38 C
Phnom Penh

គណបក្ស​ហ្វុ៊នស៊ិនប៉ិច និងគណបក្ស​ នរោត្ដម​ រណឫទ្ធិ ទទួល​ស្គាល់​ថា ​មានកា​រ​យល់​ច្រឡំគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំ​ណាងគណ​បក្ស​ និង​អ្ន​ក​​សង្កេត​ការណ៍​នយោបា​យ​ បា​ន​លើក​ឡើង​កា​ល​ពី​​ម្សិល​មិញ​ថា កិច្ច​ព្រម​ព្រៀង​មួយ​រវាង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិចនិង​គណបក្ស​ នរោត្ដមរណឫទ្ធិដើម្បី​ជួយ​គ្នាទៅ​វិញ​ទៅ​មកក្នុង​កា​រ​បោះ​ឆ្នោត​ឃុំ-សង្កាត់នៅ​ថ្ងៃ​អា​ទិត្យ​នេះប្រហែល​ជា​ធ្វើ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ-សង្កាត់ខ្លះមកពី​គណ​បក្ស​រាជានិយម​ទាំ​ង​ពីរមាន​ការ​ភាន់​ច្រឡំ​។

នៅ​ថ្ងៃ​ទី​២៤​​ខែ​ឧសភា បន្ទាប​់​ពី​ប្រ​កាស​ថាគណ​បក្សទាំងពី​រ​នឹង​​រួម​បញ្ចូលគ្នាមុន​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រាស្ត្រនៅ​ឆ្នាំ​ក្រោយ​នេះមេដឹកនាំ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ និងគណ​​បក្ស​ នរោត្តម រណឫទ្ធិ បា​ន​លើក​ឡើង​ថា បេក្ខជន​នឹង​ផ្តល់កា​រ​គាំ​ទ្រ​​របស់​ខ្លួន​ចំ​ពោះ​គណ​បក្ស​រា​ជា​និយម​ណា​មួ​យ ​ដែ​ល​មា​ន​ការ​គាំ​ទ្រ​ខ្លាំ​ង​ជា​ង​គេ​នៅក្នុង​ឃុំ​-សង្កាត់​​​របស់​ខ្លួន​​។

ទោះ​ជា​យ៉ាងណាយោងតា​ម​លោកស្រី​ ឡូរ៉ា ថន​តុន​ (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​​ជា​ច្រើន​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ បានឲ្យ​ដឹងថាមិន​មែន​គ្រប់​បេក្ខជន​មកពីគណបក្សរាជា​និយម​ទាំ​ង​អស់​សុទ្ធតែ​ទទួលបា​នការ​​ផ្តល់​ព័ត៌មា​នអំពី​ផែន​ការ​នេះ​ទេ​។

លោកស្រី​ ថនតុន​ បាន​លើក​ឡើង​តាម​អុីម៉េល​ថា “អំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បេក្ខ​ជន​មក​ពី​គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្ដមរណឫទ្ធិមិន​បាន​ទទួល​ដំណឹង​អំពី​កិច្ច​ព្រម​ព្រៀង​រួប​រួម​គ្នាឬក៏​កិច្ច​ព្រម​ព្រៀង​មិន​ប្រកួត​ប្រជែង​​គ្នា​ទេហើយ​គ្មាន​បេក្ខជន​ណា​ម្នាក់​មក​ពី​ទី​ស្នាក់ការ​កណ្ដាល​របស់គណបក្ស​បាន​ទាក់​ទង​ជាមួូយ​ពួក​គាត់​ឡើយ។ ពួក​គាត់​ទំនង​ជា​មាន​ការ​ភាន់​ច្រឡំ​ទាំង​ស្រុង ​អំឡុង​ពេល​យើង​បាន​លើក​​​​​ឡើង​ពី​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​”។

បេក្ខ​ជន​ទាំង​នេះ​បាន​បន្ដ​​ប្រកួត​ប្រជែង​គ្នាអំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នេះ​ ចំណែក​ឯ​បេក្ខ​ជន​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួ​យ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ក៏​យល់​ច្រឡំ​ដូច​គ្នាដែរ​។

លោកស្រី​ ថនតុន ​បន្ថែម​ទៀត​ថា“ ​ដើម្បី​ឲ្យ​គណបក្សទាំង​ពីរ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ ដោយ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ព្យាយាម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​រៀង​ៗ​ខ្លួន បែបនេះផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​ទាំង​ស្រុង​”។

លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស​ នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍ថាលោក​ក៏បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ។ លោកបា​ន​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន​គណបក្ស​ នរោត្ដម​ រណឫទ្ធិហើយ​ណែ​នាំ​ពួក​គាត់​ឲ្យ​ធ្វើ​ការ​ជា​មួយ​បេក្ខ​ជន​ទី​១​មក​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច”។ លោកបាន​លើក​ឡើង​ថា “ ប៉ុន្ដែ​ ខ្ញុំ​ទទួល​ស្គាល់​ថា​ យើង​នៅ​​តែ​មាន​បញ្ហា​ដដែល​”។លោក​បាន​បន្ថែម​ថា​ គេ​កំពុង​តែ​​ខិត​ខំ​ប្រឹង​ប្រែងផ្សព្វ​ផ្សាយ​ព័ត៌​មាន​​ស្ដី​ពី​ការ​រួប​រួម​​គ្នា​នេះ​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​។

លោកប៉ែន​ សង្ហា​ បាន​មាន​ប្រសាសន៍​ថា “ ដូច្នេះ​ យើង​ចង់​ឲ្យ​បេក្ខជន​ធ្វើ​អ្្វី​ ដែ​ល​មាន​ចែងក្នុងកិច្ច​ព្រម​ព្រៀង​​”។ លោកកែវពុទ្ធ​រស្មីប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច ក៏​បា​ន​ទទួល​ស្គាល់​ដែរ​ថា ការ​យល់​ច្រឡំក្នុងពេលពិភាក្សា​ គឺ​ដោ​យ​សារ​តែ​កិច្ច​ព្រមព្រៀង​​លឿន​ពេក។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ វាជា​​បញ្ហា​មួយ…។ កា​រ​ចុះ​​ហត្ថ​លេខាលើកិច្ច​ព្រម​ព្រៀង​មានពេលខ្លី​ពេក​ ហើយ​ភាគីទាំង​ពីរ​​មិន​បា​ន​ជូន​ដំ​ណឹង​ប្រាប​់អ្នកគាំទ្រ​នៅ​តាម​ខេត្ត​ឡើយនេះ​ជា​ហេតុ​​នាំ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ្ញាក់​ផ្អើល​”។

​លោក​​បាន​មានប្រសាសន៍បន្ថែមទៀត​ថា “ ​ជាថ្មី​ម្តង​ទៀតយើ​ងត្រូវ​​ដឹង​អំ​ពី​នោះ ​យើងគ្មាន​ជម្រើស​ទេ​​​។ ​យើង​ត្រូវទទួល​​​ស្គាល់​​​បញ្ហា​​​ប្រឈម​ទាំ​ង​​​នេះនិងសម្លឹងឆ្ពោះទៅរក​​ការបោះ​​​ឆ្នោតឆ្នាំ​២០១៣”៕

ប្រែ​សម្រួលដោ​យ ហួងកុកទៀន

និង ចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស