34 C
Phnom Penh

ស្ត្រីកម្ពុជា​​​ដែលត្រូវគេបំពាន​​​បន្តស្នាក់​​​នៅ​​​ក្នុង​​​ប្រទេសម៉ាឡេសីុ​​​ ដើម្បីចូលរួម​សវនាការ​​​ជំនំុ​​​ជម្រះ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​បាន​​​លើក​​​ឡើង​​​ថា​​​ ស្ត្រីកម្ពុជា​ម្នាក់​​​​ដែល​​​ត្រូវ​បាន​​​នាំ​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​ពេទ្យ បន្ទាប់​​​ពី​​​ទទួល​​​រង​​​នូវ​​​ការ​​​វាយ​​​ដំ ​​​​​​និង​​​ការ​​​រំលោភ​​បំពាន​​​​យ៉ាង​ធ្ងន់​ធ្ងរ ​​ខណៈ​ពេល​​​​​​ធ្វើ​​​ជា​​​អ្នក​​​បម្រើ​​​តាមផ្ទះ​​​នោះ នឹង​​​បន្ត​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​ដើម្បី​​​ចូល​រួម​​​ដំណើរការ​​​តាម​​​ផ្លូវច្បាប់​​​ប្រឆាំង​​​នឹង​​​ថៅកែ​​​ជនជាតិ​​​ម៉ាឡេសីុ​​​ រហូត​​​ដល់​​​ដំណើរ​​​ការ​​​​​​​ចប់​​​​រួច​​​រាល់​​​។

ជនជាប់​​​ចោទ​​​ឈ្មោះតាន់ ម៉ុង​​​ហូ៊វ៉ៃ អាយុ​​​៣៦ឆ្នាំ​​​ និង​​​ប្រ​​​ពន្ធ​​​ឈ្មោះ អេង​​​ ឡាយ​​​សាង​​​អាយុ​​​៣៦ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​ថ្ងៃអង្គារ​​​ ពីបទ​​​រំលោភ​បំពាន​​​លើ​​​រាង​​​កាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ​​​ជា ​​​ផល្លា ​​​អាយុ​​​២៨​​​ឆ្នាំ​​​និង​​​តាម​ការ​សង្ស័យ​ថា បាន​​​បង្ខំ​​​នាង​​​ឲ្យសីុ​​​លាមក និង​​​ផឹកទឹក​​​នោម​​​ខ្លួន​​​ឯង​​​។

លោក​​​ ឆាយ កុសល លេខា​​​ទី២នៅ​​​ស្ថាន​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​បាន​​​ថ្លែង​​​កាល​ពី​​​ម្សិលមិញថា​​​ នាង​ ផល្លា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​រហូត​​​ដល់​ចប់​ការ​កាត់​ទោស​​​​ប្តី​​​ប្រពន្ធមួយ​​​គូ​​​នេះ​​​និង​​​ទទួល​​​​​​សំណង​​​​នៅ​ក្នុង​​​តុលាការ​​​ម៉ាឡេសីុ​​​រួច​រាល់​ហើយ​សិន។ លោក​​​បាន​​​បន្តថា​​​ “ស្ថានទូតកម្ពុជា​​​បាន​​​អនុញ្ញាត​​​ឲ្យនាង​​​ស្នាក់​​​នៅ​​​ដើម្បី​​​ឲ្យ​​​គេ​​​អាច​ដំណើរការ​​​រៀបចំ​​​ឯកសារ​​​ប្តឹង​​​ទៅ​​​តុលាការ”។ លោក​​​បាន​​​បន្ថែមថា​​​ នាង ផល្លា បាន​​​ទូរស័ព្ទ​​​ជួ​​ប​​​​​​គ្រួសារ​​​របស់​​​​នាង​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​កាលពី​​​ម្សិល​​​មិញ ។

លោក​​​ កុសល​​​ មិនអាច​​​ស្មាន​​​ដឹង​​​​​ថា​​​ត្រូវចំណាយពេលយូរប៉ុណ្ណានោះ​​​ទេ​​​​ទម្រាំ​​​នាង​ផល្លាអាច​​​ត្រឡប់​​​ទៅកម្ពុជា​​​វិញ​​​។ ប្តីប្រពន្ធ​​​នេះ​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យរស់​​​នៅ​​​ក្រៅ​​​ឃំុ​​​បណ្តោះអាសន្ន​​​ និង​​​មិន​​​ទាន់​​​បាន​​​កំណត់​កាល​បរិច្ឆេទសម្រាប់​​​បើ​​​កសវនាការ​​​​​​ជំនំុ​​​ជម្រះ​​​រឿង​​​ក្តីរបស់​​​ពួកគេ​​​នៅ​ឡើយ​ទេ។

លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​ថ្លែង​​​ថា​​​ នាង ​ផល្លា​​​ ត្រូវ​​វះកាត់ថ្គាម​​​​​​ ដែលរង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ថៅកែ​​​ វាយ​​​​​។​​​លោក​បាន​បន្ថែមថា​ “ ថ្គាម​​​គាត់​​​វៀច​។គាត់​​​មិន​​​អាច​​​ទទួល​​​ទាន​​​អាហារ​​​បាន​​​ទេ​​​”។

ក្រុមហ៊ុន​​​ខេមបូឌា​​​ លេប័រ ស៊បប្លាយ (Cambodian Labor Supply Pty) ក្នុងរាជធានី​ភ្នំពេញ​​​បាន​​​ជ្រើសរើស​​​​នាង​ ផល្លា ឲ្យទៅ​​​ធ្វើ​ការ​​​ក្នុងប្រទេស​​​ម៉ាឡេសីុ ហើយ​ការ​ងារ​​​​​​​​​​​​​​​​របស់​​​នាង​​​ក្នុង​​​ប្រទេស​ម៉ាឡេសីុ​​​នោះ​​​ត្រូវ​​​បាន​​​ទី​​​ភ្នាក់​​​ងារ​​​ស្រីុ ​​​ម៉ា​​​វ៉ា​​​ (Sri Mawar agency)​​​ជាអ្នករក​​​ឲ្យ​​​។ ក្រុមហ៊ុន​​​ម៉ាឡេសីុ​​​​នេះ​បាន​​​រកឃើញ​​​ថា​​​ នាង​ផល្លា​​​ត្រូវបាន​​​គេ​​​រំលោភ​​​បំពាន​មុន​ពេល​​​ចប់​​​​កិច្ច​​​សន្យា​​​ការងារ​រយៈ​ពេល​ពីរ​ឆ្នាំ​​​​ជាមួយ​​​គ្រួសារ​​​នេះ​​​ ហើយ​នាង​ត្រូវ​​​ត្រឡប់​​​មកកម្ពុជា​​​វិញ​​​។​​​

លោក អាន​​​​​​ ប៊ុន​​​ហាក់ ប្រធាន​​​សមាគម​​​ភ្នាក់ងារ​​​ជ្រើសរើសពលករ​​​កម្ពុជា​​​​​​បាន​​​ថ្លែង​​​ថា​​​ ក្រុម​​​កហ៊ុន​​​នឹង​​​ចេញថ្លៃ​​​ព្យាបាល​​​និង​​​ជួយ​​​ទារប្រាក់​​​សំណង​​​ពី​គ្រួសារ​នេះ​ឲ្យ​​​​នាង។​​​​​​​​​

លោក​​​ ជែមស៍ កូសេន​​​ “ (James​​​ Kosen​)​​​នាយក​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុន​​​ ខេមបូឌា លេប័រ​​​ស៊ប​​​ប្លាយ​​​ បាន​​​ថ្លែង​​​ថា ​​​ក្រុមហ៊ុន​​​កំពុង​​​​​សើុ​​​ប​​​អង្កេត​​​រឿង​​​នេះ​​​ដោយ​​​ផ្ទាល់​​​។ នៅពេល​​​សួរ​ថា តើ​​​ក្រុមហ៊ុន​​​គួ​​​រ​​​តែមា​​​ន​​​ប្រព័ន្ធសើុប​​​អង្កេត​​ការ​​​​រំលោភ​​​បំពាន​​​បែបនេះ​​​ឲ្យបាន​​​ឆាប់ឬ​យ៉ាង​ណា​នោះ​​​ លោក​​​  កូ​​​សេន​​​ បាន​​​លើក​​​ឡើង​ ​​​ថា​​​ ក្នុង​​​ករណី​​​ជាច្រើន ​​​​​​ការរំលោភ​​​បំពាន​​​បែប​នេះ​​​មិន​​​​មាន​រយៈ​ពេល​យូរ​ដូច​ករណី​​​​របស់​នាង​​​​ ផល្លានោះទេ​​។

លោក​​​បាន​​​អះអាង​​​ថា​​​ “ កម្រ​មាន​​​អ្នក​​​ណា​​​ត្រូវ​​​គេធ្វើបាប ​​​ហើយ​​​​ស៊ូ​នៅ​​​​ទ្រាំ​​​ទទួល​រង​ការ​​​​រំលោភបំពាន​​​បែបនោះ​​​ណាស់​​​ ពីព្រោះ​​​មាន​ឱកាស​​​អាចរត់​​​គេច​​​​ខ្លួន​ច្រើន​ណាស់​​​​”។ កាល​​​ពីខែតុលា ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន​​​ បានចេញ​​​បញ្ជាឲ្យ​​​​ផ្អាកជា​​​បណ្តោះ​​​​អាសន្ន​​​​នូវ​ការ​បញ្ជូន​​​ពលករ​​​កម្ពុជា​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ម៉ាឡេសីុ​​​​​​។

ប៉ុន្តែ​ ​នៅ​​​តែមាន​​​ពលករ​​​កម្ពុជា​​​ប្រហែល​​​៥០.០០០នាក់​​​ដែល​កំពុង​​​ធ្វើការ​​​នាពេល​បច្ចុប្បន្ន​ជា​​​ស្ត្រី​បម្រើ​តាម​​ផ្ទះ​​​នៅប្រទេស​​​ម៉ាឡេសីុ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក​ មឿន ​តុលាប្រធាន​​​កម្មវិធី​​​ការ​​​ងារ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍។ គ្រួសារ​​​ជា​​​ច្រើន​​​បាន​​​បាត់​​​ទំនាក​​​់ទំនង​​​​​​ជាមួយ​​​កូន​​​ស្រី​​​របស់​​​ខ្លួ​​ន​​​ ដែលកំពុង​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​មា៉ឡេសីុ។

កាលពីម្សិលមិញ​​​ លោក​​​ មឿន​ តុលា ​​​បាន​​​ជំរុញឲ្យ​​​រដ្ឋាភិបាល​​​ម៉ាឡេសីុ​​​និងកម្ពុជា​​​យក​​​ចិត្តទុកដាក់​​​​​​បន្ថែម​​​ទៀត ដើម្បីការ​​​ពារ​​​ស្រ្តី​​​អ្នក​​​បម្រើទាំង​​​នោះ​​​។ លោក​​​បាន​​​ថ្លែង​​​ថា​​​ “ រដ្ឋា​ភិបាល​​​ទាំង​​​ពីរ​​​កំពុងព្យាយាម​បង្កើត​កម្មវិធី​ត្រួត​​​ពិនិត្យ​​​ស្ត្រី​​ទាំង​នោះ ប៉ុន្តែ​​​រដ្ឋាភិបាល​ទាំងពីរ​​ធ្វើ​​ការ​​​នេះ​​​​​​យឺត​យ៉ាវ​​​​ណាស់​​​”៕

ប្រែសម្រួលដោយ  ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស