31 C
Phnom Penh

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ជា​​​ច្រើន​​​ពីរ​​​ថយន្ត​​​ទាហានក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​រដ្ឋ​បាល​ព្រៃ​​​ឈើបាន​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ខ្លួន​​រឹប​​​អូស​​​បាន​​ឈើ​​​ធ្នង់​​​ជិត​ពីរ​​​​ម៉ែត្រ​​​គូបកន្លះ​ នៅ​​​ក្នុង​​​ខេត្តស្ទឹង​​​ត្រែងពី​​​រថយន្ដ​​​ទាហាន​​​មួួយ​​គ្រឿង​​​​មាន​បិទ​ស្លាក​​​សញ្ញា​កង​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។

មន្ត្រីនានា​​​​ក៏​​​បាន​​​ឲ្យ​​​ដឹងផង​​​ដែរ​​​ថាឈើ​​​ប្រណិត​​​ជាង​​​១០០កំណាត់​​​ទៀត​​​ត្រូវ​​​បាន​​​រឹប​​​អូសពី​​​កន្លែង​​​ផ្សេងៗ​​​នៅ​​​ទូទាំង​​​ខេត្តនេះ ចាប​​​់តាំង​​​ពី​​​ថ្ងៃ​​​សៅរ៍​​​មក។ លោកអីុវឯកវតីប្រធាន​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង បាន​​​បដិសេធថា រថយន្ដ​​​នោះ​​​មិន​​​មែន​​​ជា​​​រថយន្ដ​​​ទាហាន​ពិត​ប្រាកដ​របស់​​​​​កងអង្គរក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នោះ​​​​ទេក៏ប៉ុន្តែ​​​លោក​​​បានមា​ន​ប្រ​សាសន៍​​​បញ្ជាក់​ទៀតថាមន្ត្រី​​​រដ្ឋបាល​ព្រៃឈើ​​​រឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ចំនួន៣៦​​​កំណាតក់​ គឺស្មើនឹង​​​២,៤៤​​​ម៉ែត្រ​​​គូបពី​​​រថយន្ដ​​​មួយគ្រឿងនៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​គរស្រុក​​​សេសាន។​​​ លោកបាន​​​មាន​​​ប្រសាសន៍ថា “​​​ទោះ​​​បី​ជាអ្នក​​​បើក​​​រថយន្ដ​​​នោះ​​​បានរត់​​​គេច​​​ខ្លួន​​​ចោល​​​រថយន្ដ​​​និង​​​ឈើ​​​ប្រណិត​​​​​ទាំងនោះ​​​ក៏ដោយ ក៏​​​មន្ត្រី​​​រដ្ឋបាល​ព្រៃ​​​ឈើ​​​បាន​​​រក​​​ឃើញ​​​សម្លៀក​​​បំពាក់​​​ទាហាន​​​របស់​​​អ្នក​​​បើកបរដែល ​​​[នៅ​​​ក្នុងរថ​​​យន្ដ​​​នោះ] ដែរ។របស់​​​ទាំង​​​នោះ​​​សុទ្ធតែ​ជា​​​​របស់​របរ​យោធា​​ក្លែង​​​ក្លាយ​ទាំងអស់។ស្លាក​​​​​​​​​​​​លេខរថយន្ត​នោះ​​​​គឺជាស្លាកលេខ​​​ទាហាន​​​ក្លែង​​​​​​ក្លាយ។​​រថយន្ដ​នោះ​​​ក៏ជា​​​រថយន្ដ​​​ទាហាន​​​ក្លែង​​​​ក្លាយ​ដែរ”។

​​​លោក​​​បាន​​​បន្ថែម​​​ថាមន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​រឹប​​​អូស​​​បាន​​​ឈើ​​​ និង​​​រថយន្ដ​​​នោះ​មែន​​​ ហើយ​​​​កំពុង​​​​រក្សា​​​ទុក​​​នៅ​​​​ការិយា​​​ល័យ​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត។លោក​​​បានមាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​ជា​​​លើកទីមួយទេ​​​ដែលមន្ត្រីរដ្ឋបាល​​​ព្រៃ​​​ឈើរបស់​យើង​​​​​​រឹបអូស​​​បាន​របស់​របរ​យោធា​​​ក្លែង​​​ក្លាយពី​​​[អ្នកកាប់​​​ឈើខុស​​​ច្បាប់​​​]​​​”។

លោក សុខ ធិក​​​ ប្រធាន​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​ស្រុក​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ ឈើ​​​ប្រណិត១០០​កំណាត់​​​​ទៀត ​​​ក៏ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​កន្លែង​​​​ជា​​​ច្រើន​​​នៅ​​​ទូទាំង​​​ស្រុក ​​​​ថាឡា​​​បរិវ៉ាត់ ​​​ក្នុង​​​ប្រតិបត្តិការ​​​បន្លំ​​​ខ្លួន​​ចុះបង្ក្រាប​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​កង​​​វរសេនាតូច​​​លេខ​​​៤២៣​​​នៃ​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ។

លោក សុខ ធិក ​​​បានមាន​​​ប្រសាសន៍ថា​​​“យើង​​​បាន​​​ប្រមូល​​​ឈើទាំង​​​នោះ​​​យក​​​មក​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ទី​ស្នាក់​ការ​​​​​របស់យើង​​​ ក៏ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​រាប់​​​[ចំនួន]នៅ​​​ឡើយ​​​ទេ​​​។ ឈើប្រណិត​​​អារ​រួច​ទាំង​​​អស់​​​នោះ​​​​​​រឹបអូស​​​បានពី​​​អ្នក​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​ស្រុក​​​ ថាឡា​​​បរិវ៉ាត់ និង​​​កំពុង​​​ត្រូវ​​​បាន​​រក្សាទុក​​​ជា​​​សម្បត្តិ​​​រដ្ឋ”។ លោក​​​ សុខ​​​ ធិកបាន​​​ឲ្យដឹង​​​ថា​​​ ឈើទាំង​​​អស់​​នោះ​​​ត្រូវ​​​បាន​​​រឹបអូស​​​តាំង​​​ពី​​​ថ្ងៃសោរ៍​​​មក​​​អំឡុង​​​​​​ពេល​​​ដើរល្បាតជាបន្ត​បន្ទាប់។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“ឈើ​​​ទាំង​​​អស់​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​យ៉ាង​​​អនា​​​ធិប​​​តេយ្យ​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បាន​​មន្ត្រី​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​ប្រទះ​ឃើញ​ពេល​​ដើរ​​​ល្បាត ​​​ជាមួយ​​​ទាហាន​​​”។​​​ លោក​​​បានមា​ន​ប្រ​សាសន៍​​​បន្ថែមទៀត​​​ថា​​​ ឈើទាំង​​​នោះ​​​ ទំនងជា​រដ្ឋាភិបាល​​​​​​ដាក់​​​លក់​​​​ដេញ​​​ថ្លៃ​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​៕

       ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស