41.3 C
Phnom Penh

​កម្រៃ​​មួយ​​​​ភាគ​​​​​ពី​ការ​លក់​ឆ្នោត​​​ណាហ្គាវើល​​ទុក​​​​​បរិច្ចាគ​​​​​​​​ដល់​​កាកបាទ​ក្រហម​ ទាហាន​ និង​នគរបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ណា​ហ្គាខប (NagaCorp)​​ម្ចាស់​កាសីុណូ​ដែលមាន​អាជ្ញាប័ណ្ណ​តែមួយ​គត់ក្នុង​រាជធានី​ភំ្នពេញ ​បាន​ចាប់​ផ្តើម​លក់​សន្លឹក​ឆ្នោត​​​ជាតិ​​​​​​ថ្មី​​​​​នៅ​ថ្ងៃសុក្រ​ ​ដោយ​​​​ការ​ចាប់ឆ្នោត​​ផ្សង​​​សំណាង​​​​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២​ខែ​​​កក្កដា​ ហើយ​រង្វាន់​ធំ​បំផុត​​មាន​​​ទឹក​​ប្រាក់​​ ២១៨.០០០ដុល្លារ។

ក្រុម​ហ៊ុន​ណាហ្គា​ខប​បាន​លើក​ឡើងនៅ​ក្នុង​សេចក្តីថ្លែងការណ៍​​​​មួយ​​ថា​ ៣០​ភាគ​រយ​នៃ​​​ប្រាក់​​ចំណេញ​​​សុទ្ធដែល​​បានមក​​ពី​ការ​លក់​សន្លឹក​ឆ្នោត​​នេះ​ទុកសម្រាប់​​​បរិច្ចាគ​​​ដល់​កាកបាទ​ក្រ​ហម​កម្ពុជានគរបាល​ជាតិនិង​​ទី​​​បញ្ជាការកង​ទ័ព​​​​​​​ឈរ​​ជើង​​​​​​​ នៅ​​​​​​​​​​​តំបន់​​​​​​ប្រាសាទ​ព្រះវិហារ​។

លោក​​ស្រី​​ ​​​​​​​​​ម៉េឡានីលូង (Melanie Loong)​​ ​នាយិកា​ផ្នែក​ទំនាក់​ទំនង​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឆ្នោត​​​​ណាហ្គា​​ (NagaLottery) បាន​លើកឡើង​នៅ​ក្នុង​អីុមេ៉ល​ថា​ “ដូច​អ្នក​អាច​ឃើញ​ស្រាប់​ហើយមូល​​​​​ហេតុ​​​ដែល​​​​​យើង​​​​ជ្រើស​​រើស​​​​អង្គភាព​​​ទាំង​​​​​នេះ​ដោយ​សារ​តែអ្វី​​ៗដែល​​​ពួកគេ​​​​​​​ធ្វើគឺ​ដើម្បី​​ផល​​​​ប្រយោជន៍​​​របស់​ប្រជា​ពលរដ្ឋ​គ្រប់​លំ​ដាប់​​ថ្នាក់​”។ លោក​ស្រី​​ លូងបាន​សរសេរ​នៅក្នុង​​​អីុមេ៉លថា​​​ “ប្រាក់​​បរិច្ចាគ​​ទាំង​​​នេះ​នឹងជួយ​ដល់​កាកបាទក្រហម​កម្ពុជា​​ក្នុង​បុព្វហេតុ​​​​មនុស្ស​​​​ធម៌​​​ក្នុង​ប្រទេស​កម្ពុជា​។

កា​​​​​រ​ឧបត្ថម្ភដល់​ទី​បញ្ជាការ​​​​កង​ទ័ព​ប្រចាំ​តំបន់ប្រាសាទ​ព្រះ​វិហារ ​នឹង​ត្រូវ​​ចែក​​ជូន​គ្រួសារ​​​កង​​ទ័ព​ទាំង​អស់ដែលជួយ​ការ​​​ពារ​​​ជាតិ​មាតុភូមិ។ហើយ​ការ​ឧបត្ថម្ភ​ដល់​នគរ​​​បាល​ជាតិ​ នឹង​ជួយដល់ការ​អនុវត្ត​ច្បាប់​”។

លោក​ស្រីលូង ​បាន​​មាន​​ប្រ​សាសន៍ថា​ ក្រុមហ៊ុនឆ្នោតណាហ្គា​ក៏មាន​គម្រោង​​សប្បុ​​រស​ធម៌​​​រួម​គ្នា​​ផ្សេងៗ​​ទៀត​​​ដែរ ​ដែល​មិន​ស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​រដ្ឋ ​ប៉ុន្តែ​កំពុង​ស្ថិត​​ក្នុង​​ដំណាក់​​កាល​​​​​​​រៀបចំ​ផែន​ការ។ លោក​ស្រីលូងបានមាន​ប្រសាសន៍ថា​ “គម្រោងទាំង​នេះ​នឹង​ពាក់ព័ន្ធជាមួយ​គម្រោង​សហគមន៍ ​​​​​​​​​ដែលនឹង​ផ្តល់​​​អត្ថ​​ប្រយោជន៍​​​ដល់​​​សហគមន៍​ទាំង​មូល​”។

នៅក្នុង​ប្រទេស​ជា​ច្រើន​ ​ប្រាក់​​ចំណេញ​​​​​ដែលបាន​​មកពីឆ្នោត​​​គ្រប់​​គ្រង​​​​ដោយ​រដ្ឋ ​​ទុក​​​សម្រាប់​​ឧបត្ថម្ភ​​​​សម្រាប់​​​បុព្វ​ហេតុ​​ផ្សេងៗ ​​​​ដូច​ជា​ក្រុមកីឡានិងគម្រោង​នានា​ ដែល​​គ្រប់​​​គ្រង​​ដោយ​​សិល្បៈ​​​ករឬ​ក៏​អង្គការ​មិន​ស្វែង​រកប្រាក់​ចំណេញ​​​ជា​​ដើម​​​។

ឆ្នោត​ជាតិ​ក្នុង​​ប្រទេស​អង់គ្លេស​​រក​ប្រាក់​​ចំណេញ​​បាន​ជា​ង​៤១,៧​​​ពាន់​លាន​​ដុល្លារ​​ចាប់​​​​តាំងពី​​​​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៤​​​មក ​​ដោយ​​​ពាក់​កណ្តាល​នៃ​ប្រាក់​​​ចំណេញ​​​នេះ ​​​​​​​បាន​ឧបត្ថម្ភ​​​ក្នុង​បុព្វ​ហេតុ​​​​​​​​មនុស្ស​​ធម៌វិស័យសុ​​ខាភិបាលនិង​​វិស័យ​​​​​អប់រំ។ពាក់​កណ្តាល​​ទៀត​​​​​​បាន​ចំណាយ​ទៅ​លើ​កីឡា​ សិល្បៈ​ និង​បេតិក​​​ភណ្ឌ។​​

លោក​ស្រីលូងបាន​មាន​ប្រសាសន៍​ថាឆ្នោត​នេះនឹងត្រូវ​ចាប់​យក​រង្វាន់​នៅ​​រៀង​​រាល់​ថ្ងៃ​ព្រហស្បតិ៍ក្នុង​​​​​សប្តាហ៍​​ទី​​២​​និង​សបា្តហ៍​ទី​​​៤​​​ប្រ​​ចាំ​​ខែ។​ដើម្បី​ឈ្នះ​រង្វាន់​ធំ​ អ្នក​ទិញ​ឆ្នោត​​​ត្រូវ​តែ​ផ្ទៀង​ផ្ទាត់​លេខ​ទាំងប្រាំពីរ​ខ្ទង់​នៅ​លើ​សន្លឹក​ឆ្នោត​ជាមួយ​នឹង​លេខ​ប្រាំពីរ​ខ្ទង់។

លោក​ឧត្តម​សេនីយ៍គន់គីម​ អគ្គមេ​បញ្ជា​ការរងនៃកង​យោធពលខេមរភូមិន្ទ​បាន​​​មាន​​​ប្រសាសន៍ថា​ កងទ័ពនឹង​ស្វាគមន៍​ការ​​ឧបត្ថម្ភ​​​​​​ណាមួយ​​ដែលខ្លួនអាច​ទទួល​​បាន​ពីក្រុម​ហ៊ុន​ឆ្នោត​នេះ​។ លោក​ឧត្តម​សេនីយ៍បានមាន​ប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា​ “​ប្រសិន​បើ​គេ​​​ឧបត្ថម្ភ​​ប្រាក់​​​ដល់​យើង​ យើង​នឹង​ទទួល​​​យកពីព្រោះ​ពេល​នេះ​គ្រួសារ​កងទ័ព​​​របស់​​​យើង​នៅក្រី​​​ក្រ​នៅឡើយ។ខ្ញុំនឹង​យក​​​ប្រាក់​​​​​នេះ​ទៅ​​​ទិញ​​ស្បៀង​​​​​​អាហារ​សម្រាប់​កង​ទ័ព​”។

ការ​ចំណាយ​ផ្នែក​សន្តិ​សុខរបស់ក្រសួង​មហាផ្ទៃ​ ​និង​​​ការ​ការពារ​ជាតិ​​​របស់​ក្រសួង​ការពារ​ជាតិ​ បានកើន​ឡើង​៤៤​លានដុល្លារ​​​ទៅ​​ដល់​​៣៤១​លាន​ដុល្លារ​នៅ​ក្នុងគម្រោង​ថវិកាឆ្នាំ​២០១២បើ​ធៀបទៅនឹង​ឆ្នាំ​មុន ​ដោយ​​​​​​​ធ្វើ​​​ឲ្យ​​​​វាក្លាយទៅជា​​​វិស័យ​​​​​​​​​​ដែល​​ត្រូវ​​​​ចំណាយ​​​ច្រើន​​​ជាង​​​គេបំផុត​​​របស់​​រដ្ឋាភិបាល​៕

  ប្រែសម្រួលដោយ​ ហម​ សុផាណ្ណា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស