28 C
Phnom Penh

ធនាគារ ​អេស៊ីលីដា​ ភីអិលស៊ី បង្កើន​ទុន​​​នៅ​ក្នុង​ក្រុម​ហ៊ុន​ជិត​មួយ​ភាគបីនៃ​​ទុន​សរុបរបស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ អេស៊ីលីដាភីអិលស៊ីបានប្រកាស​កាលពីថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បង្កើន​ទុន​ក្្នុងធនាគាររបស់ខ្លួន​ ពោលគឺ​ចំនួន​ទឹក​ប្រាក់​សរុប​ដែលខ្លួន​មាន សម្រាប់​ចំណាយ​ទូទៅ​ បាន​២៨​ភាគរយដើម្បីឲ្យឡើង​ដល់១១៣,១៦​លានដុល្លារ​។

លោកអុិនចាន់នីប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសា​សន៍កាលពីម្សិលមិញថា ធនាគារ​នេះនឹងប្រើ​ប្រាស់​ទុន​បន្ថែម​នេះ​ ដើម្បី​បង្កើន​ចំនួន​ទឹក​ប្រាក់​សម្រាប់​ផ្តល់​ឥណទាន​ដល់អតិថិជន​របស់ខ្លួនព្រម​ទាំង​បង្កើត​សាខា​ចំនួន​បីកន្លែង​បន្ថែម​ទៀត​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៅ​តាម​បណ្តាខេត្ត​នៃ​ប្រទេស​កម្ពុជា។

លោកបានមានប្រសាសន៍ថា “ការ​បង្កើន​ទុននេះមានគោលបំណង​ ដើម្បីពង្រីកវិសាល​ភាពនៃ​ការប្រើប្រាស់​សេវា​ធនាគារ​ ក្នុងពេល​​ដែល​អតិថិជន​មួយ​ភាគ​ធំ​ត្រូវ​ចំណាយ​ពេល​ជាង​កន្លះម៉ោង​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សា​ខា​នានា​”។​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា ធនាគារ​ អេស៊ីលីដា ភីអិលសីុ

គ្រោង​នឹង​បង្កើត​សាខា​១៨កន្លែង​បន្ថែម​លើ​សាខា​ដែល​មានស្រាប់​ទាំង​២៣៥​កន្លែង​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួននៅ​​​ដំណាច់​ឆ្នាំ​នេះ។ចំនួន​ទឹក​ប្រាក់​សម្រាប់​ផ្តល់ឥណទានរបស់​​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី នៅ​ដំណាច់ត្រី​មាសដំបូង​នៃ​ឆ្នាំនេះ​ បាន​កើន​ដល់​១,១​ពាន់​លានដុល្លារ​ ពោល​គឺបាន​កើន​ឡើង៤១,២៧​​ភាគរយ​ បើប្រៀ​ប​​ធៀប​នឹង​រយៈ​ពេលដូច​គ្នាកាលពីឆ្នាំ​មុន។ ប្រាក់ចំណេញ​សរុប​បានកើនឡើង​ពី​១១,៣៩​លានដុល្លារ​កាលពីឆ្នាំ​មុន មក​ជាង​១៦​លានដុល្លារ​ក្នុងឆ្នាំ​២០១២។

របាយការណ៍ហិរញ្ញវត្ថុ​ ដែល​ធនា​គារអេស៊ីលីដា ភីអិលស៊ី បាន​ចេញ​ផ្សាយ បាន​បង្ហាញថាធនាគារក៏នឹងប្រើប្រាស់ទុន​បន្ថែម​នេះ ដើម្បីវិនិយោគបន្ថែម​លើ​សេ​វាប្រើ​ប្រាស់​​ម៉ា​ស៊ីនដក​ប្រាក់ដោយ​ស្វ័យ​ប្រវត្តិ (ATM)​ផងដែរ​។ ដោយ​ប្រើ​ប្រាស់​ទុនបន្ថែម​នេះដែរ ​ ធនាគារពាណិជ្ជមួយ​នេះ​គ្រោង​នឹង​អភិវឌ្ឍ​សេវា​ធនាគារ​តាម​ឧបករណ៍​ចល័ត​ និង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងឆ្នាំក្រោយ​ទៀត​ផង។

របាយ​ការណ៍​ហិរញ្ញវត្ថុ​ដដែល​នេះមាន​ខ្លឹមសារថា “ធនាគារ​ អេស៊ីលីដា ភីអិលស៊ីទទួលបាន​នូវកំណើន​ នៃ​ប្រាក់​ចំណេញសរុប​ក្រោយ​ពីបានបង់ពន្ធ​ឲ្យរដ្ឋា​ភិបាល​រួចពីជាង​៤៧៥.០០០ដុល្លារ នៅក្នុង​ឆ្នាំ២០១១​ មក​៤៩.៣៥៣,៣៥៦ដុល្លារ​ ក្នុងឆ្នាំ​២០១១។ យោង​តាម​​ធនា​គារ​ជាតិនៃ​កម្ពុជា​ និង​បន្ថែម​លើ​ការអំពាវនាវ​កាលពីឆ្នាំ​២០១១ ឲ្យ​សមា​ជិក​ភាគហ៊ុន​របស់ខ្លួន​ ដំឡើងទុនដល់​ជាង​បួន​ពាន់លានដុល្លារ​​ ធនាគារ​ អេស៊ីលីដា ភីអិលស៊ីបាន​និង​កំពុង​​បង្កើន​ទុនបម្រុង​កាតព្វកិច្ច​របស់់​ខ្លួន ដោយ​​រក្សា​អត្រា​​ចំណេញ​ក្រោយ​ការបង់​​ ពន្ធឲ្យ​ស្ថិតក្នុង​ចន្លោះ​ពី​៥០​​ទៅ​​៦០​ភាគរយ”៕

ប្រែ​សម្រួល​ដោយកង​ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស