26 C
Phnom Penh

គណ​បក្ស​ហ្វុ៊ន​សុិន​បុិច​ និង​គណ​បក្ស ​នរោត្តម​ រណឫទ្ធិ​ នឹង​រួម​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សហ្វុ៊ន​ស៊ិន​​បុិច និង​គណបក្ស​នរោត្តម​ រណឫទ្ធិ បា​ន​ប្រ​កា​ស​កា​ល​ពី​ម្សិល​មិញ​ថា បន្ទាប​់ពីប​ំ​បែ​ក​ខ្លួ​ន​​អស់រយៈ​ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​ និង​តាមរយៈការ​​លើក​ទឹក​ចិត្ត​ព​ី​លោក​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន គណ​បក្សរាជានិយម​ទាំ​ង​ពី​រ​បា​ន​ព្រ​ម​ព្រៀង​រួបរួម​គ្នា​ឡើងវិញ​ មុន​កា​រ​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រា​ស្រ​្ត​នៅ​ឆ្នាំ​​ក្រោ​យ។

​ព្រះ​អង​្គ​​ម្ចាស់​ នរោ​ត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណ​បក្ស​ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​បា​ន​បណ្តេញ​​ចេញ​ពី​តំណែងព្រះប្រធា​នគណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច ក្នុង​ឆ្នាំ​២០០៦ និ​ង​លោកញឹកប៊ុន​ឆៃប្រធា​ន​ប្រតិបត្តិ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​លើ​ក​ឡើង​​ក្នុង​​សេចក្តី​​ថ្លែង​ការណ៍​ថា គណ​បក្សទាំងពីរ​នេះ​នឹង​រួបរួមគ្នា​ បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​​ឃុំ​-​​សង្កាត់​​ថ្ងៃ​ទី​​៣​ ខែ​មិថុនា​​ ក្រោ​ម​ទង់​របស់គណបក្ស​​ហ្វុ៊ន​ស៊ិន​បុិច។ សេចក្តី​ថ្លែ​ង​កា​រណ៍​នេះ​ក៏​បា​ន​​លើក​ឡើង​​ថាព្រះ​អង្គ​ម្ចាស់​ នរោ​ត្តមរណឫទ្ធិនឹង​ធ្វើជាព្រះ​ប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច​ម្តងទៀត។

​កិច្ច​ព្រម​ព្រៀង​​ដែ​ល​ចុះ​ហត្ថ​លេ​ខា​ដោ​យ​គណ​​បក្ស​ទាំង​ពី​រ​បា​ន​​ចែ​ង​ថា “ គណ​​បក្ស​ទាំង​ពីរ​ ដឹក​នាំ​​​ដោ​យ​ [សម្តេចក្រុមព្រះ]​ នរោ​ត្តម ​រណ​ឫ​ទ្ធិនិ​​ង​លោក​ ញឹកប៊ុន​ឆៃបា​ន​រក​ឃើញ​​ដំ​ណោះ​​ស្រាយរួម​មួ​យ​ ដើ​ម្បី​​ដោះ​ស្រាយ​​បញ្ហា​​របស់​ខ្លួ​ន​ទាំ​ង​អស់​ហើយ​​​ និង​​រួម​បញ្ចូល​គណ​​បក្ស​ទាំងពីរ​ឡើងវិញ”។

​សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ត​ទៀតថា “ ក្នុង​កិច្ច​ប្រជុំ​មួ​យ​ គណ​បក្ស​ទាំ​ង​ពីរ​​បា​ន​​សម្រេច​លើ​ចំ​ណុ​ចពីរ​ គឺទី១ គណបក្ស​ទំាង​ពីរ​នឹង​​សហកា​រ​គ្នា​ និង​ជួ​​យ​គ្នា​ទៅ​វិញ​ទៅមក​ អំឡុ​ង​​កា​រ​​បោះ​ឆ្នោត​ឃុំ​-​​សង្កាត់​។ ទី២ ​បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​ឃុំ​-​​សង្កាត់​រួច គណ​​បក្ស​ទាំ​ង​ពីរ​​នឹង​រួម​គ្នា​ជា​គណ​​បក្ស​តែមួ​យ​សម្រាប​់​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រាស្រ្តឆ្នាំ​២០១៣”។

យោងតា​ម​សម្តេចក្រុមព្រះ​ នរោត្តម រណ​​​ឫទ្ធិុ​​​  បា​ន​ឲ្យ​ដឹង​ថាព្រះ​អង្គ​នឹង​បន្ត​តួនាទី​​របស់​ទ្រង់ជា​ព្រះប្រធា​ន​គណ​បក្ស​ ចំណែកឯ​លោក​ញឹកប៊ុន​ឆៃនឹង​ជា​អនុ​ប្រធាន​ទីមួ​យ​។

​ព្រះ​អង្គ​បា​ន​មា​ន​ព្រះ​បន្ទូល​ថាភ្លា​មៗ​មុន​ពេល​សេចក្តី​ប្រ​កា​ស​នេះ​ លោក​ ហ៊ុនសែន ​ដែ​ល​បា​ន​ជួប​ជា​មួ​យ​​ថ្នាក់​ដឹក​នា​ំ​ទាំង​ពីរ​​នៅក្នុ​ង​កា​រ​ិយា​ល័យ​​របស់​លោក​ គឺ​វិ​មា​ន​សន្តិភាព​ ដោយលោកមា​ន​កា​រ​ព្រួ​យ​បារម្ភ​អំ​​ពីការ​បែ​កបា​ក់គ្នារបស់​អ្នក​រាជា​និ​យម​​ និង​លើក​ទឹក​​ចិត្តដល់​បក្ស​​ទា​ំង​ពី​រ​ឲ្យដោ​ះ​​ស្រាយ​កា​រ​​ខ្វែ​ង​គំ​និត​គ្នា​ និង​​រួ​បរួ​ម​គ្នា​ឡើ​ង​វិញ។

​ព្រះ​អង្គ​ម្ចាស់​ រណ​ឫទ្ធិបា​ន​មានព្រះ​បន្ទូល​

​ក្នុ​ង​​សេច​ក្តី​​ថ្លែង​កា​រណ៍​ទៅកាន់​ក្រុ​ម​អ្ន​ក​យក​ព័ត៌មា​ន​នៅ​វិ​មា​ន​​សន្តិភាព​ថា “ [សម្តេច] នាយក​​​​រដ្ឋ​ម​ន្ត្រី​ ចង់​​​បង្ហាញ​​ដល់​សាធា​​រណ​ជន​​ថាលោក​គឺជា​អ្ន​ក​ជាតិ​និយ​ម​ពិតប្រាកដ”។

​ព្រះ​អង្គ​​ម្ចាស់​បា​ន​បន្ត​ថា “ ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​​ល្អ​បំផុត​ សម្រាប់​អ្ន​ក​រាជា​និ​យម​ និង​អ្ន​ក​​សីហ​នុ​​និ​យម​ បន្ទាប់​ពី​បែ​ក​បា​ក់​គ្នា​ ហើយ​ពេលនេះ​ជួ​ប​ជុំ​គ្នា​វិញ​។ ខ្ញុំបា​ន​ពិ​ភាក្សា​ជាមួ​យ​លោក​ ប៊ុន​ឆៃ ថា ប្រសិន​បើ​លោក​ចង់​ឲ្យ​ខ្ញុំ​​ដឹក​​នា​ំ ហ្វុ៊នស៊ិន​បុិច សូម​ឲ្យ​គាត់​ឈប់​និ​យា​យ​ពី​អតីតកា​ល”។

អតីត​កា​ល​សំ​​ដៅ​ដល់​កា​រ​ប្រឈមម​ុខ​គ្នា​អស់រយៈ​ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​​រវាង​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​​បក្ស​ នរោ​ត្តម ​រណឫទ្ធិដែ​ល​ត្រូ​វ​បា​ន​បណ្តេញ​​ចេញ​ពី​គណ​​បក្ស​ ដែល​ព្រះ​អ​ង្គ​ធ្លាប់បា​ន​ដឹក​នា​ំ​ តាំ​ង​ពី​​ឆ្នាំ​​១៩៩២នៅក្នុង​​​សមាជ​គណ​បក្ស​ ដែ​ល​មា​នបញ្ហាប្រ​ទូសរា​យគ្នា​ នៅ​ថ្ងៃ​ទី​​១៨ ខែ​តុ​លា​​ឆ្នាំ​​២០០៦។ នៅពេល​នោះ លោកញឹក​ ប៊ុន​ឆៃដែ​លជា​អគ្គ​​លេ​ខា​គណ​​បក្សបា​ន​ប្រ​កាស​​ថាកា​រ​បណ្តេញ​ព្រះ​អង្គ​ចេញ​ គឺ​​ដោ​យ​សារ​កា​រ​ធ្លាក់ចុះនូវ​ទ​ំនាក់​ទំ​នង​រវា​ង​ព្រះ​អ​ង្គ​ម្ចាស់​ រណ​ឫទ្ធិនិងលោក​ ហ៊ុនសែនដោយសារ​ព្រះ​អង្គ​ម្ចាស់​ ចំណាយពេលគង់​នៅ​ក្រៅ​ប្រទេ​ស​ច្រើនពេក​។

ព្រះ​អង្គ​មា​ន​ព្រះបន្ទូល​ថា ​សមា​ជិ​ក​​ចំនួ​ន​​១.៦០០នាក់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​​ដើម្បីតែ​ង​តាំ​ង​ព្រះ​អង្គ​ម្ចាស់ឲ្យ​កា​ន់​តួ​នាទី​ជាព្រះ​ប្រធា​ន​ប្រវត្តិ​សាស្រ្ត​ ជា​តួនាទី​ដែល​គ្មានឥទ្ធិពលនៅក្នុង​បក្ស។

នៅ​ថ្ងៃបន្ទាប់ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ បា​ន​​តប​នឹងការ​បណ្តេញ​ចេញ ​ដោយ​សារហេតុផលនយោ​បា​យ​ ដោ​យប្រ​កា​ស​​ថានឹង​បង្កើតគណ​បក្ស​​របស់​ព្រះ​អង្គ​ផ្ទាល់​។

សម្តេចក្រុមព្រះ នរោត្តម​ រណ​ឫទ្ធិ បា​ន​អះ​អា​ង​ក្នុង​ខែ​តុ​លា​ ឆ្នាំ​​២០០៨​ថាព្រះ​អង្គ​យាង​ចូ​ល​និ​វត្តន៍​ពី​ជី​វិត​នយោ​បា​យ ​ចាប់ពី​​ខែ​តុ​លា​ឆ្នាំ​២០០៨ទៅ​ ប៉ុន្តែ​ព្រះអង្គបែរធ្វើ​ជា​អ្ន​ក​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម​នេះ​ឡើង​វិញ ​ក្នុង​ខែ​ធ្នូឆ្នាំ​២០១០​ ​ដោ​យ​ដាក​់​ឈ្មោះ​គណ​​បក្ស​នេះថាគណ​បក្ស នរោត្តមរណឫទ្ធិ​។

នៅ​ពេល​នោះព្រះ​អង្គ​បា​ន​អំ​ពា​វ​នា​វ​ឲ្យ​មា​ន​កា​រ​រួមបញ្ចូល​គ្នា​ជាម​ួុយ​គណ​​បក្ស​ ហ្វុ៊ន​សុិន​​បុិចប៉ុន្តែ​បា​ន​បញ្ចុះ​បញ្ចូល​ឲ្យ​ដាក​់​ឈ្មោះ​គណ​បក្ស​នេះ​ឡើង​វិញថាគណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច៨១។ប៉ុន្តែលោកញុឹកប៊ុន​ឆៃ ​បា​ន​​ច្រាន​ចោល​កា​រ​ផ្លាស់​ប្តូ​រ​​ឈ្មោះ និង​បា​នធ្វើឲ្យ​ក្តី​​សង្ឃឹម​នៃការ​ច្របាច់បញ្ចូលគ្នា​នេះ​រលាយ​អស់ទៅ។ ប៉ុន្តែការព្រមព្រៀង​គ្នា​កា​ល​ពី​ម្សិល​មិញ វាហាក់ដូចជា​បានបំភ្លេច​ចោល​នូវ​រឿង​ក្នុងអតីតកាលទំាងអស់។

 

 

ពេលទាក់​ទ​ងតា​ម​ទូ​រស័ព្ទលោក​ ប៊ុន​ឆៃបា​ន​មា​ន​ប្រ​សាស​ន​៍ថាព្រះ​អង្គ​ម្ចាស់រណឫទ្ធិបា​ន​ផ្តួ​ច​ផ្តើម​កា​រ​​ចរចា​ ដើម្បី​បង្រួប​បង្រួម​គណ​បក្ស។ ​លោក​បា​ន​មា​ន​ប្រ​សាសន​៍ថា “ [សម្តេចក្រុមព្រះ]​ រណ​ឫទ្ធិ បា​ន​ស្នើ​ឲ្យ​រួ​ម​បញ្ចូលគណ​​បក្ស​ហ៊្វុន​ស៊ិន​បុិច ហើយ​យើង​​ដឹង​ថាប្រសិ​ន​បើ​យើ​ងបន្ត​​បែក​បា​ក់​គ្នាទៀតយើង​នឹង​ចាញ់​”។

​លោកប៊ុន​ឆៃបា​ន​មា​ន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថាកា​រ​បែ​ក​​បា​ក់​គ្នាបា​ន​កើត​ឡើង​ ​ដោ​យ​សារ​តែបញ្ហាខ្វែង​គំ​និត​គ្នា​។ ប៉ុន្តែ​ពេល​នេះ​​យើង​រួ​ម​គ្នា​​ ដើម្បីយក​ឈ្ន​ះ​ ហើយ​យើង​បា​ន​បំ​ភ្លេច​បញ្ហា​កន្លង​មក​”។​​​​​​

ពេលទាក់​ទ​ងតា​ម​ទូ​រស័ព្ទលោក​ ប៊ុន​ឆៃបា​ន​មា​ន​ប្រ​សាស​ន​៍ថាព្រះ​អង្គ​ម្ចាស់រណឫទ្ធិបា​ន​ផ្តួ​ច​ផ្តើម​កា​រ​​ចរចា​ ដើម្បី​បង្រួប​បង្រួម​គណ​បក្ស។ ​លោក​បា​ន​មា​ន​ប្រ​សាសន​៍ថា “ [សម្តេចក្រុមព្រះ]​ រណ​ឫទ្ធិ  បា​ន​ស្នើ​ឲ្យ​រួ​ម​បញ្ចូលគណ​​បក្ស​ហ៊្វុន​ស៊ិន​បុិច ហើយ​យើង​​ដឹង​ថាប្រសិ​ន​បើ​យើ​ងបន្ត​​បែក​បា​ក់​គ្នាទៀតយើង​នឹង​ចាញ់​”។ ​លោកបា​ន​ថ្លែងថា “ ខ្ញុំ​គិត​ថា កា​រ​បែ​ក​​បា​ក់​គ្នា បា​ន​កើត​ឡើង​ ​ដោ​យ​សារ​តែបញ្ហាខ្វែង​គំ​និត​គ្នា​។ ប៉ុន្តែ​ពេល​នេះ ​​យើង​រួ​ម​គ្នា​​ ដើម្បីយក​ឈ្ន​ះ​ ហើយ​យើង​បា​ន​បំ​ភ្លេច​បញ្ហា​កន្លង​មក​”។​​​​​ ក្នុងបទ​សម្ភាសន៍​ជាមួ​យ​​សមា​ជិក​​គណ​បក្ស​ហ្វុ៊ន​ស៊ិន​​បុិចបា​ន​បង្ហាញ​ថាកា​រ​រួ​ម​បញ្ចូល​​​​គ្នា​ ត្រូវ​បា​ន​ទាំ​ង​អស់​គ្នា​​ស្វាគមន៍។

លោកខៀ​វសនសមា​ជិក​សភាមកពី​ គណ​បក្ស​ហ្វុ៊នស៊ិន​បុិចប្រ​ចាំ​ខេត្ត​កណ្តាលអា​ច​ជាជន​​សេរី​និយ​ម​ បើនិយាយអ​ំពី​ព្រឹត្តិ​កា​រ​ណ៍​ឆ្នាំ​២០០៦ ដោ​យ​លោកបានបដិ​សេធ​​ថា ព្រះ​អ​ង​្គ​ម្ចាស់​មិន​ដែល​ត្រូ​វ​បា​ន​ដេញ​ចេញ​​ពី​តំ​ណែង​ទេ​។

​លោក​ ខៀវសនបា​ន​មា​ន​ប្រ​សាសន៍ថា“ព្រះ​អង្គ​មា​ន​បញ្ហា​ផ្ទាល់​​ ព្រះកាយ ហើយ​​បា​ន​យាង​​ចេញ​ពី​គណ​​បក្ស​ហ្វុ៊ន​ស៊ិន​​បុិចដោយ​អង្គ​ឯង”។លោក​បា​ន​បន្ថែម​ថាពេល​នេះ​តួនាទី​របស់ព្រះអង្គត្រូ​វបា​ន​លើក​តម្កើង។

លោក​បាន​បន្ថែមថា“ខ្ញុំ​រី​ក​រា​យណាស់​ពី​ព្រោះ​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​បក្ស ​នរោ​ត្តម​ រណឫទ្ធិបា​ន​​រួម​គ្នា​វិញ​ជា​គណ​បក្ស​តែម​ួ​យ​។នេះ​នឹង​ធ្វើឲ្យ​គណ​​បក្ស​រឹង​មា​ំ​​ នៅពេលមា​ន​​​កា​រ​បោះ​ឆ្នោតជ្រើស​រើ​ស​​តំ​ណា​ងរាស្ត្រ”។

​ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុ​វត្ថិ​ សិរី​​រ័ត្នអនុ​ប្រធានគណ​ៈ​កម្មាធិកា​រ​អ​ចិន្ត្រៃយ៍​​របស់​គណ​បក្សហ្វុ៊ន​ស៊ិន​បិុចបា​ន​មា​នព្រះបន្ទូលថាលោកហ៊ុនសែ​នបា​នចរចា​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយហើយថា ​វាជា​ថ្ងៃ​ប្រវត្តិ​​សាស្ត្រ​មួយ​។ ព្រះ​អ​ង្គ​ម្ចាស់​ សិរីរ័ត្នបា​ន​មា​នព្រះបន្ទូល​ថា“វាជា​លើក​ដំ​បូ​ងហើយ​ ដែល​វិវាទ​រវាង​ព្រះ​អង្គ​ម្ចាស់រណឫទ្ធិនិងលោកប៊ុ​ន​ឆៃត្រូវ​បា​ន​ដោ​ះ​ស្រាយ​”។

​លោកឡៅម៉ុង​ហៃ​ អ្នក​វិ​ភាគ​នយោ​បា​យឯករាជ្យបា​ន​មា​ន​ប្រ​សាស​ន៍​ថាពេល​វេ​លា​នៃ​កា​រ​ធ្វើ​​សេចក្ត​ី​សម្រេច​ចិត្ត​ ប្រ​ហែល​ជា​​ពី​ហេតុ​​ថាគណ​បក្សរាជា​និយម​ទាំ​ង​ពី​រអន​ុវត្ត​មិន​បា​ន​ល្អ។ លោកបា​ន​​ថ្លែងថា“គណ​​បក្ស​ទាំ​ង​ពី​រដំណើរកា​រមិ​ន​បា​ន​ល្អ​សោះ ដោយ​សារ​តែ​កា​រ​​បែ​កបា​ក់គ្នាហើយ​ថា គណ​បក្ស​កំពុង​កាន​​​់​​​អំណាច​​​ចង់បា​នមនុស្ស​កា​ន់​តែ​ច្រើន​ថែម​ទៀត​ ដែលស្ថិតនៅ​ក្រោម​កា​រ​​​គ្រប់គ្រ​ង​​របស់​ខ្លួ​ន​”។លោក​ប​ន្ថែម​ថាតួនា​ទី​​របស់​លោក ហ៊ុន សែន ជា​អ្ន​ក​​បង្កើត​សន្តិ​ភាពមិន​មា​ន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​។

​លោក​បា​ន​ថ្លែងថា“វាជា​ឱកា​ស​ល្អ​មួយ​សម្រាប់លោកដើម្បី​​បង្ហាញ​ថា លោក​​​អា​ច​ធ្វើ​អ្វីៗដើម្បី​ឲ្យ​អ្ន​ក​ទាំ​ង​ឡាយ​រួប​រួម​​​គ្នា​ និងចាត់ទុកលោកជា​ឥស្ស​រជ​ន​ឆ្នើម​ម្នាក់​”។ លោកកែវពុទ្ធ​រស្មី​ ប្រធា​ន​គណ​បក្ស​ហ្វុ៊ន​​ស៊ិន​បុិចបា​ន​មា​ន​ប្រ​សាស​ន៍ថាលោក​នឹង​មកគាំ​ទ្រ​កា​រ​បង្រួប​បង្រួម​នេះ​។ ​លោក​​​បន្ថែម​ថាគណៈ​កម្មាធិការមក​ពី​គ​ណ​បក្ស​នីមួយៗ​​នឹង​ជួ​ប​ពិ​ភាក្សា​គ្នាដើម្បីរៀបចំរចនា​​សម្ពន្ធថ្មីបន្ទាប់​ពី​កា​រ​បោះ​ឆ្នោតឃុំ-សង្កាត់​នៅ​ពេល​​ខាង​មុ​ខនេះ​។

លោក​បា​ន​មា​ន​ប្រ​សាស​ន៍​ថា“ហ្វុ៊ន​ស៊ិន​បុិចត្រូ​វ​បា​ន​បែក​បាក់នៅ​ក្នុង​ឆ្នាំ​២០០៦​ តែបាន​ត្រឡប់​ទៅ​រក​កា​រ​គ្រប់គ្រង​ដូ​ចមុន​វិញ។​ពេល​នេះ​យើង​នឹ​ង​ត្រឡប​់​មក​រួមគ្នា​តែមួយ​វិញ​”៕

(​រាយកា​រណ៍​បន្ថែម​ដោ​យ  ​Lauren Crothers)

ប្រែ​សម្រួ​លដោ​យ ​ចេវប៊ុននី​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស