31 C
Phnom Penh

រោងចក្រ​​​អះអាងថា​​​អ្នក​​​ទិញ​​​បែរទៅ​​​ភូមា​​​វិញ​​​​​​បើការ​​​តវ៉ានៅ​​​បន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​រោង​​​ចក្រ​​កាត់​​​ដេរ​​​​​ផ្គត់ផ្គង់​​​សម្លៀ​​​ក​​​​បំពាក់​​ យីហោ អេច អេន អឹម (H& M) ហ្គេប​(Gap) និង លីវ៉ាយ​​​ស្ត្រស(Levi Strauss) បាន​លើកឡើងកាល​​​ពីម្សិលមិញ​​​ថា ក្រុមហ៊ុន​បញ្ជា​ទិញរបស់​​​ខ្លួន​​​នឹង​​​​បញ្ជាទិញ​​​នៅ​​​កន្លែង​​​ផ្សេង​វិញ ​​​ប្រសិន​ការធ្វើ​​​កូដ​​​កម្ម​​​ទាមទារ​​​ប្រាក់​​​ឈ្មួល និង​​​ផល​​​ប្រ​​​យោជន៍​​​ខ្ពស់ជាង​​​មុន​​​ក្នុង​​​រោង​​​ចក្រ​​​ពីរ​​​របស់​​​ខ្លួន​​​នៅ​​​តែបន្ត​​​ទៀត​​​នោះ ។

ទោះយ៉ាងណា  មន្ត្រីនៅឯ​​មជ្ឈ​​​មណ្ឌល​​​អាមេរិក​​​ សម្រាប់​​​​​​ស្ថិរភាព​​​​​​ការងារ​​​អន្តរជាតិ​​​​ជា​​​អង្គការ​​​អន្តរជាតិ​​​លើក​​​ស្ទួយ​​​សិទ្ធិ​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ក្រុមហ៊ុនបញ្ជា​ទិញ​ទំនង​​​ជា​មិន​លុប​​​ចោល​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ទេ ​​​ហើយ​​​ថា​​​  រោង​​​ចក្រ​​​មាន​​​អារម្មណ៍ថា​​​ រង​​​សម្ពាធ​ពី​​​​ក្រុមហ៊ុនបញ្ជា​ទិញទាំង​​​នេះ ​​​ដើម្បី​​​រកដំណោះ​​​​ស្រាយ​​​ចំពោះ​​​ការ​​​តវ៉ាតែប៉ុណ្ណោះ​​​។

លោក​​​ លឹម ឆខៃ (Lim Chhor Khay)​​​​​​​​​​​​តំណាង​​​​ជាន់​​​ខ្ពស់​​​របស់​​​រោងចក្រ​​​កាត់ដេរ​​​អេសអិល​កម្ពុជា​​​មានម្ចាស់​​​ជាជនជាតិ​​​សិង្ហបុរី ដែល​​​មាន​កម្មករ​​​ប្រមាណ​​​៥.០០០នាក់ មក​​​ពី​​​រោង​​​ចក្រ​​​នេះ ​​​បាន​​​ធ្វើ​​​កូដកម្ម​​​តាំង​​​ពី​​​ថ្ងៃទី១២​​​ខែ​​​ឧសភា​​​មក​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុមហ៊ុន​បញ្ជា​ទិញ​​​ខ្លះ​​​ កំពុងតែ​​​ពិចារណា​​លើ​​​​​ការ​​​​ផ្លាស់​​​ទិស​ដៅ​​​ពាណិជ្ជកម្ម​​​របស់ខ្លួ​​ន ​​​ទៅ​​​កាន់ប្រទេស​​​ភូមា​​​វិ​​​ញ​ដោយ​​​សារ​​​តែ​​​កូដ​​​កម្ម​​​នៅ​​​តែ​​​បន្តនោះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បានប្រាប់​​​​ឈ្មោះ​​​របស់​​​ក្រុម​​​ហ៊ុន​ ​​​ដែល​​​បាន​​​និយាយ​​​​អំពី​​​ប្រភព​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​នោះ​​​ថា​​​ “ ក្រុម​ហ៊ុនបញ្ជា​ទិញ​​នឹង​​​ទុក​​​ពេល​​​ឲ្យយើង​​​មួយ​​​សបា្តហ៍​​​ទៀត​​​ ហើយ​​​ប្រសិន​​​បើ​​​កូដកម្ម​​​នៅ​​​តែ​​​បន្ត​ទៀត​នោះ​​​ ពួកគេនឹង​​​សំឡឹង​​​មើល​​​ទៅ​​​​​ភូមា​​​វិញ​​​ហើយ​​​”។ លោក​​​ ឆខៃ​​​ បាន​​​មាន​​​ប្រសាសន៍ថា ក្រុម​​​ហ៊ុន​​​បាន​​​ខាត​​​បង់ប្រាក់​​​ប្រហែល​​​មួយ​​​លាន​​​ដុល្លារ​​​ ដោយ​​​សារ​​​កូដកម្ម​​​នេះ។

លោក សាន សុផា តំណាង​​​របស់​​​សម្ពន្ធ​​​សហ​​​ជីព​​​​​​ប្រជា​​​ធិបតេយ្យកម្មករ​​​កាត់​​​ដេរ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ​​​កម្មករ​​​ប្រហែល​​​​១.០០០នាក់​​​បាន​​​បន្ត​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​មិញ​នៅខាង​​​មុខ​​​រោង​​​ចក្រ​​​នេះ​​​ ដើម្បីទាមទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់ខែ​​​ប្រាំដុល្លារ​​​ប្រចាំខែ​​​និង​​​២៥​ដុល្លារ​​​ផ្សេងទៀត​​​​​​ រីឯមន្ត្រី​​​នគរ​​​បាល​​​និងកង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​ប្រមាណ​​​ជា​​​១០០នាក់​​​បាន​​​ត្រួត​​​ពិនិត្យ​​​ការ​​​តវ៉ា​​​នេះ​​​៕

ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា

                                                   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស