35 C
Phnom Penh

កម្មករខ្មែរ​​ម្នាក់ ​និងភូមា​​ម្នាក់​​​ស្លាប់​​​ក្នុង​ជម្លោះ​​​វាយ​​​​តប់​​​​​គ្នា​​នៅ​​​រោង​ចក្រ​​ក្នុងប្រទេសថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​​​​ករ​​​​ម្នាក់​​​ និង​​​មន្ត្រីរដ្ឋាភិបាល​មួយ​​រូប​​បាននិយាយ​​កាល​​ពី​​ម្សិលមិញថាបុរស​​ជន​​​​​​ជាតិ​​ខ្មែរម្នាក់​​ និង​​​​បុរស​​​​ភូមាម្នាក់​​បាន​​ស្លាប់​​កាល​​ពី​​ថ្ងៃ​​ច័ន្ទ​​​នៅ​ក្នុង​​ជម្លោះ​​វាយ​​តប់គ្នា​​មួយ​ ដែល​បាន​​ផ្ទុះ​​ឡើង​​រវាង​កម្ម​​ករ​​​​ចំណាកស្រុក​រាប់​រយ​នាក់​​​នៅ​​​ក្នុងរោង​​ចក្រ​​​​ផលិត​អាហារ​​សមុទ្រ​មួយ​​ក្នុង​​ប្រទេស​​ថៃ។

លោក​​ ហ៊ាងបូរ៉ាអាយុ​​​​​​២៤​​ឆ្នាំ​​​ជា​​​កម្ម​ករ​​​​ម្នាក់ ​​នៅក្នុង​​រោង​ចក្រ​​នេះ ​ដែល​ធ្វើ​ជា​អ្នក​បក​​​​ប្រែ​​នោះបាន​និយាយ​ថាការ​​វាយតប់​គ្នា​នេះ​​​​​​​បាន​​ផ្ទុះ​ឡើងរវាង​កម្ម​ករ​​នៅ​រោង​​ចក្រ​របស់​​ក្រុម​​ហ៊ុន Siam International Food Co. Ltd ក្នុង​​ខេត្ត​​សុងខ្លា ​ភាគ​ខាង​​ត្បូង​​​​ប្រទេស​ថៃ ​​​​បន្ទាប់​ពី​​មានការ​​វាយ​​​ដំ​​លើកម្ម​​ករ​ភូមា​​ម្នាក់។

លោក ​​​​​បូរ៉ា ​បាន​​និយាយ​​ថាកាល​​​​​ថ្ងៃ​​អាទិត្យ​​​​​​​ ​​​ជន​ល្មើស​​​​​មិន​ស្គាល់​​អត្ត​​សញ្ញាណ​​​បាន​​វាយ​​​កម្ម​​ករ​​​​​​ភូមាម្នាក់ដែល​​កំពុងតែ​​ដេក​​ក្រោម​ដើម​​​​ឈើ​​ ​ក្នុង​​បរិវេណ​​​​​​រោង​ចក្រ​​​នេះ។ នៅ​ពេល​​រសៀល​​នា​ថ្ងៃ​​បន្ទាប់ ​ដោយ​​ជឿ​​​​​ថា ​​ជន​ល្មើស​​​​គឺ​ជា​​​​ខ្មែរម្នាក់ ​នៅ​​រោង​ចក្រ​​នេះ​​​នោះ​ កម្ម​​ករ​​ភូមាជាង​​៤០០​​នាក់​បាន​​នាំ​​គ្នា​ទៅ​​​​​​​​​កាន់​​​បន្ទប់​​ដេក​​​របស់កម្ម​ករ​​ខ្មែរ​​​ ដែល​​​​​នៅ​ទី​នោះ​​បុរស​​ និង​​​ស្ត្រី​ខ្មែរ​​ប្រ​​ហែល​៣០០​​នាក់​​​​​​​កំពុង​​ដេកត្រៀម​​កម្លាំង​ចូល​​ធ្វើ​​​​​​​​​​ការផ្លាស់​​វេន​​ពេល​​​​យប់។

លោកបូរ៉ានិយាយ​​​​​ថាឈ្មោះសីហា​​​វ៉ាអាយុ​១៩​​ឆ្នាំ​​មក​​ពី​​​​ស្រុក​ពារាំងខេត្ត​​ព្រៃ​​វែង​ និង​​កម្ម​​ករ​​​​​ភូ​មា​​​ម្នាក់បាន​ស្លាប់​ ​ហើយ​​​កម្មករ​​ខ្មែរ​​​ប្រហែ​​ល​​​ប្រាំ​​បី​​ ឬ​​ប្រាំ​​​​បួន​នាក់​​បាន​​រង​របួស​នៅ​​ពេល​​​​​កម្ម​​ករ​​បាន​​​​​វាយ​គ្នា​​​​​ដោយ​​ប្រើ​​ដំបង​ ពូថៅ​​​និង​​​កាំ​​បិត។ លោក​​បាន​បន្ត​ទៀត​ថាសាក​សព​ឈ្មោះ ​​សី​ ហាវ៉ា ​ត្រូវ​បាន​​កម្ម​​ករ​ដូច​គ្នា​​យក​​ទៅ​បូជា​​ហើយ​​កាល​​ពី​​ម្សិលមិញ។

លោក ​​​​​​ផុន ​​​​​​​ស៊ុមឆៃ ​​​បុគ្គលិក​សិទ្ធិ​ម​នុស្ស​​​ធ្វើ​​ការ​​​នៅ​អង្គ​​ការក្រៅ​​រដ្ឋាភិបាលមួ​​យឈ្មោះ​ Stella Maris Center ដែល​ធ្វើ​​ការ​​ជា​មួយ​​​​​​កម្ម​​ករ​​​ចំណាក​​ស្រុក ​​នៅក្នុង​​​​ប្រទេសថៃ ​បានថ្លែង​ថា​​​ លោក​​បាន​និយាយ​​ជា​​មួយ​​​​​កម្ម​​​ករ​​​​​​​​ ដែល​​​ប្រាប់​ពី​​ដំណើរ​​រឿង​​​​នៃ​​​​ហេតុ​​​​ការណ៍​​​​​​វាយ​គ្នា​នេះ​។

លោកស៊ុមឆៃ ​បានថ្លែង​​ថាកម្មករខ្មែរ​​​ត្រូវ​​បានគេ​​​​​​​​​ផ្លាស់​​ទៅ​​ទី​​តាំង​មួយ ​​ដែល​​ស្ថិត​​នៅ​​ចម្ងាយ​ប្រហែល​​​​​​ប្រាំពីរគីឡូ​​​ម៉ែត្រ​​​​ពី​​រោង​​ចក្រ​​នេះ​ ដើម្បី​​រក្សា​​​​ការ​​ពារ​​សុវត្ថិ​​ភាព​​​ ហើយ​​បច្ចុប្បន្ន មិន​ទាន់​​ចូល​ធ្វើ​​ការ​ងារវិញ​​ទេ។​​លោក​​បានបន្ត​ទៀត​​ថាគ្មាន​​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​​​ដោយ​​​​សារ​​ហេតុ​​ការណ៍​​វាយ​​​តប់គ្នា​​នេះ​ទេ។

លោកអាន​ ប៊ុនហាក់​​​ ​​​ប្រធាន​សមា​គម​ទី​​​ភ្នាក់​​ងារ​ជ្រើស​​រើស​ពលករ​​កម្ពុជា ​​ ​​បាន​មាន​ប្រ​សាសន៍​ថាតំណាង​រប​ស់លោកម្នាក់​​​ បាន​​ចុះ​​​ទៅ​​រោង​​ចក្រ​​នេះ​ដើម្បី​​ស៊ើប​​អង្កេត​​​ហើយ។ លោក​​ក៏​បាន​អះអាង​​ដែរថាកម្មករ​​ខ្មែរ​​​ម្នាក់​ និង​ភូមា​ម្នាក់​​​​បាន​​ស្លាប់ ​ហើយ​មនុស្ស​​ប្រហែល​១០​​នាក់​​បាន​រង​របួស។

លោកកុយគួងអ្នក​​នាំ​​ពាក្យ​​​ក្រ​សួង​ការ​បរទេស​កម្ពុជាបាន​មាន​ប្រ​​សាសន៍ថា ​​​នគរ​​​បាល​​​ថៃ​ និង​​គណ:គ្រប់​គ្រង​​រោង​​ចក្រ​​​កំពុង​តែ​​​​ស៊ើប​អង្កេតករណី​ស្លាប់​​នេះ។ លោកបាន​មាន​​ប្រ​សាសន៍​ថា“ស្ថាន​ទូត​​កម្ពុជា​​​កំពុង​ធ្វើ​​​ការសម្រុះ​​សម្រួល​រវាង​​កម្ម​ករ​មក​ពី​​ប្រទេស​ទាំង​​ពីរដើម្បី​​​ឲ្យ​​​ពួកគេ​​​​អាច​ធ្វើ​​ការ​​នៅ​​កន្លែង​ចាស់​​វិញ”។​​លោក​​​បាន​បន្ត​ទៀត​​​ ​​ថាកម្មករ​ខ្មែរ​​ចន្លោះ​​ពី​​៧០០​នាក់​​ទៅ​​៨០០​​​​នាក់​ និង​​​​​​កម្មករ​​ភូមា​​ប្រហែល​​​​១.៥០០​​​​នាក់​​ ធ្វើ​​ការ​​នៅក្នុង​​រោង​​​ចក្រ​នេះ។ លោកកុយគួង ​​​ក៏​​បាន​មាន​​ប្រ​សាសន៍​ដែរថាឈ្មោះ​ សីហាវ៉ា ​​​កាន់​​លិខិត​ឆ្លង​ដែន​​​​​​កម្ពុជា​​​ ប៉ុន្តែ​​មិន​ដឹងថាតើគាត់​​ធ្វើ​​ការ​​នៅ​​រោង​ចក្រ​​នេះ​ដោយ​​ស្រប​ច្បាប់ ​ឬ​យ៉ាង​​​ណា​​នោះ​​​ទេ៕

​ប្រែ​សម្រួលដោយតែមសុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស