28 C
Phnom Penh

បក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យ​​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុងគ្រប់គ្រង​អំណាច​បាន​ទទួល​ជ័យ​ជម្នះ​ដូចអ្វីដែល​បាន​រំពឹង​ទុក រីឯគណ​បក្ស​ សម​ រង្ស៊ី​ ទំនង​ជា​បាត់​បង់​សំឡេង​ឆ្នោតខ្លះ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ម្សិល​មិញ​ ដែលគេ​បាន​មើលឃើញ​នូវ​ចំនួន​អ្នក​ចេញទៅបោះ​ឆ្នោត​មានចំនួនតិច​ជាងមុន​។

មិន​ដូច​ឆ្នាំ​មុនៗឡើយគណ​បក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ប្រកាសអំពី​ជ័យ​ជម្នះ​របស់​ខ្លួនភ្លាមៗ​ មុន​លទ្ធផល​ផ្លូវ​ការចេញពី​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)​ ដែល​គេ​រំពឹង​ទុក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះទេនិង​​រក្សាភាព​ស្ងាត់​ស្ងៀម​ខុសពី​ធម្មតា​​ដោយ​មិនព្រម​និយាយពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ។ ប្រហែល​ជា​ការ​អះ​អាង​ដ៏ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​គេ​រំពឹង​ទុក​ថា  គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​អំណាច​នឹង​ឈ្នះ​នោះ គឺ​គណ​បក្ស​ សិទ្ធិមនុស្សដែល​ប្រកាស​ថាខ្លួន​ទទួល​បាន​ “ តំណែងមេឃុំ-ចៅសង្កាត់យ៉ាង​តិច​២០​”។ គណ​បក្ស​សិទ្ធិមនុស្ស ទើបតែបាន​ចូល​រួម​ប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ជាលើក​ទី​១ កាល​ពី​ម្សិលមិញ​នេះ។

យោង​តាម​លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់គណ​បក្ស​ សម រង្ស៊ី បានឲ្យដឹងថា គណ​បក្ស​ សម រង្ស៊ី ដែលធ្លាប់​ទទួលបាន​តំណែង​មេឃុំ-ចៅ​សង្កាត់​ចំនួន​២៨​ក្នុង​ឆ្នាំ​២០០៧ទំនង​ជា​បាត់​បង់​តំណែង​ចំនួន​ប្រាំ​មួយគឺ​មាន​ន័យថា អាច​ទទួលបានត្រឹម​តែ​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន​២២​ប៉ុណ្ណោះ​។ បើ​ទោះ​ជា​លោក​​មិន​​ទាន់​មាន​លទ្ធផល​ចុង​ក្រោយ​ក៏​ដោយ ក៏លោក​ សុវណ្ណ ​មាន​ប្រសាសន៍​ថាទោះ​ជាយ៉ាងនេះក្ដីគណ​បក្សសមរង្ស៊ីនឹង​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ គណ​បក្ស ​សមរង្ស៊ីនឹង​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដើម្បី​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ ពី​ព្រោះ​យើង​មិនអាច​ទទួល​ស្គាល់​ភាព​មិន​ប្រក្រតី​ និង​ចលាចល​ ដែលយើងបាន​ជួប​ប្រទះ​ក្នុង​ថ្ងៃនេះ ​​តាមបណ្តាការ​ិយាល័យ​បោះ​ឆ្នោត​ក្នុង​ប្រទេសបានទេ”។​

លោក យឹម សុវណ្ណ​​​ ក៏​​​បាន​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា គណបក្ស​​​ សម រង្ស៊ី​​​ បាន​​​បាត់បង់​​​តួ​​​នាទី​​​​ចៅ​​​សង្កាត់​​​ចំនួន​​​បី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។ លោក យឹម សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ គណបក្ស​​​ សម រង្ស៊ី មិន​​​គ្រប់​​​គ្រង​​​សង្កាត់​​​ណាមួយ​​​នៅក្នុង​​​រាជធានីភ្នំពេញ​​ទេ​​​។ ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​សាជាថ្មី​​​”​​​។

លោកបាន​​​បន្ថែម​​​ទៀត​​​ថា លទ្ធផល​​​បឋម​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គណបក្ស​​​ សម រង្ស៊ី ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​មួយ​​​ចំនួន​​​ ដូច​​​ជា​​​គណបក្សនេះ​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ចំនួន​​​បី​​​ឃុំ​​​នៅក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ មួយ​​​ឃុំ​​​នៅ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ មួយ​​​ឃុំ​​​នៅ​​​ខេត្ត​​​សៀមរាប​​​ និង​​​មួយ​​​ឃុំទៀត​​​នៅ​​​ខេត្ត​​​កំពង់ស្ពឺ។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​គណ​បក្ស​​​សម រង​្ស៊ី​​​ អាច​​​រក្សា​​​បាន​​​ឃុំ​​​ចំនួន​​​ប្រាំ​​​ នៅ​​​ក្នុង​ខេត្ត​​​កំពង់ចាម។

លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​និង​​​ជា​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​ប្រកាសថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដីនោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​ “ ​​​មមាញឹក​​​​​ណាស់” ហើយ​​​បិទ​ការ​ហៅ​​​​ទូរស័ព្ទ​​របស់​អ្នក​​​យក​​​ព័ត៌មាន​​​ជា​​​ច្រើន​​​ដង​​​កាល​​​ពី​​​ម្សិល​​​មិញ​។

នៅពេល​​​ទាក់​​​ទង​​​​​​តាម​​​ទូរស័ព្ទ​​​ លោក ជាម ​យៀប សមាជិក​​​​​​សភា​​មក​​​ពី​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​លទ្ធផល​​​នៅឡើយ​​​ទេ​​​។

សារព័ត៌មាន​​​ក្នុង​​​ស្រុក​​​មួយ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​កាល​​​ពី​​​យប់​​ម្សិល​មិញ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជាទទួល​​​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​ចំនួន​​​១.៥៩១ ​​​​​ក្នុង​​​ចំណោម​ឃុំ​-សង្កាត់​ទាំង​​១.៦៣៣ ​នៅ​ទូទាំង​ប្រទេស​​។ នៅក្នុងការ​​​បោះ​​​ឆ្នោត​​​ កាលពី​​​ឆ្នាំ​​​២០០៧​​​ គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​ទទួល​បាន​​មុខ​តំណែងមេឃុំ​-ចៅ​សង្កាត់​​​​ចំនួន​​​១.៥៩២​​​ ក្នុង​​​ចំណោមតំណែង​មេ​​​​​​​ឃុំ​-សង្កាត់​ ចំនួន​​​១.៦២១។

កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ លោក ​ងួន ញ៉ិល ​តំណាងរាស្ត្រ​​​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជាអនុប្រធានទី​​​១​​​រដ្ឋសភា​​​​​​មាន​ប្រសាសន៍​​​ថា លោកជឿ​​​ជាក់​​​ថា គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​​នឹងទទួល​​​បាន​​​មុខ​​​តំណែង​​​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​​​-សង្កាត់​បាន​ច្រើន​ជាង​​មុខ​តំណែង​​​​ដែល​​​គណបក​​្ស​​​​ទទួល​បាន​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​ទៅ​ទៀត។

នៅ​ពេល​ទាក់​ទង​កាល​ពី​យប់​មិញ​លោក ​ប៉ុល ហំម អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សិទ្ធិមនុស្ស​​​​​​ ​​​បាន​​​មានប្រសាសន៍​​​ថា គណបក្សរបស់​​​លោក​​​ទទួល​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​យ៉ាង​​​​ហោច​​​​ណាស់​​​ក៏២០​​​ដែរ។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​ដោយសេរី និង​​​យុត្តិធម៌នៅ​ក្នុង​​​ប្រទេស កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ការ​​​បោះ​​​ឆ្នោត​​​បាន​​​ប្រព្រឹត្ត​​​ទៅ​ដោយរលូន​​​ ប៉ុន្តែ​​​ក៏មាន​​​របាយការណ៍​​​ស្តីពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​ឆ្នោត​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “វាគឺជា​​​បរិយាកាសមួយ​​​ប្រកបដោយ​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​ហើយ​​​ក៏ជាដំណើរការ​​​នៃការ​​​បោះ​​​ឆ្នោត​​​ដ៏​ល្អមួយដែរ​​​។ទោះ​​​ជា​​​យ៉ាង​​​ណា ​​​យើង​​​​​​ក៏​​​​​​​​​ឃើញ​​​មាន​​​​​​ភាពមិន​​​ប្រក្រតី​​​ខ្លះ​​​ៗដែរ ​​​ពាក់​​​ព័ន្ធនឹង​​​អាជ្ញា​​​ធរ​​​មូលដ្ឋាន​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​ខ្លះ​​​គ្មាន​​​ឈ្មោះ​​​បោះឆ្នោត​​​”។

លោក បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍ផង​​​ដែរ​​​ថា​​​ ចំនួនអ្នក​​​ចេញទៅបោះ​​​ឆ្នោត​​​មាន​ប្រហែល​​​​​​​​​៦០ភាគ​​​រយ​​​ នៃ​​​ចំនួន​​​អ្នកបានចុះបោះ​​​ឆ្នោត​​​ហើយ​​​ចំនួននេះ​​​ត្រូវ​​​បាន​​​លោកជាមយៀប ​​​សមាជិកសភាមកពីគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជានិងលោកយឹម​សុវណ្ណសមាជិកសភាមកពី​​​គណបក្ស​ សមរង្សុីបានចាត់ទុក​​ថា ​​​ជា​​​តួ​​​លេខ​​​បង្ហាញពី“ការ​​​បរាជ័យ​​​”។កាលពី​​​ឆ្នាំ​​​២០០៧ អ្នកចេញទៅបោះឆ្នោតឃំុ-សង្កាត់​​​មាន​​​ចំនួន​​រហូតដល់៦៥ភាគរយ​​​នៃចំនួន​​​អ្នក​​​បាន​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​។កាលពីព្រឹត​​​ម្សិលមិញនៅឯ​​​ក្នុង​​​ក្រុង​​​តា​​​ខ្មៅខេត្ត​​​កណ្តាល​​​ ឯណោះវិញលោក​​​ នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​សំុ​​​ទោស​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​ ដែលកំពុង​​​ឈររងចាំបោះឆ្នោតជា​​​ជួរ​​​ដោយ​​​សារតែ​​​លោក​​​ និង​​​ភរិយា​​​របស់​​​លោក​​​  គឺលោកជំទាវ​​​ប៊ុន​​​រ៉ានីព្រមទាំង​​​កូនប្រុស​​​របស់​​​លោកគឺ​​​ ហ៊ុន​​​ ម៉ានី​​​ បាន​​​ដើរកាត់​​​ជួរអ្នកបោះ​​​ឆ្នោត​​​ទាំងនោះនៅវេលា​​​ម៉ោង​​​ប្រហែល​​​៧​​​ព្រឹកនៅ​​​ឯមណ្ឌលបោះឆ្នោតក្នុង​​​មជ្ឈ​​​មណ្ឌល​​​គរុកោសល​​​ភូមិភាគ​​​ ក្រុង​​​តាខ្មៅ ។

ដោយ​​​មាន​​​អាម្មរណ៍​​​ក្លៀវក្លានិង​​​ទឹក​​​មុខ​​​ញញឹមស្រស់ស្រាយលោក ហ៊ុន សែន បាន​​​ថើប​​​សន្លឹក​​​ឆ្នោត​​​មុន​​​ពេលដាក់​​​ចូល​​​ទៅ​​​ក្នុង​​​ប្រអប់​​​ឆ្នោត​​​។

ចំណែកឯសម្តេចក្រុមព្រះ ​​​នរោត្តម​​​រណឫទ្ធិវិញបន្ទាប់ពី​​​បានបោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ វត្តថាន់ ក្នុង​​​រាជធានី​​​ភ្នំពេញរួចព្រះអង្គបានមានបន្ទូលជំរុញ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ នរោត្តម ​​​រណឫទ្ធិ​​​ របស់​​​ទ្រង់។ព្រះ​​​អង្គម្ចាស់​​​បានមាន​​​ព្រះបន្ទូលថា​​​​​​ “សូមអ្នករាល់​​​គ្នា​​​មេត្តាបោះឆ្នោត​​​ឲ្យ​​​គណ​​​បក្ស​​​នរោត្តម ​​​រណឫទ្ធិ។​​​ ខ្ញុំ​​​ស្គាល់​​​គណ​​​បក្ស ​​​សម ​​​រង្សុី និង​​​គណបក្ស​​​ សិទ្ធិមនុស្ស​​​ ច្បាស់ណាស់ប៉ុន្តែ​​​តើពួកគេ​​​​​​​​​បាន​​​ធ្វើ​​​អ្វី​​​ខ្លះសម្រាប់​​​ប្រទេស​​​ជាតិ?”៕

ប្រែសម្រួលដោយចេវប៊ុននីហួងកុកទៀននិងហមសុផាណ្ណា

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស