35 C
Phnom Penh

នគរ​​បាល​​ស្ងាត់ស្ងៀម ខណ:​អ្នក​តវ៉ា​នៅ​បឹង​កក់​​​​​​​​​ជាប់ឃុំ​​​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពល​រដ្ឋ​​ប្រ​​ហែល​១០០​​នាក់​​បាន​​ប្រមូល​ផ្តុំ​គ្នា​ខាង​​មុខ​​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​កាលពី​​ម្សិល​មិញ ​​ដើម្បី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​ស្ត្រី​​១៣​នាក់​​ ដែល​​​​ត្រូវបាន​ឃាត់​ខ្លួន​​​​កាលពី​​ព្រឹក​ថ្ងៃ​​អង្គារ​ អំឡុង​ការ​តវ៉ា​​​​​​​ប្រឆាំង​​នឹង​​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ១៨​​គ្រួសារ​​​ចេញ​​ពី​សហ​គមន៍​​​​​​​បឹង​​កក់ ​​នៅក្នុង​​រាជ​​ធានីភ្នំពេញ​។

ទោះ​បី​ជា​នគរ​​បាល​បាន​​​​​​ឃាត់​​ខ្លួន​​​​​អ្នក​​តវ៉ា​​​​នៅ​បឹង​​កក់​​​ប៉ុន្មាន​​លើក​​​​​រួច​​មក​ហើយ​​ក៏​​ដោយ ​ក៏​​រហូត​មក​ទល់​​ពេល​នេះ​​ ពួក​​គេ​​តែង​​តែ​ត្រូវ​​បាន​​​ដោះ​លែ​​ង​​វិញ​​​ក្នុង​​រយ:ពេល​​​មួយ​​ថ្ងៃ​។

លោក ភួង ​ម៉ាឡៃ ​​​ស្នង​​ការ​​រងនគរ​បាល​​រាជ​ធានីភ្នំ​ពេញ ​​​ដែល​គេស្តាប់​ឮថា ​បាន​​​​បញ្ជា​​​ឲ្យ​​ឃាត់​ខ្លួន​មនុស្ស​អំឡុង​​ពេល​​​​​តវ៉ា កាល​ពី​​ថ្ងៃ​អង្គារ​​​​​ ​បដិសេធ​​មិន​​​​​​​ធ្វើ​​​ការ​​បំភ្លឺ​​​​ទេ​​ កាលពី​ម្សិល​មិញ​​។ លោក ទូច ណារ៉ុថ ស្នង​ការនគរបាលរាជធានីភ្នំពេញដែល​ជា​ចៅហ្វាយ​នាយ​​​​​របស់​លោក ​មិនអាច​ទាក់​ទង​បាន​​ទេ។

ប៉ុន្តែស្ត្រី​ទាំង​​នេះ​​ដែល​​​​​ត្រូវបាន​ទាក់ទង​តាម​ទូរស័ព្ទ​​ ​​បាន​និយាយ​​កាលពី​ល្ងាច​ម្សិល​មិញថា ពួកគាត់​​​កំពុង​ជាប់​​ឃុំឃាំង​​​នៅឡើយ។អ្នក​​ស្រីទេពវន្នី ​​​ជាអ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​​ចំណោ​​​​ម​​អ្នក​​ដឹក​នាំ​​ការ​​តវ៉ា​​​​បាន​​​និយាយ​​ថា “ ពេល​នេះ​​​ពួកគេ​​​​កំពុង​ឃុំ​​​ខ្លួន​​​យើង​​នៅ​​​កន្លែង​​នគរ​​បាល​​នៅ​​ឡើយ ​ហើយ​​ពួកគេ​​នឹង​មិន​ប្រាប់​​​យើង​​ថា តើនឹង​​​​នាំ​​ខ្លួន​​​យើង​​ទៅ​​​​​​​តុលាការឬ​​អត់​​នោះទេ”។

តាម​​ច្បាប់ ​​​នគរ​​បាល​​​​អាច​ឃាត់​ខ្លួន​​​មនុស្ស​បាន​​រហូត​​ដល់​​ទៅ​​​​​៤៨​​ម៉ោង​​​​​ដោយ​​​​​​គ្មាន​​ការ​​ចោទ​​ប្រ​​កាន់។ អ្ន​ក​​ស្រីទេព ​វន្នី ​​​​​​បាន​និយាយ​​ថា ​​​​នគរ​​បាល​​​​បាន​​ប្រាប់​​ឲ្យ​​ស្ត្រី​​ទាំង​​នេះយល់​ព្រម​​​សារ​​ភាព​ថា ​ខ្លួន​​​​​ពិត​​ជា​បាន​​​ទន្ទ្រាន​​ចូល​​​ដី​គេ​មែន​​ ប៉ុន្តែ​​​​មិន​ទាន់​​ច្បាស់​ថា តើ​ពួកគាត់​ទន្ទ្រាន​ចូល​​​ដី​​របស់​នរ​ណាទេ ហើយអ្នក​ស្រី​បាន​ប្រាប់​ថា ​​ពួកគាត់​​​​​បដិសេធ​មិន​សារភាព​​​​​ទាំង​​អស់​​​គ្នា​​។

អ្ន​ក​​ស្រី​បាន​និយាយ​ថា “យើង​មិន​អាច​ទទួល​យក​​ការ​ចោទ​​ប្រ​​កាន់​​ពីសំណាក់​​​​នគរ​បាល​បែប​នេះបាន​​​​ឡើយ ​​ពីព្រោះ​​​យើង​​គ្រាន់​​តែ​មក​​មើល​​ និង​​គាំទ្រ​​​ប្រ​ជា​​ពល​រដ្ឋ​​​​ទាំង​​១៨​​គ្រួសារ​​​​ប៉ុណ្ណោះ​”។

ប្រ​​ជា​ពល​រដ្ឋ​ទាំង​​១៨​គ្រួសារ​​នោះ ​ស្ថិត​ក្នុង​ចំណោម​​ប្រជា​​ពល​រដ្ឋ​​ជាង​៩០​​គ្រួសារ​​ដែល​​​​​​ត្រូវបាន​​​លុប​ឈ្មោះ​ចេញ​​​​ពី​​គម្រោង​មួយ​នា​ពេល​​​​​​​​​ថ្មី​ៗនេះ ​​​ក្នុង​​​ការ​​​ផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីធ្លី​​​ដល់​​​ប្រជា​​ពល​រដ្ឋ​​ប៉ុន្មាន​រយគ្រួសារ​ ដែល​ពីមុន​បាន​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​​​បឹង​​កក់។

អំឡុង​ពេល​​តវ៉ា​​កាល​​ពី​​ព្រឹក​ថ្ងៃ​​អង្គារ​​​​​ ​​​​​ប្រជា​​​​ពល​រដ្ឋ​​បឹង​កក់ ​​​ប្រ​​ហែល​៥០​​គ្រួសារ​ បាន​​ប្រ​​មូល​​ផ្តុំគ្នា​នៅ​​កន្លែង​​​ផ្ទះ​របស់​​​​​​​​​​​ប្រជា​ពល​រដ្ឋ​​​​ទាំង​១៨​គ្រួសារ​​នេះ ​ហើយ​​បាន

​ព្យា​យាម​សាង​​សង់​​ផ្ទះ​ទាំង​នេះ​​ជា​និមិត្ត​​រូប​​​ឡើង​វិញ​​​​។ ផ្ទះ​ទាំង​​អស់​​នោះ​​​​បាន​​​រង​​ការ​​បំផ្លាញ​កាល​​ពី​​​ឆ្នាំ​​​​​​​​​២០១០​​​​​​ ពី​​សំណាក់​​ក្រុម​ហ៊ុន​​​​​អភិវឌ្ឍន៍ ស៊ូកាគូ​អីុន ​​​របស់​លោក ឡៅម៉េងឃិន សមាជិ​​ក​​ព្រឹទ្ធ​​សភា​​​​​មកពី​​​​គណ​បក្ស​​ប្រជា​​ជនកម្ពុជា ​​​ដែល​​ទទួល​បាន​កិច្ច​សន្យា​ជួល​​ដី​នេះ​រយ:ពេល​​៩៩​​​ឆ្នាំ។ សន្តិសុខ​ជាង​​១០០​​នាក់​​​​​បាន​​​​​​រារាំង ​និង​ចាប់​​ខ្លួន​​​ស្ត្រី​ទាំង​​១៣​នាក់​នេះ​​ បន្ទាប់ពី​អ្នក​តវ៉ា​​​​បាន​​​ជេរ​​​​​ដាក់​​បណ្តាសា​​​​​​រដ្ឋាភិ​​បាល។

អំឡុ​​ង​​ពេល​​ជួបជុំគ្នា​​​កាលពី​​​ម្សិលមិញ​​ ​នៅ​​ខាង​​​មុខ​​សា​​លា​​​ដំបូង​រាជ​​ធានី​ភ្នំពេញ​​ ​អ្នក​​​តវ៉ា​​ទាំង​​នេះ​បាន​​និយាយ​​ថា ​នគរ​​បាល​​បាន​​​​ឃាត់​​ខ្លួន​​មនុស្ស​​ខុស​​​ហើយ​។ ​​​​អ្ន​ក​​ស្រី​​​​​​ សែន ​​​​ទូច ​​ដែល​ផ្ទះ​​របស់​គាត់​​ ​ត្រូវ​បាន​អ្នក​​តវ៉ាទាំង​​នេះ​​​​​​ព្យាយាម​​ជួយ​​សាង​​សង់​​​​​ឡើង​​​​វិញ​​នោះ បាន​និយាយ​ថា “ ​​ការ​​ចោទ​​ប្រ​​កាន់​​នេះ​មិន​ត្រឹម​ត្រូវ​ទេ​​​។​​​នគរ​​​​បាល​គួរ​​តែ​ចាប់​ខ្លួន​​​​​​​​ប្រ​​​​ជា​​​​ជន​​​​​​ទាំង​​​១៨​​គ្រួសារ​​នេះ ​​​​ដែល​បាន​​​​សម្រេច​សាង​​សង់​​​ផ្ទះ​​ទាំង​​នោះ​​​ឡើង​​​​វិញ​​”។

លោក​ ដួង ​ឈឿត ​​​​​​​​​ប្តី​របស់​​អ្នក​​​ស្រីសែន ​ទូច​​ ​​​បាន​​ប្តេជ្ញា​​​ធ្វើ​​អត្ត​​​​ឃាត​ ប្រ​​​សិន​​បើ​​​​គាត់​​មិន​​បាន​​​ដី​របស់​គាត់​មក​វិញ​​ទេ​​នោះ។​ គាត់​​​​​​បាន​និយាយ​​ថា “ ​​ប្រសិន​បើ​យើង​​មិន​​ទទួលបាន​​ជោគ​​ជ័យ​​​ទេ​​ ​​​​ហើយ​​ពួកគេ​​នៅតែ​​យក​ដី​របស់​ខ្ញុំ​​នោះ ​​ខ្ញុំ​​​​​​​ប្រា​​​កដ​​ជា​​នឹង​ចាក់​​សាំងដុត​​​​សម្លាប់​​​​​ខ្លួន​​​​ឯង​​​​១០០​​​ភាគ​រយ​​នៅ​ខាង​​​មុខ​​សាលា​រាជ​ធានីភ្នំពេញ​ ពីព្រោះ​​ខ្ញុំ​​​​​មាន​ការ​ឈឺចាប់​ខ្លាំងណាស់​​​​​​​ចាប់តាំង​ពី​​​​​​​ពួកគេ​​បាន​បំផ្លាញ​​ផ្ទះ​​របស់​​​ខ្ញុំ​មក”។

អ្នក​​តវ៉ា​​ទាំង​​​នេះ​​​​បាន​និយាយ​​ថា ​​​​​​ខ្លួ​ន​​នឹង​​​បន្ត​​ធ្វើ​​​ការ​​តវ៉ា​​​នៅ​​ខាង​​មុខ​​សាលា​​ដំបូង​​រាជ​​ធានី​ភ្នំ​ពេញ ជា​រៀង​រាល់​​ថ្ងៃ​​​​​​​ រហូត​​ដល់​​​​ស្ត្រី​​ទាំង​​នេះ​ត្រូវ​​បាន​​ដោះ​លែង។ អង្គ​​ការ​​សិទ្ធិ​មនុស្ស​នានា ​​​​ក៏​​បាន​​ថ្កោល​​ទោស​ចំ​​ពោះ​ការ​​​ចាប់​ខ្លួន​​​នេះ​ដែរ ​ហើយ​បាន​​​អំពាវ​នាវ​​សុំ​ឲ្យ​ដោះ​​លែង​​ពួកគេ​​​​​វិញ។

លោក ​សុខ រឿន ព្រះ​​រាជ​​អាជ្ញា​​រង​​​អមសា​​លា​​ដំបូង​​រាជ​​ធានីភ្នំពេញ​​​​​ ថ្លែង​​មុន​ពេល​ដាក់​ទូរស័ព្ទ​ចុះ​ថា ​​សមត្ថ​​​កិច្ច​​​​​​​​​​​មិន​​ទាន់​​​​បញ្ជូន​ខ្លួន​​ស្ត្រីទាំង​​នេះមក​​​កាន់​​​តុលាកា​រ​​នៅ​ឡើយ​ទេ។

សាលា​​រាជ​ធានី​បាន​​​​ជួល​​​​​​​​​​​តំបន់​​បឹង​​កក់​​ឲ្យ​​ទៅ​ក្រុម​ហ៊ុន​​​​ស៊ូកាគូ​​​​​​​​​​​​រយ:ពេល​​៩៩​​ឆ្នាំ ​​កាលពី​​ឆ្នាំ​​២០០៧​​​។ ​​​​​បណ្តា​​អង្គ​​ការ​សិទ្ធិ​​​​​មនុស្ស​​និយាយ​​ថាវា​​​​ជា​ការ​​រំលោភ​​ច្បាប់ភូមិ​​​​​​​​បាល​​ឆ្នាំ​​២០០១​របស់​​ប្រទេស​​កម្ពុជា​​​​ នៅ​​ក្នុង​​ដំណើរ​​ការ​​នេះ​ ដោយ​​សារតែ​​​​​​មិន​​​​​មាន​​ការ​​​​​​​​វាយតម្លៃ​​​​ជា​មុន​​​​អំពី​​​សិទ្ធិ​​​ស្រប​​ច្បាប់​របស់​​​​ប្រ​ជា​ពល​រដ្ឋ​រាប់​​​​ពាន់​គ្រួសារ​ដែល​​​​​​រស់​​នៅទី​​នោះ។​​​​​​​​ចាប់​​តាំង​​ពី​​នោះ​​មក ​ប្រ​​ជា​​​​ពល​រដ្ឋ​​​​​ជាង​​៣.០០០​​​​​គ្រួសារ​​​​​​​​​​​ត្រូវបាន​​បណ្តេញ​​ចេញ​​​​៕

ប្រែ​​សម្រួល​​​ដោយ ​តែ​​មសុខុម​​

​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស