យាម​ចូ​លក្នុង​ផ្ទះ​របស់យើង​ដោយគ្មានដី​កា​ពី​តុ​លា​កា​រ​”។ លោក​បន្ថែម​ថា នគរ​បា​ល​មិន​អា​ច​ចូ​ល​ផ្ទះ​របស់​លោក​ទេប៉ុន្តែ​ បា​ន​ចូ​ល​ផ្ទះ​របស់​លោកប៊ុនឆននៅ​ម៉ោង​ប្រហែល​ជា​​៦ព្រឹក​។ លោក ប៊ុន ថេត ​មា​ន​ប្រ​សាសន៍ថានគរបា​ល​ប្រមាណ​២០នាក់​បា​ន​ឈរ​ជើង​នៅ​តា​ម​ផ្ទះ​នីមួយៗនិង​នៅ​ទី​នោះ​រហូត​ដល់​ម៉ោង​១១ព្រឹក នៅ​េពលព្រះ​រាជ​អាជ្ញា​អម​​សាលាដំ​បូង​ខេត្ត​មក​ដល់​ ដោយ​កា​ន់​​ដី​កាមក​ជាមួយផង។លោក ប៊ុន ថេត បន្ថែម​ថា “ ពួក​គេបា​នដើរ​រុករើ​តា​ម​ផ្ទះប៉ុន្តែរកមិន​ឃើញ​អ្វី​ទេ​”។

លោកអែមកុ​សលអធិ​កា​រ​​នគរបា​ល​​ស្រុក​មេមត់ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​ជាប់​រវល់មិន​អា​ច​ធ្វើ​អត្ថា​ធិ​ប្បាយបា​ន​​ទេ ប៉ុន្តែ​លោក រៀល សុ​ភិន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូ​ង​​ខេត្ត​ បា​ន​បញ្ជាក់បន្ថែមខ្លះដែរ។ លោកបា​ន​បញ្ជាក់​ថា “ នគរបា​ល​មិន​បាន​គំ​រាមកំ​ហែង​ទេ​ ពួ​ក​គេ​គ្រាន់​តែ​ព័ទ្ធ​ផ្ទះ

ប៉​ុណ្ណោះ។ខ្ញុំ​​ចុះ​មក​ស្រុ​​កមេមត់ដើម្បី​អនុវត្ត​​ដី​កា​ចាប់​ខ្លួន​របស់​សាលា​ដំ​បូ​ង​ខេត្ត​ក្រ​ចេះ​ ដោយស្វែង​រក​ចាប់​ខ្លួ​ន​ឈ្មោះ​ ប៊ុន រដ្ឋា និង​ឈ្មោះប៊ុនឆន។ យើង​គ្រាន់តែ​សង្ស័យ​ថាពួ​កគេ​នៅ​ទី​នោះ​ ប៉ុន្តែ​​គ្មាន​​លទ្ធផល​ទេ”។

លោកអានភិនមន្ត្រីអង្កេត​របស់​អង្គកា​រ​​សិទ្ធិ​មនុស្ស​អា​ដហុក ប្រចាំ​​ខេត្ត​កំពង់ចាម​ថ្លែង​ថា ពួកគេ​ដឹង​អំ​ពី​ស្ថា​ន​ភាព​នេះ ហើយ​កំពុ​ង​ស៊ើប​អង្កេត។ លោកបន្ថែម​ថា“ អាជ្ញា​ធរមិន​គួរ​រំខាន​ និង​គំ​រាម​អ្នក​ភូមិ​ទេ​”។

អ្នក​ភូម​ិ​ដែលមា​ន​វត្ត​មា​ន​អំឡុង​កា​​រ​បង្ក្រាប​​កា​ល​ពី​សប្តាហ៍មុន​ បា​ន​ផ្តល់​​សេចក្តី​រាយកា​រ​ណ៍​​តា​ម​ទូ​រ​ស័ព្ទផ្សេង​គ្នា​អំ​ពី​ព្រឹត្តិ​កា​រ​ណ៍​នេះ​ នៅ​ពេល​បុគ្គលិកសិទ្ធិមនុស្ស​បា​ន​លើក​ឡើង​ថាពួ​ក​គេ​នៅ​តែ​តស៊ូ ដើម្បី​ដោះ​ស្រាយ​នូវ​អ្វី​​ដែ​ល​​បា​ន​កើតឡើង។

ឈ្មោះ ស៊ី សុខគា អាយុ​២២ឆ្នាំ ​និយា​យ​ថា “ខ្ញុំបា​ន​ឃើញ​ទាហា​ន​បញ្ជា​ឲ្យ​​បុរស​ខ្លះ​ដោះ​អា​វ​ និង​ស្រាត​ខោ​​​ ហើយ​ក្រោ​យមករឹប​អូស​ ​យកលុយ និង​ទូ​រស័ព្ទរបស់​ពួ​ក​គេ រួចដាក់​ខ្នោះ​​ពួកគេ ប៉ុន្តែ​ខ្ញុំ​មិន​បា​ន​ឃើញគេគំរាមស្ត្រី​​ទេ”។​ សុគា ដែ​ល​បង​ថ្លៃ​របស់​គាត់់​​ឈ្មោះ​ ទូច រាម ត្រូវ​បា​ន​ចាប​់​ខ្លួន​រួចហើយ បាន​រំឭក​អំ​ពី​អ្នក​ភូមិ​ដែ​លរត់គេចចេញ​មិន​ហ៊ាន​​នៅ​ជិតកង​កម្លាំងសន្តិសុខទេ ហើយ​ថា ​ជា​ស្ថាន​កា​រ​ណ៍ដ៏​ឃោ​រឃៅ។

សុខ គា ថ្លែង​ថា “ខ្ញុំបា​ន​ឃើញ​​ទា​ហា​ន​ចាប​់​ខ្លួ​ន​អ្នក​ភូមិ​បួន​នា​ក់​ ហើយ​វាយ​ពួកគេ​ និង​ឃើញ​អ្នក​ភូមិ​រត់​គេចចេញ​ពី​អា​ជ្ញា​ធរ​។ សកម្ម​ភាព​​របស់​ទាហា​ន​ឃោរឃៅ​ណាស់​”។

អ្ន​​​ក​​​ខ្លះ​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក ពី​​​ព្រោះពួកគាត់​​​ព្រួយបារម្ភពី​​​​សុវត្ថិភាព​របស់​ខ្លួន​ថា ទាហាន​​​បាន​​​ដុត​​​ផ្ទះ​​របស់​​​ពួក​គាត់​ចោល។ លោក​​​ អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​ទេស​ អង្គការ​​​លី​​​កាដូ បាន​​​ថ្លែង​ថា “យើងទើប​ទទួល​​​​បាន​​​ដំណឹង​​​ថា ខ្ទមរបស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ខ្លះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញចោល។ យើង​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ពិត​​​ប្រាកដថា តើផ្ទ​​​ះទាំង​​​នោះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​មែន ឬអត់​​​នោះទេ….។យើង​​​នឹង​​​ចុះ​​​​​​អង្កេត​​​ហេតុ​​​ការណ៍​​​ជាក់​​​ស្ដែង​នៅទីនោះ ក្នុង​​​សប្ដាហ៍​​​នេះ ឬ នៅសប្ដាហ៍​​​ក្រោយ”។

លោក​​​ សំអាត ​​​ថ្លែង​ថា លោក​​​កំពុង​​​ពិនិត្យ​​​មើលរបាយការណ៍​​​និយាយអំពីស្ត្រី​​​មួយ​​​ចំនួន​​​ត្រូវបាន​​​បង្ខំ​​​ឲ្យ​​​ដោះ​អាវ​ចេញ ​នៅពេល​​​​ទាហាន​​​ឆែក​​​ឆេរ​​​រក​​​ឯកសារ​ និង​បុរស​ខ្លះ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​អាវ ​​​និងស្រាត​​​ខោ​ទៀត​​​​ផង។

លោក​​​បាន​​​ថ្លែង​យ៉ាង​​​ដូច្នេះ​​​ថា “ ប្រ​​​សិន​​​បើ​​​វា​​​ជា​​​ករណី​​​ដូច​​​ដែល​​​បាន​​​រាយ​​​ការណ៍​​​មក​​​មែន នោះវា​​​គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ។ ទោះ​​​បី​​​ជា​​ពួកគាត់​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​ក៏ដោយ ក៏ពួក​​​គាត់​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​​សម្លៀក​​​បំពាក់​​​យ៉ាង​​​ដូច្នោះ​​​ដែរ”។ លោក​​​បាន​​​​បន្ថែមថា សកម្មភាព​​​បង្ក្រាបនោះ គឺជា​​​ការ​​​រំលោភ​​សិទ្ធិ​​​មនុស្ស។ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា​ “នៅពេលយើង​​​អនុវត្ត​​​បែប​​​នោះ វា​​​អាច​​​បណ្ដាល​​​ឲ្យ​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្លូតត្រង់ស្លាប់​​​បាន”៕

ប្រែ​​​សម្រួល​​​ដោយ  ចេវ ប៊ុននី 

និង​​​ ហម សុផាណ្ណា​​​​​

​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស