28 C
Phnom Penh

សាលាដំបូង​រាជធានី ភ្នំពេញ​ចោទ​ប្រកាន់​សកម្មជន​ជាព្រះ​សង្ឃ ពី​បទ​ញុះញង់អ្នក​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​សារ​តុលាការ​​ ដែល​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ ​បង្ហាញ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សកម្មជន​​ជា​ព្រះ​សង្ឃ​ព្រះនាម​ លួន សុវ៉ាត ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទង្វើ​នានា​​​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅ​ប្រទេស​។

ឯកសារ​តុលាការ ​​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រុម​ស៊ើប​សួរ​ ឌុចគីមសន កាលពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ អង្គ វង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​នៅ​ថ្ងៃ​បន្ទាប់​ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ដ​ទៅ​ក្រសួង​ធម្មការ​ និង​សាសនា ​កាល​ពី​ខែ​មីនា ប៉ុន្តែ​ឯកសារ​ទាំង​នោះ​​មិន​ផ្ដល់​សេចក្ដី​លម្អិត​ពី​បទ​ចោទ​ប្រកាន់​នេះ​ឡើយ​។

ទោះយ៉ាង​ណា ឯកសារ​ទាំង​​នេះ​បង្ហាញ​​ពី​ភាព​ធ្ងន់ធ្ងរ​ ដែល​អាជ្ញា​ធរ​ប្រើ​ដើម្បី​បំបិទ​មាត់​​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​សកម្ម​ភាពឲ្យ​មាន​ការ​រួបរួម​​គ្នា​ក្នុ​ង​ចំណោម​​ជន​រង​គ្រោះដោយសារ​ជម្លោះ​ដី​ធ្លី​ ហើយ​​ព្រះ​អង្គបាន​ទទួល​​​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ ហេល​មែន/ហែមមេត​ (Hellman/Hammett)។

ទោះជាយ៉ាង​ណា ឯកសារ​ទាំង​​នេះ​បង្ហាញ​​ពី​ភាព​ធ្ងន់ធ្ងរ​ ដែល​អាជ្ញា​ធរ​ប្រើ​ដើម្បី​បំបិទ​មាត់​​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​សកម្មភាព​ឲ្យ​មាន​ការ​រួបរួម​​គ្នា​ក្នុ​ង​ចំណោម​​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​ ហើយ​​ព្រះ​អង្គ​បាន​ទទួល​​​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ ហេលមែន/​ហែមមេត​ (Hellman/Hammett)។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ព្រះ​អង្គ​ត្រូវ​បាន​ចាប់​បញ្ចូល​ទៅក្នុង​រថយន្ដ​មួយ​គ្រឿង​នៅ​កន្លែង​​តវ៉ា​ ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​

ដើម្បី​សុំ ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់ចំនួន​១៣​នាក់​​ ដែល​ត្រូវ​​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​ម្នាក់​ៗ​ពីរ​ឆ្នាំ​កន្លះ​។ បន្ទាប់​ពីត្រូវ​បាន​ចាប់​ខ្លួន​ ព្រះ​តេជគុណ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​វត្ត​បទុម​ ​ដែលនៅ​ទី​នោះ​​សម្តេច​​​ព្រះសង្ឃនាយក​បាន​ស្នើឲ្យ​ព្រះ​អង្គ​បញ្ឈប់​​សកម្មភាព​ជួយ​គាំ​ទ្រ​អ្នក​តវ៉ា។

កាល​ពី​ថ្ងៃ​សុក្រ​ ព្រះតេជគុណលួនសុវ៉ាត​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​បាន​ទទួល​ឯកសារ​តុលាការ​​ពី​ព្រះ​សង្ឃមួយ​អង្គ​​ កាល​ពី​ព្រឹក​ម្សិល​​មិញ ​​ហើយ​ថា ឥឡូវ​នេះ​ព្រះ​អង្គ​កំពុង​តែ​ពិចារណា​ថាតើ​គួរ​តែ​គង់នៅក្នុង​ប្រទេស​កម្ពុជា​ ឬក៏​អត់​។

ព្រះតេជគុណ​​មាន​សង្ឃដីកា​ថា “ ​អាត្មា​មិន​ព្រួយ​បារម្ភ​អំពី​ឯកសារ​​តុលាការ​ទេ​ ពី​ព្រោះ​អាត្មា​មិនបាន​ប្រព្រឹត្ត​បទ​​ល្មើស​ដូច​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​នោះ​ទេ​”។ព្រះតេជគុណ​មាន​សង្ឃ​ដីកា​បន្ដ​ថា “​អាត្មា​បារម្ភ​អំពី​ការ​គង់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​មន្ត្រី​តុលាការ​មិន​គោរព​ច្បាប់​ទេប៉ុន្តែ​ឥឡូវ​នេះ អាត្មាកំពុង​ពិចារណាថា​តើអាត្មា​គួរ​​ដើរ​ចេញ​ឬក៏​អត់។​អាត្មា​មិន​ទាន់​ច្បាស់​ថា​តើ​អាត្មា​នឹង​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជាឬ​ទៅ​ក្រៅ​ប្រទេស​នោះទេ”។

ដោយមាន​​ការរើ​បម្រះ​ពី​ការ​​ចាប់​បញ្ចូល​រថយន្ដ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នោះ ព្រះតេជ​គុណ​ លួន សុវ៉ាត បាន​មាន​សង្ឃដីកា​ថា ក​ ព្រះកេស​ និង​ព្រះ​បាត​របស់​ព្រះ​អង្គ​នៅ​មាន​​ការ​ឈឺ​ចាប់​​នៅ​ឡើយ ហើយ​​ព្រះ​អង្គ​​​​ចាត់​ទុកថា ការ​ប្រើ​អំពើ​ហិង្សា​​មក​លើ​​ព្រះ​អង្គ​ជា​​​ការ​ប្រឆាំង​នឹង​តម្លៃ​ព្រះ​ពុទ្ធសាសនា។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “ ​អាត្មា​មិន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ពួក​គេ​ទេ ពី​ព្រោះ​អាត្មា​ជា​ព្រះ​សង្ឃ​ ហេតុ​ដូច្នេះ​អាត្មា​មិន​ចង់​​ធ្វើ​ឲ្យនរណា​ម្នាក់​ឈឺ​ចាប់​ឡើយ​។ ប៉ុន្ដែ​អាត្មា​សូម​អំពាវនាវ​ដល់​​សហគមន៍​អន្ដរជាតិ​ឲ្យ​ជួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ក្នុង​ជម្លោះ​ដី​ធ្លី”។

ចាប់​តាំង​ពី​ក្លាយ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះមក​ ព្រះ​អង្គបាន​ទទួល​ពាន​រង្វាន់​ពី​​អង្គការម៉ាទីនអេនណេល (Martin Ennals) ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ហ្សឺណែវ​ ហើយ​អាជ្ញា​ធរ​បាន​ខិត​ខំ​រារាំង​សកម្មភាព​របស់​ព្រះ​អង្គយ៉ាង​ខ្លាំង​។

កាល​ពី​ខែ​មេសា​ឆ្នាំមុន បន្ទាប់​ពី​ព្រះ​តេជ​គុណ​ លួនសុវ៉ាតបាន​ចូលរួូម​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ជា​បន្ដ​បន្ទាប់​ដើម្បី​គាំទ្រ​អ្នក​ភូមិ​បឹង​កក់​ ​ឲ្យ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មកសម្ដេច​ព្រះសង្ឃនាយក​ នន្ទង៉ែតបាន​ចេញ​បម្រាម​ហាម​ឃាត់វត្ត​នានា ​ក្នុង​រាជធានីភ្នំពេញ​មិន​​​​​​​ឲ្យ​ទទួល​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​ ឲ្យ​គង់​​​​ឡើយ​។ បន្ទាប់​មក​នៅក្នុង​ខែកញ្ញា​ ព្រះ​អង្គ​ត្រូវ​​គេ​បណ្ដេញ​ចេញ​ពី​វត្ត​ឧណ្ណាលោម។

កាល​ពីខែ​សីហា​ឆ្នាំ​មុន​ មេគណ​ខេត្ត​សៀម​រាប​បាន​ចេញ​បទ​បញ្ជា​ស្រដៀង​គ្នា​មួយ​ បន្ទាប់​ពី​ព្រះ​តេជគុណ​ លួន​ សុវ៉ាត ​បាន​រៀបចំ​ពិធី​​ព្រះ​ពុទ្ធសាសនា​សម្រាប់​អ្នក​តវ៉ា​ដីធ្លី​នៅក្នុង​ស្រុក​ជីក្រែង​ ដែល​​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​​ពី​ពន្ធនាគារ​នោះ​។ មន្ត្រី​សង្ឃ​​នៅ​ទី​នោះ​បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​តេជគុណ លួន សុវ៉ាត ត្រូវ​បាន​ហាម​ឃាត់​​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជា​ពលរដ្ឋ​ និង​អាជ្ញា​ធរ​”។

ព្រះតេជគុណ​ លួន​ សុវ៉ាតបាន​មាន​សង្ឃ​ដីកា​កាល​ពី​ថ្ងៃ​សុក្រ​ថា “ អាត្មា​គ្រាន់​តែ​ទៅ​ចូល​រួម​រំលែកទុក្ខ​លំបាក​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​ ហើយ​អាត្មា​មិន​បាន​ញុះ​ញង់​ពួក​គាត់​​ឲ្យ​ធ្វើ​ការ​តវ៉ា​នោះ​ឡើយ បន្ទាប់​មក​អាត្មា​គ្រាន់​តែ​យក​ទូរស័ព្ទ​​ថត​យក​រូបភាព​វីដេអូ​នៃ​សកម្មភាព​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​។ហេតុ​អ្វី​បាន​ជា​អាត្មា​ខុស​”? ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​បន្ដ​ថាមន្ដ្រី​សង្ឃ​ជាន់​ខ្ពស់​​បាន​បង្ខំ​អាត្មា​ឲ្យ​ចុះ​កិច្ច​សន្យា​ ហើយ​បាន​​ប្រាប់​អាត្មា​ថាប្រសិន​បើ​អាត្មា​មិន​ព្រម​ចុះ​កិច្ច​សន្យា​ទេ មន្ត្រី​សង្ឃទាំងនោះ​​នឹង​ផ្សឹក​​អាត្មា​ ហើយ​បញ្ជូន​អាត្មា​ទៅ​ពន្ធនាគារ​ ហេតុ​ដូច្នេះហើយ​ ​អាត្មា​ក៏​បាន​ចុះ​កិច្ច​សន្យា​ទៅ​”។

បន្ទាប់ពី បាន​កាត់ទោស​ស្ត្រីមកពី​សហគមន៍​បឹង​កក់​១៣នាក់​ឲ្យ​ជាប់ទោសពីបទ មានស្ថានទម្ងន់​ទោស​ប្រឆាំង​នឹង​អ្នក​រាជការ​សាធាណៈ និង​ពីបទ​ចូល​កាន់កាប់​ដី​ខុស​ច្បាប់​មក​ សាលាដំបូង​រាជធានី​បាន​ចេញដីកា កាល​ពី​ថ្ងៃសុក្រ​​ឲ្យ​ចាប់​ខ្លួន​បុរស​និង​ស្ត្រី​នៅ​សហគមន៍​បឹង​កក់​ថែមទៀត​ គឺ​លោក​ស្រី​ចាន់​ ណារីនិង​លោក សៅ សារឿន ឲ្យ​ឃុំ​​ខ្លួន បណ្តោះអាសន្ន​​នៅ​ពន្ធធានាគា​ព្រៃស​។

បុរស​និង​ស្រ្តី​ទាំងពីររូបនេះ​ត្រូវបាន​ចាប់​ខ្លួន​នៅ​ខាងក្រៅរបងសាលាដំបូង រាជធានី​ កាលពី​ថ្ងៃព្រហស្បតិ៍ ហើយ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដូចគ្នា។ ការដាក់​ពន្ធធានាគរា​ចំពោះស្រ្តីមក​ពី​សហគមន៍បឹង​កក់ទាំង​១៣នាក់​កាលពីថ្ងៃ​សុក្រ​ត្រូវបាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថ្កោល​ទោស​យ៉ាង​ខ្លាំង។

លោក ស្រី​ ណាលី ពីឡូក (Naly Pilorge)n នាយិកាអង្គការ​លីកាដូ បានថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​ “ការ​ពន្លឿន​​ក្នុងការ​ជំនុំ​ជម្រះ​ក្តី​​តាំងពីការ​ចាប់ផ្តើម​ និង​ការ​បញ្ចប់​ ​តុលា​ការ​បាន​បដិសេធ​មិន​បានអនុវត្តតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា​ នោះ​ស​បញ្ជាក់ឲ្យឃើញថា​ វាពិតជា​មិន​​មាន​​ការ​​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់ប្រជាជន​កម្ពុជា​ទេ​។​ទោះ​ជា​នៅក្នុងកាលៈទេសៈណាក៏ដោយ​មនុស្ស​រូប​ត្រូវ​ទទូលបាន​សិទ្ធិ​ ដើម្បីការ​ពារ​ខ្លួន​ប្រឆាំងn ​​នឹង​ការ​ចោទ​ប្រកាន់​ពីបទល្មើសធ្ងន់ធ្ងរ​​តែ​ក្នុងរយៈ​ពេល​មួយ​ម៉ោង​តែប៉ុណ្ណោះ​ក្រោយ​ពីការ​ប្តឹង​ពួកគេ។​នោះ​គឺជាការ​ចំអក​មួយ​”។

អង្គការ​លើក​លែងទោស​អន្តរជាតិ​បាន​ទាមទារ​កាលពីម្សិលមិញ​ថា “អាជ្ញាធរ​ត្រូវ​ដោះលែងជាបន្ទាន់និងដោយគ្មានលក្ខណ្ឌ ​នូវ​ស្រ្តី​ទាំង​១៣នាក់ ដែល​ត្រូវបាន​ដាក់​ពន្ធ​ធនាគរា​​ដោយ​គ្រាន់​តែ​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​បុ៉ណ្ណោះ”។

លោក​ សៀ ​ភារម្យប្រ​ធាន​​លេខាធិការ​ដ្ឋាន​ក្រុមការងារពិសេសសិទ្ធិ​លំនៅ​ដ្ឋាន​បាន​ថ្លែងថា​ ក្រុមសិទ្ធិមនុស្ស មាន​ក្តី​កង្វល់​អំពី​សុមាភាព​​កូនៗ​ របស់ស្រ្តី​ ដែល​ឥឡូវនេះ​កំពុង​ជាប់​ពន្ធធនាគា​។

ស្រ្តីទាំង​១៣នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងអំឡុងពេល​ការតវ៉ា​មួយ​ នៅ​បឹង​កក់ ​កាល​ពី​ព្រឹតថ្ងៃអង្គារ​ដែល​​កំ​ពុង​តែ​​មាន​ជម្លោះ​ដី​ធ្លីយ៉ាង​ជូចត់​ជាមួយ​ក្រុមហ៊ុនអចលនទ្រព្យស៊ូកាគូអុីន​ ដែលជា​កម្មសិទ្ធិ​របស់​លោក​ ឡៅម៉េង​ឃិន​ សមា​ជិក​ព្រឹទ្ធ​សភា​មកពីគណបក្សប្រជា​ជន​កម្ពុជា។ សាលា​ក្រុងភំ្នពេញ​បាន​ផ្តល់​​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​លប់​បំពេញបឹង​ និង​សាង​សង់​​សំណង់នៅលើ​ដី​បឹង​នោះ​កាល​ពី​ឆ្នាំ​២០០៧​។

ក្រុម​អ្នកតវ៉ា​បាន​ចេញ​មកគាំទ្រ​គ្រួសារ​មួយ ​ដែល​ព្យាយាម​សាង់សង់​ផ្ទះរបស់​ខ្លួន​ឡើង​វិញ ​ដែ​លត្រូវបាន​វាយ​កម្ទេច​ចោល​ តែនគរ​បាល ​បាន​រឹត​អូស​ឧបករណ៍របស់ពួកគេ៕

ប្រែសម្រួលដោយស៊ា​ ស៊ុយឈាង

និង​ ឃិន​ ណៃ​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស