27.5 C
Phnom Penh

សាលក្រម​​​ផ្តន្ទា​ទោស​​​​លោក សម​​​ រង្ស៊ី ​ចូល​ជា​ស្ថាពរ ​បន្ទាប់​​​ពី​​រូបលោកមិន​បានប្តឹង​ឧ​ទ្ធរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​របស់រដ្ឋាភិបាលម្នាក់​​​បានលើក​ឡើង​​​​កាលពីម្សិលមិញថា​​​ សាល​ក្រម​ផ្តន្ទា​​​ទោសលោកសមរង្សុីប្រធាន​​​គណ​​​បក្ស​​​សមរង្សុីពី​​​បទ​​​ញុះ​​​ញង់​​​​​​​​​​នោះ​ បាន​ចូល​​​ជា​​​ស្ថាពរ​​ហើយ ​​​បន្ទាប់ពី​​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​​រូប​​​នេះមិន​​​បានដាក់ពាក្យ​​​ប្តឹង​​​ឧទ្ធរណ៍ជំទាស់​​​​នឹង​​​សាល​​​ក្រម​​នេះ​​។

កាលពីខែកញ្ញា​​​ឆ្នាំ​​​២០១១សាលា​​​ឧទ្ធរណ៍​​​​​​​​​បាន​​​តម្កល់​​​​សាលក្រម​​​ផ្តន្ទា​ទោស​​​​​​​​​លោក​​​ សម រង្សុី ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​សាធារណៈនិង​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត ​​​បន្ទាប់ពី​​​លោក​​​បាន​​​បង្កើត​ផែន​​​​​​ទី​​​តាម​​​អុីនធើណិត​ដើម្បី​គាំទ្រ​ការ​​អះអាង​របស់លោក​​​​ថា​  ប្រទេស​​​វៀតណាម​​​​​​បាន​ទន្ទ្រានចូល​​​​​​ទឹកដី​​​កម្ពុជា​​​។

នៅ​ពេល​ ​សាលាឧទ្ធរណ៍​​​​​​​បាន​តម្កល់​​សាល​​​​ក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញដែល​បាន​ផ្តន្ទាទោស​​​លោកសមរង្សុី ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំពីរ​​​ឆ្នាំ​​​ និង​​​ពិន័យជាប្រាក់​​​៣លានរៀល​នេះសាលាឧទ្ធរណ៍​​​​បានប្តូរ​​​ការ​​​ចោទ​​​​ប្រកាន់​​​ពី​​​បទផ្សាព្វ​ផ្សាយ​ព័ត៌មាន​​​មិន​​​ពិត​​​ទៅ​​​ជា​​​បទ​​​ញុះ​​​ញង់​​វិញ ​និង​​​បាន​​​​​​បន្ថយ​​​ទោស​​​ពិន័យ​​​ជា​​​ប្រាក់​​​និង​​​ទោសដែល​​​ជាប់​​​ពន្ធនាគាររបស់​ប្រធានគណបក្សរូបនេះ។

លោក​​​ គី​ តិចមេធាវីតំណាង​​​របស់​​​​​​​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​រឿងក្តី​​​នេះដែល​​​លោក​​​មាន​​​វត្ត​​​មាន អំឡុង​​​ពេល​​​សាលាឧទ្ធរណ៍​​​ប្រកាស​​​ពី​សាល​​​ក្រមចូល​ជា​ស្ថាពរ​នេះ​​ កាល​​​ពីថ្ងៃពុធ ​​​បាន​​​មានប្រសាសន៍បក​​​ស្រាយថា​​​​ “យោង​​​តាម​​​​​ច្បាប់សាល​ក្រម​នេះ ​​​បាន​​​ចូល​​​ជាស្ថាពរ​​​ហើយបន្ទាប់​ពី​​ពំុមាន​​​​ការ​​​ប្តឹង​​​ឧទ្ធរណ៍​​​ក្នុង​​​​​​អំឡុង​​​ពេលនេះ”​​​។

លោក​​​ សម រង្សុី បាន​​​មាន​​​ប្រសាសន៍​​​តាម​​​​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​ “មិន​​​បាន​​​ប្តឹង​​​ឧទ្ធរណ៍ទេ ​​​ពីព្រោះ​​​ខ្ញុំ​​​មិន​មាន​​​ជំនឿ​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​នេះ​​​”។លោក​​​បានមានប្រសាសន៍​​​បន្ថែមទៀត​​​ថា​​​ “េនះ​​​គឺជា​​​បញ្ហា​​​នយោ​​​បាយមិន​​​មែន​​​បញ្ហា​​​​​​​​​តុលាការ​​​ទេ​​​ ដូច្នេះ​​​ តើ​មានមូល​ហេតុ​​​អី្វដែល​​​​ខ្ញុំ​​​គួ​​រ​​​ធ្វើ​​​តាម​​​នីតិវិធី​​​តុលា​​​ការ​​​ដែ​​​លខ្ញុំ​​​គិត​​​ថា​​​គ្មាន​​​ន័យ​​​នោះ​​​?”។

កាល​​​ពី​​​ថ្ងៃសៅរ៍គណៈកម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បានតម្កល់​សេចក្តី​សម្រេច​របស់គណៈកម្មាធិការ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​-ក្រុង​​ដែល​បាន​ពិន័យ​លោកសមរង្សុីជា​​​​​ប្រាក់​​​ចំនួន​​​១០លានរៀល។​​លោក​​​ សមរង្សុីដែល​​​​​​​​​បច្ចុប្បន្នកំពុង​​​​​​រស់​​​នៅ​​​ក្រុង​​​ទី​​​ក្រុង​​​បា៉រីស​​​ដោយ​​​ការ​​​និរទេស​​​ខ្លួូន​នោះ​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​ពិរុទ្ធភាព​​​​​​ពី​​​បទ​​​រិះគន់

​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន​​​ សែន អំឡុង​ពេល​ឃោសនា​​បោះឆ្នោត​​​តាម​​​វីដេអូខុនហ្វឺរិន៕

(រាយការណ៍បន្ថែមដោយ​​​ Abby Seiff)​​​​​​​​​​​ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស