35 C
Phnom Penh

ការដាក់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងចំណោមព្រះរាជានៅក្នុងប្រទេស និងនៅលើពិភពលោក តាមរយៈការផ្លាស់ប្តូរតួនាទីរបស់ទ្រង់ក្នុងសង្គមប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាត្រាទី៧នៃរដ្ឋធម្មនុញ្ញដែលអនុម័តនៅក្នុង​​ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់ ថា​កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះ​មហា​ក្សត្រ​ទ្រង់ប្រតិបត្ តិតាមរដ្ឋធម្មនុញ្ញ។ “ ព្រះ​មហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់គ្រង​រាជ្យ​សម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ”។

មាត្រានេះបានរំខានដល់ព្រះ ហឫទ័យ​ព្រះ​បាទនរោត្តមសីហនុដែលទ្រង់បាន​មាន​បន្ទូល​ដកស្រង់ចេញមាត្រានេះជាច្រើនដងនៅ ក្នុងសេចក្តីថ្លែង ការណ៍របស់ទ្រង់ក្នុងអំឡុងពេលព្រះអង្គគ្រងរាជ្យពីឆ្នាំ១៩៩៣រហូត​ដល់ព្រះអង្គចូលនិវត្តនៅឆ្នាំ២០០៤។

ព្រះអង្គបានដឹកនាំប្រទេសកម្ពុជា តាំង​ពីទស្សវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ដោយ​បាន​កាន់កាប់អំណាចនីតិ​ប្រតិបត្តិ​របស់​ថ្នាក់​ដឹកនាំរដ្ឋាភិបាលទាំងអស់ ហើយ​ព្រះ​អង្គ​បាន​​​បំពេញព្រះរាជតួយ៉ាង​សំខាន់ជាអ្នក​សម្រប​​​សម្រួលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​​​ក្នុងទស្ស វត្សឆ្នាំ១៩៨០ ហើយបាន​បញ្ចប់សង្គ្រាមសុីវិលនៅឆ្នាំ១៩៩១។

ប៉ុន្តែដូចជាករណីម្ចាស់ក្សត្រី អេលី​ហ៊្សា​ប៊ែតទី​២(Queen Elizabeth II) ដែលជា​ព្រះមហា​ក្សត្រនៃចក្រភពអង់គ្លេសហើយ​ព្រះមហា​ក្សត្រនរោត្តមសីហមុនី បានឡើង​គ្រង​រាជ្យ​បល្ល័ង្ក​​​នៅឆ្នាំ២០០៤ហើយព្រះអង្គ​មិន​ធ្លាប់​មានប្រវត្តិជាប់ពាក់ពន្ធ័នឹងនយោបាយដែល​ក្លាយជាទម្លាប់សម្រាប់រាជាណាចក្រអាស្រ័យ​រដ្ឋធម្មនុញ្ញនៅលើពិភពលោក។

លោកថេងច័ន្ទសង្វារសាស្ត្រាចារ្យផ្នែក​ច្បាប់​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែល​ទទួលបានសញ្ញាបត្របណ្ឌិតច្បាប់ពីសាកល​វិទ្យាល័យលីយ៉ុង២ ( Universite Lyon II) ក្នុង​​​ប្រទេស​​​បារាំងបានមាន ប្រសាសន៍ថា“រដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថាព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋ ហើយបើ​ទោះ​ជាយ៉ាងណាក៏ដោយ ក៏ប្រជាជន​កម្ពុជា​បាន​យល់ច្បាស់ថា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងមន្ត្រីជាប់ឆ្នោតឯណោះវិញទេទើប​ជាអ្នកដឹកនាំប្រទេស ហើយពួកគេមាន​ការ​ភាន់ច្រឡំអំពីព្រះរាជតួនាទី របស់​ព្រះមហា​ក្សត្រ”។

លោក ច័ន្ទសង្វារ ដែលជាអនុ​រដ្ឋ​លេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ បាន​មាន​ប្រសាសន៍ថា “ ប្រជាជន​មិន​យល់ទេថា ព្រះមហាក្សត្រមិនមានអំណាចនីតិប្រតិ​បត្តិនោះ”។លោកបានបន្ថែមថាក្នុងករណី ណាក៏​ដោយព្រះរាជតួនាទីដ៏សំខាន់បំផុត របស់​ព្រះ​មហាក្សត្រ គឺតំណាងឲ្យប្រជា​ជនទូទៅ។

លោកចូណាថុនលួត ​(​Jonathon​Louth​) ​ជា​អ្នកវិទ្យាសាស្រ្តនយោបាយ ជាតិអូស្ត្រា​លីដែលពីមុនបង្រៀននៅ សាកល​វិទ្យា​ល័យ​អាដេឡេដ​ (University of Adelaide) ​ភាគ​ខាង​ត្បូងអូស្ត្រាលី បច្ចុប្បន្នបង្រៀន​នៅសាកល​វិទ្យាល័យ ឆេស្ទ័រ (University of Chester) ប្រទេស

អង់គ្លេសបានមានប្រសាសន៍ថា ព្រះរាជតួ​នាទី​ជានិមិ្មតរូបនេះបានផ្សាភ្ជាប់ទៅនឹងទស្សនជាតិហើយផ្ទុយពីរដ្ឋ លោកបានមានប្រសាសន៍បន្ថែមថា“រដ្ឋ​គឺជាស្ថាប័ននយោបាយមួយ ហើយជាតិជា​គំនិតវប្បធម៌មួយ។ មានន័យថា អ្នកជាសមាជិករបស់ក្រុមមនុស្សណាមួយ ដែល​អ្នក​ចង់​បង្ហាញឲ្យច្បាស់ដូចម្ចាស់ក្សត្រីអេលីហ្សា​ប៊ែត​គឺតំណាងឲ្យជន​ជាតិអង់គ្លេស (Englishness or Britishness)។

លោកលួតបានបន្តថា “ ក្នុងករណី​ដូចគ្នា​នេះដែរព្រះមហាក្សត្រនរោត្តមសីហមុនីជា​តំណាងឲ្យ​“ជាតិខ្មែរ”​ ​(Cambodianness)។ លោករំលឹកឡើងថា “ ទស្សនៈពិតនៃភាព​ជា​រដ្ឋ គឺជាគំនិតរបស់ជនជាតិអឺរ៉ុបដែល​ជាគំនិត​ផ្តួចផ្តើមឡើង ដើម្បីបញ្ចប់សង្គ្រាម។ហើល​វា​តែងតែដើេរតាមគន្លងឆ្ពោះទៅ​រក​សន្តិ​ភាព​នៃវ៉េសផាលៀកាលពីឆ្នាំ១៩៤៨ (​Peace of Westphalia) ដែលជា​សន្ធិសញ្ញា​ជាច្រើន​ត្រូវ​បានចុះហត្ថលេខាជាបន្តបន្ទាប់ក្នុងចំណោម​បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបដើម្បីកំណត់ទឹកដីដែលគ្រប់គ្រងដោយព្រះមហាក្សត្រដោយ​ចង់បង្ហាញគោលគំនិតនៃការបង្កើតរដ្ឋ និង​ការកំណត់ព្រំដែន។

លោកលួតបានបន្តថាជនជាតិអឺរ៉ុប​ត្រូវ​ចាប់បង្ខំឲ្យទទួលយកទស្សនៈនេះនៅ​ពេល​ពួកគេបានកសាងចក្រភពអាណានិគម​របស់​ខ្លួន ដោយបានកសាងរបងការពារតាម​ព្រំដែនដែលពីមុនមិនសូវមានភាពច្បាស់លាស់ និង​មិនសូវមានសារៈសំខាន់ទេ ក្នុងតំបន់​មួយ​ចំនួនដូចជានៅអាស៊ីអាគ្នេយ៍ជាដើម។    លោកបានបន្ថែមទៀតថា​ ជាឧទាហរណ៍ព្រះចៅអធិរាជប្រទេសចិន អាចគិត​ពិចារ​ណាក្នុងការពង្រីកទឹកដីខ្លួនទៅលើរដ្ឋឬជាតិ​ផ្សេងៗ ដើម្បីឲ្យពួកគេ​បង់សួយ​សារ​អាករ​ឲ្យខ្លួន។ លោកបន្តថាអ្នកនិពន្ធខ្លះបាន​បញ្ចេញ

ទ្រឹស្ដីថា ប្រទេសគោរពតាមព្រះពុទ្ធសាសនា​មានទស្សនៈយល់ឃើញថារដ្ឋរបស់ខ្លួនប្រៀប​ដូចជាចក្រវាឡដែលតំណាងឲ្យពុទ្ធសាសនា​នោះគឺអំណាចស្ថិតនៅត្រង់ចំណុចកណ្តាលហើយភាពទន់ខ្សោយនៅផ្នែកខាងក្រៅហើយ​ភាពខ្សោយនេះ បណ្តាលឲ្យមានវិបត្តិ​នៅពេលណាវត្រួតស៊ីគ្នាជាមួយនឹងប្រទេស​ដទៃ ដែលបានអះអាងថា ជាទឹកដី​របស់​ខ្លួន។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស