38 C
Phnom Penh

គណ​បក្ស​សិទ្ធិមនុស្ស និង​គណ​បក្ស​ សម រង្ស៊ី មា​ន​បំណង​ពិភាក្សា​អំពី​ការ​រួម​បញ្ចូល​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អា៊ងម៉េងឡេង​ និង​ Lauren Crothers

ខេមបូឌាដេលី

កាលពី​ម្សិល​មិញ លោ​ក កឹមសុខាប្រធាន

​គណ​បក្ស​សិទ្ធិមនុស្ស បាន​ផ្សព្វ​ផ្សាយ​ពី​​លទ្ធ​ភាព​នៃ​ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​រវាង​គណ​បក្ស​របស់លោក​ ​និង​គណ​បក្ស​ សម រង្ស៊ី ឲ្យ​​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះបន្ទាប់​ពី​លោក​បាន​លើក​ឡើង​ថា លទ្ធផល​ការបោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ថ្ងៃ​អាទិត្យកន្លង​​ទៅ​​នេះ ​​បញ្ជាក់​​

ថា​​​​ ចំណាត់​​​ការ​​បែប​នេះ​អាច​បង្កើត​ជម្រើស​មួយ​​ ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​អំណាច​។

ប្រធាន​បទស្តីពី​​​ការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​ ត្រូវបាន​ពិភាក្សា​ម្ដង​ហើយ​ម្ដង​ទៀត​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេ៉ះ ក៏ប៉ុន្ដែ​កា​រ​​ចង​​​​សម្ពន្ធ​​​​ភាព​មួយ​​បែប​នេះ​​ មិន​ទាន់​ទទួល​​បាន​​លទ្ធ​​ផល​​ផ្លែ​ផ្កា​នៅ​ឡើយ​ទេ។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​​ស្នាក់​ការ​​​កណ្តាល​​របស់​គណ​បក្ស​សិទ្ធិមនុស្ស កាលពីម្សិល​មិញ​ លោក សុខា បាន​ថ្លែងថា លោក​នឹង​ទូរស័ព្ទ​ទៅ​លោក​ សមរង្ស៊ីប្រធាន​គណ​បក្ស សម រង្ស៊ី ដែល​កំពុង​​​និរទេស​ខ្លួន​​​​ក្នុង​ទីក្រុង​បារីស​ ឲ្យគិត​ឡើង​វិញ​ចំពោះ​​​​​គំនិត​​នេះ​។ លោក​ សុខា មា​ន​ប្រ​សាសន៍ថា “ខ្ញុំ​​​​ត្រូវ​​ទូរស័ព្ទ​ទៅ​លោក រង្ស៊ី ដោយ​ផ្ទាល់​ ដើម្បី​ឲ្យ​ដឹងនិ​ងពិភាក្សា​ថា តើ​ត្រូវ​រួម​បញ្ចូល​គណ​បក្ស​ សមរង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ដោយ​របៀប​​​ណា”។

លោក​បាន​មាន​ប្រសាសន៍ថា “កន្លង​មកយើង​បាន​ព្យាយាម​រួម​បញ្ចូល​គ្នា​ ប៉ុន្ដែ​ពេល​នោះ គណ​បក្ស​ទាំង​ពីរ​បាន​ព្យា​យាម​ប្រមូល​អ្នក​គាំ​ទ្រ​របស់ខ្លួន​ផ្ទាល់​”។

លោក​ កឹម  សុខា បាន​មាន​ប្រសាសន៍ថា

“ ពេល​នេះ​ គណ​បក្ស​ទាំង​ពីរ​ទទួលបាន​លទ្ធ​ផល​បោះ​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ប្រសិន​បើ​គណ​បក្ស​ សមរង្ស៊ីពិត​​ជា​ចង់​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលកំពុងគ្រប់គ្រង​

​អំណាច​មែន​​ ប្រជា​ពល​រដ្ឋ​ និង​ជាតិ ​ត្រូវ​តែ​រួម​បញ្ចូល​គ្នា​”។

គណ​បក្ស​ សិទ្ធិមនុស្ស​ អះអាង​ថា ខ្លួន​​ដណ្តើ​​មបាន​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ចំនួន​១៨​ ក្នុង​ចំណោម​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ចំនួន​១.៦៣៣​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​អាទិត្យ​។ វាជា​លើក​ដំបូង​

​ហើយដែល​គណ​បក្ស​នេះ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​។លទ្ធ​ផល​​នេះ​រឹត​​តែ​​គួរ​​ឲ្យ​​​ខក​ចិត្ត​​ទៅ​ទៀត​​​សម្រាប់​​​​គណ​បក្ស​​ សមរង្ស៊ី​ ដែល​​​​លើក​ឡើង​ថាខ្លួន​​​ដណ្តើ​មបាន​​តំណែង​​​មេ​​ឃុំ​-សង្កាត់​ តែ​២២​ប៉ុណ្ណោះ គឺ​បាត់​អស់​តំណែង​​មេ​ឃុំ-សង្កាត់​ ចំនួន​ប្រាំ​មួយ ​​ បើ​​​ធៀប​​ទៅ​​នឹង​​​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ក្នុង​ឆ្នាំ​២០០៧​។

លោក​ សុខាបាន​ថ្លែងថាជ័យ​ជម្នះ​របស់​គណ​បក្ស​លោក​ កាលពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​​សមត្ថ​​ភាព​​​របស់​​​ខ្លួន​​​ក្នុងការ​ទាញ​យក​សំឡេង​​ឆ្នោត​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា មិនមែន​គណ​បក្ស​ សម  រង្ស៊ី ទេ។ លោកថ្លែង​ថា “ខ្ញុំ​បាន​​​​ដក​​​​​​មេ​ឃុំ​-​ចៅ​​​សង្កាត់​ ចំនួន​១៨​ពី​គណ​បក្ស​ប្រជា​ជន​

កម្ពុជា មិន​មែន​គណ​បក្ស​ សមរង្ស៊ីទេ”។

លោកយឹមសុវណ្ណអ្នក​នាំ​ពាក្យ​​គណ​បក្ស​ សម រង្ស៊ី បានមាន​ប្រសាសន៍ថា គណ​បក្ស​ សមរង្ស៊ី​​​ មាន​​គំនិត​​​ផ្ទាល់​​​ខ្លួន​ស្ត​​ី​​​​ពី​​​​របៀប​​ដែល​​​​​គណ​បក្ស​ទាំង​ពីរ​​នេះ​​​​​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ដោយ​ប្រសិទ្ធភាព​ ក៏ប៉ុន្ដែ​ លោក​មិន​​បាន​ដឹង​ថា តើ​លោក​ សុខា ​​បាន​ទូរស័ព្ទ​ទៅ​រកលោក​ សម ​រង្ស៊ីហើយ​​​ឬ​​យ៉ាងណាទេ។

លោកសុវណ្ណបានមាន​ប្រសាសន៍ថា “ពី​កិច្ចពិ​​ភាក្សាគ្នា​​ជា​យូរ​​មក​ហើយ​​ ​​​យើង​​​មាន​​បំណង​​​រួម​​បញ្ចូល​​គ្នា​”។ លោក​ សុវណ្ណ ​​​បាន​​មាន​​​ប្រ​សាសន៍ថា ជំហាន​បន្ទាប់ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​កម្លាំង​ថ្នាក់​មូល​ដ្ឋានរបស់​គណ​បក្ស​សិទ្ធិមនុស្ស និង​គណ​បក្ស​ សម រង្ស៊ី ឲ្យ​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ក្លាថែមទៀត​។

លោក​ សុវណ្ណ បានមាន​ប្រសាសន៍ថា“យើង​សូម​អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​របស់គណ​បក្សសមរង្ស៊ីនិង​គណ​បក្ស​សិទ្ធិមនុស្ស​ ធ្វើ​សេចក្ដី​សម្រេច​រួម​ ដើម្បី​បោះ​ឆ្នោត​ប្រធាន​ភូមិ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាជន ​និង​ដើម្បី​ជួយ​ការពារ​ដី​របស់ពួកគេ​ ព្រម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ផងដែរ​”។លោក​បាន​បន្ថែមថា ​ជា​​ដំបូង ​ត្រូវ​​​តែ​មាន​សាមគ្គី​គ្នា​​រវាង​គណ​បក្ស​ទាំង​ពីរនេះ​​​ហើយ​ “បន្ទាប់​មក​ យើង​នឹង​ពិភាក្សា​​​​អំពី​​ការ​រួម​បញ្ចូល​គ្នា​”។

លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា មិន​​​បារម្ភ​​​​ចំពោះ​លទ្ធភាព​

​នៃ​ការ​រួម​បញ្ចូល​គ្នា​របស់គណ​បក្ស​ប្រឆាំង​​​​​​​ឡើយ​។លោក​បាន​មាន​ប្រសាសន៍ថា“គណ​បក្ស​ប្រជាជន​​កម្ពុជា មិន​ខ្លាច​ចំពោះការ​រួម​បញ្ចូលគ្នា​របស់គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្ស​សិទ្ធិមនុស្ស​ ឡើយ។គណ​បក្ស​ប្រជាជន​កម្ពុជាគឺ​ជា​គណ​បក្ស​គ្រប់​គ្រង​អំណាច ​ដែល​មាន​អ្នកគាំ​ទ្រ​ចំនួន​៥,៥លាន​នាក់នៅ​ទូទំាង​ប្រទេស​”៕

ប្រែសម្រួល​ដោយចេវប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស