31 C
Phnom Penh

គណបក្ស​​​ប្រឆាំងនិយាយថា លោក ហ៊ុន សែន នៅពីក្រោយការ​​​បង្រួប​​​បង្រួមគណ​​​​បក្សរាជានិយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គណបក្ស​​​ សម រង្ស៊ី បានចាត់​ទុក​សេចក្ដី​​​​ប្រកាស​​នៅ​​​​សប្ដាហ៍នេះ​​​ដែល​​​ថា ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​​បុិច និង​គណបក្ស ​នរោត្តម​ រណឫទ្ធិ ​នឹង​រួបរួមគ្នា​ឡើង​​​វិញ​​​ បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​​​​ក្រុម​ប្រឹក្សា​ឃុំ​-​​សង្កាត់​​នា​ថ្ងៃ​ទី​​៣​ ខែ​មិថុនា​នោះថាជា​​​យុទ្ធសាស្ត្រ​​​នយោបាយ។​​​

​កាលពី​​​ថ្ងៃ​​​ព្រ​​​ហស្បតិ៍ ព្រះ​អង​្គ​​ម្ចាស់​  នរោ​ត្តមរណឫទ្ធិ ប្រធាន​គណ​បក្ស​ នរោត្តម រណ​ឫទ្ធិដែល​ត្រូវ​បា​ន​បណ្តេញ​​ចេញ​ពី​តំណែង​ជា​ប្រ​ធា​ន​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច កាលពី​ឆ្នាំ​២០០៦និ​ង​លោកញឹកប៊ុន​  ឆៃប្រធា​ន​ប្រតិ​បត្តិ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​លើ​ក​ឡើង​នៅ​​ក្នុង​សេចក្តី​ប្រកាស​មួយ​​ថា គណ​បក្ស​ទាំង​ពីរ​នឹង​រួមបញ្ចូល​គ្នា​​​សម្រាប់​​​ការ​​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រា​ស្រ​្ត​នៅ​ឆ្នាំ​​ក្រោ​យ។

សេចក្ដី​​​​ប្រកាស​​​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពីព្រះ​អង្គ​ម្ចាស់​​​ នរោត្តម រណប្ញទ្ធិ​និង​លោក ​ញឹកប៊ុន​​​ឆៃបា​ន​ជួប​ជា​មួ​យ​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅក្នុ​ង​កា​រ​ិយា​ល័យ​​របស់​លោក​ កាលពី​​​ថ្ងៃ​​ព្រហស្បតិ៍។​​​ព្រះ​អង្គ​ម្ចាស់​​​នរោត្តម​រណប្ញទ្ធិ បា​ន​មា​ន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​ម្ចាស់​នឹងធ្វើជាប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចម្តងទៀត ចំណែកឯ​លោក ញឹក ប៊ុន​ឆៃនឹង​ធ្វើជា​អនុ​ប្រធាន​ទីមួ​យ​។

ប៉ុន្តែ​​​លោក​​​ យឹម សុវណ្ណ អ្នក​​​នាំ ពាក្យ​​​គណបក្ស​​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​ថា  ​គណ​បក្ស​​​រាជានិយម​ទាំង​​​ពី​​​រនេះ ​​​គ្រាន់​​​តែជាដៃ​​​ជើង​​​របស់​​​គណបក្ស​​​កាន់​​​អំណាចរបស់​​​លោក ហ៊ុន​​​សែន​​​ ​​​តែ​​​ប៉ុណ្ណោះ ហើយ​​​ថា គណបក្ស​​​ទាំង​​​ពី​​​រ​នេះនឹង​​​ទទួល​​​បាន​​​ផល​ប្រយោជន៍ ​​​​តិច​តួច​ណាស់​​​​នៅ​​​ពេល​​​បង្រួប​​​បង្រួម​​​គ្នា​​​ហើយ។

លោក​​​ សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ សម រង្ស៊ី និង​​​អ្នក​​​បោះ​​​ឆ្នោត​នឹង​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះការ​​​បង្រួប​​​បង្រួម​​​គណបក្ស​​​នេះទេពីព្រោះគណបក្ស​​​ទាំង​​ពី​រនេះក្បត់​​​​​​ឆន្ទៈរបស់​​​ប្រជាពល​​​រដ្ឋ ហើយ​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថាជាដៃ​​​ជើង​​​របស់​​​គណ​បក្ស​​​​ប្រ​​​ជាជនកម្ពុជាដូច្នេះខ្ញុំ​​​គិត​​​ថាការ​​រួម​បញ្ចូល​​​គ្នា​នេះ​​មិន​​​ប៉ះពាល់​​​ដល់​​​ប្រជាប្រិយ​​​ភាព​​​របស់​​​​​គណបក្ស​​​សម ​​​រង្ស៊ី ​​​ទេ​​​”​​​។​​​

លោក​​​បាន​​​បន្ថែមថា “នេះ​​​ដូច​​​ជា​​​រឿង​​​កំប្លែង​។ ប្រ​​​ជាពលរដ្ឋ​​​មិន​​​ចូល​​​ចិត្ត​​​គណបក្ស​​​នេះ​​​ទេ ពី​​​ព្រោះ គណបក្សនេះ ​គួរ​​​ឲ្យ​​​ចង់​​​សើច​

ដូចជារឿង​​​កំប្លែង​​​​អ៊ីចឹង”។ លោក​​​ ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោ​​​បាយ​ឯករាជ្យ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្រួប​​​បង្រួម​​​គ្នា​​​នេះ គឺជា​​​ការ​​​ប៉ុន​​​ប៉ង​​​ផ្ដល់​​​កម្លាំង​​​នយោបាយ​ឲ្យ​​​លោក ហ៊ុន​​​ សែន ថែមទៀត​នៅ​​មុន​ពេល​បោះ​ឆ្នោត ព្រោះ​​​គណបក្ស​​​រា​ជា​និយម​​​ទាំង​​​​ពីរ​​​នេះ មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​គណបក្ស​​​ប្រ​​​ជាជនកម្ពុជា​​​ស្រាប់។

លោក ឡៅ ម៉ុងហៃ បាន​​​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​​​គិតថា លោកចង់​​​បង្រួប​​​បង្រួម​​​អំណាច​​​របស់​​​លោក​​​ថែម​ទៀត”។ លោក បាន​​​មាន​​​ប្រសា​សន៍​​​​បន្ថែម​​​ទៀតថា យើង​​​គួរតែ​​​ពិចារ​​​ណា​​​​មើល“ថាតើវា [ការ​​​បង្រួបបង្រួម​​​គ្នា​​​នេះ] ដើម្បី​​ជួយ​​​​​ខ្លួន​​​ឯង​​​ ឬក៏​​​ដើម្បី​បង្រួប​​​បង្រួម​​​កម្លាំង​​​ផ្សេង​​​ ដែល​​​នៅ​​​ក្រោម​​​ខ្លួន​ និង​​​នៅ​ជុំ​វិញ​​​ខ្លួន​​”។

ការ​​​បង្រួប​​​បង្រួម​​​គ្នានេះ​​​​កើត​មាន​ឡើង ​បន្ទាប់​​​ពី​​​ការ​​​បែក​បាក់​គ្នាអស់​​​រយៈ​ពេល​​​​ជិត​​​ប្រាំមួយ​​​ឆ្នាំ​​​ រវាងគណបក្ស​​​ ហ្វុ៊នសិុន​​​ប៉ិច  និង​​​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណប្ញទ្ធិ ​​​ដែល​ត្រូវ​​​បាន​​​បណ្ដេញ​​​ពី​​​តំណែង​ជា​​​ប្រធានគណបក្ស​​​  ហ្វុ៊នសិុន​​​ប៉ិច ជា​គណបក្ស​ដែល​​ព្រះ​អង្គ​ធ្លាប់​បាន​​​ដឹក​​​នាំ​​​តាំងពី​​​ឆ្នាំ​​​១៩៩២ ​​​អំឡុង​​​ពេល​​​សមាជ​គណ​បក្ស​ដែ​លបាន​ធ្វើ​ឡើង​ភ្លាមៗនៅ​ថ្ងៃ​ទី​​១៨ខែ​តុ​លា​​ឆ្នាំ​​២០០៦។

​​​​​​​លោកផៃស៊ីផានអ្នក​​​នាំ​​​ពាក្យ​​​ទីស្ដី​​​ការគណៈរដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធ​ថា ​លោក ​ហ៊ុន ​​​សែនមិន​​​​​​បាន​​​នៅ​​​ពី​​​ក្រោយ​​​​​​ការ​​​សម្រេច​​​បង្រួប​​​​បង្រួម​​​គណបក្ស​​​ទាំង​​​ពី​​រ​នេះទេ៕

​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស