28.4 C
Phnom Penh

តម្លៃ​ប្រេង​សាំង​ធ្លាក់​ចុះ​​​១២,៦​ភាគ​រយ​តាម​ប្រេង​លើ​ទី​ផ្សារ​អន្តរជាតិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​ឥន្ធ​ននៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ចាប់​តាំង​ពី​ខែ​មីនា​មក​ បាន​ធ្វើ​ឲ្យតម្លៃ​ប្រេង​សាំង​នៅ​​តាម​ស្ថានីយ​ប្រេង​ឥន្ធន​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​​កាល​ពី​ម្សិល​មិញ​ធ្លាក់​ចុះចំនួន​១២,៦​ភាគ​រយ​ គឺ​ចុះ​មក​នៅ​ត្រឹម​៥.២០០រៀល​ក្នុង​មួយ​លីត្រ​ ស្មើ​នឹង​(១,៣០​ដុល្លារ)​។លោក​យឹម​ វិបុល​ ប្រធាន​គ្រប់​គ្រង​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ប្រេង​ Total Cambodge​ បាន​ឲ្យ​ដឹង​ថា​ ការយក​ពន្ធ​ដូច​គ្នា​មិន​ចំពោះ​ថា​​ មាន​ការ​នាំ​ប្រេងចំនួន​​ប៉ុន្មាន​នោះ ​មាន​ន័យ​ថា​ តម្លៃ​ប្រេង​សាំង​​ក្នុង​ស្រុក​ អាស្រ័យ​លើ​តម្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង។​ 

លោក​បាន​និយាយ​ថា​ “​ប្រសិន​បើ​ទី​ផ្សារ​នៅ​លើ​ពិ​ភព​លោក​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាបនោះ​យើង​ក៏​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាប​ដែរ”។​ កាល​ពី​ខែ​មីនា​ ប្រេង​ឆៅ​នៅ​បុរី​ញូវ​ យ៉ក​ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​រហូត​ដល់​១១៣,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទតម្លៃ​ប្រេងឆៅ​បាន​ចុះ​មក​ត្រឹម​ចំនួន​៩១,៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល។​

លោក​ យឹម​ វិបុល​ បាន​បន្ត​ទៀត​ថា​ ទោះ​បី​ជា​តម្លៃ​ប្រេង​ចុះ​ក៏​ដោយ​ ក៏​តម្លៃ​ប្រេង​សាំង​នៅ​​ប្រទេស​កម្ពុជានៅ​តែ​ខ្ពស់​ ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ខ្ពស់។​ លោក​ បាន​និយាយ​ថា​ “​ ប្រសិន​បើ​រដ្ឋាភិ​​បាល​អាច​កាត់​បន្ថយ​ពន្ធ​ប្រេង​បាន​ នោះ​ក្រុម​ហ៊ុន​ប្រេង​ទាំង​អស់​នឹង​អាច​លក់​ប្រេង​សាំង​បាន​ក្នុង​តម្លៃ​ទាប​ដែរ”។​ ធនាគារ​ពិភព​លោក​​បាន​លើក​ឡើង​ កាល​ពី​សប្តាហ៍​មុន​ថា​ ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ប្រេង​ ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​តែ​គ្រួសារ​ ​​ដែលមាន​ប្រាក់​​ចំណូល​​ខ្ពស់​ប៉ុណ្ណោះ​ដោយ​សារ​​​គ្រួសារ​មានប្រាក់ចំណូល​ខ្ពស់​​ ប្រើ​ប្រេង​ច្រើន​ជាង​​​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាបដល់​ទៅ​១៥​ដង៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស