26 C
Phnom Penh

ពេល​​នេះ​ ឈូក ​​បណ្ឌិត ​​​ស្ថិត​​ក្រោម​​ការ​គ្រប់គ្រង​របស់​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​យោងតាម​​​​​លោក ​​​ពេជ្រ ​​​​​​​​ឈឿត​ ​ចៅ​​ក្រម​​​​ស៊ើប​​សួរ​​​ បាន​​ឲ្យ​​ដឹងថាសាលា​​ដំបូង​​ខេត្ត​​​ស្វាយ​​​រៀង​ បាន​​ដាក់​ឲ្យ​លោកឈូក​​ បណ្ឌិត ​​​​អតីត​អភិបាល​ក្រុង​​បាវិត​​​​​ ​​​​ស្ថិត​ក្រោម“​​ការ​គ្រប់​គ្រង​”​ របស់​​តុលាការ​​​​​​ ​បន្ទាប់​ពី​​​​បាន​សាក​​សួរ​​​​បុរស​​រូប​នេះ​កាលពី​សប្តាហ៍​​មុន ​​​ទាក់​ទិន​​នឹង​​​ការ​​បាញ់​​ប្រ​​ហារ​​​​កម្ម​​ការិនី​​កាត់​ដេរ​​​​បី​​​នាក់​​កាលពី​​ថ្ងៃ​ទី​២០ ​​ខែ​​​​​​កុម្ភៈ។

លោក​​​បាន​​មាន​​ប្រ​សាសន៍​ថា ​អតីត​អភិ​​បាល​​​​ក្រុង​រូប​នេះ​​ត្រូវ​បាន​សាកសួរ​​កាលពី​​ថ្ងៃ​ទី​២២​​ ខែឧស​ភា​​ជុំ​​​​​​​វិញ​​​ការ​ជាប់​ពាក់​ព័ន្ធ​​​​​​របស់​​លោក​​នៅ​ក្នុង​​ការ​​បាញ់​​ប្រហារ​កម្ម​ការិនី​ទាំង​​បី​​​នាក់​​នេះ​អំឡុង​​​​​ពេល​តវ៉ា​​​​​​​​​​​​​នៅ​​​​តំបន់​​សេដ្ឋ​​កិច្ច​​ពិសេស​​​មួយ​​ក្នុង​​ក្រុង​បាវិត​។​ទោះ​​បី​​ជា​សាក្សី​​និយាយ​​​ថា ​​លោក​​ ​​​​​​​ឈូកបណ្ឌិត ​​​បាន​បាញ់​​​ប្រ​​ហារ​​​​កម្ម​ការិនី​ទាំង​​នេះអំឡុង​​ពេល​​​​​តវ៉ា​​​​​​​​នៅ​​រោង​​​​​ចក្រ​​​ក៏​​ដោយ​ ​ក៏​ព្រះ​រាជ​អាជ្ញា​​អម​សា​​​លា​​ដំបូង​​​​ខេត្ត​​​​​​​​​ព្រៃ​​វែង ​​បាន​ចោទ​​ប្រ​​កាន់​គាត់​​​​ពី​បទ​​​​​បង្ក​របួស​​ស្នាម​​​ដោយ​​អចេត​នា​​​។

បណ្តា​អង្គ​​ការ​សិទ្ធិ​មនុស្ស​​​បាន​​​​​ថ្កោល​​ទោស​​ចំ​ពោះ​​​ការ​​ចោទ​​ប្រ​​កាន់​​​​នេះ​​ថា ​​វា​ស្រា​ល​​ពេក​​​​ហើយសម្រាប់​បទ​​​​​ឧក្រិដ្ឋ​​នេះ​។ពេល​សួរ​​ថា​តើលោក​​ប្រ​​ហែល​ជាបាន​ផ្លាស់​​ប្តូរ​​ការ​​​ចោទ​​ប្រ​កាន់នេះ​ឬ​យ៉ាង​ណា​​នោះ ​លោក​ ពេជ្រឈឿតបាន​​មាន​​ប្រ​សាសន៍​ថា ​លោក​គ្មាន​​អំ​ណាច​​​ធ្វើ​​ដូច្នេះ​​​​ទេ​​។

លោក​បាន​​​​​មាន​​ប្រ​សាសន៍ថា“យើង​​បាន​​សម្រេច​​ដាក់​ឲ្យ​​​គាត់​ស្ថិត​​ក្រោម​​ការគ្រប់​គ្រង​​របស់តុលាការ​​​ ហើយ​​​យើង​​នឹង​បន្ត​​ស៊ើប​​អង្កេត​​​រក​ភស្តុតាង​​​បន្ថែម​ទៀត”។ លោក​​ សុកសំអឿន ​​​​នាយក​​ប្រ​តិ​បត្តិ​​​​​​​​​​​នៃ​​ក្រុម​​អ្នក​​ច្បាប់​ការពារ​សិទ្ធិ​​កម្ពុជា ​​ដែល​​​ជាអង្គ​ការ​​​​​​ក្រៅ​រដ្ឋា​​ភិបាល​​ជំនួយ​​ផ្នែក​​ច្បាប់​ ​បាន​មាន​​​ប្រ​សាសន៍ថា ​​តាម​ពិត​ ចៅ​ក្រម​​ស៊ើប​សួរ​​​​​​​​​ត្រូវ​​​​បាន​អនុញ្ញាត​ឲ្យ​​​កែ​​ប្រែ​​​​​​​​បទ​​ចោទ​​ប្រ​កាន់​ដើម​។

លោក​​​ថ្លែង​ថា“​គាត់​​​អាច​​កែ​​ប្រែ​​បទ​ចោទ​​ប្រ​​កាន់​នោះ​បាន​ ​​គឺ​គាត់​អាច​​​​​ធ្វើ​​ការ​ចោទ​ប្រកាន់​​ធ្ងន់​ធ្ងរ​ជាង​​​នេះ​​​បាន​​ “ប៉ុន្តែ ​​លោក​​​​​​​​បន្ត​​​​ថា ​​វា​ទំនង​ជា​​​ចៅ​ក្រម​​​រូប​នេះ​​​​​​គ្រាន់​​​តែផ្តល់​​អនុសាសន៍​​ឲ្យ​​ធ្វើ​​ការ​​កែ​​​​ប្រែនិង​ប្រ​​គល់​​រឿង​ក្តី​នេះ​​ទៅ​ឲ្យ​​​ព្រះ​រាជអា​ជ្ញា​​​​​​​​ប៉ុណ្ណោះ”​។ ​លោកមឿនតុលា​ ​​​ប្រ​ធាន​​​កម្ម​វិធី​​​ការ​​ងារ​​​​​នៃ​​​មជ្ឈ​​មណ្ឌល​​អប់​រំ​​ច្បាប់​​​​​​​​​​​​​​​សម្រាប់សហគមន៍​ បាន​​​មាន​​​​​ប្រសាសន៍​ថាដោយ​សារ​លោកឈូកបណ្ឌិតស្ថិត​​ក្រោ​​​​ម​​ការ​គ្រប់​គ្រង​​​របស់​តុលា​​​ការ​​នោះ ​​​អតីត​​អភិ​បាល​​​ក្រុង​​​រូប​​នេះ ​​​​មិនត្រូវ​បាន​អនុញ្ញាតឲ្យ​​​​​ចាក​​ចេញពី​ប្រទេស​​កម្ពុជា ​​ឡើយ​​ ​​​​ហើយ​អាច​​នឹង​​​កោះ​​ហៅ​មក​សាក​សួរ​ភ្លាមៗ​​​បន្ថែម​ទៀត​​​ ដោយ​​មិន​​​មាន​ការ​យឺត​យ៉ាវ​​​​ដូច​​​ការ​ចេញ​ដី​កា​​កោះ​ហៅ​​​នោះ​​ទេ​។

​​លោ​​ក​ក៏​បាន​​​ធ្វើ​ការ​​ប្រៀប​ធៀប​​​រឿង​​ក្តី​​​​ដែល​​បាន​អូស​​បន្លាយ​​​អស់​​​​​​​រយ:ពេល​​​​​​​​ជា​​ច្រើន ខែ​​របស់​លោកឈូកបណ្ឌិត ​​​ទៅ​​​​​​នឹង​​​​​រឿង​ក្តី​​របស់​​​ស្ត្រី​​​​​ចំនួន​​១៣​​នាក់​​នៅ​​សហ​គមន៍​​បឹង​​កក់រាជ​ធា​នីភ្នំ​ពេញ​​​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​​​​២២ ​​ខែ​​ឧសភា ​​​​ពី​​បទ​​តវ៉ា​​​​​ប្រ​ឆាំង​នឹង​​គម្រោង​អចល​នទ្រព្យ​​​​​​របស់​លោកឡៅ ​ម៉េង​​​ឃិន ​​​សមា​​ជិក​ព្រឹទ្ធ​សភា​​​​មក​ពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជាផងដែរ។​​​​កាលពី​​ថ្ងៃ​​ព្រហស្បតិ៍​​ ​សា​​​លា​​ដំបូង​​រាជ​ធានី​​​​​​បាន​​ចោទ​​ប្រ​​កាន់ ​​​​​​​​​​​និង​សម្រេច​ផ្តន្ទា​​ទោស​​​​ស្ត្រី​​ទាំង​​នេះ​ឲ្យ​ជាប់​ព​​ន្ធ​​នាគារ​​​តែក្នុង​រយៈ​ពេល​​ប៉ុន្មាន​​​ម៉ោង​​ប៉ុណ្ណោះ​​។

លោកមឿនតុលា ​បានមាន​​​​ប្រ​សាសន៍​​​ប្រៀប​ធៀប​​​​​​​រឿង​​ក្តី​ទាំង​ពីរ​នេះថា“​​វា​​​បង្ហាញ​​​ឲ្យ​ឃើញ​ច្បាស់​ថា ​​​តុលាការ​​មិន​​ឯក​រាជ្យ។​​​ប្រសិន​បើ​​​​​បង​​ប្អូ​ន​​​​​​​​​ប្រៀ​ប​ធៀប​​​​​ ឈូកបណ្ឌិត ​​​​​​​​ដែល​​​បាញ់​​ប្រ​​ហារ​ប្រជា​ពល​រដ្ឋ​ ទៅ​​​​​នឹង​​​​​​​​ប្រ​ជា​​​​​ពល​រដ្ឋ​​​​​ដែល​​​ធ្វើ​​ការ​​តវ៉ា​​​ដោយ​​សន្តិ​​វិធី​​​​ ហើយ​ឈូកបណ្ឌិតបាន​បាញ់​ឲ្យ​មនុស្ស​បី​នាក់​រង​​​របួស​​​​នោះ​​​​ហេតុអ្វី​​បាន​​​ជា​គេ​​នៅ​មិន​​ចាប់​ខ្លួ​ន​គាត់?”

នាងនុតសុខន ​​​​​​​អាយុ​២៣​ឆ្នាំ​ជា​​ជន​រង​គ្រោះម្នាក់​​ក្នុង​​ចំណោម​​​​​ជន​រង​គ្រោះ​​​​​​​​​ដែល​បាន​​រង​​ការ​​​​បាញ់​ប្រហារ​​នៅ​​​​​រោង​​ចក្រ​​នេះ​ ​​​​បាន​​​ស្តី​បន្ទោស​​​តុលាការ​ចំពោះ​​ការ​​​មិន​អនុញ្ញាតឲ្យ​គេ​​ចាប់​​ខ្លួន​​​​​​​​​​លោកឈូកបណ្ឌិត៕

ប្រែ​សម្រួលដោយតែមសុខុម​

​​​​​នាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស