38.8 C
Phnom Penh

នៅក្នុងទីក្រុង​សៀម​រា​ប អង្គរ ពេញ​ទៅ​ដោ​យ​ក្រុមអាវ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​សៀមរាប-​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​អាវ​ក្រហម​រាប់​មុឺន​នាក់​របស់​លោក កាលពី​យប់​ថ្ងៃ​សៅរ៍លោក​ ថាក់​ស៊ីនស៊ីណាវ៉ាត្រាអតីត​នាយក​រដ្ឋ​មន្ត្រី​ថៃបាន​ប្ដេជ្ញា​ថា លោក​នឹង​វិល​ត្រឡប​់​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ពេល​ឆាប់ៗ​នេះ​ និង​បាន​កោតសរសើរប្រទេស​កម្ពុជា​ ចំពោះតួ​នាទី របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​របស់​ក្រុម​អាវ​ក្រហម​ជា​ច្រើននាក់។

ដោយ​ទះដៃ​អបអរ​សាទរយ៉ាង​ទ្រហឹង​អឺង​កងពី​ក្រុម​អាវក្រហម ​ លោក​ ថាក់ស៊ីនបាន​​មាន​ប្រសាសន៍ថា“ខ្ញុំ​នឹង​ត្រឡប់​ទៅ​មាតុភូមិ​វិញ​នៅ​ពេល​ឆាប់ៗ​នេះ”។លោក​ ថាក់ស៊ីនដែល​ប្រឈម​នឹងការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ថៃ​ដែលជា​ប្រទេស​កំណើត​របស់​លោក ពី​បទ​ប្រព្រឹត្តពុក​រលួយ​នោះ បាន​បន្ថែម​ថា “ ខ្ញុំ​ធ្វើការ​ជិត​៦០ឆ្នាំ​ហើយដើម្បីជួយ​ប្រជាជន​ថៃ​។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រ ទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ ប៉ុន្ដែ​ពេល​នេះ​សូម្បី​តែ​ប្រទេស​កំណើត​របស់ខ្ញុំ​ ក៏​ខ្ញុំ​មិន​អាច​ចូលបាន​ផង​”។បើទោះជាមាន​ទោស​ក៏ដោយ​ ក៏មនុស្ស​ជា​ច្រើន​ជឿថាលោក​អាច​ទទួលបានការលើក​លែង​ទោស​នាពេលឆាប់ៗនេះ ពីព្រោះ​រដ្ឋា​ភិបាលថៃសព្វថ្ងៃ​នេះ ដឹក​នាំ​ដោយ​ប្អូនស្រី​របស់លោក​ គឺលោកស្រីយីងឡាក់ស៊ីណា​វ៉ាត្រា និងតាមរយៈ​សមាជិក​សំខាន់ៗរបស់​បក្ស​ ដែល​គាត់​បាន​ជ្រើស​រើស​។

ក្នុង​សុន្ទរកថាមាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ លោក​ ថាក់ស៊ីនបានថ្លែង​បន្ដ​ទៀត​ថា “ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មា​ន​បេះ​ដូង​ដែក​ ហើយ​វា​ជា​សំណាង​សម្រាប់​ប្រទេស​​ជិត​ខាង​។ ប្រសិន​​បើ​គាត់​គ្មាន​បេះដូង​ដែក​ដូច្នេះ​ទេ អស់​លោករាប់​ម៉ឺននាក់​ មិនអាច​មក​ទី​នេះ​បានឡើយ​។ លោក​បានយក​ចិត្ត​ទុក​ដាក់​​ទៅ​នឹង​សន្ដិសុខ​របស់ថាក់សុីន ​និង​សន្តិ​សុខ​អស់​លោក​ផង​ដែរ​”។​ដោយផ្អាកតែមួយភ្លែត​មេដឹកនាំ​អាវ​ក្រហម​រូបនេះ​បាន​នាំគ្នាច្រៀង​ខារ៉ាអូខេ​បន្ទាប់​ពី​ថ្លែងសុន្ទរក​ថា​រួច​​​មក។

ជា​ឥស្សរៈជនដែល​គេស្រឡាញ់​ផងស្អប់​ផងនៅ​ក្នុង​ប្រទេស​ថៃ​ មហា​សេដ្ឋី​ទូរ​គម​នា​គមន៍​រូប​នេះត្រូវ​បាន ​​អ្នក​គាំទ្រ​របស់ខ្លួនអប​​អរ​សាទរ ចំពោះ​គោល​នយោ​បាយ ដែ​ល​ប្រជា​ជន​គាំ​ទ្រ​របស់​លោក​។ អំឡុង​ពេល​សម្ភាស​ កាលពី​ថ្ងៃ​សៅរ៍និងថ្ងៃ​អាទិត្យ​ អ្នក​គាំទ្រ​អាវ​ក្រហម​ម្នាក់ បា​ន​និយាយ​អំពីភា​ព​ស្មើគ្នា​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​ផ្ដួច​ផ្ដើម​សេវា​សង្គមរបស់​លោក​ ថាក់ស៊ីនព្រម​ទាំង​សេចក្ដី​ស្រឡាញ់​របស់​លោកចំពោះប្រជា​ជន​។

លោកនីទី​ពុមណាវ៉ារ៉ាតណា (Nitipoom Navaratna) សមា​ជិក​សភាថៃ​មួយ​រូប ដែលមក​ដល់​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃសៅរ៍ ក្នុង​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ ដែល​នឹងត្រូវ​អម​ដំណើរ​លោក​ ថាក់ស៊ីនបានថ្លែងថា “ ប្រជា​ជនស្រេក​ឃ្លាន​សេចក្ដី​ស្រឡាញ់​របស់​គាត់​។នៅ​ក្នុង​ប្រទេស​ថៃពេលនេះ គាត់​គឺជា​បេះ​ដូង​។​ ប្រជា​ជន​កំពុង​តែ​ចាប់​ផ្ដើម​យល់​នូវ​អ្វី​ ដែល​លោក​បាន​ធ្វើ​សម្រាប់​ប្រទេស​ ជា​ឧទាហរណ៍​អ្នក​ទៅ​​មន្ទីរ​ពេទ្យ ​ហើយក្រី​ក្រពួកគេ​មិន​ចាំ​បាច់​បង់​ប្រាក់​ទេ”។

លោក​បាន​បន្ដ​ថា​ “ តាម​ខ្ញុំ​សង្កេត​ លោក​ដូចលោកនែលសុន​ ម៉ាន់​ដឺឡា (Nelson Mandela)អតីត​ប្រធានា​ធិបតី​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​។ លោក​គឺ​ជា​ ម៉ាន់​ដឺឡានៃ​បណ្ដា​ប្រទេសជាសមាជិក​​អាស៊ាន គាត់​បាន​ប្រឈម​​​នឹង​ភាព​អយុត្តិធម៌”។ តាមការ​ប៉ាន់ប្រមាណ​ផ្លូវ​ការអំពី​ចំនួន​​អ្នក​ចូល​រួម​ក្នុង​ពិធី​កាលពី​ចុង​សប្ដាហ៍​មុន​នេះ គឺ​ប្រមាណ​៣០.០០០នាក់។

បន្ថែម​ទៅ​នឹង​សុន្ទរកថា​របស់លោក​ ថាក់​ស៊ីនកាលពី​ថ្ងៃ​សៅរ៍​ ពិធី​ប្រគេន​ទេយ្យទានរាប់បាត​​ព្រះសង្ឃ ដ៏​ធំមួយ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ព្រឹកថ្ងៃ​អាទិត្យ​ ​ខាងមុខប្រាសាទ​អង្គរវត្ដ​ដោយ​មាន​ប្រជាជន​ថៃ​រាប់​ពាន់​នាក់ បាន​ប្រគេនបច្ច័យចង្ហាន់និង​ភេសជ្ជៈដល់ព្រះ​សង្ឃខ្មែរផង​ដែរ​។

ព្រះសង្ឃ​​២៦៥​អង្គ​ បាននិមន្ដ​ជា​ជួរ​ចាប់​ពី​អង្គរវត្ដ​។ នៅ​ក្បែរ​នោះមាន​ឧបា​សក​រាប់​រយ​​នាក់​ យួរថង់​ទទេដើេម្បីដាក់​​ទេយ្យ​ទាន ដែលក្រុម​អាវ​ក្រហម​ និង​លោក​ ថាក់ស៊ីន​ប្រគេន​។

ព្រះតេជគុណ វ៉ន សុងវ៉េន និមន្ដមកពី​វត្ដ​ព្រះ​​ព្រហ្ម​ ខេត្ត​សៀម​រាប បន្ទាប់​ពី​ប្រគេន​ទេយ្យទាន​ ​សន្និដ្ឋាន​ថា “ សប្បុរស​ណាស់​”។នៅ​ជិត​នោះ​ ព្រះ​សង្ឃ​ ដែល​ពាក់​វ៉ែនតាមាន​​​ថង់​ពីរ ហូរ​ហៀ​​រដោយ​ទេយ្យទាន​។ ព្រះ​អង្គ​​បាន​មាន​សង្ឃដីកាថា “ តាម​គំនិត​របស់អាត្មា​ផ្ទាល់ គឺថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មានភាព​ប្រសើរ​ជាង​​ជា​​​មួយ​​រដ្ឋា​ភិបាល​មុន​។ជាមួយ​រដ្ឋាភិបាល​នេះ គឺ​រដ្ឋាភិ​បាលថៃ​ ​និង​រដ្ឋាភិ​បាលកម្ពុជាកាន់​តែ​មាន​ភាពជិតស្និទ​្ធ​​​គ្នា​បំផុត​”។

ការជួប​ជុំ​គ្នា កាលពី​ចុង​សប្ដាហ៍នេះ​ប្រព្រឹត្ត​ទៅស្របពេល​ជាមួយ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ថៃ​ និង​មាន​ការ​ថ្លែង​សុន្ទរកថា​ ពីអតីត​នាយក​រដ្ឋ​មន្ត្រី​រូបនេះ ទៅ​កាន់​ក្រុម​អ្នក​គាំ​ទ្រ​របស់​លោក​ផង​ដែរ​។ ប៉ុន្ដែ​ការជួប​ជុំ​គ្នានេះ គឺ​ជា​អំណោយ​មួយរបស់​រដ្ឋាភិបាល​កម្ពុជា​ដល់ ​ “ មិត្ដ​ថៃ​” របស់ខ្លួន។

កម្លាំង​សន្ដិ​សុខ​ជាង​៧.០០០នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ​មុននិង​អំឡុង​ពេល​ប្រារព្ធ​ពិធី​នេះ។លោក​ ថាក់ស៊ីន​ ត្រូវ​បាន​អម​ទៅ​មកពី​សណ្ឋាគារ​របស់លោក​ ដោយ​ក្បួន​រថយន្ដ​ ម៉ូតូចំនួន​៣០គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​របស់កង​យោធពលខេមរ​ភូមិន្ទ​មួយគ្រឿង​ទៅ​តាមកាលកំណត់​របស់លោកក្នុង​ការ​ជួប​ជាមួយ​លោក​ ហ៊ុនសែនក្នុង​រាជធានីភ្នំពេញ​នៅក្នុងថ្ងៃ​នេះ​។

កម្លាំង​សន្ដិ​សុខ​ជាង​៧.០០០នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ​មុននិង​អំឡុង​ពេល​ប្រារព្ធ​ពិធី​នេះ។លោក​ ថាក់ស៊ីន​ ត្រូវ​បាន​អម​ទៅ​មកពី​សណ្ឋាគារ​របស់លោក​ ដោយ​ក្បួន​រថយន្ដ​ ម៉ូតូចំនួន​៣០គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​របស់កង​យោធពលខេមរ​ភូមិន្ទ​មួយគ្រឿង​ទៅ​តាមកាលកំណត់​របស់លោកក្នុង​ការ​ជួប​ជាមួយ​លោក​ ហ៊ុនសែនក្នុង​រាជធានីភ្នំពេញ​នៅក្នុងថ្ងៃ​នេះ​។

នៅ​ឯកន្លែង​តាំង​ពិពណ៌ពាណិជ្ជកម្ម​អង្គរ​ នៅ​ជាយក្រុង​សៀមរាប កងនគរបាល កង​រាជអាវុធហត្ថ​ ទាហាន​ និងសមាជិក​កង​អង្គរក្ស របស់នាយក​រដ្ឋមន្ត្រីត្រូវ​បានដាក់​ពង្រាយឲ្យរក្សា​សណ្ដាប់ធ្នាប់​នៅ​ក្បែរ​ជួរ​អ្នកគាំទ្រ​កម្ពុជា​ ចាប់ពី​អ្នក​បោស​សម្អាត​ផ្លូវ​រហូត​ដល់​វិស្វករ​អគ្គិសនី។

លោកខាំ​ សុខមបុគ្គលិក​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​បាន​មាន​ប្រសា​សន៍ថា ខ្ញុំនៅ​ទី​នេះប្រាំ​ថ្ងៃហើយ ដើម្បី​មើលខុសត្រូវផ្នែក​អគ្គិសនី​”។នៅជិត​លោក​ សុខមមានម៉ាស៊ីន​ភ្លើង​ធំមួយ​ ដំណើរ​ការ​គ្រប់​ពេល​ លោក​បាន​បន្ថែម​ដោយ​ញញឹម​ថា “ យើងមិន​ចង់ឲ្យ​មានការ​ដាច់​ចរន្ដ​អគ្គិសនីនោះទេ”។

មាន​ប្រសាសន៍​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ខាង​ក្រៅ​ការ​ប្រារព្ធ​ពិធី​ កាល​ពី​ម្សិល​មិញ​ លោកស៊ូភិរិន្ទអភិបាល​ខេត្ត​សៀមរាបបាន​កោត​សរសើរចំពោះ​ពិធីនេះ។ លោកភិរិន្ទបានមាន​ប្រសាសន៍ថា “ យើងជាប្រទេស​ជិត​ខាងគ្នា​ ប្រជាជន​ថៃ​ និង​ប្រជា​ជន​កម្ពុជា​ពេល​នេះ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា។ យើង​ចង់​ឲ្យមានទំនាក់​ទំនងល្អបែប​នេះ​ទៀត​ ហើយយើង​មិន​ចង់មាន​បញ្ហា​ទេ”។

លោក ម៉ា រ៉ា ប្រធានសន្ដិសុខ​សម្រាប់​លោក​ ថាក់ស៊ីនបាន​ថ្លែង​ថាការ​ប្រឹង​ប្រែង​រៀបចំ​នេះ​ គឺ​អស្ចារ្យ​ណាស់​។ លោក​ រ៉ាបានមាន​ប្រសាសន៍ថា “ យើង​បានរៀបចំទីកន្លែងនេះ​ អស់រយៈ​ពេលបី​ថ្ងៃ​មុនពេល លោក​ ថាក់ស៊ីនមកដល់​។ យើង​សហការ​ជាមួយ​ការិយាល័យ​សន្ដិសុខ​កម្ពុជា​។

លោក​បាន​ប៉ាន់​ប្រមាណថា មន្ត្រី​សន្ដិសុខ​ថៃ​៥០០​នាក់ សហ​ការ​ជាមួ​យ​​សមភាគី​កម្ពុជា​ចំនួន​៧.០០០​នាក់​ ។ លោករ៉ាបាន​បន្ថែម​ថា “ យើង​មិន​និយាយ​អំពី​នយោបាយ​ទេយើង​និយាយ​តែ​អំពី​ការ​អភិវឌ្ឍប្រទេស​ទាំង​ពី​រ​ប៉ុណ្ណោះ​”។

អ្នក​វិភាគនយោបាយបាន​ហៅ​ការ​ប្រឹង​ប្រែង​នេះ​ថា ជាការ​ពង្រឹង​ទំនាក់​​ទំនង​មួយ​ដ៏សំខាន់មួយ​ ដ៏កក់ក្ដៅ​រវាង​កម្ពុជា​ និង​ថៃ​។អ្នក​វិភាគ​ និយាយ​ថា ដោយ​ទទួល​រៀបចំ​ព្រឹត្តិ​ការ​ណ៍​ដ៏ធំនេះ កម្ពុជា​បានសហការ​យ៉ាង​តឹង​រឹុង​ជាមួយ​រដ្ឋាភិបាលថៃ​​ ដែល​កំពុងដឹកនាំ​ដោយ​គណបក្ស​ភឿថៃ។​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស