38 C
Phnom Penh

កម្មវិធី​ប្រកួតប្រជែងផ្ញើសារ​តាម​ទូរស័ព្ទ​ ដើម្បីជួយជំរុញ​ឲ្យ​យុវជននាំគ្នាទៅ​​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ (YCC)​ និង​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ទទួល​បាន​ភាព​ជោគ​ជ័យ​ ជាមួយ​នឹងការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ ហើយ​ប្លែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​យុវជន​ទៅ​បោះ​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​នា​ចុង​សប្តាហ៍​នេះ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ។​ ក្រុម​អ្នក​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត​ផ្ញើសារ​ ​ដោយ​​មាន​បញ្ជាក់​ពី​ឈ្មោះអ្នក​​ ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ទៅ​កាន់​លេខ​ពិសេស​មួយ​ ដោយ​និយាយ​ថា​ ពួកគេ​នឹង​ទៅ​បោះ​ឆ្នោត។​ 

នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​៤៩៦​នាក់​ បាន​ព្យា​យាម​ដើម្បី​ទទួលបាន​សារ​​ពី​យុវជន​ផ្សេង​ទៀត​​ចំនួន​១០.៤៤៥​នាក់​ ដែល​សន្យា​ថា​ គេនឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ​ ផ្តោត​លើ​ខេត្ត​ចំនួន​១២​ ហើយ​បាន​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​អង្គារ​​សប្តាហ៍​នេះ។​ លោក​ សូត​ រិន​ ប្រធាន​កម្មវិធី​របស់​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ “ មាន​បញ្ហា​មួយ​ចំពោះ​ការទៅ​បោះ​ឆ្នោត​របស់​យុវជន។​

ពួក​គេ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​ក៏​ពួកគេ​បាន​ដឹង​រួចជាស្រេច​ហើយ​នូវ​អ្នក​ដែល​នឹង​ទទួល​បាន​ជ័យ​ជម្នះ ដូច្នេះ ​[ពួក​គេ​គិត​]​ ថា​ តើ​ចាំ​បាច់​​ទៅ​បោះឆ្នោត​ធ្វើ​អ្វី?” ​ កញ្ញា​ អ៊ុយ​ ដានី​ ជា​និស្សិត​មួយ​រូប​អាយុ​១៨​ឆ្នាំ​ មក​ពី​ស្រុក​កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គ្នា​នេះ​ បន្ទាប់ពី​នាង​ទទួល​បាន​អ្នក​គាំ​ទ្រ​ចំនួន​១.​១៥០​នាក់​ ដោយ​បាន​ផ្ញើ​សារ​សន្យា​ថា​ នឹង​ទៅ​បោះ​ឆ្នោត។​ លោក​  ស៊ែម​ ឡាហ៊ូដ​ (Sam LaHood)​ ប្រធាន​ប្រចាំ​ប្រទេស​អង្គការ ​IRI បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ យុវជន​កម្ពុជា​ ក៏ដូចជា​យុវជន​នៅ​ទូទាំង​ពិ​ភពលោក​ដែរ គឺថា​ “​ពួកគេ​ទំនង​ជាអ្នក​ ដែល​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ។​ ប៉ុន្តែ​សកម្ម​ភាពប្រកួតប្រជែង​ដូច្នេះ​ អាច​ជួយ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចែក​រំលែក​នូវ​សំឡេង​របស់​ពួកគេ​ ហើយ​ជួយ​សម្រេចចិត្ត​ថា អ្នកណា​គួរ​ដឹកនាំ​ប្រទេស”៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស